បទយកការណ៍

បទយកការណ៍

RFI ខេមរភាសា / Khmer
Държава Камбоджа
Жанрове News
Език KM
Епизоди 24
Последен 03.06.2026

ការចាប់អារម្មណ៍ និងការក្រឡេកមើលទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។

Епизоди

  • អ្នករត់កង់បីសាទរការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងឧស័្មន តែចង់ឃើញតម្លៃដូចមុនសង្គ្រាមនៅមជ្ឈិមបូព៌ា 03.06.2026 5мин
    តម្លៃប្រេងឥន្ធនៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកត្រឹម ៤ ៨៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត។ នេះជាលើកដំបូងដែលសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃទាបជាង ៥០០០រៀល បន្ទាប់ពីមានតម្លៃជាង ៥០០០រៀលអស់រយៈពេលជាជាច្រើនសប្តាហ៍។ ដោយឡែក តម្លៃឧស្ម័ន LPG ឬហ្គាសមានតម្លៃ ២៩០០រៀល ក្នុង១លីត្រ។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បីឥណ្ឌាបានសាទរនឹងការធ្លាក់ថ្លៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ តែទោះជាយ៉ាងណា ពួកគេចង់ឃើញតម្លៃប្រេងឥន្ធនៈ និងឧស័្មនត្រឡប់ទៅរកតម្លៃដូចមុនផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។
  • ពលរដ្ឋនៅក្រុងអរិយក្សត្រស្នើឱ្យក្រុមហ៊ុន ឃុន សៀ បញ្ឈប់ការលើកទំនប់នៅលើដីដែលកំពុងមានទំនាស់ 31.05.2026 6мин
    ពលរដ្ឋចំនួន ២៦គ្រួសាររស់នៅភូមិក្តីកណ្តាល ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្តស្នើសុំការអន្តរាគមន៍លើ​ទំនាស់ដីធ្លីជាមួយ​ក្រុមហ៊ុនអ្នកឧកញ៉ា ឃុន​ សៀ។ បើតាមការអះអាងរបស់ពលរដ្ឋ ​ក្រុមហ៊ុន អ្នកឧកញ៉ា​ ឃុន សៀ បានលើកទំនប់បិទផ្លូវចូលទៅកាន់ដីចម្ការអាស្រ័យផលរបស់ពួកគេ ដោយការផ្តល់សំណងក្នុងតម្លៃទាប។ អ្វីដែលក្រុមពលរដ្ឋនេះចង់គឺ ការបញ្ឈប់​ការលើកទំនប់ជាបណ្តោះអាសន្ន រហូតដល់ការទូទាត់សំណងដែលអាចទទួលយកបាន។
  • អនាម័យក្នុងពេលមករដូវ គឺជាសុខភាពសកល មិនមែនជារឿងខ្មាស់អៀនឡើយ 30.05.2026 9мин
    នៅជុំវិញពិភពលោក ការតស៊ូមតិទៅលើបញ្ហាសុខភាពអនាម័យ ពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរួមចំណែក បំបែកភាពស្ងៀមស្ងាត់ បញ្ឈប់ការរើសអើង បំបាត់ភាពក្រីក្រ ភាពខ្មាស់អៀន ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើស្ត្រីនិងក្មេងស្រីក្នុងពេលមករដូវ។ រហូតមកដល់ពេលសព្វថ្ងៃនេះ តាមរយៈទិវាអនាម័យពេលមករដូវ ២៨ឧសភា សាធារណជនចាប់ផ្តើមមើលឃើញថាការមករដូវជារឿងធម្មជាតិនិងជាបញ្ហាសុខភាពសកល ដែលមិនមែនជារឿងខ្មាស់អៀនអ្វីឡើយ។ ទោះជាយ៉ាងណា បញ្ហាអនាម័យក្នុងពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីនៅកម្ពុជា ជាពិសេសនៅតាមទីជនបទ ហាក់នៅតែជាបញ្ហារស៊ើបនិងនៅតែមានភាពរឹតត្បិតនៅឡើយ។ 
  • គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ 30.05.2026 9мин
    ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕
  • អតីតនិស្សិតកម្ពុជានៅបរទេសរួមគ្នាបង្ហាញផែនទី និងឱកាសអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស 26.05.2026 9мин
    អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស បានកើតមានកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយោងទៅតាមប្រភេទ និងតាមប្រទេសនីមួយៗ ទាំងអាហារូបករណ៍ពេញថ្លៃ និងអាហារូបករណ៍មិនពេញថ្លៃ។ ប៉ុន្តែ ក្តីស្រមៃនៃការចាប់យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហាក់នៅមានកម្រិតនៅឡើយ សម្រាប់សិស្ស-និស្សិតកម្ពុជាមួយចំនួនធំ ដែលចង់បន្តការសិក្សានៅក្រៅប្រទេស។ ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ២០២៦ អតីតនិស្សិតកម្ពុជា ដែលធ្លាប់ទទួលបានអាហារូបករណ៍នៅក្រៅប្រទេស បានរួបរួមគ្នាបង្ហាញផែនទី និងឱកាសនៃការទទួលបានអាហារូបករណ៍ផ្សេងៗគ្នានៅជុំវិញពិភពលោក៕
  • សិល្បការិនី កើ ស្រីពៅ រំលេចអត្តសញ្ញាណសហគមន៍ចាម្ប៍ខេត្តកំពង់ឆ្នាំង តាមរយៈពិព័រណ៍«ការចងចាំ» 25.05.2026 7мин
    «ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងប្រពៃណីនៃសហគមន៍ចាម្ប៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈកម្រងស្នាដៃគំនូរពណ៌អាគ្រីលិកទាំង ២១ផ្ទាំង កញ្ញា កើ ស្រីពៅ សង្ឃឹមថា ​ទស្សនិកជន​អាចស្វែង​យល់ ចងចាំ និងអភិរក្សអត្តសញ្ញាណ​ជនជាតិ​ចាម្ប៍ ជាពិសេសសម្រាប់សហគមន៍ចាម្ប៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
  • ខ្សែភាពយន្តរបស់សមិទ្ធិករស៊ែរប៊ីPromised spaces បង្ហាញពីលក្ខណៈពិសេសនៃសំណង់អគារខ្មោចនៅកម្ពុជា 21.05.2026 14мин
    មនុស្ស​រស់នៅក្នុង​សំណង់ខ្មោច​អគារធំខ្ពស់ៗដែលមាន​ព្រៃដុះស៊ុបទ្រុប។ ខណៈ​អគារប្រណិត​ស្ងាត់ជ្រងំ ខ្វះមនុស្ស​​នៅ។ រូបភាពនេះមាននៅក្នុង​សាច់រឿង Promises spaces របស់​សមិទ្ធិករ​ស៊ែប៊ី លោក​អ៊ីវ៉ាន ម៉ាកូវិក។ ខ្សែភាពយន្តដែលថតនៅស្រុកខ្មែរ និងមានអ្នកសំដែងជាជនជាតិខ្មែរ​ត្រូវ​បានជ្រើសរើស​សម្រាប់​ចាក់បញ្ចាំង​នៅ​មហោស្រពភាពយន្ត​កាន ក្នុងក្របខ័ណ្ឌACID។​ ប្រមូលផ្តុំដោយ​សមិទ្ធិករ១៣រូប អាស៊ីដ ACID ជាសមាគម​ជួយរកទីផ្សាចែកចាយឲ្យខ្សែភាពយន្តរបស់​ផលិតកម្ម​តូចៗ ដែល​គុណភាព ប៉ុន្តែ ខ្វះមធ្យោបាយ​ផ្សព្វផ្សាយ។ មានវត្តមានផ្ទាល់​នៅមហោស្រពភាពយន្តអន្តរជាតិ​កាន ឈាង បុប្ផា​បានជួបសម្ភាសក្រុមការងារ​ថតរឿង Promises spaces។
  • លោក ជេហ្វ មូន ចង់ប្រែក្លាយសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី 20.05.2026 7мин
    លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហា​សមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហា​សមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។ 
  • ការជិះទូកលំហែមើលថ្ងៃលិចកំពុងក្លាយជាសកម្មភាពទាក់ទាញភ្ញៀវទេសចរនៅភ្នំពេញ 18.05.2026 5мин
    នៅរៀងរាល់​​ល្ងាច ទូកទេសចរណ៍ជាច្រើនបានចតដើម្បី​រង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងជិះកម្សាន្តមើលទេសភាពថ្ងៃលិចតាមដងទន្លេចតុមុខ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ សកម្មភាពជិះទូកលំហែនេះកំពុងក្លាយជាជម្រើសកម្សាន្តដ៏ពេញនិយមមួយសម្រាប់អ្នកចង់សម្រាកលំហែ យកខ្យល់អាកាស និងគយគន់សម្រស់រាជធានីភ្នំពេញតាមដងទន្លេ។
  • Richard Rechtman៖ មនុស្សជំនាន់ក្រោយត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម​ដោយខ្លួនឯង 15.05.2026 14мин
    ចាកចេញពីកម្ពុជា​នៅអាយុ​៦ឆ្នាំ និង​បាន​ព្យាយាម​រៀនសូត្រ​នៅ​ឧត្តម​សិក្សារហូត​ដល់​ក្លាយជា​សាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈ​នៅ សកលវិទ្យាល័យបារាំង បារីសទី​៨ លោកស្រី​សូកូ ផៃ ដែលមាន​ឈ្មោះខ្មែរ​ថា ផៃ សុគន្ធា ជាអ្នកស្រាវជ្រាវដើមកំណើតខ្មែរដំបូងគេដែលផ្តោតទៅលើ​ការជាប់ទាក់ទងគ្នារវាងការងារសិល្បៈ និង​ប្រវត្តិសាស្រ្តខ្មែរក្រហម។ លោកស្រី​បាន​បង្ហាញ​ថា ស្នាដៃ​របស់​សិល្បករខ្មែរជា​ផ្នែកមួយនៃឧបសគ្គ រារាំង​មិន​ឲ្យគេ​បំភ្លេច លុបដាននៃអំពើ​ឧក្រិដ្ឋកម្ម កើតឡើង​នៅក្នុង​របបខ្មែរក្រហម។ នៅក្នុងថ្ងៃសម្ពោធ​សៀវភៅ​របស់​លោកស្រី​នៅទីក្រុង​ប៉ារីស លោកស្រី​សូកូ ផៃ​ភ្ញាក់ផ្អើល​​ដែលឃើញមាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍មកចូលរួម​ស្តាប់​បទបង្ហាញ​សៀវភៅរបស់លោកស្រី។ សៀវភៅរបស់​លោកស្រី​សូកូផៃ ដែលមាន​​ចំណងជើងថា កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ ចេញផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពបារាំង Naima។
  • សៀមរាប៖ពលរដ្ឋមួយចំនួននៅឃុំកំពង់ឃ្លាំងស្នើអាជ្ញាធរជួយស្ដារព្រែកស្រមោច 14.05.2026 7мин
    ព្រែកស្រមោចជាប្រព័ន្ធធារាសាស្រ្ត គមនាគមផ្លូវទឹក និងជាច្រករបៀងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ពលរដ្ឋរស់នៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ តែជារៀងរាល់ឆ្នាំចន្លោះពីខែមេសា ដល់ខែមិថុនា ស្ថានភាពទឹកក្នុងព្រែកស្រមោចស្ទើររីងស្ងួត ដែលបង្កការលំបាកសម្រាប់ការធ្វើដំណើរចេញចូលបឹងទន្លេសាប។ ក្នុងន័យនេះ អ្នកបើកទូកមួយចំនួនស្នើឱ្យអាជ្ញាធរជួយគិតគូរស្តារព្រែកស្រមោចដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
  • លោក Martin Aerne៖ ស្ថាបត្យកម្មជាសោភ័ណភាព និងជាការរចនាសម្រាប់ការរស់នៅកាន់តែប្រសើរ 13.05.2026 8мин
    នៅក្នុងបរិបទនៃការផ្លាស់ប្តូរទីក្រុងយ៉ាងឆាប់រហ័ស គេសង្កេតឃើញថា ស្ថាបត្យកម្មនៅកម្ពុជាបច្ចុប្បន្នត្រូវប្រឈមនឹងការគិតគូរជាថ្មីទៅលើបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាអាកាសធាតុក្តៅខ្លាំងក្នុងតំបន់ត្រូពិក ការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុង ការវិវត្តនៃរបៀបរស់នៅផ្សេងៗពីគ្នា ពិសេសគឺការហូរចូលបេតិកភណ្ឌបែបទំនើបកម្ម។ លោក Martin Aerne ស្ថាបត្យករជនជាតិស្វីស និងអ្នកជំនាញខាងការរចនាសំណង់អាគារដ៏លេចធ្លោម្នាក់ដែលមានមូលដ្ឋាននៅកម្ពុជាតាំងពីឆ្នាំ២០០២ ធ្លាប់បានចូលរួមចំណែកនៅក្នុងគម្រោងស្ថាបត្យកម្ម និងការវាយតម្លៃលើស្នាដៃនៃការប្រកួតប្រជែងរបស់សិស្ស-និស្សិតជាច្រើននៅកម្ពុជា។ សម្រាប់លោក Martin Aerne ស្ថាបត្យកម្មមិនមែនត្រឹមតែជាការសាងសង់អាគារដែលមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏ជាការរចនាសម្រាប់ការរស់នៅឲ្យកាន់តែប្រសើរដែរ។
  • សារមន្ទីរទួលស្លែងប្រមូលអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមនៅ​វាលពិឃាតកោះគដើម្បីអភិរក្ស 12.05.2026 9мин
    នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានមនុស្សចំនួន ៧០០០នាក់ត្រូវបានសម្លាប់ និងកប់នៅក្នុងរណ្ដៅសាកសពវាលពិឃាតកោះគ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារសារមន្ទីរទួលស្លែងបានចុះប្រមូលអដ្ឋិធាតុជនរងគ្រោះបាន ២២២៦បំណែក និងសម្លៀកបំពាក់ប្រហែល ២០០០បំណែកពីវាលពិឃាតមួយនេះចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ការប្រមូលអដ្ឋិធាតុនេះត្រូវបានមន្ត្រីសារមន្ទីរទួលស្លែងបញ្ជាក់ថា គឺដើម្បីអភិរក្ស និងយកទៅតម្កល់ក្នុងចេតិយនៅវត្តឈូងលៀបសម្រាប់គោរពវិញ្ញាណក្ខន្ធ៕
  • អ្នកនេសាទចាត់ទុក ការអភិរក្សនិងដាំស្ដារព្រៃលិចទឹកឡើងវិញ ជាការរក្សាឆ្នាំងបាយពួកគេ 10.05.2026 6мин
    ស្ថិតនៅតាមដៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ សហគមន៍នេសាទ«ស្រីចឹក» ជាតំបន់ដែលពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយតាំងពីយូរលង់ណាស់មកហើយ។ ពលរដ្ឋ​រស់នៅ​លើបឹង​ទន្លេសាប​ ​តែង​ហៅ​ខ្លួនឯង​ថា​ជា«អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាប ជាដីស្រែ ឬជាឆ្នាំងបាយរបស់ពួកគេ។ ចំណែកព្រៃលិចទឹក ក៏ប្រៀបបាននឹងជីវិតអ្នកនេសាទដែរ ពោល បើបាត់បង់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គឺស្មើនឹងបាត់បង់ប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ៕
  • សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ 08.05.2026 13мин
    រូបគំនូរមនុស្ស​ត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូល​មន្ទីរស ២១ (គុកទួលស្លែង) ​ទាំងយប់​ងងឹត។ ​នៅមុខ​កាមេរ៉ា​របស់​សមិទ្ធិករ ប៉ាន់ រិទ្ធី​ អតីត​មេគុកទួលស្លែង​ ឌុច បាន​ពន្យល់ពីដំណើរការ​សួរចម្លើយអ្នកទោស។ រូបគំនូររបស់​វ៉ាន់ណាត អ្នករួចរស់ជីវិត​ពីគុកទួលស្លែង និងខ្សែភាពយន្ត​ឯកសារ​របស់​ប៉ាន់ រិទ្ធី រឿង "ឌុច គ្រូលត់ដំ​នៅឋាននរក" មិនមែន​គ្រាន់តែ​រូបភាព សាច់រឿងកុន​ដែលគេ​មើល​រួចហើយចប់នោះទេ ប៉ុន្តែ វា​ជា​សក្ខីកម្ម​លាតត្រដាង​​អំពើឃោឃៅ​ ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្នុង​របបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​សិល្បៈនៅ​សកលវិទ្យាល័យ ប៉ារីស៍ ទី​៨ ​បាន​ចំណាយពេល​សិក្សា ស្រាវជ្រាវ​១៨ឆ្នាំ អំពី​ការងាររបស់​សិល្បករនៅចំពោះមុខ​អំពើព្រៃផ្សៃ ដែល​ខ្មែរក្រហម​ព្យាយាម​លុបបំបាត់​ចោល​មិនឲ្យគេឃើញដាន។ "កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ" ជាសៀវភៅ​ដែលលោកស្រី​សូកូ ផៃ​ទើប​សរសេរចប់ និងបោះពុម្ពផ្សាយ​កាលពី​ខែ​មេសា។
  • លោក អ៊ុច បូររិទ្ធ៖ កិច្ចប្រជុំសភាប្រើភាសាបារាំងសំខាន់ក្នុងការស្វែងរកដំណោះស្រាយព្រំដែន​ដោយសន្តិវិធី 05.05.2026 13мин
    កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ហៅកាត់ថា APF ត្រូវបានរៀបចំឡើងជាលើកទី២ នៅលើទឹកដីនៃខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់សមាជិកសភាកម្ពុជា សភាប្រើភាសាបារាំងមកពី ១៧ប្រទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ហៅកាត់ថា OIF ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាសរុបជាង ១០០នាក់។ នៅក្នុងអំឡុងចូលរួមកិច្ចប្រជុំដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF បានផ្តល់បទសម្ភាសន៍ពិសេសដល់វិទ្យុបារាំងអន្តរជាតិ RFI។ លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំសភាប្រើភាសាបារាំងនៅប្រទេសកម្ពុជាមានសារៈសំខាន់ខ្លាំងនៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក ជាពិសេសបញ្ហាទាក់ទងប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ ដែលបន្ត​ខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាពយូរអង្វែងតាមផ្លូវច្បាប់ សម្រាប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ៕
  • អ្នក​រត់​កង់​បី​មួយ​ចំនួនស្នាក់នៅតាមដងផ្លូវសាធារណៈ ក្រោយធ្លាក់ចុះចំណូល 03.05.2026 9мин
    អ្នកប្រកប​របររត់​កង់បីមួយចំនួននៅក្នុងទីក្រុងភ្នំពេញ រកចំណូលបានតិចតួច ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តស្នាក់​នៅ​​​តាម​ដង​ផ្លូវ​សាធារណៈ ដោយយកកង់បីធ្វើជាបន្ទប់គេង និងយកមេឃធ្វើជាដំបូល។ ទិដ្ឋភាពបែបនេះ គឺដោយសារតែតម្លៃហ្គាស និងទំនិញនៅលើទីផ្សារបានឡើងថ្លៃ ដែលបញ្ហានេះ ជាការប្រឈមដល់ជីវភាពអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមអ្នករត់កង់បីមួយចំនួនស្នើសុំឱ្យរដ្ឋាភិបាលជួយសម្របសម្រួលបញ្ចុះតម្លៃហ្គាស និងសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនបញ្ចុះតម្លៃជើងសារ៕
  • ទិវាពលកម្មអន្តរជាតិ ២០២៦ មេដឹកនាំសហជីពបន្តស្នើឲ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព 01.05.2026 9мин
    ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះ ក្រុមសង្គមស៊ីវិលផ្នែកការងារ សហជីព និងកម្មករប្រមាណជាង ២០០នាក់បានជួបជុំគ្នានៅលើសួនច្បារខាងមុខស្ថានទូតបារាំង ដើម្បីដង្ហែរញត្តិទៅកាន់ស្ថានទូតលោកខាងលិចនានា និងទៅកាន់ស្ថាប័នរដ្ឋាភិបាលមួយចំនួន។ ខ្លឹមសារញត្តិត្រូវបានមេដឹកនាំសហជីពផ្ដោតលើប្រធានបទ «ស្តារឡើងវិញ និងកែទម្រង់ឧបសគ្គនានារារាំងដល់ការអនុវត្តសេរីភាពសហជីព»។ តែក្រសួងការងារអះអាងថា ក្រសួងតែងយកចិត្តទុកដាក់ពីកង្វល់របស់កម្មករនិយោជិត និងស្វែងរកដំណោះស្រាយពិតប្រាកដសម្រាប់ពួកគេ៕
  • ស្ត្រីបារាំង Alix Langlois បានកែច្នៃសម្រាមប្លាស្ទិកនៅកម្ពុជាធ្វើជាវត្ថុមានតម្លៃ 29.04.2026 8мин
    Alix Langlois គឺជាសហគ្រិនស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ដែលធ្លាប់ធ្វើដំណើរមកប្រទេសកម្ពុជាតាមរយៈការងារស្ម័គ្រចិត្តក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកាលពីឆ្នាំ ២០១៦។ ដោយចាប់ចិត្តស្រលាញ់ស្នាមញញឹមរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ Alix បានត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០១៩ ជាមួយនឹងការបង្កើតគម្រោងថ្មីមួយឈ្មោះ Trash is Nice ឬហៅថា សម្រាមល្អដោយបានបង្កើតសិប្បកម្មកែច្នៃសម្រាមប្លាស្ទិកឲ្យទៅជាវត្ថុមានតម្លៃ និងសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន។ តាមរយៈសិប្បកម្មមួយនេះ Alix ចង់បង្ហាញពីគំរូសេដ្ឋកិច្ចដ៏សំខាន់មួយ និន​ចូលរួមបង្កើតការងារធ្វើក្នុងស្រុក ពិសេសបង្កើនការអប់រំ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកលើបរិស្ថាន។
  • អ្នករត់កង់បីប្រមូលផ្តុំនៅមុខក្រុមហ៊ុន Grab តវ៉ានឹងតម្លៃជើងសារ និងថ្លៃដឹកជញ្ជូន 27.04.2026 8мин
    នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អ្នកប្រកបរបររត់កង់បីប្រមាណ ២០០នាក់ បាននាំគ្នាតវ៉ាជាលើកទី២ នៅមុខការិយាល័យក្រុមហ៊ុនដឹកជញ្ជូន Grab ស្ថិតលើផ្លូវត្រសក់ផ្អែមជិតផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តែក្រុមហ៊ុនដឹកជញ្ជូន Grab បានអះអាងថា ខ្លួនបានកែប្រែតម្លៃជើងសារ និងថ្លៃដឹកជញ្ជូន ក្នុងនោះ តម្លៃដឹកជញ្ជូនក្នុងរង្វង់ ១២០០រៀលក្នុងមួយគីឡូម៉ែត្រ ហើយតម្លៃជើងសារក្នុងរង្វង់ ១៥%ក្នុងមួយថ្ងៃ។ ចំណែកការកាត់តម្លៃជើងសារលើសពី ១៥% នឹងត្រូវក្រុមហ៊ុន Grab ទូទាត់សងវិញនៅថ្ងៃបន្ទាប់។

Популярен в

Този подкаст се появява и в подкаст класациите на тези държави.