កម្មវិធីព័ត៌មានពេលរាត្រី - វីអូអេ
វីអូអេ
0
កម្មវិធីព័ត៌មានពេលរាត្រីប្រចាំថ្ងៃរយៈពេល ៣០នាទីរបស់វីអូអេ នៅម៉ោង ៨:៣០យប់ ដែលផ្សាយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន នាំមកជូនអស់លោកអ្នកនាងនូវព័ត៌មានអំពី សហរដ្ឋអាមេរិក កម្ពុជានិងអន្តរជាតិ។ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្មវិធីនឹងប្តូរទៅផ្សាយពីម៉ោង៩:៣០ដល់១០យប់។
Епизоди
-
វិទ្យុពេលរាត្រី ១៦ មីនា៖ អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃបន្ថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី - មិនា ១៦, ២០២៥ 16.03.2025 30минព័ត៌មាននៅថ្ងៃនេះមានដូចជា អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃបន្ថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។ ចិនប្រើ DeepSeek AI ដើម្បីឈ្លបមើលនិងវាយប្រហារផ្នែកព័ត៌មានលើអាមេរិក និងព័ត៌មានផ្សេងៗទៀត៕
-
វិទ្យុពេលរាត្រី ១៥ មីនា៖ កម្មវិធី Hello VOA សុខភាព ស្ដីអំពីវិធីបង្ការជំងឺសរសៃឈាមបេះដូង - មិនា ១៥, ២០២៥ 15.03.2025 30минព័ត៌មាននៅថ្ងៃនេះមានដូចជា កម្មវិធី Hello VOA សុខភាព ស្ដីអំពីវិធីបង្ការជំងឺសរសៃឈាមបេះដូង។ ការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍នៅកាណាដាជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរសាកលក្នុងការធ្វើចំណាកស្រុករបស់និស្សិត៕
-
វិទ្យុពេលរាត្រី ១៤ មីនា៖ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបញ្ចៀសការបិទរដ្ឋាភិបាល - មិនា ១៥, ២០២៥ 15.03.2025 29минលោក Putin ថាទាហានរុស្ស៊ីកំពុងព័ទ្ធទាហានអ៊ុយក្រែនដែលនៅសេសសល់ក្នុងតំបន់ Kursk។ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងបញ្ចៀសការបិទរដ្ឋាភិបាល។ ការលក់កាហ្វេតាមផ្លូវកាន់តែកើនច្រើនឡើងនៅរាជធានីភ្នំពេញ៕
-
វិទ្យុពេលរាត្រី ១៣ មីនា៖ ឱនភាពថវិកាអាមេរិកពីខែតុលាដល់កុម្ភៈកើនដល់១.១៤៧លានលានដុល្លារ - មិនា ១៣, ២០២៥ 13.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា ឱនភាពថវិកាសហរដ្ឋអាមេរិកពីខែតុលាដល់កុម្ភៈកើនដល់១.១៤៧លានលានដុល្លារ។ រដ្ឋមន្ត្រីការបរទេសប្រទេស G7 នឹងពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន ខណៈមានការជំរុញឱ្យមានបទឈប់បាញ់។ វិស័យបង្កើតមាតិកានៅកម្ពុជារីកចម្រើន៕
-
វិទ្យុពេលរាត្រី ១២ មីនា៖ អាមេរិកដាក់ពន្ធគយលើដែកថែកនិងអាលុយមីញ៉ូមនាំចូល - មិនា ១២, ២០២៥ 12.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋសភាអាមេរិក អនុម័តច្បាប់ថវិការយ:ពេលខ្លី ដើម្បីឲ្យរដ្ឋាភិបាលអាចដំណើរការបានហួសថ្ងៃទី១៤ មីនា។ មន្ត្រីអ៊ុយក្រែនថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ី សម្លាប់មនុស្ស ៤នាក់នៅតំបន់ Odesa។ អាមេរិកដាក់ពន្ធគយលើដែកថែកនិងអាលុយមីញ៉ូមនាំចូល៕
-
វិទ្យុពេលរាត្រី ១១ មីនា៖ អតីតប្រធានាធិបតីហ្វីលីពីនត្រូវចាប់ខ្លួនតាមដីការតុលាការព្រហ្មទណ្ឌអន្តរជាតិ - មិនា ១១, ២០២៥ 11.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា អ៊ុយក្រែននឹងបង្ហាញផែនការសន្ដិភាពនៅក្នុងជំនួបជាមួយអាមេរិក។ អតីតប្រធានាធិបតីហ្វីលីពីនត្រូវចាប់ខ្លួនតាមដីការតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ចិនបញ្ចប់សមាជប្រចាំឆ្នាំដោយគ្មានចម្លើយអំពីរបៀបស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ៕
-
វិទ្យុពេលរាត្រី ១០ មីនា៖ រុស្ស៊ីនិងអ៊ុយក្រែនរាយការណ៍អំពីការប្រយុទ្ធគ្នានៅក្នុងតំបន់ Sumy - មិនា ១១, ២០២៥ 11.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា រុស្ស៊ីនិងអ៊ុយក្រែនរាយការណ៍អំពីការប្រយុទ្ធគ្នានៅក្នុងតំបន់ Sumy។ លោក Mark Carney ឈ្នះតំណែងប្រធានបក្សសេរីនិយមរបស់កាណាដា។ ខ្សែភាពយន្តថ្មីរៀបរាប់ពីបទសម្ភាសន៍ដ៏គ្រោះថ្នាក់របស់អ្នកកាសែត Elizabeth Becker ជាមួយ ប៉ុល ពត៕
-
វិទ្យុពេលរាត្រី ៩ មីនា៖ យុទ្ធនាការផ្លូវរថភ្លើងវៀតណាមត្រូវបានគេមើលឃើញថាបង្កើនហានិភ័យនៃការចាត់ចែងមិនល្អនិងអន្ទាក់បំណុល - មិនា ០៩, ២០២៥ 09.03.2025 30минព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍វីអូអេអំពីអ្នកលេងចាប៉ីវ័យក្មេងចង់ឃើញចាប៉ីដងវែងមានការអភិវឌ្ឍនិងអភិរក្សបន្តទៀត។ យុទ្ធនាការផ្លូវរថភ្លើងរបស់វៀតណាមត្រូវបានគេមើលឃើញថាបង្កើនហានិភ័យនៃការចាត់ចែងមិនល្អនិងអន្ទាក់បំណុល និងព័ត៌មានផ្សេងៗទៀត៕
-
វិទ្យុពេលរាត្រី ៨ មីនា៖ វៀតណាមសន្យាផ្តល់អាជ្ញាប័ណ្ណឆាប់រហ័សដល់ក្រុមហ៊ុន Starlink របស់លោក Musk និងការនាំចូលកាន់តែច្រើនឡើង - មិនា ០៨, ២០២៥ 08.03.2025 30минព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ » ជាមួយអ្នកនាង ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting អំពីភាពក្លាហាននិងជោគជ័យរបស់សហគ្រិនស្ត្រី និងព័ត៌មានផ្សេងៗទៀត៕
-
វិទ្យុពេលរាត្រី ៧ មីនា៖ លោក Trump ផ្អាកការដាក់ពន្ធគយ ៤ សប្ដាហ៍លើម៉ិកស៊ិក និងកាណាដា - មិនា ០៧, ២០២៥ 07.03.2025 29минលោក Trump ដាក់សម្ពាធលើអ៊ុយក្រែន ហើយថាលោកនឹងជួបជាមួយលោក Putin នៅអារ៉ាប៊ីសាអូឌីត។ លោក Trump ផ្អាកការដាក់ពន្ធគយ ៤ សប្ដាហ៍លើម៉ិកស៊ិកនិងកាណាដា។ ប្រតិកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំងចំពោះសុន្ទរកថារបស់លោកប្រធានាធិបតីTrump៕
-
វិទ្យុពេលរាត្រី ៦ មីនា៖ ក្រុមហាម៉ាស់ថាប្រសាសន៍លោក Trump អាចលើកទឹកចិត្តឱ្យអ៊ីស្រាអែលដកខ្លួនចេញពីបទឈប់បាញ់ - មិនា ០៦, ២០២៥ 06.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា បារាំងចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែនក្រោយអាមេរិកផ្អាកកិច្ចសហប្រតិបត្តិការ។ ក្រុមហាម៉ាស់ថាប្រសាសន៍លោក Trump អាចលើកទឹកចិត្តឱ្យអ៊ីស្រាអែលដកខ្លួនចេញពីបទឈប់បាញ់៕
-
វិទ្យុពេលរាត្រី ៥ មីនា៖ លោក Trump ការពារការដាក់ពន្ធគយនិងគោលនយោបាយផ្សេងទៀត ក្នុងពេលថ្លែងទៅកាន់សភា - មិនា ០៥, ២០២៥ 05.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Trump ការពារការដាក់ពន្ធគយនិងគោលនយោបាយផ្សេងទៀត ក្នុងពេលថ្លែងទៅកាន់សភា។ កាណាដា ម៉ិកស៊ិក និងចិន ថាពួកគេនឹងសងសឹកលើការដាក់ពន្ធគយរបស់អាមេរិក៕
-
វិទ្យុពេលរាត្រី ៤ មីនា៖ លោក Donald Trump ដាក់ពន្ធគយថ្មី ២៥% លើម៉ិកស៊ិកនិងកាណាដា - មិនា ០៤, ២០២៥ 04.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា លោកប្រធានាធិបតី Donald Trump ផ្អាកជំនួយអាមេរិកដល់អ៊ុយក្រែន។ លោក Donald Trump ដាក់ពន្ធគយថ្មី ២៥% លើម៉ិកស៊ិកនិងកាណាដា។ មេដឹកនាំអារ៉ាប់ជួបប្រជុំគ្នានៅអេហ្ស៊ីបដើម្បីអនុម័តសំណើប្រឆាំងនឹងផែនការហ្កាហ្សារបស់លោក Trump។
-
វិទ្យុពេលរាត្រី ៣ មីនា៖ ថៃពិនិត្យមើលលទ្ធភាពសង់របងព្រំដែននឹងកម្ពុជា - មិនា ០៣, ២០២៥ 03.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Zelenskyy ថាលោកអាចជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។ ថៃពិនិត្យមើលលទ្ធភាពសង់របងព្រំដែននឹងកម្ពុជា។ អ៊ីស្រាអែលរារាំងជំនួយចូលក្នុងតំបន់ហ្កាហ្សា៕
-
វិទ្យុពេលរាត្រី ២ មីនា៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកថា លោក CQ Brown «មិនសាកសមនឹងតំណែងនេះសម្រាប់ពេលឥឡូវនេះ»ទេ - មិនា ០២, ២០២៥ 02.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ជាមួយលោកស្រី ញឹម ចាន់ដារ៉ា អំពីរបាយការណ៍ស្ទង់មតិអំពី«ហានិភ័យនៃការទទួលទានគ្រឿងស្រវឹង»។ រដ្ឋមន្ត្រីការពារជាតិអាមេរិកថា លោក CQ Brown «មិនសាកសមនឹងតំណែងនេះសម្រាប់ពេលឥឡូវនេះ»ទេ និងព័ត៌មានផ្សេងៗទៀត៕
-
វិទ្យុពេលរាត្រី ១ មីនា៖ លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ - មិនា ០១, ២០២៥ 01.03.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា បទសម្ភាសន៍ VOA ប្រចាំខែស្តីពី «ពលករចំណាកស្រុក» ជាមួយលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ អំពីស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា។ លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ និងព័ត៌មានផ្សេងៗទៀត៕
-
វិទ្យុពេលរាត្រី ២៨ កុម្ភៈ៖ លោក Trump និងលោក Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃសុក្រនេះ - កុម្ភៈ ២៨, ២០២៥ 28.02.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Trump និងលោក Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃសុក្រនេះ។ លោក Trump គ្រោងដាក់ពន្ធគយលើម៉ិកស៊ិកនិងកាណាដានៅថ្ងៃអង្គារខាងមុន និងបង្កើនទ្វេដងពន្ធ១០ភាគរយលើចិន។ រដ្ឋាភិបាលកម្ពុជាថា ខ្លួនតែងតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង៕
-
វិទ្យុពេលរាត្រី ២៧ កុម្ភៈ៖ ក្រសួងការពារជាតិអាមេរិកថា ទាហានដែលប្តូរភេទនឹងត្រូវបញ្ឈប់ពីយោធា - កុម្ភៈ ២៧, ២០២៥ 27.02.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រសួងការពារជាតិអាមេរិកថា ទាហានដែលប្តូរភេទនឹងត្រូវបញ្ឈប់ពីយោធា។ វៀតណាមចាប់អ្នកកាសែតលេចធ្លោដាក់គុក ដោយសារបង្ហោះសារតាមហ្វេសប៊ុក។ កំណើតទារកនៅជប៉ុនធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ២០២៤។ ខ្មែរឥស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទឹក៕
-
វិទ្យុពេលរាត្រី ២៦ កុម្ភៈ៖ អ៊ីស្រាអែល និងក្រុមហាម៉ាស់ ព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី - កុម្ភៈ ២៦, ២០២៥ 26.02.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា អ៊ុយក្រែនថាការវាយប្រហារដោយដ្រូនផ្តាច់ផ្តិលជីវិតរបស់រុស្ស៊ីត្រូវចំតំបន់ រដ្ឋធានីកៀវ។ បារាំងចង់បានសហប្រតិបត្តិការអឺរ៉ុបអំពីទិដ្ឋាការជុំវិញបញ្ហាបណ្តេញជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ។ អ៊ីស្រាអែល និងក្រុមហាម៉ាស់ ព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី។
-
វិទ្យុពេលរាត្រី ២៥ កុម្ភៈ៖ ក្រុមហ៊ុនរុករកចាប់ផ្តើមការស្វែងរកយន្តហោះ MH370 ជាថ្មី - កុម្ភៈ ២៥, ២០២៥ 25.02.2025 29минព័ត៌មាននៅថ្ងៃនេះមានដូចជា រុស្ស៊ីសរសើរជំហររបស់អាមេរិកថាមានតុល្យភាពជាងមុនលើអ៊ុយក្រែន។ ក្រុមហ៊ុនរុករកចាប់ផ្តើមការស្វែងរកយន្តហោះ MH370 ជាថ្មី។ កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ៕
Популярен в
Този подкаст се появява и в подкаст класациите на тези държави.