នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

RFI ខេមរភាសា / Khmer
Zemlja Kambodža
Jezik KM
Epizode 24
Posljednja 15.07.2026

ផតខាសនេះនិយាយអំពីសុខភាព និងអនាម័យ ដោយមានការអត្ថាធិប្បាយ និងបទសម្ភាសន៍ជាមួយគ្រូពេទ្យឯកទេស។ រៀងរាល់ថ្ងៃពុធ អ្នកស្តាប់នឹងទទួលបានព័ត៌មានអំពីការការពារ និងការព្យាបាលជំងឺផ្សេងៗ។ វាជាកម្មវិធីរបស់ RFI ខេមរភាសា ដែលផ្សាយជាភាសាខ្មែរ។

Epizode

  • អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់” 15.07.2026 7min
    កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់?
  • ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ? 08.07.2026 8min
    ​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ?
  • តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា? 02.07.2026 8min
    ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បាន ទឹក​ដូង មាន​គុណ​ប្រយោជន៍ចំពោះ​​សម្រាប់​សុខភាព​យ៉ាង​ណា? តើ​គេ​អាច​បរិភោគ​ទឹក​ដូង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ដែរឬទេ?
  • តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ? 10.06.2026 8min
    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លាញ់​​អូមេហ្កា-​៣​ចំពោះ​សុខភាព។ ទីផ្សារ​ថ្នាំ​អាហារបំប៉ន​​ អូមេហ្កា-​៣ ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់​ដែរ។ តើ​ថ្នាំបំប៉ន​ ​អូមេហ្កា​៣​ ពិត​ជា​ថ្នាំ​ចាំបាច់​​ឬ? អូមេហ្កា​៣​ជា​អ្វី​ មាន​គុណប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​សុខភាព?​
  • សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា? 03.06.2026 7min
    សំឡេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់សុខភាព​សរីរាង្គកាយ។ ​សំឡេងអាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណេក និង​ ​​​អាច​ធ្វើ​ឱ្យ​ត្រចៀក​​ថ្លង់បាន​។
  • ភាព​ចាស់​របស់​មនុស្ស៖ អាយុ​គ្រាន់​តែ​ជា​តួលេខ? 27.05.2026 9min
    ចូល​ដល់​អាយុ​ប៉ុន្មាន​ទើប​ចាត់​ទុក​ថា​ចាស់? ភាព​ចាស់របស់​មនុស្ស​ម្នាក់ៗ​ អាច​​អាស្រ័យ​ទៅ​លើ​​មាត់​អ្នក​ថា ដូច​ពាក្យ​លេង​សើច​ដែល​ថា អាយុ​គ្រាន់តែ​ជា​តួលេខ។ ប៉ុន្តែបើ​​តាម​​​វិទ្យាសាស្ត្រ ភាព​ចាស់​របស់​មនុស្ស​​ មាន​អាយុ​ច្បាស់​លាស់ និង​ឆាប់​ជាង​ការ​គិត​របស់​យើង​ឆ្ងាយ​ណាស់។
  • តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា? 23.05.2026 10min
    បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្នុង​សរីរាង្គកាយ​មនុស្ស​ ... សារធាតុ​ពុល​អមតៈ​ អាច​បង្ក​ហានិភ័យយ៉ាង​ណា​ខ្លះ​ដល់​សុខភាព?
  • តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ? 13.05.2026 9min
    អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្លូវ​ដង្ហើម​​អង់តាវីរ៉ុស នៅក្នុង​នាវា​ទេសចរណ៍​ Hondius។ មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​ បាន​ចាត់​ទុក​អង់តាវីរុស​ថា​មាន​លក្ខណៈ​គំរាម​កំហែង​តិច​តួច ប៉ុន្តែ​តើ​ហាន់តាវីរុស​ជា​មេរោគ​អ្វី? ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺរាតត្បាត​សកលដោយ​ហាន់តាវីរុស ​ដូច​កូវីដ​១៩​ទៀត​ឬ​យ៉ាងណា? តើ​មាន​ថ្នាំ​បង្ការ និង​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?
  • ប៉ាគីនសុន​ ជា​ជំងឺអ្វី? 07.05.2026 9min
    ​​ញ័រ​ រឹងសរសៃ​រឹង​សាច់​ដុំ​ពិបាក​ធ្វើ​ចលនា​ធ្វើ​ ចលនា​យឺតៗ ខ្សោយ​កម្លាំង​ ប៉ាគីនសុន​ជា​ជំងឺ ​មនុស្ស​ចាស់ ដែលមាន​កើត​ច្រើន ​លំដាប់​ទីពីរ​បន្ទាប់​ពី​ជំងឺ​វង្វេង​វង្វាន់ ក្នុង​ផ្នែក​ប្រព័ន្ធប្រសាទ។ មាន​មនុស្ស​ចាស់​ជិត​​១០លាន​នាក់​ ដែល​កើត​ជំងឺ​ប៉ាគីសុន​នេះ នៅលើ​ពិភពលោក។ នេះ​បើ​តាម​តួលេខ​របស់​សមាគម​ប៉ាគីសុន​បារាំង។ តើ​ជំងឺ​ប៉ាគីសុន​ជា​ជំងឺ​អ្វី?
  • តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព? 09.04.2026 8min
    ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប្តូរផ្លាស់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន។ តើសត្វ​អាច​មាន​ទំនាក់ទំនង​យ៉ាងណាជាមួយ​មនុស្ស? តើការសត្វ​ចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
  • ការ​សិក្សា​ជប៉ុន៖ ចាស់​ទៅ​ធ្វើ​ម្ហូប​ខ្លួន​ឯង ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង 01.04.2026 9min
    អ្នក​ស្រាវជ្រាវជប៉ុន​បាន​សិក្សា​ឃើញ​ថា មនុស្ស​ចាស់​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង​​ មាន​ហានិភ័យ​កើត​ជំងឺ​វង្វេង​ទាប។ ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើម្ហូប​អាហារ​ពីក្មេង​ ហើយ​ងាក​មក​​​ផ្តើម​ធ្វើ​ម្ហូប​នៅ​វ័យ​ចំណាស់ កាន់​តែទទួល​បាន​​ផល​ល្អ​ ដោយ​អាច​កាត់​បន្ថយ​គ្រោះភ្លេច​វង្វេង​​​បាន​ច្រើន​ខ្លាំងណាស់ ដល់​ទៅ​៦៧%​ឯណោះ។ តើអ្នកស្រាវជ្រាវ​ អាច​ពន្យល់​អំពី​​ទំនាក់ទំនង​នៃ​​ការ​ធ្វើម្ហូប​និងកា​រកាត់​បន្ថយ​​គ្រោះ​កើត​​ជំងឺ​វង្វេង​វង្វាន់​យ៉ាង​ដូច​ម្តេច?
  • អ្នកថែមនុស្ស​ឈឺក្នុង​គ្រួសារ​​ រង​​ផលវិបាក​ផ្នែក​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​យ៉ាងណា? 25.03.2026 9min
    ក្លាយ​ជា​អ្នក​មើល​ថែមនុស្ស​ឈឺ គឺ​ជា​ស្ថានភាព​ដែល​មានជួប​ប្រទះកាន់​តែ​ច្រើនឡើងៗ។ នៅ​ប្រទេស​បារាំង អ្នកជាប់កាតព្វកិច្ច​ត្រូវ​​​ថែមនុស្ស​ឈឺ (ដែលត្រូវ​​ជា​ម្តាយឪពុក កូន​ក្មួយ មាមីង​ ជាប់​សាច់​សាលោហិត) ​​មាន​ចំនួន​ជាង​៨​លាន​នាក់។ ហើយ​មួយភាគ​បីនៃ​អ្នក​ថែ​មនុស្សឈឺ​ ​បាន​ស្លាប់មុន​អ្នក​ជំងឺទៅ​ទៀត។ ថ្វីបើ​ក្មេង​មើល​ថែ​មនុស្ស​ចាស់​ជួយ​ជំរុញ​ឱ្យ​ក្មេង​នោះ​ឆាប់​ភាព​ចាស់ទុំ​មែន តែ​​ការ​មើល​ថែ​មនុស្ស​ឈឺ​ឬមនុស្ស​ចាស់ ជា​បន្ទុកដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ ដែល​អាច​​ផលវិបាក​ដល់សុខភាព​ផ្លូវ​កាយ​និងផ្លូវ​ចិត្ត​ ព្រមទាំង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ទៀត។
  • ជំងឺ​សម្ពាធ​ឈាម៖ ក្មេងមាន​​ជំងឺ​លើស​ឈាមកើនទ្វេ​ដង​ក្នុង​ពេល​តែ​២០ឆ្នាំ 18.03.2026 9min
    លើស​ឈាម​ជា​ជំងឺ​មនុស្ស​ចាស់។ ប៉ុន្តែ​គិត​ចាប់​ពី​ឆ្នាំ​២០០០​មក ចំនួន​ក្មេង​កើត​ជំងឺ​លើស​ឈាម បាន​កើន​ឡើង​ទ្វេ​ដង​។ មាន​កត្តា​ជា​ច្រើន​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​កំណើនជំងឺ​លើស​ឈាម​លើ​ក្មេង។ តើ​ជា​អ្វីខ្លះ?
  • មនុស្ស​នៅ​លើ​ពិភពលោក​នឹង​មាន​ជំងឺអាល្លែកហ្ស៊ី​គ្រប់​គ្នា​ នៅ​ពេល​​ខាង​មុខ? 11.03.2026 9min
    នៅចុង​ឆ្នាំ​១៩៦០ មានប្រជាពលរដ្ឋ​លើ​ភពផែនដី​តែ​ប្រមាណ​៤%​មាន​ជំងឺអាល្លែកហ្ស៊ី។ តែ​បច្ចុប្បន្ន​នេះ ចំនួន​អ្នក​អាល្លែកហ្ស៊ី​បានឡើង​ដល់​៣០% និង​៥០%​នៅ​ឆ្នាំ​២០៥០។ ហេតុ​អ្វី​បាន​មាន​ករណី​អាល្លែកហ្ស៊ី​កាន់​តែ​ច្រើន​ឡើងៗ​ដូច្នេះ?
  • ការឈឺចាប់ចុក​រួយ​រ៉ាំរ៉ៃ​ បង្កើន​គ្រោះ​កើត​ជំងឺ​លើស​ឈាម 05.03.2026 9min
    នៅប្រទេស​បារាំង​ ​មួយ​ភាគ​បី​នៃ​មនុស្សធំ​ មាន​រោគ​​ឈឺ​ចាប់រ៉ាំរ៉ៃ​។ មិន​ថា​ជា​​ការ​ឈឺចាប់​សន្លាក់​ សាច់ដុំ ឬ​សរសៃទេ រោគ​សញ្ញា​នេះ​រំខានដល់​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ខ្លាំងណាស់​។ ​មិន​តែ​ប៉ុណ្ណោះ​ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ឡើង​ឈាម​ទៀត។
  • បាតជើង​សំប៉ែត​ មានផលវិបាក​និង​គ្រោះថ្នាក់​យ៉ាងណា? 26.02.2026 9min
    នៅ​លើ​ពិភពលោក​ មាន​មនុស្ស​ប្រមាណ​៣០%​ មានបាត​​ជើងរាប​ស្មើ​​សំប៉ែត។ ជើង​សំប៉ែត​ ដែល​សម្គាល់​ដោយ​បាត​ជើង​រាប​ស្មើ​ប៉ះដី​ ជាប់​ឈ្មោះ​មិន​សូវ​ល្អ​ទេ​ និងអាច​​បង្ក​ផលរំខាន​​ ​ដល់​សុខភាពផង​។ តើ​ជើង​សំប៉ែត​ពិត​ជា​មានផលវិបាកនិង​គ្រោះ​ថ្នាក់​ដល់​សុខភាពមែន​ឬ? បើ​មែន​តើ​ត្រូវ​ធ្វើ​ដូចម្តេច?
  • អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ? 07.01.2026 7min
    ​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូឡេស្តេរ៉ុលក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​លើស​ គេ​ត្រូវប្រយ័ត្ន​រឿង​ហូប​ចុក ដោយ​ត្រូវ​ចៀសវាង​អាហារ​មួយ​ចំនួន​។ តើ​ស៊ុត​ជាប់ឈ្មោះ​​ក្នុង​បញ្ជី​អាហារ​ត្រូវ​ចៀស​ដែរឬទេ? តើ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ និង​ទឹ​នោម​ផ្អែម ពិត​ជា​ត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការ​​បរិភោគ​ស៊ុត​មាន់​ស៊ុត​ទាឬ? ស៊ុត​នាំ​ឱ្យ​ឡើង​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល មែនទេ? តើ​ការ​សិក្សា​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាងណាដែរ?
  • វេជ្ជសាស្ត្រ​បុរាណ​ឥណ្ឌា អាយុរវេទ ជា​អ្វី? 31.12.2025 9min
    ក្រៅ​ពី​វេជ្ជសាស្ត្រ​បូរាណ​ចិន ឥណ្ឌា​ក៏​មាន​ចំណេះ​និង​ប្រពៃណី​វប្បធម៌​ផ្នែក​សុខាភិបាល​ដ៏​ចំណាស់និង​ល្បីល្បាញ​​ខ្លាំង​ដែរ។ វេជ្ជសាស្ត្រ​បូរាណ “អាយុរវេទ” ​ដែល​មាន​​ដើម​កំណើត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឥណ្ឌា មាន​អាយុ​កាល​ជា​ច្រើន​ពាន់​ឆ្នាំ​ហើយ​។ តើ​វេជ្ជសាស្ត្រ​នេះ​រំពឹង​លើ​គោលការណ៍​អ្វី? និង​មាន​គុណ​ប្រយោជន៍​ ព្រមទាំង​ប្រសិទ្ធភាព​​យ៉ាងណា?
  • តើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ មាន​គុណ​សម្បត្តិ​យ៉ាងណា? 24.12.2025 9min
    នៅ​​ថ្ងៃ​ទី​១៧ដល់​ថ្ងៃទី​១៩ធ្នូ អង្គការ​សុខភាពពិភពលោក​បាន​បើក​ជំនួប​កំពូល​លើក​ទីពីរ ស្តី​ពី​វេជ្ជសាស្ត្រ​បុរាណ នៅ​ប្រទេស​ឥណ្ឌា។ អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​ស្គាល់​ថា វេជ្ជសាស្ត្រ​បុរាណ​ជា​ចង្កោម​ចំណេះ​ដឹង សមត្ថភាព​ និង​ជាការ​ព្យាបាល​ដែល​ឈរ​លើ​ក្បួន​ លើ​ជំនឿ និង​បទពិសោធន៍​ផ្ទាល់។ វេជ្ជសាស្ត្រ​បុរាណ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វេជ្ជសាស្ត្រ​ស្រទន់ ជា​ជម្រើស​បន្ថែម​មួយ​ទៀត​នៃ​ការ​ព្យាបាល​ថែទាំ​សុខភាព។ នៅ​ក្នុង​ចំណោម​វេជ្ជសាស្ត្រ​បុរាណ​ជា​ច្រើននៅលើ​ពិភពលោក វេជ្ជសាស្ត្រ​បូរាណ​ចិន មាន​អាយុ​ចាស់​ជាង​គេ​បំផុត​មួយ តើ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ មាន​គុណសម្បត្តិ​និង​លក្ខណៈ​ពិសេស​យ៉ាង​ដូចម្តេច​ខ្លះ?
  • "ភ្លេច" មាន​ប្រយោជន៍​សម្រាប់​សុខភាព​ខួរក្បាល? 17.12.2025 8min
    ការ​ភ្លេច​អាច​រំខាន​ការ​រស់​នៅ​ប្រចាំថ្ងៃ​និង​គួរ​ឱ្យ​ខឹង​ខ្លួន​ឯង​ខ្លាំង​ណាស់​នៅពេល​ខ្លះ។ ​អ្នក​មាន​អាយុ​ច្រើន​វិញ បារម្ភ​នឹង​ខ្លាច​​ភ្លេចមែនទែន។ ការ​ភ្លេច​ជាបាតុភូត​ធម្មជាតិ ជា​​រឿង​ធម្មតា ព្រោះ​ខួរក្បាលត្រូវ​ការ​ភ្លេច។ ការ​ចងចាំមិនសុទ្ធ​តែ​ល្អ​ ដូចការ​គិត​និង​ប្រាកដ​ថា​ពិត​ដូច​ពេលកើត​ជាក់ស្តែងទេ។ ប៉ុន្តែពេល​ណា​គួរ​បារម្ភអំពីការ​ភ្លេច? តើ​ដូចម្តេចដែលហៅ​ថា​ភ្លេច​ធម្មតា និង​ភ្លេច​ជំងឺ?

Popularan u

Ovaj podcast se pojavljuje i u podcast listama ovih zemalja.