បទយកការណ៍
RFI ខេមរភាសា / Khmer
0
ការចាប់អារម្មណ៍ និងការក្រឡេកមើលទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Episoder
-
ក្រុមអ្នកសារព័ត៌មានអះអាងពីតួនាទីសំខាន់ក្នុងការរាយការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ 21.07.2026 6minតាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត និងច្បាស់លាស់ស្តីពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នកសារព័ត៌មានមួយចំនួន ដែលអ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍សុទ្ធតែបានអះអាងស្រដៀងគ្នាថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ដោយផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ ពិសេសត្រូវប្រុងប្រយ័ត្នពីការផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
-
ពិព័រណ៍ «ពន្លក» បង្ហាញមរតកស្ថាបត្យកម្មវត្តអារាមខ្មែរតាមរយៈគំនូរឌីជីថល 19.07.2026 10minសូមស្វាគមន៍មកកាន់ពិព័រណ៍ «ពន្លក»។ នេះជាពាក្យពេចន៍របស់សិល្បករ លី សុខវិជ្ជា ទៅកាន់អ្នកចូលទស្សនាពិព័រណ៍ទោលលើកដំបូងរបស់ខ្លួន។ ពិព័រណ៍នេះបាននាំអ្នកទស្សនាធ្វើដំណើរឆ្លងកាត់ពិភពស្ថាបត្យកម្មវត្តអារាមខ្មែរ តាមរយៈគំនូរឌីជីថល និងការកត់ត្រាឯកសារសិល្បៈ។ ក្រៅពីបង្ហាញភាពស្រស់ស្អាតនៃមរតកវប្បធម៌ខ្មែរ ពិព័រណ៍នេះក៏បានអំពាវនាវឱ្យសាធារណជនចូលរួមថែរក្សាសំណង់ និងកេរដំណែលដែលកំពុងប្រឈមនឹងការប្រែប្រួលនៃសម័យកាលដែរ។
-
ចុងភៅកម្ពុជារួមគ្នាជំរុញយុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» 18.07.2026 9minពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ ដែលមានឈ្មោះថា យុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» ដែលមានរយៈពេល ៣ថ្ងៃ ត្រូវបានចាប់ផ្តើមធ្វើកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ម្ហូបអាហារខ្មែរ ដែលមានការចូលរួមពី ចុងភៅ ម្ចាស់ អាជីវកម្ម និងសហគ្រាសចំណី អាហារ ពី គ្រប់ខេត្ត ក្រុង ចំនួនជាង ២០០ស្តង់ រៀបចំឡើងក្នុងគោលបំណង បង្រួបបង្រួម ចុងភៅ កម្ពុជា ធ្វើយ៉ាងណាលើកស្ទួយផលិតម្ហូបអាហារខ្មែរឲ្យមានគុណភាព និង សក្តានុពល ទាំងនៅក្នុង ប្រទេស និងនៅលើឆាកអន្តរជាតិ ។
-
លោកគ្រូ អ្នកគ្រូបន្តបេសកកម្មបង្រៀនសិស្សនៅជំរំភៀសសឹក ទោះស្ថិតក្នុងភាពភ័យខ្លាច 17.07.2026 7minគ្រូបង្រៀន និងកុមារកម្ពុជាជាច្រើនពាន់នាក់នៅតាមព្រំដែនកំពុងបន្តដក់ជាប់នូវការឈឺចាប់ លាយឡំនឹងការភ័យខ្លាចនៃភ្លើងសង្គ្រាមកម្ពុជា-ថៃកាលពីឆ្នាំ២០២៥។ តែទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏គ្រូបង្រៀននៅតែបន្តបេសកកម្មអប់រំសិស្សនៅជំរំភៀសសឹកតាមព្រំដែនដដែល។ ជាក់ស្តែងនៅសាលាបឋមសិក្សាជោគជ័យក្នុងភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រូបង្រៀនបន្តបង្រៀនកុមារតូចៗដោយយកចិត្តទុកដាក់ស្របតាមកម្មវិធីអប់រំរបស់ក្រសួង៕
-
លោកស្រី Béatrice MONTARIOL៖ ជាង ៣០ឆ្នាំក្នុងការ ងារមនុស្សធម៌ និង អភិវឌ្ឍន៍ នៅកម្ពុជា 15.07.2026 8minលោកស្រី ប៊ែអាទ្រីស ម៉ុងតារីយ៉ូល (Béatrice MONTARIOL) គឺជាស្ត្រីបរទេសជនជាតិបារាំងមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាជាង៣០ឆ្នាំ ក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ ផ្តើមដំបូងជាអ្នកស្ម័គ្រចិត្ត ជួយដល់ជនភៀសសឹកខ្មែរតាមព្រំដែនកម្ពុជា -ថៃ លោកស្រី ប៊ែអាទ្រីស បានចូលមកធ្វើការនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩២ ក្នុងនាមជាគ្រូឧទ្ទេសនិងជាគ្រូបណ្តុះបណ្តាល ផ្នែកគរុកោសល្យអប់រំ។ ក្រោយមក លោកស្រីបានក្លាយជាអ្នកសម្របសម្រួល និងជាទីប្រឹក្សាដ៏សំខាន់ម្នាក់របស់អង្គការហ្វ្រង់កូហ្វូនីស៊ីប៉ា និងសហគមអឺរ៉ុបនៅកម្ពុជា។ ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់លោកស្រី ប៊ែអាទ្រីស មិនត្រឹមតែអាចជួយលើកកម្ពស់ការអាន និងវិស័យ អប់រំនៅកម្ពុជា ប៉ុន្តែស្នាដៃដ៏ពិសេសពិសាលរបស់លោកស្រីក៏ធ្លាប់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលបារាំង ជាមួយមេដាយកិត្តិយសថ្នាក់Chevalier Knight ជូនរូបគាត់ផងដែរ។
-
ពលរដ្ឋជាង ៦០គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារទាហានថៃកំពុងកាន់កាប់ផ្ទះពួកគេ 13.07.2026 5minមានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកងទ័ពថៃចូលកាន់កាប់ភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានដាក់ទូកុងតឺន័រ និងចូលកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង។ ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំភៀសសឹកបន្តទាមទារឲ្យទាហានថៃចាកចេញ និងប្រគល់ផ្ទះសម្បែងឲ្យពួកគេវិញ។
-
ពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ផ្តោតសំខាន់លើតួនាទីសហគមន៍មូស្លីមក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា 12.07.2026 7minវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ បានឈានដល់ថ្ងៃបញ្ចប់ហើយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃនៅទីក្រុងភ្នំពេញ។វេទិកាលើកទី៣នេះមានអ្នកចូលរួមមិនក្រោម ២ម៉ឺននាក់ ដោយមានគោលបំណងផ្សព្វផ្សាយគោលដៅទេសចណ៍រដល់សហគមន៍មូស្លីម និងសិក្សាពីតម្រូវការទេសចរមូស្លីម។
-
ពលរដ្ឋមួយចំនួនបារម្ភពីការនាំចូលផលិតផលគ្រឿងសម្អាងដែលគ្មានប្រភព 10.07.2026 5minស្រ្តីខ្មែរមួយចំនួនបានបង្ហាញក្តីបារម្ភពីបញ្ហាសុខភាព ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលដែលផ្ទុកសារធាតុគីមីបារត និងសាលីស៊ីលិច លើសកម្រិតចំនួន ៥ប្រភេទនៅក្នុងផលិតផលគ្រឿងសម្អាង។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សារធាតុគីមីទាំងនេះបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាខ្សោយតម្រងនោម មហារីកស្បែក ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងសុខភាពស្បែកជាដើម។ តាមរយ:វិទ្យុបារាំងអន្តរជាតិ ស្ត្រីមួយចំនួនបានលើកឡើងពីក្តីកង្វល់ ចំពោះការនាំចូលផលិយផលគ្រឿងសម្អាងដែលគ្មានប្រភពច្បាស់លាស់ និងបានស្នើឲ្យអាជ្ញាធររឹតបន្តឹងការនាំចូលផលិតផលគ្រឿងសម្អាងទាំងឡាយដែលគ្មានប្រភពត្រឹមត្រូវ៕
-
អង្គការនៅស្វ៊ីសទាមទារឲ្យអង្គការហ្វ្រង់កូហ្វូនីអន្តរាគមន៍ដើម្បីការដោះលែងសកម្មជនចលនាមាតាធម្មជាតិ 08.07.2026 8minកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ នៅទីក្រុងភ្នំពេញកាន់តែខិតចូលមកដល់។ នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ អង្គការការពារសិទ្ធិមនុស្សមួយនៅប្រទេសស្វ៊ីស ដែលមានឈ្មោះថា Bruno Manser Funds បានដាក់លិខិតទៅកាន់អគ្គលេខាធិការរបស់អង្គការហ្វ្រង់កូហ្វូនីដើម្បីជួយអន្តរាគមន៍ ទាមទារឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែតដោះលែងសកម្មជនការពារបរិស្ថាន ទាំង៥នាក់របស់ចលនាមាតាធម្មជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជា។
-
ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប 07.07.2026 6minសម្រាប់ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា និងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍។ ក៏ប៉ុន្តែរបាំប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង) កំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ និងក្រុមរបាំភូមិពូតាំង កំពុងរួមគ្នាខិតខំប្រឹងប្រែងថែរក្សាព្រលឹងនៃបេតិកភណ្ឌ ជនជាតិដើមភាគតិចពូនង លើផ្លូវដ៏វែងឆ្ងាយ៕
-
សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់ 05.07.2026 8minសហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្នុងសហគមន៍នៅតែបន្តកើតមានពីសំណាក់ទូកនេសាទធំៗ។ ទូកនេសាទធំៗ ដែលបានប្រើឧបករណ៍អួនអូសគូ ឬមងហោះ ទៅបំផ្លាញមងក្ដាម មងបង្គា របស់ប្រជានេសាទ និងជីវៈចម្រុះ។ ប្រឈមនឹងបញ្ហានេះ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាស្តារជីវចម្រុះឡើងវិញ និងត្រូវទប់ស្កាត់ឱ្យបានសកម្មភាពនេសាទខុសច្បាប់ទាំងនោះ៕
-
ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍ 30.06.2026 7minសហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕
-
អ្នកស្រី នង លឹមហ៊ាង៖ ពីអ្នកនេសាទលើសមុទ្រក្លាយជាប្រធានសហគមន៍ការពារធនធានធម្មជាតិ 29.06.2026 8minទោះត្រូវប្រឈមខ្យល់ភ្លៀង និងហានិភ័យនៅលើសមុទ្រជាង ១០ឆ្នាំ អ្នកស្រី នង លឹមហ៊ាង នៅតែតស៊ូបន្តដំណើរការពារធនធានធម្មជាតិ និងផលប្រយោជន៍អ្នកនេសាទក្នុងសហគមន៍ជ្រោយស្វាយ ខេត្តកោះកុង។ ពីអ្នកផ្តួចផ្តើមបង្កើតសហគមន៍នេសាទដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល រហូតក្លាយជាប្រធានសហគម ន៍ឆ្នេរនេសាទជ្រោយស្វាយអាណត្តិទី៥ ឆ្នាំ២០២៤ដល់ឆ្នាំ២០២៩។ អ្នកស្រីបានបង្ហាញថា ស្ត្រីក៏អាចដឹកនាំ និងឈរជួរមុខក្នុងការការពារធនធានធម្មជាតិសហគមន៍បានដែរ៕
-
កេរតំណែលនៃការផ្លាស់ប្តូរវប្បធម៌ និងភាសាបារាំង-ខ្មែរក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍ 28.06.2026 10minចំណងទាក់ទង និងការផ្លាស់ប្តូរវប្បធម៌រវាងភាសាបារាំង និងភាសាខ្មែរក្នុងប្រវត្តិសាស្ត្រមានរយៈពេលជិត ១សតវត្សរ៍ ពោលចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ឥទ្ធិពលនៃការផ្លាស់ប្តូរ និងទំនាក់ទំនងទៅវិញទៅមកនេះបានបន្សល់ទុកនូវកេរតំណែលភាសា និងវាក្យសព្ទពីភាសាបារាំងជាច្រើនដែលនៅបន្តប្រើប្រាស់នៅកម្ពុជារហូតមកដល់សព្វថ្ងៃ។ ពិព័រណ៍ថ្មីមួយឈ្មោះ «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង» នៅសារមន្ទីរ ស.ស.រ បានបង្ហាញពីឥទ្ធិពលនៃពាក្យពេចន៍ភាសាបារាំងជាច្រើនដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃភាសាខ្មែរជាប្រចាំថ្ងៃ។
-
ដំណើរជិះកង់ឆ្លងទ្វីបរយៈពេល ២ឆ្នាំរបស់លោក ទីវ តារារិទ្ធដើម្បីកុមារកម្ពុជាត្រូវបានបញ្ចប់ 25.06.2026 10minក្រោយពីបានចំណាយពេលជិះកង់តែម្នាក់ឯងឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកក្នុងចម្ងាយផ្លូវប្រមាណ ៥៧ ០០០គីឡូម៉ែត្រ លោក ទីវ តារារិទ្ធ បានបញ្ចប់បេសកកម្ម «២ឆ្នាំជាមួយកង់» ដើម្បីកុមារកម្ពុជាដោយប្រមូលថវិកាបានប្រមាណ ២២ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ តាមពិត កម្មវត្ថុរបស់លោក ទីវ តារារិទ្ធ គឺរៃអង្គាសថវិកាឲ្យបាន ២៥ម៉ឺនដុល្លារ។ ដូច្នេះដើម្បីបង្រ្គប់ទឹកប្រាក់ដែលនៅខ្វះចំនួន ៣ម៉ឺនដុល្លារ លោក ទីវ តារារិទ្ធ បានសម្រេចចិត្តបន្តបេសកកម្មជិះកង់រយៈពេល ៣ថ្ងៃទៅកាន់ខេត្តសៀមរាប។
-
ប៉ោយប៉ែត៖ ទីក្រុងធ្លាប់តែអ៊ូអរដោយជនបរទេស ប្រែក្លាយជាស្ងាត់ជ្រងំ ក្រោយការបង្រ្កាបឆបោកអនឡាញ 22.06.2026 6minនៅក្នុងយុទ្ធនាការដ៏ចាស់ដៃរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបបទល្មើសឆបោកអនឡាញ ក្រុងប៉ោយប៉ែតបានប្រែក្លាយទៅជាមានស្ថានភាពស្ងាត់ជ្រងំ ពុំសូវសម្បូរជនបរទេសចេញចូល។ ជនបរទេសមួយចំនួន ជាពិសេសជាជនជាតិចិន បានសង្ងំលាក់ខ្លួនគេចពីការបង្រ្កាបរបស់អាជ្ញាធរ។ រស់នៅដោយភាពភិតភ័យស្ទើររៀងរាល់ថ្ងៃ ជនបរទេសខ្លះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកគេបានចាញ់បោកមេខ្យល់ឲ្យមករកការងារធ្វើក្នុងប្រទេសកម្ពុជា តែបែរជាត្រូវបង្ខំឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ។
-
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តតស៊ូមតិ ស្វែងរកសិទ្ធិអាពាហ៍ពិពាហ៍ស្របច្បាប់ 22.06.2026 10minនៅប្រទេសកម្ពុជា ទោះបីជាក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរស់នៅ និងរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ ប៉ុន្តែពួកគេនៅមិនទាន់មានសិទ្ធិចុះបញ្ជីអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ដើម្បីជួយការពារទ្រព្យសម្បត្តិ និងសិទ្ធិគ្រប់គ្រងគ្រួសារ ដូចគូស្រករដទៃឡើយ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសប្រារព្ធខែមោទកភាពឆ្នាំ២០២៦ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានរៀបចំកិច្ចពិភាក្សា និងការតស៊ូមតិដើម្បីជំរុញការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ពួកគេទៅថ្ងៃអនាគត។
-
អតីតជនភៀសខ្លួនខ្មែរនិងគ្រូបង្រៀនបារាំងរួមគ្នាដើម្បីការចងចាំស្តីពីរបបខ្មែរក្រហម 21.06.2026 12minការផ្ទេរការចងចាំស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហមមិនកំណត់ព្រំដែនត្រឹមកូនក្មេងខ្មែរជំនាន់ក្រោយ។ ក្នុងប្រទេសបារាំង នៅទីក្រុងឡូញដែលមានសហគមន៍ខ្មែររស់នៅច្រើន អតីតជនភៀសខ្លួនខ្មែរម្នាក់ គឺ លោកស្រី គ្រីស្ទីន ដារ៉ាវី ប៉ុន បានសហការជាមួយគ្រូបង្រៀនប្រវត្តិវិទ្យាដើម្បីបង្កើនចំណេះដឹង ជាពិសេសប្រវត្តិរឿងរ៉ាវក្នុងរបបខ្មែរក្រហម នៅក្នុងចំណោមសិស្សសាលា។
-
ពលរដ្ឋភៀសសឹកខ្លះនៅស្លក្រាមអះអាងពីការលំបាករកចំណូល និងអនាគតមិនច្បាស់លាស់ 20.06.2026 8minជនភៀសសឹករាប់ពាន់គ្រួសារទទួលបានដីធ្លី និងលំនៅឋានពីរដ្ឋាភិបាលនៅមណ្ឌលបណ្តោះអាសន្នស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តែទោះទទួលបានលំនៅឋាន និងការគាំពារផ្នែកមូលនិធិពីរដ្ឋាភិបាលក៏ដោយ ក៏មានជនភៀសសឹកមួយចំនួនបានអះអាងថា ជម្រកថ្មីបណ្តោះអាសន្នមិនទាន់អាចជំនួសលំនៅឋានចាស់របស់ពួកគេបានឡើយ។ ក្នុងពេលរង់ចាំរដ្ឋាភិបាលទាមទារដីពីថៃត្រឡប់វិញ ពលរដ្ឋភៀសសឹកមួយចំនួនបានអះអាងពីការពិបាករកចំណូលចិញ្ចឹមជីវិត និងពីភាពមិនច្បាស់លាស់សម្រាប់អនាគត៕
-
ស្លាកស្នាមសង្គ្រាមព្រំដែនខ្មែរ-ថៃ៖ វត្តតាមាន់សែនជ័យរក្សាសាលាឆាន់ខូចខាតទុកជាសារមន្ទីរ 18.06.2026 7minស្ថិតនៅជើងភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វត្តតាមាន់សែនជ័យបានរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារគ្រាប់កាំភ្លើងផ្លោងធុនធ្ងន់ គ្រាប់ទម្លាក់ពីលើយន្តហោះ F16 និងដ្រូនយោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ព្រះចៅអធិការស្ដីទី វត្តតាមាន់សែនជ័យ ព្រះនាម ឡាយ លន មានសង្ឃដីកាថា គណៈកម្មការវត្ត នឹងសាងសង់សាលាឆាន់ថ្មីមួយទៀត ដើម្បីតម្កល់ពុទ្ធបដិមា។ ចំណែកឯ សាលាឆាន់រងការខូចខាត ត្រូវបានគណៈកម្មាការវត្ត រក្សាទុកជាសារមន្ទីរ ដោយគ្មានការជុសជុលឡើយ៕
Populær i
Denne podcast optræder også i podcast-hitlister i disse lande.