ផាតខាស  - Phatcast

ផាតខាស - Phatcast

Sophat CHY
Land Kambodscha
Genres Technologie
Sprache EN
Folgen 6
Letzte 19.07.2026

Phatcast is a podcast by Sophat CHY, exploring technology, digital literacy, online safety, artificial intelligence (AI), Google Maps, social media, and the digital trends shaping our world. Drawing from over a decade of experience in technology, training, community building, and digital content creation, Sophat shares insights, stories, and practical knowledge to help listeners better understand the digital landscape in Cambodia and beyond. Join Phatcast for thoughtful conversations about technology, society, innovation, and the future of the digital world.

Folgen

  • Phatcast EP13 – ប្រវត្តិសហគមន៍ IT នៅកម្ពុជា៖ ចែកគ្នានិយាយ IT ពីឆ្នាំ ២០១១ ដល់ថ្ងៃដែលសហគមន៍បានបាត់បង់ 19.07.2026 17Min.
    នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ក្រុម «ចែកគ្នានិយាយ IT» ត្រូវបានបង្កើតឡើង ដើម្បីជាកន្លែងសម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យានៅកម្ពុជា ចូលរួមសួរសំណួរ ចែករំលែកចំណេះដឹង និងជួយគ្នាដោះស្រាយបញ្ហាទាក់ទងនឹងកុំព្យូទ័រ បណ្ដាញ ការសរសេរកម្មវិធី សន្តិសុខឌីជីថល និងបច្ចេកវិទ្យាថ្មីៗ។ ក្នុងរយៈពេលជាងដប់ឆ្នាំ សហគមន៍នេះបានក្លាយជាផ្នែកមួយនៃប្រវត្តិសហគមន៍ IT នៅកម្ពុជា។ វាបានជួយអ្នកសិក្សា និស្សិត អ្នកជំនាញ និងអ្នកចាប់ផ្តើមជាច្រើន ឱ្យទទួលបានចំណេះដឹង ស្វែងរកការងារ បង្កើតមិត្តភាព និងចូលរួមលើកកម្ពស់ការប្រើប្រាស់ Unicode ខ្មែរ។ ប៉ុន្តែមុនថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រុមនេះបានបាត់ពី Facebook ដោយគ្មាន Email ព្រមាន គ្មាន Security Alert និងគ្មាន Notification ជូនដំណឹងទៅកាន់ Admin។ នៅក្នុង Phatcast EP13 នេះ ខ្ញុំនឹងចែករំលែកអំពី៖ • ប្រវត្តិនៃក្រុម «ចែកគ្នានិយាយ IT» • ស្ថានភាពសហគមន៍ IT នៅកម្ពុជាកាលពីឆ្នាំ ២០១១ • ការចែករំលែកចំណេះដឹងដោយស្ម័គ្រចិត្ត • ការលើកកម្ពស់ Unicode និងភាសាខ្មែរ • ថ្ងៃដែលក្រុមបានបាត់ពី Facebook • ការទាក់ទង និងស្នើសុំជំនួយពី Meta Support • មេរៀនសុវត្ថិភាពសម្រាប់អ្នកគ្រប់គ្រងសហគមន៍ • ការចាប់ផ្តើម «ចែកគ្នានិយាយ IT» ជំនាន់ថ្មី សម្រាប់អ្នកខ្លះ វាអាចគ្រាន់តែជាក្រុម Facebook មួយ។ ប៉ុន្តែសម្រាប់អ្នកដែលបានចូលរួមកសាង និងចែករំលែកចំណេះដឹងអស់ជាច្រើនឆ្នាំ វាជាបណ្ណសារ ជាប្រវត្តិសាស្ត្រ និងជាផ្នែកមួយនៃការរីកចម្រើនរបស់សហគមន៍បច្ចេកវិទ្យាខ្មែរ។ ចំណេះដឹងអាចបាត់បង់បាន ប៉ុន្តែស្មារតីនៃការចែករំលែក មិនគួរបាត់បង់តាមវាឡើយ។ បើអ្នកធ្លាប់ជាសមាជិកក្រុម «ចែកគ្នានិយាយ IT»
  • Phatcast EP12 - ដំណើររបស់ពុម្ពអក្សរខ្មែរ | ប្រវត្តិ Unicode ខ្មែរ និង Font ដែលអ្នកប្រើរាល់ថ្ងៃ 12.07.2026 31Min.
    តើអ្នកធ្លាប់គិតទេថា ពុម្ពអក្សរខ្មែរ (Font) ដែលអ្នកប្រើរាល់ថ្ងៃ មានប្រវត្តិយ៉ាងដូចម្តេច?យើងបើក Microsoft Word, Google Docs, Canva ឬវាយអក្សរនៅលើទូរស័ព្ទជារៀងរាល់ថ្ងៃ។ យើងជ្រើស Hanuman, Battambang, DaunPenh ឬ Noto Sans Khmer ដោយមិនសូវគិតថា តើ Font ទាំងនេះមកពីណា? អ្នកណាជាអ្នករចនា? ហើយហេតុអ្វីកុំព្យូទ័រអាចបង្ហាញអក្សរខ្មែរបានត្រឹមត្រូវ?ក្នុង Phatcast EP12 នេះ យើងនឹងធ្វើដំណើរតាមប្រវត្តិសាស្ត្រពុម្ពអក្សរខ្មែរ ចាប់ពីសិលាចារឹក ស្លឹករឹត ពុម្ពបោះពុម្ព រហូតដល់សម័យ Unicode និង AI។ ក្នុងវគ្គនេះ អ្នកនឹងបានស្វែងយល់អំពី៖ភាពខុសគ្នារវាង ភាសាខ្មែរ, អក្សរខ្មែរ, Unicode និង FontTypography គឺជាអ្វី?ប្រវត្តិនៃពុម្ពអក្សរខ្មែរLegacy Fonts (Limon, ABC, Khek, CSX)ហេតុអ្វី Unicode ផ្លាស់ប្ដូរពិភពអក្សរខ្មែរតើ Font ខ្មែរត្រូវបានរចនាយ៉ាងដូចម្តេច?អ្នកនៅពីក្រោយ KhmerOS និងការអភិវឌ្ឍ Font ខ្មែរOpen Font License និង Commercial Fontsបញ្ហា OCR, AI និងអនាគតភាសាខ្មែរលើពិភពឌីជីថល💡 មានមនុស្សជាច្រើនប្រើ Font ខ្មែររាប់សិបឆ្នាំ ប៉ុន្តែមិនធ្លាប់ដឹងថា Font ដែលខ្លួនកំពុងប្រើ មានម្ចាស់ មានអ្នករចនា និងមានអាជ្ញាបណ្ណ (License) ផងដែរ។ ការយល់ដឹងពីរឿងនេះ មិនត្រឹមតែជាចំណេះដឹងបច្ចេកវិទ្យាទេ ប៉ុន្តែជាការគោរពស្នាដៃរបស់អ្នកបង្កើត និងការចូលរួមអភិរក្សភាសាខ្មែរ។
  • Phatcast EP11 - អ៊ីនធើណិតនៅកម្ពុជា និង Email ដំបូងផ្ញើចេញពីកម្ពុជា Cambodia's First Internet & Email 05.07.2026 33Min.
    តើអ្នកធ្លាប់គិតទេថា អ៊ីនធឺណិតមកដល់កម្ពុជាដោយរបៀបណា? សព្វថ្ងៃយើងប្រើ Google, Facebook, Telegram, YouTube, Google Maps និង AI ជារៀងរាល់ថ្ងៃ។ ប៉ុន្តែមុនពេលមានអ្វីៗទាំងនេះ កម្ពុជាបានឆ្លងកាត់ដំណើរដ៏លំបាកមួយក្នុងការភ្ជាប់ខ្លួនទៅកាន់ពិភពលោក។ ក្នុង Phatcast EP11 យើងនឹងនាំអ្នកត្រឡប់ទៅជាង ៣០ ឆ្នាំមុន ដើម្បីស្វែងយល់ពី៖ - តើអ៊ីនធឺណិតមកដល់កម្ពុជានៅពេលណា? - តើអ៊ីមែលដំបូងដែលផ្ញើចេញពីកម្ពុជាមានរឿងរ៉ាវយ៉ាងដូចម្តេច? - តើអ្នកណាខ្លះបានចូលរួមត្រួសត្រាយផ្លូវឌីជីថលរបស់កម្ពុជា? - តើប្រព័ន្ធ UUCP, Dial-up និង .kh Domain មានសារៈសំខាន់អ្វី? - ពីល្បឿន 64 Kbps មកដល់ Fiber, 5G និង AI កម្ពុជាបានផ្លាស់ប្តូរយ៉ាងដូចម្តេច? នេះមិនមែនជារឿងរបស់មនុស្សតែម្នាក់ទេ ប៉ុន្តែជាប្រវត្តិសាស្ត្រនៃការសហការរវាងអ្នកជំនាញខ្មែរ និងអន្តរជាតិ ដែលបានជួយឱ្យកម្ពុជាភ្ជាប់ខ្លួនទៅកាន់ពិភពលោក។
  • Phatcast EP10 - ក្រមសីលធម៌នៃការផលិតមាតិកា៖ Views សំខាន់ជាងការទទួលខុសត្រូវមែនទេ? 28.06.2026 33Min.
    តើអ្នកផលិតមាតិកាមានទំនួលខុសត្រូវអ្វីខ្លះចំពោះសង្គម?ក្នុងសម័យដែល Facebook, TikTok និង YouTube អាចធ្វើឱ្យវីដេអូមួយល្បីក្នុងរយៈពេលប៉ុន្មានម៉ោង ការប្រកួតប្រជែងដើម្បីបាន Views និងអ្នកតាមដាន ក៏កាន់តែខ្លាំងឡើងដែរ។នៅក្នុង Phatcast EP10 នេះ យើងមិនមែននិយាយអំពីច្បាប់តែមួយមុខទេ ប៉ុន្តែយើងនឹងពិភាក្សាអំពី ក្រមសីលធម៌នៃការផលិតមាតិកា (Digital Ethics) និងសំណួរដែលអ្នកបង្កើតមាតិកាគ្រប់រូបគួរសួរខ្លួនឯង។ប្រធានបទដែលយើងនឹងជជែក៖ • Clickbait និងការបោកបញ្ឆោត • ការចម្លងស្នាដៃ និងការផ្តល់កិត្តិយស • AI និងភាពតម្លាភាព • Fake Expert • Drama Marketing • Privacy និងការគោរពឯកជនភាព • Charity Content • Sponsored Content • ការកាត់តដែលធ្វើឱ្យយល់ខុស • ការកសាងទំនុកចិត្តរយៈពេលវែងគោលបំណងនៃវគ្គនេះ មិនមែនដើម្បីវាយប្រហារបុគ្គល ឬក្រុមណាមួយឡើយ ប៉ុន្តែដើម្បីបើកការពិភាក្សាអំពីការបង្កើតមាតិកាប្រកបដោយទំនួលខុសត្រូវ និងការគោរពអ្នកដទៃក្នុងសង្គមឌីជីថល។💬 តើអ្នកយល់យ៉ាងណា? សរសេរមតិរបស់អ្នកនៅក្នុង Comment ខាងក្រោម។🎧 សូម Subscribe ដើម្បីកុំឱ្យខកខានវគ្គថ្មីៗរបស់ Phatcast។
  • Phatcast EP9 - Google Maps មិនមែនគ្រាន់តែជាផែនទីទេ! 22.06.2026 20Min.
    តើអ្នកធ្លាប់គិតទេថា Google Maps មិនមែនគ្រាន់តែជាកម្មវិធីរកផ្លូវ?សម្រាប់អ្នកទេសចរ Google Maps គឺជាមគ្គុទេសក៍ឌីជីថលដែលជួយស្វែងរកកន្លែងថ្មីៗ មើលរូបភាព អាន Review និងរៀបចំផែនការធ្វើដំណើរមុនចេញដំណើរ។នៅក្នុង Phatcast EP9 នេះ យើងនឹងនិយាយអំពី៖📍 ហេតុអ្វី Google Maps សំខាន់សម្រាប់ទេសចរ 📍 Google Maps និង Waze ខុសគ្នាយ៉ាងដូចម្តេច 📍 តួនាទី Review ក្នុងការសម្រេចចិត្តរបស់ភ្ញៀវទេសចរ 📍 Google Maps ជួយអាជីវកម្មទេសចរណ៍នៅកម្ពុជាយ៉ាងដូចម្តេច 📍 បទពិសោធន៍ធ្វើដំណើរពិតៗជាមួយ Google Maps
  • Phatcast EP8 - Unlock ឡាន គឺជាអ្វី? ពេលឡានក្លាយជា Smart Car - Computer on Wheels 13.06.2026 27Min.
    ឡានទំនើបរបស់ចិនជាច្រើនម៉ូដែលនៅកម្ពុជា មិនមែនគ្រាន់តែជាយានជំនិះទៀតទេ ប៉ុន្តែកំពុងក្លាយជា Computer on Wheels ដែលមានប្រព័ន្ធប្រតិបត្តិការ អាច Update Software តាមអ៊ីនធឺណិត និងដំឡើងកម្មវិធីផ្សេងៗបាន។នៅក្នុងភាគនេះ យើងនឹងនិយាយអំពី Smart Car, Operating System របស់ឡាន, Google Service, MicroG, Apple CarPlay, Android Auto និងអ្វីដែលគេហៅថា Unlock ឡាន។តើ Unlock ឡានជាអ្វី? តើវាដូច Root Android ឬ Jailbreak iPhone ដែរឬទេ? តើវាអាចប៉ះពាល់ដល់សុវត្ថិភាព ឬការធានារបស់ឡានដែរឬទេ? ហើយតើអនាគត ឡាននឹងក្លាយជាស្មាតហ្វូនមួយដែលមានកង់ដែរឬទេ?Phatcast ជាផតខាសដែលនិយាយអំពីបច្ចេកវិទ្យា ឌីជីថល និងរឿងរ៉ាវដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង។#Phatcast #SmartCar #ElectricVehicle #EV #CarTech #ComputerOnWheels #GoogleMaps #AndroidAuto #AppleCarPlay #MicroG #Geely #BYD #Zeekr #AION #Cambodia
  • Phatcast EP7 - តើទូរសព្ទ Android អាចរស់បានទេ បើគ្មាន Google Service? 07.06.2026 23Min.
    Google Service គឺជាពាក្យដែលយើងលឺជាញឹកញាប់នៅពេលនិយាយអំពី Android ប៉ុន្តែមនុស្សជាច្រើននៅតែមិនយល់ថាវាជាអ្វីពិតប្រាកដ។ - តើ Google Service គ្រាន់តែជា Play Store មែនទេ? - តើ Google Play Services ធ្វើអ្វីខ្លះ? - ហេតុអ្វី App ជាច្រើនពឹងផ្អែកលើ Google? - ហើយតើ Android ដែលយើងប្រើសព្វថ្ងៃ ខុសគ្នាយ៉ាងដូចម្តេចពី Android Open Source? នៅក្នុង Phatcast EP7 នេះ យើងនឹងស្វែងយល់អំពី Google Service ពីមូលដ្ឋានគ្រឹះ រហូតដល់តួនាទីរបស់វានៅក្នុងប្រព័ន្ធ Android ដែលមនុស្សរាប់ពាន់លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។
  • Phatcast EP6 - ប្រវត្តិ Google Maps នៅកម្ពុជា និងដំណើររបស់ខ្ញុំជាមួយ Google Maps 04.06.2026 24Min.
    Google Maps នៅកម្ពុជា បានផ្លាស់ប្តូរច្រើនខ្លាំងក្នុងរយៈពេលជាង 10 ឆ្នាំចុងក្រោយនេះ។ ពីផែនទីដែលមិនទាន់លម្អិត ទៅកាន់ Platform ដែលមនុស្សជាច្រើនប្រើសម្រាប់រកផ្លូវ អាជីវកម្ម ទេសចរណ៍ និងជីវិតប្រចាំថ្ងៃ។ នៅក្នុង Podcast EP6 នេះ ខ្ញុំនឹងនិយាយអំពី៖ - ប្រវត្តិ Google Maps នៅកម្ពុជា - Google Map Maker Era - Local Guides Community - Street View និង Photo Sphere - Google Maps និងការផ្លាស់ប្តូរអាជីវកម្ម - បញ្ហា Fake Location / Wrong Direction - និងដំណើររបស់ខ្ញុំជាមួយ Google Maps តាំងពីឆ្នាំ 2010 រហូតដល់សព្វថ្ងៃ សម្រាប់ខ្ញុំ Google Maps មិនមែនគ្រាន់តែជា App មើលផ្លូវទេ ប៉ុន្តែជាផ្នែកមួយនៃ Digital Cambodia និង Community Mapping។ #Phatcast #GoogleMaps #Cambodia #LocalGuides #StreetView #DigitalCambodia #GoogleMapsCambodia
  • Phatcast EP5 - moonOS ប្រព័ន្ធដំណើរការ OS ដំបូងរបស់កម្ពុជា? 04.06.2026 15Min.
    មនុស្សជាច្រើនប្រើ Windows Android macOS ឬ Linux រាល់ថ្ងៃ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា កម្ពុជាក៏ធ្លាប់មាន Project Operating System ផ្ទាល់ខ្លួនមួយឈ្មោះ MoonOS។ នៅក្នុងវីដេអូនេះ យើងនឹងនិយាយអំពីប្រវត្តិ moonOS និងអ្នកអភិវឌ្ឍន៍ខ្មែរ Thim Chanrithy ដែលបានសាកល្បងបង្កើត និងអភិវឌ្ឍ Project OS មួយក្នុង Community Open Source និង Linux នៅកម្ពុជា។ យើងនឹងនិយាយអំពី៖ - MoonOS ជាអ្វី? - តើវាជា Linux Distribution ឬ OS? - Timeline និង Version របស់ MoonOS moonOS ប្រហែលមិនមែនជា Operating System ដែលមនុស្សរាប់លាននាក់ប្រើ ប៉ុន្តែវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រ Technology និង Open Source នៅកម្ពុជា។ #MoonOS #Linux #Cambodia #OpenSource #Technology #Phatcast #KhmerTech #OperatingSystem #ThimChanrithy Wikipedia: https://km.wikipedia.org/wiki/Moon_OS Download moonOS: https://distrowatch.com/table.php?distribution=moonos Facebook Page: https://www.facebook.com/profile.php?id=100066713290371
  • Phatcast EP4 - OTP មិនមែនគ្រាន់តែលេខ 6 ខ្ទង់ទេ ជាលេខ ដែលនាំអោយសុវត្តិភាព និងគ្រោះថ្នាក់បំផុត 04.06.2026 16Min.
    OTP មិនមែនគ្រាន់តែលេខ 6 ខ្ទង់ធម្មតាទេ។ វាជាគន្លឹះសម្រាប់ចូលទៅកាន់ Facebook, Telegram, Gmail និង Online Banking របស់អ្នក។ នៅកម្ពុជា ករណីបោកប្រាស់តាម OTP កំពុងកើតឡើងកាន់តែច្រើន តាមរយៈ: - Phone Call Scam - Fake Bank Support - Telegram Scam - Facebook Recovery Scam - Online Banking Fraud ក្នុងវីដេអូនេះ ខ្ញុំនឹងពន្យល់អំពី: - OTP ជាអ្វី - បៀបដែល OTP ដំណើរការ - ហេតុអ្វី Scamers ចង់បាន OTP - និងរបៀបការពារខ្លួន #OTP #Scam #DigitalSafety #CyberSecurity #Phatcast #SophatCHY #OnlineScam #Cambodia
  • Phatcast EP3 - Khmer Unicode ប្រវត្តិ និងមូលហេតុដែលអក្សរខ្មែរយូនីកូដអាចប្រើលើកុំព្យូទ័រ និងទូរសព្ទ 04.06.2026 17Min.
    ភាគច្រើនខ្មែរយើងនៅតែមានការយល់ច្រឡំរវាង “Unicode”, “Unicode Khmer”, “ក្តារចុច Unicode” និង “ពុម្ពអក្សរ Unicode” ទោះបីជាយើងប្រើវារៀងរាល់ថ្ងៃក៏ដោយ។ ក្នុងវីដេអូនេះ ខ្ញុំនឹងពន្យល់អំពី៖ - តើយូនីកូដ (Unicode) ជាអ្វី? - ហេតុអ្វី Unicode មានសារៈសំខាន់សម្រាប់ភាសាខ្មែរ - ប្រវត្តិនៃការដាក់ភាសាខ្មែរចូលក្នុងស្តង់ដារ Unicode - Unicode Khmer ខុសពី Font និង Keyboard ដូចម្តេច? - ក្តារចុច Khmer Standard និង NiDA ខុសគ្នាត្រង់ណា? - ហេតុអ្វីអក្សរខ្មែរអាចបង្ហាញបានលើ Windows, macOS, Android និង iPhone - ប្រវត្តិ និងតួនាទីរបស់ Khmer OS និងពុម្ពអក្សរខ្មែរ វីដេអូនេះគឺសម្រាប់អ្នកដែលចង់យល់ដឹងអំពីមូលដ្ឋាននៃភាសាខ្មែរនៅលើប្រព័ន្ធឌីជីថល និងចង់ដឹងថា ហេតុអ្វីសព្វថ្ងៃយើងអាចសរសេរ និងអានអក្សរខ្មែរបានគ្រប់ឧបករណ៍។ មាតិកានេះក៏ជាការចែករំលែកដើម្បីអោយមនុស្សជំនាន់ថ្មីបានយល់ពីការខិតខំរបស់អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសខ្មែរ ដែលបានជួយអភិវឌ្ឍភាសាខ្មែរលើពិភពឌីជីថល។ សូមកែតម្រូវចំណុចនេះបន្តិច៖ - Khmer Standard Keyboard ប្រើ Space សម្រាប់ដាក់ជើង (Coeng) - NiDA Keyboard ប្រើ J សម្រាប់ដាក់ជើង
  • Phatcast EP2: អនាម័យឌីជីថលលើទូរសព្ទ - Your Phone Is Not As Safe As You Think 04.06.2026 24Min.
    ពេលអ្នកប្រើទូរសព្ទរាល់ថ្ងៃ តើអ្នកធ្លាប់គិតទេថា App មួយចំនួនអាចកំពុងចូលមើលទិន្នន័យរបស់អ្នក ហើយខ្លះៗអាចតាមដានទីតាំង និងអាកប្បកិរិយារបស់អ្នកដោយអ្នកមិនដឹង ក្នុង Phatcast EP2 នេះ ខ្ញុំនឹងនិយាយអំពីអនាម័យឌីជីថលលើទូរសព្ទ ដែលជារឿងមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ ប៉ុន្តែមានហានិភ័យខ្លាំង។ អ្វីដែលអ្នកនឹងរៀន របៀបប្រើទូរសព្ទអោយមានសុវត្ថិភាព App Privacy និង Permission Account Safety ដូចជា Password និង 2FA ហានិភ័យដែលអាចកើតឡើងក្នុងការប្រើប្រាស់រៀងរាល់ថ្ងៃ វាមិនមែនជារឿងបច្ចេកទេសស្មុគស្មាញទេ តែជារឿងអនុវត្តន៍ប្រចាំថ្ងៃ ដែលអាចជួយការពារទិន្នន័យ និងគណនីរបស់អ្នកបានយ៉ាងច្រើន។ #Phatcast #DigitalHygiene #PhoneSecurity #AppPrivacy #AccountSafety #CyberSecurity #សុវត្ថិភាពឌីជីថល #ទូរសព្ទសុវត្ថិភាព
  • Phatcast EP1 - យកទូរសព្ទទៅជួសជុលជាពេលគ្រោះថ្នាក់បំផុត Phone Repairs Are More Dangerous Than u Think 04.06.2026 11Min.
    ពេលអ្នកយកទូរសព្ទទៅជួសជុល តើអ្នកដឹងទេថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចមានហានិភ័យខ្លាំងប៉ុណ្ណា? ក្នុងវីដេអូនេះ យើងនឹងពិភាក្សាអំពីគ្រោះថ្នាក់ដែលអាចកើតឡើងនៅពេលអ្នកប្រគល់ទូរសព្ទរបស់អ្នកទៅអ្នកជួសជុល និងរបៀបការពារទិន្នន័យរបស់អ្នក។ រៀនពីរបៀបបង្ការការលួចទិន្នន័យ និងកំហុសធំៗដែលមនុស្សភាគច្រើនធ្វើ។ When you take your phone for repairs, do you know how much your personal data is at risk? In this video, we discuss the dangers that can occur when you hand over your phone to repair technicians and how to protect your data. Learn how to prevent data theft and the major mistakes most people make. សូមកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត! 🔔 #PhoneSecurity, #ទូរសព្ទសុវត្ថិភាព, #DataProtection, #ការពារទិន្នន័យ, #TechTips, #PhoneRepair, #ជួសជុលទូរសព្ទ, #Phatcast

Beliebt in

Dieser Podcast erscheint auch in den Podcast-Charts dieser Länder.