សមាគមសាលាត្រាជូ - Sala Traju Association
សមាគមសាលាត្រាជូ - Sala Traju Association
0
ត្រាជូផតកាស គឺជាកម្មវិធីថ្មីរបស់សមាគមសាលាត្រាជូ ដែលផ្តោតទៅលើការផលិតកិច្ចសម្ភាសន៍ទៅលើប្រធានបទច្បាប់ ជាមួយវាគ្មិនជំនាញ។ គោលបំណងគឺដើម្បីចូលរួមជំរុញការពិភាក្សា និងការបកស្រាយចម្ងល់ច្បាប់អន្តរជាតិ និងជាតិ។ កម្មវិធីនេះមានខ្លឹមសារខ្លី ខ្លឹម និងមានប្រយោជន៍។
Folgen
-
UN Resolution 79/239: Military AI & Global Security 06.06.2026 6Min.Global powers are rapidly investing in Artificial Intelligence to score "absolute military advantage" and "relative gains". Yet, at the same time, the international community has formally affirmed through UN Resolution 79/239 that international law and human rights must apply to these technologies throughout their entire life cycle.This episode asks a simple but serious question: If the international community agrees that human dignity must be protected, why are we racing toward a future where algorithms—rather than humans—may decide who lives and who dies?.
-
Algorithmic Warfare and the Limits of International Humanitarian Law 04.03.2026 30Min.🎙 Traju Podcast – Episode 78 Algorithmic Warfare and the Limits of International Humanitarian LawAs artificial intelligence enters the battlefield, long-standing principles of International Humanitarian Law are being tested. When algorithms assist in identifying targets and making rapid decisions, questions of distinction, proportionality, and accountability become more complex. This episode explores the growing tension between autonomous technologies and the legal frameworks designed for human decision-makers in war. 🎧 Listen to understand why emerging military AI raises fundamental questions about civilian protection, responsibility, and the future of the laws of war.
-
ប្លង់ដីធ្លី និងការគ្រប់គ្រងដីធ្លីសម័យអង្គរ 01.03.2025 33Min.តើអ្នកធ្លាប់ដឹងទេថា ខ្មែរបុរាណ បានរៀចំអោយមានបែបបទរដ្ឋបាលគ្រប់គ្រងដីធ្លី និងមានប្លង់ដីជាលក្ខណៈឯកជន?ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី «ប្លង់ដីធ្លី និងការគ្រប់គ្រងដីធ្លីសម័យអង្គរ»ដើម្បីពិភាក្សា ដែលសម្របសម្រួលដោយ លោក រស់ សយម្ភូ។វាគ្មិនកិត្តិយសសម្រាប់ផតកាសលេខទី៧០ នេះគឺលោកសាស្ត្រាចារ្យជំនួយ ហ៊ុន ឈុនតេង គ្រូបង្រៀនដេប៉ាតឺម៉ង់ភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
-
The Recordal of Franchise Agreement 23.01.2025 14Min.What is a franchise agreement? What are the conditions to apply for the recordal of a franchise agreement? What are the rights and obligations arising from the recordal of a franchise agreement?In this week's episode of the Traju Podcast, "The Recordal of Franchise Agreement" will be the featured subject of discussion.Our guest speaker for the 69th episode is Ms. PICH Cheymorokot, an Associate at RHTLaw Cambodia.Please visit RHTLaw Cambodia's Facebook Page at https://www.facebook.com/RHTLawCambodia for more updates and insights!
-
តើកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជួយជម្រុញអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា? 02.09.2024 23Min.តើអ្វីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? តើកម្ពុជាបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាខ្លះ? ហើយអ្វីជាសារៈប្រយោជន៍ទទួលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី?ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី «តើកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជួយជម្រុញអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?»ដើម្បីពិភាក្សា ដែលសម្របសម្រួលដោយ កញ្ញា សឿន និត្តា។វាគ្មិនកិត្តិយសសម្រាប់ផតកាសលេខទី៦៧ នេះគឺ លោក ខុង ប៊ុនរ័ត្ន ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងជាអនុបណ្ឌិតផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យ Adelaide អូស្ត្រាលី។
-
ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ (ផ្នែកទី ២) 10.08.2022 25Min.បញ្ហាសម្អាតប្រាក់ បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? ហេតុអ្វីយើងចាំបាច់សិក្សានិងស្វែងយល់អំពីបញ្ហាខាងលើ ពិសេសសម្រាប់សាធារណៈជន និងវីជ្ជាជីវៈមេធាវី?ឆ្លើយតបនឹងសំនួរខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ទីប្រឹក្សាក្រសួងយុត្តិធម៌ និង ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី។
-
ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ (ផ្នែកទី ១) 06.08.2022 22Min.បញ្ហាសម្អាតប្រាក់បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? តើការសម្អាតប្រាក់ មានន័យថាមានន័យថាលុយកក្វក់? តើប្រធានបទខាងលើមានភាពសាំញ៉ាំដូចម្តេចខ្លះ? ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោក អាន សុវឌ្ឍនា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រឹក្សាក្រសួងយុត្តិធម៌ ជាមេធាវីប្រចាំឲ្យនិយ័តករមូលប័ត្រកម្ពុជា ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី និងគ្រូបង្រៀនមុខវិជ្ជាច្បាប់។
-
សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ 23.07.2022 25Min.សង្គ្រាមរុស្សី-អ៊ុយគ្រែន បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងដាក់បន្ទុកអវិជ្ជមានចំពោះសាកលលោក។ ជាមួយគ្នានេះ ការបង្កឡើងជាសង្គ្រាមបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ច្បា់អន្តរជាតិ ពិសេសបទដ្ឋានគតិយុត្តិក្នុងការរក្សានូវសន្តិភាព និងសន្តិសុខអន្តរជាតិ។ ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ” មកពិភាក្សា។ វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៥នេះគឺ លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងគ្រូបង្រៀនច្បាប់អន្តរជាតិជំនាញនីតិអន្តរជាតិ។
-
ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ 03.07.2022 20Min.បញ្ហាសន្តិសុខអន្តរជាតិនៅតែបន្តជាបញ្ហាដំឡូងក្តៅ និងរសើប។ ការឈ្លានពាន ការគម្រាមគំហែង ការប្រើប្រាស់អាវុធ ទៅលើរដ្ឋអធិបតេយ្យមួយនៅតែបន្តមាន ដែលបង្កទៅជាការព្រួយបារម្ភមួយសម្រាប់សហគមន៍អន្តរជាតិ។ ដោយសង្កេតឃើញពីសារៈសំខាន់នៃប្រធានបទនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក រស់ សយម្ភូអ្នកស្រាវជ្រាវដំបូងសមាគមសាលាត្រាជូ។ផតកាសលេខពិសេសទី ២៤ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃបទដ្ឋានគតិយុត្តអន្តរជាតិសម្រាប់ការប្រើប្រាស់កម្លាំង ដែលវាគ្មិននឹងគូសបញ្ជាក់អំពីទ្រឹស្តីច្បាប់ ក៏ដូចជា ការប្រែប្រួលនៃវិធានមួយនេះ។
-
ពន្ធលើប្រាក់បៀរវត្ស 18.06.2022 17Min.ជាមួយនឹងបញ្ហាសាកលដូចជា វិបត្តិជម្ងឺកូវីដ-១៩ ក៏ដូចជា វិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែន បាននិងកំពុងបង្កហានិភ័យដល់សេដ្ឋកិច្ចសាកលយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី ក៏កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពទប់ទល់បាន ជាមួយនិងកំណើនវិជ្ជមានផងដែរ។ ការណ៍មានកត្តារួមផ្សំជាច្រើន ពិសេសការប្រមូលពន្ធអាករបានក្លាយជាប្រភពចំណូលរបស់រដ្ឋមួយយ៉ាងសំខាន់របស់រដ្ឋ។ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ពន្ធលើប្រាក់បៀរវត្ស” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាគ្រូបង្រៀនផ្នែកនីតិថវិកា និងពន្ធដារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
-
សន្តតិកម្ម 09.06.2022 21Min.ការកើត ចាស់ ឈឺ ស្លាប់គឺជារឿងធម្មតានៃច្បាប់ធម្មជាតិ។ ប៉ុន្តែ នៅពេលដែលមនុស្សម្នាក់ទទួលមរណភាពទៅ គឺតែងបន្សល់ទុកនូវសិទ្ធិ និងកាតព្វកិច្ចមួយចំនួនសម្រាប់អ្នកជំនាន់ក្រោយ។ សិទ្ធិ និងកាតព្វកិច្ចទាំងនេះ កាន់តែមានការកើនឡើងជាលំដាប់ឆ្លើយតបទៅនឹងភាពរស់រវើកនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលធ្វើឱ្យការយល់ដឹងពីការបែកចែកទ្រព្យសម្បត្តិនៅពេលដែលបុគ្គលម្នាក់ទទួលមរណភាពនេះ កាន់តែមានសារៈសំខាន់។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សន្តតិកម្ម” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោកមេធាវី កឹម វឌ្ឍនៈ ដែលលោកជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកស្រាវជ្រាវដំបូងរបស់សមាគមសាលាត្រាជូ។ ផតកាសលេខពិសេសទី ២២ នេះ ផ្តោតទៅលើចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋានទៅលើបញ្ហា សន្តតិកម្ម ស្របទៅតាមក្រមរដ្ឋប្បវេណីរបស់ប្រទេសកម្ពុជាឆ្នាំ ២០០៧។ យើងនឹងធ្វើការពិភាក្សាទៅលើ និយមន័យនៃសន្តតិកម្ម សន្តតិជន មតកជន អភ័ព្វបុគ្គល និងជនដែលត្រូវផ្តាច់ចេញពីមត៌តកជាដើម។ ជាមួយគ្នានេះ យើងក៏នឹងធ្វើការបង្ហាញពីប្រភេទនៃសន្តតិកម្ម និងរបៀបនៃការបែងចែកមត៌កផងដែរ។
-
ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា 30.05.2022 22Min.ស្របតាមបេសកម្មរបស់សមាគម និងដើម្បីរក្សានូវសង្គតិភាពអត្ថបទស្រាវជ្រាវច្បាប់ដែលមានលក្ខណៈវិទ្យាសាស្រ្ត, សាលាត្រាជូ បានសម្រេចបង្កើត និងដាក់អោយដំណើរការនៃគម្រោងថ្មីស្ដីពី«ព្រឹត្តិបត្រច្បាប់សាលាត្រាជូ» ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ប្រចាំឆមាសនីមួយៗ អោយមានភាពសំបូរបែបដែលអាចគ្របដណ្តប់លើវិស័យរដ្ឋ និងឯកជន ទាំងច្បាប់ជាតិ និងអន្តរជាតិ។ ឆ្លើយតបនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និង ស្រាវជ្រាវច្បាប់នៅកម្ពុជា” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក ដូលីន ផានីរាជ ប្រធានលេខាធិការដ្ឋាននៃគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ។ ផតកាសលេខពិសេសទី ២១ នេះ ផ្តោតទៅលើគោលបំណងគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ, ចក្ខុវិស័យ និងបេសកកម្មគម្រោងព្រឹត្តិបត្រច្បាប់សាលាត្រាជូ, បទពិសោធន៍និងវឌ្ឍនភាពនៃការបោះពុម្ពផ្សាយនូវព្រឹត្តិបត្រច្បាប់លេខទី ១,ទី២, និងទី៣, និង ការកំណត់នូវគុណវុឌ្ឍន៍សម្រាប់អ្នកនិពន្ធដែលមានបំណងក្នុងការចូលរួមក្នុងព្រឹត្តិបត្រ។
-
គោលនយោបាយពាណិជ្ជកម្មប្រទេសកម្ពុជា (ផ្នែកទី២) 21.05.2022 10Min.ពាណិជ្ជកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ សកម្មភាពពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការសុខាភិបាលផ្សេងៗដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញនូវវិស័យមួយនេះ សេដ្ឋកិច្ចមួយតម្រូវឱ្យមាននូវគោលនយោបាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពក្នុងការឆ្លើយតបនឹងវិបត្តិនៅចំពោះមុខ និងក្រសោបយកកាលានុវត្តភាពដែលមាន។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “គោលនយោបាយពាណិជ្ជកម្មប្រទេសកម្ពុជា” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី និងជាអ្នកស្រាវជ្រាវដំបូងរបស់សាលាត្រាជូ។ ផតកាសលេខពិសេសទី ២០ នេះ ផ្តោតទៅលើទិដ្ឋភាពនៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅក្នុងបរិបទកូវីដ-១៩ និងការពង្រឹងឡើងវិញនូវវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រោយវិបត្តិនេះ រួមជាមួយនឹងសារៈសំខាន់នៃគោលនយោបាយនេះចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងធុរកិច្ចនៃប្រទេសកម្ពុជា។
-
គោលនយោបាយជុំរុញពាណិជ្ជកម្មកម្ពុជា (ផ្នែកទី១) 14.05.2022 14Min.ពាណិជ្ជកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ សកម្មភាពពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការសុខាភិបាលផ្សេងៗដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញនូវវិស័យមួយនេះ សេដ្ឋកិច្ចមួយតម្រូវឱ្យមាននូវគោលនយោបាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពក្នុងការឆ្លើយតបនឹងវិបត្តិនៅចំពោះមុខ និងក្រសោបយកកាលានុវត្តភាពដែលមាន។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “គោលនយោបាយពាណិជ្ជកម្ម” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី និងជាអ្នកស្រាវជ្រាវដំបូងរបស់សាលាត្រាជូ។ ផតកាសលេខពិសេសទី ១៩ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃគោលនយោបាយពាណិជ្ជកម្មទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅកម្ពុជា ទំនាក់ទំនងនៃគោលនយោបាយពាណិជ្ជកម្មជាតិទៅនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្មដែលកម្ពុជាបានដាក់ចេញនាពេលកន្លងមកដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។
-
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ (ផ្នែកទី២) 30.04.2022 9Min.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងតំបន់ និងក្នុងសកលលោកមានសារៈសំខាន់ណាស់ក្នុងការស្តាឡើងវិញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ ដោយផ្សាភ្ជាប់ទៅនឹងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី ១៣ និងសារៈសំខាន់នៃការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច និងធុរកិច្ចបង្ករឡើងដោយវិបត្តិកូវីដ-១៩ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ កញ្ញា អឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវតំបូងសមាគមសាលាត្រាជូ និងជាប្រធានការិយាល័យអ៊ឺរ៉ុបនៅក្រសួងពាណិជ្ជកម្ម។ផតកាសលេខពិសេសទី ១៨ នេះ ផ្តោតជាពិសេសទៅលើទំនាក់ទំនងរវាងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជាក្នុងតំបន់ និងសកលលោក រួមទាំងឥទ្ធិពលរបស់វាទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចក្នុងបរិបទ អាស៊ីអ៊ឺរ៉ុប ពិសេសគឺផ្តោតទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
-
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ (ផ្នែកទី ១) 23.04.2022 10Min.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងតំបន់ និងក្នុងសកលលោកមានសារៈសំខាន់ណាស់ក្នុងការស្តាឡើងវិញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ ដោយផ្សាភ្ជាប់ទៅនឹងការធ្វើជា ម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី ១៣ និងសារៈសំខាន់នៃការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច និងធុរកិច្ចបង្ករឡើងដោយវិបត្តិកូវីដ-១៩ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមីប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី។ផតកាសលេខពិសេសទី ១៧ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ ដែលរួមមានមូលដ្ឋាននៃការរៀបចំ គោលបំណង និងប្រធានបទនៃវេទិកានេះ រួមទាំងទំនាក់ទំនងនៃវេទិកានេះ ទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជា និងឥទ្ធិពលរបស់វាទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចក្នុងតំបន់ និងសកលលោក។
-
បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យកណ្តាល 16.04.2022 33Min.ការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានសារៈសំខាន់ណាស់ដើម្បីស្វែកយល់ថាខ្លួនឯងជាអ្នកណា។ ស្របពេលដែលពិធីបុណ្យប្រពៃណីជាតិជិតចូលមកដល់ រូមទាំងដើម្បីចូលរូមក្នុងការលើកតម្កើនមរតកវប្បធម៌ប្រវត្តិសាស្ត្រជាតិ សមាគមន៍សាលាត្រាជូបានលើកយកប្រធានបទ «បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យកណ្តាល» មកពិភក្សានៅសប្តាហ៍នេះ។លេខទី១៦ នេះ ផ្តោតលើប្រវត្តិប្រព័ន្ធយុត្តិធម៌ខ្មែរសម័យកណ្តាល ភស្តុតាងសម្រាប់សិក្សាអំពីប្រព័ន្ធតុលាការខ្មែរសម័យកណ្តាល ឯកសារច្បាប់គោលខ្មែរសម័យកណ្តាលប្រើប្រាស់ និងដំណើរការទូទៅរបស់តុលាការខ្មែរសម័យកណ្តាលរួមទាំងទោសទណ្ឌ។វាគ្មិនជំនាញ គឺ លោក សួង សុខរ៉ូ មន្ត្រីផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃខ្ញុំក៏ជានិស្សិតថ្នាក់បណ្ឌិត នៅវិទ្យាស្ថានជាតិភាសា និងអារ្យធម៌បូព៍ាប្រទេស នៃទីក្រុងប៉ារីស៍ ប្រទេសបារាំង។ ក្រៅពីនេះខ្ញុំក៏ជាសមាជិកនិពន្ធនាយក សម្រាប់សៀវភៅ កម្រងពត៌មានវប្បធម៌ខ្មែរ របស់អង្គការយសោធរ ដែលចេញផ្សាយក្នុងមួយឆ្នាំ១លេខ។
-
បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យបុរាណ (សម័យអង្គរ) 09.04.2022 31Min.ការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានសារៈសំខាន់ណាស់ដើម្បីស្វែកយល់ថាខ្លួនឯងជាអ្នកណា។ ស្របពេលដែលពិធីបុណ្យប្រពៃណីជាតិជិតចូលមកដល់ រូមទាំងដើម្បីចូលរូមក្នុងការលើកតម្កើនមរតកវប្បធម៌ប្រវត្តិសាស្ត្រជាតិ សមាគមន៍សាលាត្រាជូបានលើកយកប្រធានបទ «បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យបុរាណ (សម័យអង្គរ)» មកពិភក្សានៅសប្តាហ៍នេះ។លេខទី១៥ នេះ ផ្តោតលើប្រវត្តិប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបុរាណ ភស្តុតាងសម្រាប់សិក្សាអំពីប្រព័ន្ធតុលាការខ្មែរសម័យបុរាណ ឯកសារច្បាប់គោលខ្មែរសម័យបុរាណប្រើប្រាស់ និងដំណើរការទូទៅរបស់តុលាការខ្មែរសម័យបុរាណរួមទាំងទោសទណ្ឌ។វាគ្មិនជំនាញ គឺ លោក សួង សុខរ៉ូ មន្ត្រីផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃខ្ញុំក៏ជានិស្សិតថ្នាក់បណ្ឌិត នៅវិទ្យាស្ថានជាតិភាសា និងអារ្យធម៌បូព៍ាប្រទេស នៃទីក្រុងប៉ារីស៍ ប្រទេសបារាំង។ ក្រៅពីនេះខ្ញុំក៏ជាសមាជិកនិពន្ធនាយក សម្រាប់សៀវភៅ កម្រងពត៌មានវប្បធម៌ខ្មែរ របស់អង្គការយសោធរ ដែលចេញផ្សាយក្នុងមួយឆ្នាំ១លេខ។
-
វិវាទការងារ (ផ្នែកទិ២) 02.04.2022 22Min.ក្នុងបំណងបកស្រាយលើទិដ្ឋភាពច្បាប់នូវបញ្ហាប្រឈមមួយចំនួនដែលមានអត្ថប្រយោជន៍ជាចំណេះដឹងជូនដល់សាធារណជន, គម្រោងត្រាជូ ផត កាស សូមនាំមកជូននូវការផ្សាយលេខពិសេសស្ដីពី «វិវាទការងារ»។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក សយ ធារិទ្ធ, អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ អាដឺឡែត នៅប្រទេស អូស្ត្រាលី។ សព្វថ្ងៃជាទីប្រឹក្សាច្បាប់ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកនៅក្រុមហ៊ុនមេធាវីវិនយ។
-
វិវាទការងារ (ផ្នែកទី១) 26.03.2022 12Min.ក្នុងបំណងបកស្រាយលើទិដ្ឋភាពច្បាប់នូវបញ្ហាប្រឈមមួយចំនួនដែលមានអត្ថប្រយោជន៍ជាចំណេះដឹងជូនដល់សាធារណជន, គម្រោងត្រាជូ ផត កាស សូមនាំមកជូននូវការផ្សាយលេខពិសេសស្ដីពី «វិវាទការងារ»។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក សយ ធារិទ្ធ, អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ អាដឺឡែត នៅប្រទេស អូស្ត្រាលី។ សព្វថ្ងៃជាទីប្រឹក្សាច្បាប់ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកនៅក្រុមហ៊ុនមេធាវីវិនយ។
Beliebt in
Dieser Podcast erscheint auch in den Podcast-Charts dieser Länder.