SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS
Χώρα Αυστραλία
Γλώσσα KM
Επεισόδια 1072
Τελευταίο 29.06.2026

ព័ត៌មានឯករាជ្យ និងរឿងរ៉ាវពី SBS Audio ដែលភ្ជាប់អ្នកទៅកាន់ជីវិតនៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍អូស្ត្រាលីដែលនិយាយភាសាខ្មែរ។

Επεισόδια

  • MiniPod: Hammered | Words we use - MiniPod: Hammered | Words we use 29.06.2026
    Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like ‘hammered’. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាពាក្យថា 'Hammered!'។
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ 27.06.2026
    ** អង្គការសង្គ្រោះសត្វព្រៃកំពុងអំពាវនាវឱ្យមានគោលការណ៍ណែនាំច្បាស់លាស់ និងកន្លែងចត្តាឡីស័កសម្រាប់បក្សីព្រៃដែលឈឺឬរបួស។ ** អត្រាចូលរៀនរបស់កូនសិស្សជនជាតិដើមភាគតិច Aboriginal នៅដែនដីភាគខាងជើង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលដប់ឆ្នាំ។ ** សេ្តច Charles នឹងមិនយាងទៅគង់នៅព្រះបរមរាជវាំង Buckingham វិញទេ បន្ទាប់ពីជួសជុលអស់ជាងបីរយលានផោន។
  • The Torres Strait Islander Flag: Land, Sea and People - ទង់ជាតិអ្នកកោះ Torres Strait៖ ដី សមុទ្រ និងប្រជាជន 26.06.2026
    In Australia, you might see three flags flying together: the Australian National Flag, the Aboriginal Flag and the Torres Strait Islander Flag. Aboriginal peoples and Torres Strait Islander peoples are the two distinct Indigenous peoples of Australia, each with their own histories, cultures, languages and flag. For many Torres Strait Islander people, the flag is a powerful symbol of identity and belonging, whether they live on the islands, the mainland or overseas. - នៅប្រទេសអូស្ត្រាលី លោកអ្នកប្រហែលជាឃើញទង់ជាតិចំនួនបីកំពុងបង្ហោះជាមួយគ្នា៖ ទង់ជាតិអូស្ត្រាលី ទង់ជាតិជនជាតិដើមភាគតិចអាបូរីជីណល និងទង់ជាតិកោះថររេស ស្រ្ទេត Torres Strait។ ហេតុអ្វីបានជាប្រទេសអូស្ត្រាលីមានទង់ជាតិបី? ចម្លើយចាប់ផ្តើមជាមួយជនជាតិដើមដំបូង First Nations របស់អូស្ត្រាលី។ ជនជាតិដើមភាគតិច Aboriginal និងជនជាតិកោះ Torres Strait គឺជាជនជាតិដើមភាគតិចពីរផ្សេងគ្នានៃប្រទេសអូស្ត្រាលី ដែលម្នាក់ៗមានប្រវត្តិ វប្បធម៌ ភាសា និងទង់ជាតិរៀងៗខ្លួន។ សម្រាប់ប្រជាជនកោះ Torres Strait ជាច្រើន ទង់ជាតិនេះគឺជានិមិត្តរូបដ៏មានឥទ្ធិពលនៃអត្តសញ្ញាណ និងភាពជាកម្មសិទ្ធិ មិនថាតែពួកគេរស់នៅលើកោះ ដីគោក ឬនៅបរទេសនោះទេ។
  • អូស្ត្រាលីឡើងទៅវគ្គ ៣២ក្រុមចុងក្រោយ បន្ទាប់ពីលទ្ធផលសូន្យស្មើជាមួយប៉ារ៉ាហ្គាយ 26.06.2026
    នៅថ្ងៃទី១៥ នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ អូស្ត្រាលីទទួលបានពិន្ទុដ៏សំខាន់មួយនៅក្នុងការប្រកួតទល់នឹងក្រុមប៉ារ៉ាហ្គាយ។ អេក្វាឌ័របានធ្វើឱ្យអាល្លឺម៉ង់ដែលឈរនៅកំពូលតារាងភ្ញាក់ផ្អើល ដើម្បីឡើងទៅវគ្គបន្តពីចំណាត់ថ្នាក់លេខ៣ ខណៈដែលកូតឌីវ័រ ហូឡង់ ជប៉ុន និងស៊ុយអែតក៏បានឡើងទៅវគ្គ៣២ក្រុមចុងក្រោយផងដែរ។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ 26.06.2026 11λ
    **មានការភ័យខ្លាចថា មនុស្សរាប់ពាន់នាក់បានស្លាប់ បន្ទាប់ពីរញ្ជួយដីនៅវេណេស៊ុយអេឡា.. ** ក្រុមហ៊ុនរ៉ែយក្ស Fortescue ប្រឈមមុខនឹងការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ ** ពិធីករទូរទស្សន៍ល្បី លោក Karl Stefanovic ចាកចេញពីបណ្តាញប៉ុស្តិ៍លេខ៩ភ្លាមៗ បន្ទាប់ពីមានរឿងដោយសារបទសម្ភាសន៍តាមផតខាសឯកជនដ៏ចម្រូងចម្រាសមួយ។
  • ហេតុអ្វីបានជាការគាំទ្រពហុវប្បធម៌កំពុងធ្លាក់ចុះ? 25.06.2026 12λ
    របាយការណ៍ថ្មីមួយដោយវិទ្យាស្ថាន Lowy បង្ហាញថាការគាំទ្រចំពោះពហុវប្បធម៌នៅក្នុងប្រទេសអូស្ត្រាលីបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ការស្ទង់មតិថ្មីៗនេះបានផ្សារភ្ជាប់ការធ្លាក់ចុះនៃការគាំទ្រ ទាំងកម្រិតអន្តោប្រវេសន៍ និងពហុវប្បធម៌នាពេលបច្ចុប្បន្ន ដែលស្របគ្នានឹងការភ័យខ្លាចកាន់តែខ្លាំងឡើងៗអំពីសុវត្ថិភាពសេដ្ឋកិច្ច និងសង្គម។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ 25.06.2026
    ** សហរដ្ឋអាមេរិកនិយាយថា ច្រកសមុទ្រហ័រមូសត្រូវតែបន្តបើក និងដោយឥតគិតថ្លៃ។ ** ASIO ព្រមានថា ប្រទេសអូស្ត្រាលីប្រឈមមុខនឹងការគំរាមកំហែងភេរវកម្មកាន់តែខ្លាំងឡើង.. ** ករណីមួយទៀតនៃជំងឺផ្តាសាយបក្សី H5N1 ដែលលើកនេះកើតនៅរដ្ឋអូស្រ្តាលីខាងត្បូង។
  • រ៉ូណាល់ដូ ក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់នៅ World Cup ចំនួន6លើក 24.06.2026
    កីឡាករ Cristiano Ronaldo និង Luka Modrić បានឈានដល់ដំណាក់កាលសំខាន់ៗក្នុងអាជីពនៅថ្ងៃទី 13 នៃព្រឹត្តិការណ៍ FIFA World Cup ខណៈដែលក្រុម Socceroos បានរងការវាយប្រហារមួយ នៅមុនការប្រកួតដ៏សំខាន់របស់ពួកគេជាមួយក្រុមប៉ារ៉ាហ្គាយ ដោយ កីឡាករ Mathew Leckie ត្រូវបានដកចេញដោយសាររបួស។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ 24.06.2026 13λ
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** និយតករបានស្នើសុំឲ្យស៊ើបអង្កេតការកើនឡើងនៃតម្លៃថាមពល។ ** អត្រាអតិផរណារបស់អូស្ត្រាលីបានថយចុះ។ ** ប្រតិកម្មបន្ទាប់ពីការស៊ើបអង្កេតរបស់ព្រឹទ្ធសភាលើច្បាប់ NDIS ត្រូវបានពន្យារពេលរយៈពេលពីរខែ។
  • កម្ពុជាអះអាងថាផ្ញើលិខិតតវ៉ា ៤២ច្បាប់ ទៅកាន់ថៃនៅក្នុងសំណុំរឿងព្រំដែន 24.06.2026
    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា បានអះអាងថា កម្ពុជាបានដាក់ពាក្យបណ្តឹងការទូតនិងលិខិតតវ៉ាចំនួន ៤២ច្បាប់ ប្រឆាំងនឹងការរំលោភបំពានព្រំដែនដោយប្រទេសថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ 23.06.2026
    ** នាយករដ្ឋមន្ត្រីអង់គ្លេស Sir Keir Starmer ចុះចេញពីតំណែង។ ** យុវជនកាន់តែច្រើនកំពុងឈានដល់ចំណុចវិបត្តិ មុនពេលទទួលបានការប្រឹក្សា។ ** បក្សីទីពីរដែលឆ្លងមេរោគផ្តាសាយបក្សី H-5-N-1 នៅរដ្ឋអូស្ត្រាលីខាងលិចបានងាប់។
  • កម្មវិធីសិក្សាមុខជំនាញដោយឥតគិតថ្លៃក្នុងរដ្ឋវិចថូរៀ 23.06.2026 11λ
    TAFE ជាកម្មវិធីដែលបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យអ្នកសិក្សា អាចសិក្សានូវមុខជំនាញដែលស្របតាមតម្រូវការរបស់អូស្រ្តាលី និងសិក្សាមុខជំនាញជាច្រើនបានដោយឥតគិតថ្លៃ។ តើនរណាខ្លះអាចទទួលបានឱកាសនេះ? សូមស្តាប់បទសម្ភាសន៍ជាមួយលោកតាក់ ម៉េងហ៊ាង តំណាងរាស្រ្តថ្នាក់រដ្ឋប្រចាំតំបន់ក្លារីនដា រដ្ឋវិចថូរៀ។
  • #112 Keeping kids busy | Surviving school holidays (Med) - សិក្សាភាសាអង់គ្លេសភាគទី111៖ ការធ្វើឱ្យកូនៗរវល់ | ឆ្លងផុតរដូវកាលវិស្សមកាលសិក្សា 23.06.2026 12λ
    Learn English phrases for keeping kids busy during the school holidays. Practise everyday English for talking about children’s behaviour, boredom, and common challenges at home. - រៀនឃ្លាឃ្លោងភាសាអង់គ្លេសសម្រាប់ការធ្វើឱ្យកូនៗជាប់រវល់ក្នុងអំឡុងពេលវិស្សមកាលសិក្សា។ អនុវត្តភាសាអង់គ្លេសប្រចាំថ្ងៃ សម្រាប់និយាយអំពីអាកប្បកិរិយារបស់កុមារ ភាពធុញទ្រាន់ និងបញ្ហាប្រឈមទូទៅនៅផ្ទះ។Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here.
  • MiniPod: Banger | Words we use - MiniPod: Banger | Words we use 22.06.2026
    Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like ‘Banger’. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាពាក្យថា 'Banger'។
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ 20.06.2026
    ** ការចរចាសន្តិភាពរយៈពេល ៦០ ថ្ងៃ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើម… ** ការអំពាវនាវរបស់លោកស្រី Pauline Hanson ឱ្យប្រទេសអូស្ត្រាលីមាន”ឯកវប្បធម៌” ត្រូវបានបដិសេធដោយមេដឹកនាំសហគមន៍... ** ការធ្វើអន្តោប្រវេសន៍សុទ្ធ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រហែលបីឆ្នាំ។
  • បច្ចុប្បន្នភាពថ្មីៗអំពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៖ ម៉ិកស៊ិកឡើងទៅវគ្គបន្ត ខណៈកាណាដាបង្កើតប្រវត្តិសាស្ត្រ 19.06.2026
    ម៉ិកស៊ិកបានក្លាយជាក្រុមដំបូងគេដែលឡើងដល់វគ្គជម្រុះនៃព្រឹត្តិការណ៍ FIFA World Cup 2026™ បន្ទាប់ពីយកឈ្នះសាធារណរដ្ឋកូរ៉េនៅថ្ងៃទី 8 ខណៈដែលកាណាដាបានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងជ័យជម្នះ 6-0 លើកាតា។ ស្វីសបានពង្រឹងជំហររបស់ពួកគេជាមួយនឹងជ័យជម្នះ 4-1 លើបូស្នៀ និងហឺហ្សេហ្គោវីណា។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ 19.06.2026 13λ
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការជជែកដេញដោលនៅតែបន្ត ជុំវិញការកែប្រែពន្ធផលចំណេញមូលធន បន្ទាប់ពីរដ្ឋាភិបាលពង្រីកសម្បទានសម្រាប់អាជីវកម្ម... ** ប្រធានាធិបតីរងអាមេរិកព្រមានក្រុមអ្នករិះគន់របស់អ៊ីស្រាអែល កុំឱ្យវាយប្រហារកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់... ** ភាពយន្តគំនូរជីវចល Bluey ដ៏ពេញនិយមបំផុតរបស់ពិភពលោក នឹងបកប្រែជាភាសាជនជាតិដើមអូស្ត្រាលីជាលើកដំបូង។
  • ម្ចាស់ឃ្លាំងទំនិញមួយប្រកាសស្វែងរកយុត្តិធម៌ បន្ទាប់ពីអាជ្ញាធរឆែកឆេររកបទល្មើសឆបោកអនឡាញ និងទំនិញថៃខុសច្បាប់ 19.06.2026
    កាលពីថ្ងៃទី១៨ ខែមិថុនា ម្ចាស់ឃ្លាំងទំនិញ L192 បានបង្ហោះតាមហ្វេសប៊ុក ស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា ជួយរកយុត្តិធម៌ឲ្យខ្លួន បន្ទាប់ពីអភិបាលខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ និងសមត្ថកិច្ច បានចុះឆែកឆេរ រកបទល្មើសឆបោកអនឡាញ និងទំនិញថៃខុសច្បាប់ នៅក្នុងឃ្លាំងរបស់ខ្លួន កាលពីថ្ងៃ១១ មិថុនា ឆ្នាំ២០២៦។
  • របៀបដែលបាល់ទាត់ផ្លាស់ប្តូរជីវិតមនុស្ស និងផ្តល់នូវភាពស្អិតរមួតក្នុងសង្គម 18.06.2026
    ព្រឹត្តិការណ៍ FIFA World Cup 2026 កំពុងដំណើរការប្រកួត ហើយបាល់ទាត់បានក្លាយជាចំណុចកណ្តាលនៃចំណាប់អារម្មណ៍ម្តងទៀតនៅជុំវិញពិភពលោក។ ប៉ុន្តែនៅឆ្ងាយពីពន្លឺភ្លើងធំៗ និងចំណងជើងព័ត៌មានសារព័ត៌មានសកល ក៏មានមនុស្សដែលកំពុងប្រើប្រាស់បាល់ទាត់តាមរបៀបស្ងប់ស្ងាត់ និងមានឥទ្ធិពលជាងមុន ដើម្បីកសាងសហគមន៍ និងជំរុញភាពស្អិតរមួតក្នុងសង្គម។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ 18.06.2026
    **កុមារតូចៗពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅ តំបន់កាប្រាម៉ាតា ភាគនិរតីនៃទីក្រុងស៊ីដនី។ ** រដ្ឋាភិបាលប្រកាសពីការផ្លាស់ប្តូរពន្ធលើប្រាក់ចំណេញមូលធនសម្រាប់អាជីវកម្មខ្នាតតូច។ ** គណបក្សសម្ព័ន្ធមានគម្រោងដាក់ញត្តិគ្មានទំនុកចិត្តលើអភិបាលរដ្ឋវិចថូរៀ និងរដ្ឋមន្ត្រីរបស់លោកស្រី។

Δημοφιλές σε

Αυτό το podcast εμφανίζεται και στις λίστες podcasts αυτών των χωρών.