បទយកការណ៍

បទយកការណ៍

RFI ខេមរភាសា / Khmer
País Camboya
Géneros Noticias
Idioma KM
Episodios 24
Último 18.10.2026

ការចាប់អារម្មណ៍ និងការក្រឡេកមើលទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។

Episodios

  • ផលិតផលកសិកម្ម​កម្ពុជា​បង្ហាញមុខ​យ៉ាងហ៊ឹកហ៊ាក់ជាលើកទី​១​ នៅ​ពិព័រណ៍ចំណីអាហារSIAL ប៉ារីស 18.10.2026 14m
    សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្ម​កម្ពុជា​ប្រមាណជាង​៣០​បាន​បង្ហាញមុខ​យ៉ាង​ព្រោងព្រាត​នៅក្នុង​ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារអន្តរជាតិ SIAL Paris ​ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី​១៧ ដល់​ថ្ងៃទី​២១​តុលា។ ជាលើកទី១នៅក្នុង​ប្រវត្តិ ​ចូលរួម​របស់ខ្លួន​នៅក្នុង​ពិព័រណ៍​ ​ចំណីអាហារអន្តរជាតិនៅទីក្រុង​ប៉ារីស​(ពិព័រណ៍​ស្យាល់ប៉ារីស SIAL Paris) កម្ពុជា​មាន​ពន្លាជាតិធំទូលាយ​នៅក្នុង​ចំណោម​ពន្លាជាតិ​របស់​ប្រទេស​ជាង​១២០​ដែលបានចូលរួម។  ​​ឈាង បុប្ផាបានទៅធ្វើបទយកការណ៍​នៅ​ឧទ្យានពិព័រណ៍​ Parc d’exposition ជាយក្រុង​ប៉ារីស។
  • អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត 17.10.2026 8m
    អង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ មិនត្រូវបានយកចិត្តទុកដាក់ រស់នៅក្នុងភាពក្រីក្រ បោះបង់ចោលការសិក្សា និងពឹងផ្អែកលើការងារធ្ងន់ដើម្បីបានកម្រៃ។ 
  • ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្មកររោងចក្រ 16.10.2026 7m
    ចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា គ្រូបង្គោល និងសិក្ខាកាមយល់ថា សំឡេងដែលមិនអាចបន្លឺជាពាក្យសម្តី ត្រូវបានជំនួសដោយសិល្បៈគំនូរ និងរឿងនិទានដើម្បីលើកកម្ពស់ភាពថ្លៃថ្នូរក្នុងអាជីពកម្មករកាត់ដេរ៕
  • បុណ្យភ្ជុំ​បិណ្ឌ​​វត្តព្រះ​វិហារសួគ៌ ខេត្ត​កណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ 12.10.2026 5m
    ​វត្តព្រះ​វិហារ​សួគ៌ក្នុងខេត្តកណ្តាល  បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយ​កម្មវិធីបំបោលក្របី និងសេះ។  ​ពិធី​​បំបោល​ក្របីនិងសេះ គឺជា​ទំនៀមទម្លាប់​ ពីដូនតា ដើម្បី​សុំ​សេចក្តីសុខ​ពី​លោកតា​ម្ចាស់​ស្រុក និងឧទ្ធិសដល់បារមី​​ព្រះអង្គ​វត្តព្រះ​វិហារ​សួគ៌ ដើម្បីសុំឲ្យលោក​ថែរក្សា​អ្នកស្រុក និង​សត្វ​ពាហនៈ កុំមាន​ជំងឺ​ឈឺថ្កាត់៕
  • ការវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌបន្តជាប្រពៃណីមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើន 09.10.2026 6m
    នៅរៀងរាល់រដូវភ្ជុំបុណ្យ គេសង្កេតឃើញពលរដ្ឋខ្មែរភាគច្រើនតែងវេចនំអន្សមជ្រូក អន្សមចេក នំបត់ និងនំគមដើម្បីយកទៅវត្ត។ នេះជាប្រពៃណីមួយមិនអាចខ្វះបាន ពិសេសអ្នករស់នៅទីជនបទ។ តែសម្រាប់អ្នកទីក្រុង ឬទីប្រជុំជន ប្រពៃណី​វេចនំអន្សមនេះមិនសូវមាន និងត្រូវបានជំនួសដោយការទិញពីផ្សារ៕
  • ក្រសួងអប់រំ និងសមាគមគ្រូបង្រៀនអបអរទិវាគ្រូបង្រៀនពិភពលោកក្នុងបរិបទ ២ខុសគ្នា 05.10.2026 8m
    ថ្ងៃទី៥ តុលា ជាខួបលើកទី៣២ នៃទិវាគ្រូបង្រៀនពិភពលោក។ នៅកម្ពុជា ការអបអរទិវាគ្រូបង្រៀនបានធ្វើឡើងក្នុងទិដ្ឋភាព ២ខុសគ្នា រវាងក្រសួងអប់រំ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រសួងអប់រំបានរៀបចំទិវានេះដោយរំលឹកពីវីរៈភាពរបស់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនថែមទៀតក្នុងសម័យបច្ចកវិទ្យាទំនើប។ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានយកឱកាសនេះដើម្បីទាមទារឲ្យដំឡើងប្រាក់ខែគ្រូបង្រៀន ព្រមទាំងភ្ជាប់សារនយោបាយទាមទារសិទ្ធិសេរីភាព និងការដោះលែងសកម្មជននយោបាយ។
  • រទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម 02.10.2026 7m
    រទេះគោជាមធ្យោបាយដឹកជញ្ជូនមួយដែលអ្នកសែ្រចម្ការយកទៅដឹកស្រូវ អង្ករ ចម្បើង ឬកណ្តាប់។ តែបច្ចុប្បន្ន ដោយមានមធ្យោបាយដឹកជញ្ជូនទំនើបផ្សេងទៀត រទេះគោហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង។ បើតាមជាងដំឡើងរទេះគោ បច្ចុប្បន្ននេះ រទេះគោខ្នាតតូច ឬរទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម។ តែគេកត់សម្គាល់ឃើញថា នៅតាមភូមិនីមួយៗ មានជាងឈើតិចតួចណាស់ដែលអាចដំឡើងរទេះគោបាន។
  • ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ 30.09.2026 15m
    ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត្រឹម ២១២ដុលារនេះថា មិនអាចផ្គត់ផ្គង់ការរស់នៅរបស់កម្មករនិយោជិត និងមិនអាចឆ្លើយតបនឹងបញ្ហាអតិផរណានៅកម្ពុជាបានទេ។
  • បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ 27.09.2026 8m
    ថ្ងៃ​អាទិត្យ ទី២៧ ខែ​កញ្ញា ​ឆ្នាំ២០២៦នេះ គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ​​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ។ វត្តចង្ក្រានតាព្រហ្ម​ស្ទឹងមានជ័យ ​ក៏ដូចជា​វត្តអារាមជាច្រើនទៀតនៅទូទាំង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធីបោះបាយបិណ្ឌ និង​កាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើ​បែប​នេះ សាច់ញាតិ ដែលបានកើតជា​ប្រេត ​នឹង​ទទួល​បាន​នំ​ចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕
  • ប្រជាជនខ្មែរនៅបរទេស​ចោទជាសំណួរថា តើពួកគេអាច​ធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ 25.09.2026 14m
    ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែ​សង្រ្គាម​ស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជន​ខ្មែរ​រស់នៅប្រទេស​បារាំង​នៅតែ​នឹកមិនភ្លេច​ជាតិមាតុភូមិរបស់ខ្លួន។ ទៅតាម​ទម្លាប់​ជាង​១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរ​នៅបរទេសដែល​ផ្តួចផ្តើម​គំនិត​ដោយ​ព្រះសង្ឃ​ខ្មែរ​នៅ​វត្ត​ពោធិវង្ស នៅក្នុងទីក្រុង​ស្ហង់សៀរម៉ានបាន​រៀបចំ​កម្មវិធីជួបជុំ​ប្រជាជន​ខ្មែរ​ដើម្បី​សំណេះសំណាល ស្វែងរក​មតិយោបល់​ដើម្បី​ជួយកម្ពុជា​ប្រទេស​កំណើត​ដែលពួកគេ​យល់​ថា កំពុង​រងការឈ្លានពាន​ពី​ប្រទេស​ជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប្ផា​បានទៅ​ធ្វើបទយកការណ៍​នៅ​វត្តពោធិវង្ស​។ សូមអញ្ជើញតាមដាន​ទស្សនាដូចតទៅ៖
  • អ្នក​ទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ 20.09.2026 12m
    ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។
  • សមាគមខ្មែរ​នៅបារាំង​ជា​ថ្នាលបណ្តុះបណ្តាល​អ្នករបាំ​បុរាណខ្មែរ​ដោយមិនប្រកាន់​ពូជសាសន៍ ឬរូបសម្បត្តិ 18.09.2026 11m
    សមាគមន៍ខ្មែរ​នៅបារាំង​បានក្លាយជា​កន្លែង​បណ្តុះបណ្តាលរបាំបុរាណខ្មែរ​ដល់​គ្រប់ជនជាតិ​មិនថា បារាំង ខ្មែរ ចាស់ឬ​ក្មេង ធាត់ ឬស្គម។ នៅសមាគម​របាំបុរាណខ្មែរ​BCK នៅទីក្រុង​ប៉ារីស អ្នករាំ​ប្រុសស្រី គ្រប់វ័យ​បាន​ចំណាយពេលហាត់រាំ​ក្រោម​ការ​បង្ហាត់បង្រៀនរបស់​អ្នកគ្រូ​វ័ន សាវ៉ៃ អតីតអ្នករបាំ​ក្នុង​ព្រះបរមរាជវាំង។ ជាមួយ​ឆន្ទៈ​ដ៏ខ្ពស់ និង​ចំណង់ចំណូលចិត្ត​ចំពោះរបាំបុរាណខ្មែរ សិស្ស​របាំខ្មែរបារាំង ជាង​៣០​នាក់​តស៊ូ អត់ធ្មត់​ហាត់រាំ​នៅរៀងរាល់​ថ្ងៃ​អាទិត្យ មួយថ្ងៃ​៤ម៉ោង។
  • អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង 18.09.2026 8m
    ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕
  • អ្នក​ដឹក​ជញ្ជូនទំនិញតាមអនឡាញ អាច​រក​ចំណូល​បានសមរម្យ ​តែ​​ប្រឈមនឹងហានិភ័យតាមដងផ្លូវ 14.09.2026 7m
    កាលពីពេលថ្មីៗនេះ អង្គការ​អន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយ​ដោយ​រកឃើញថា ​ការ​​ងារតាម​ថ្នាល​បច្ចេក​វិទ្យាឌីជីថល​(Digital Labour Platforms) ឬតាម​app នៅកម្ពុជា កំពុងតែ​រីកស្គុះស្គាយ​ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម​ ILO ទោះមាន​ការរីកចម្រើន តែអ្នកធ្វើការ​ក្នុងវិស័យនេះ ក៏កំពុងតែ​ជួប​ប្រទះបញ្ហា​សំខាន់ៗ​មួយ​ចំនួនទាក់​ទង​នឹង​ម៉ោង​ធ្វើ​ការ​ សន្តិ​សុខ​ការងារ​ ការ​គាំ​ពារ​ផ្នែក​សង្គម​ និងជាពិសេស​សុវត្ថិភាពនៅតាមដងផ្លូវ។ អ្នក​ដឹក​ជញ្ជូនម្ហូបអាហារតាមអនឡាញម្នាក់ៗ សុទ្ធ​តែ​បានអះអាងដូចៗ​ថា​ គ្រោះថ្នាក់ចរាចរណ៍ជាហានិភ័យខ្ពស់សម្រាប់ពួកគេ។
  • ១៥ឆ្នាំក្រោយមរណភាព ស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែជាសាក្សីនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម 14.09.2026 9m
    ទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី​​​ តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ ​តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា បានដាក់បង្ហាញស្នាដៃជាច្រើនរបស់លោក វ៉ាន់ ណាត ដែលផ្ទាំងគំនូរមួយចំនួនឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងមន្ទីរសន្តិសុខ ស-២១ និងជីវិតក្នុងសម័យខ្មែរក្រហម៕
  • កម្ពុជាសំឡឹងឃើញផ្កាយរណបដែល​ខ្លួន ប៉ង​ចង់ផលិត​ដោយ​ខ្លួនឯង? 11.09.2026 10m
    គណៈប្រតិភូកម្ពុជា​ដឹកនាំដោយ​រដ្ឋមន្រ្តីក្រសួង​ប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវ​បានបារាំង​អញ្ជើញ​ឲ្យចូលរួម​នៅក្នុង​សន្និសីទអន្តរជាតិស្តីពីអវកាស​នៅទីក្រុង​ប៉ារីស​ថ្ងៃទី​៩ និងទី​១០​កញ្ញា។ មានវត្តមានចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុន​ឯកជនបរទេស​​ក្នុង​វិស័យអវកាស កម្ពុជា​មាន​មហិច្ឆតា​របស់ខ្លួន នោះគឺ​ការប៉ង​ចង់​ផលិត​ផ្កាយរណប​ដោយ​ខ្លួនឯង​នាថ្ងៃអនាគត។​ ឈាង​ បុប្ផា​បានជួប​គណៈប្រតិភូ​កម្ពុជា​នៅ​Grand Palais ក្នុងទីក្រុង​ប៉ារីស។
  • កម្មកររោងចក្រមួយចំនួនទាមទារដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ ឱ្យឆ្លើយតបការកើនឡើងថ្លៃទំនិញ 11.09.2026 7m
    ការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ ដើម្បីឱ្យថៅកែអាចដំឡើងប្រាក់ខែច្រើនទេ។ ទោះជាយ៉ាងណា ពួកគេសុំដំឡើងត្រឹម ១០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រាលការលំបាករបស់ពួកគេ៕
  • កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត 08.09.2026 8m
    បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦  អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុងបានសម្តែងក្តីបារម្ភពីការ​ខាតបង់​ទិន្នផល​ស្រូវ និងខ្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួតនេះ៕
  • Jean Luc Moreau Deleris អ្នកថតរូប​ដែល​នាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃ​ក្នុងដីកម្ពុជា 05.09.2026 10m
    សង្រ្គាមវាយប្រហារឈ្លានពាន​របស់​យោធាថៃ​ចូលក្នុងដីកម្ពុជា​មិនមែនជា​រឿងតូចតាចដែលគេត្រូវ​មើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Deleris​បាន​នាំយករូបភាពស្តីពី​ទុក្ខវេទនារបស់​ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញ​ប្រាសាទ ភូមិផ្ទះសម្បែងដោយសារ​ស្នាដៃ​វាយប្រហារ​របស់​កងទ័ពថៃ មក​លាតត្រដាង​ឲ្យគេ​ឃើញ នៅក្នុង​មហោស្រព​រូបថត​កាសែតVisa pour l’image Perpigan លើកទី​៣៨ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ល្បីឈ្មោះមួយនៅប្រទេស​បារាំង។ មហោស្រពរូបថត​នឹងប្រព្រឹត្តទៅរហូត​ដល់ថ្ងៃទី​១៣​ខែកញ្ញា។
  • ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យ​អាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃ​​កប់សព 04.09.2026 8m
    ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការ​ព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ​ ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម​។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ ដើម្បីឲ្យពួកគេអាចត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចពូនង៕

Popular en

Este podcast también aparece en las listas de podcasts de estos países.