ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

RFI ខេមរភាសា / Khmer
Maa Kambodža
Genret Uutiset
Kieli KM
Jaksot 24
Viimeisin 15.10.2026

រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។

Jaksot

  • តើ​កិច្ចប្រជុំ UNCLOS លើកទី២ អាច​សម្រេច​បាន​អ្វី​ខ្លះ​នៅ​ក្នុង​​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា-ថៃ? 15.10.2026 10min
    ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់​ សុខុន កំពុង​ដឹក​នាំ​គណៈប្រតិភូ​ជំនាញច្បាប់ និង​កិច្ចការព្រំដែន​ចូលរួម​កិច្ចប្រជុំ​លើកទី២នៃ​គណៈកម្មការ​ផ្សះផ្សា តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ចាប់​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃ​ទី១៨​តុលា ឆ្នាំ២០២៦​។​ អ្ន​ក​តាម​ដាន​ភូមិ​សាស្ត្រ​នយោ​បាយ​ខ្លះ​យល់​ថា​ កិច្ច​ប្រជុំ​លើក​ទី​២​នេះ​ជា​កិច្ច​ប្រជុំ​បច្ចេក​ទេស និង​មិន​ទាន់​​អាច​ប៉ាន់​ស្មាន​ថា​នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ​ទេ​។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ថា ភាគី​ទាំង​សង​ខាង​ត្រូវ​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​ជំហរ​រួម​ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះ​​ស្រាយ​វិវាទ។ តើ​កិច្ចប្រជុំ UNCLOS លើកទី២ អាច​សម្រេច​បាន​អ្វី​ខ្លះ​នៅ​ក្នុង​​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា-ថៃ?
  • ហេតុអ្វី​ការ​រួបរួម​រវាង​អ្នកនយោបាយខ្មែរ​ពី​គ្រប់​និន្នាការ​ជា​កត្តា​ចម្បងដើម្បីដោះស្រាយ​បញ្ហា​អធិបតេយ្យជាតិ? 14.10.2026 12min
    ប៉ុន្មានថ្ងៃ​​​​ចុង​ក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​អ្នកនយោបាយ​ខ្មែរ​ដែល​មាន​និន្នាការ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស គឺលោក អ៊ុំ សំអាន បាន​ឆ្លងឆ្លើយ​សារ​គ្នា​ជុំវិញ​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ ទីបំផុត​នៅ​ថ្ងៃទី១៤ តុលា លោក អ៊ុំ សំអាន បាន​យល់ព្រម​ចូល​ស្រុក​តាម​សំណើ​របស់​លោក ហ៊ុន ម៉ាណែត ដោយ​សន្យា​មិន​ភ្ជាប់ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ២៣តុលា តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​លើកលែង​ទោស​ដល់​ប្រតិភូ​ក្រុម​ការងារ​របស់​លោក។ ចំពោះ​អ្នកតាមដាន​នយោបាយ​ខ្មែរ ការ​រួបរួម​រវាង​អ្នកនយោបាយខ្មែរ​ពី​គ្រប់​និន្នាការ​ជា​កត្តា​ចម្បង​ដើម្បី​ដោះស្រាយ​បញ្ហា​អធិបតេយ្យជាតិ។
  • ហេតុអ្វីទូរទស្សន៍ ALJAZEERA ចាក់ផ្សាយភាពយន្តស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា? 13.10.2026 16min
    ថ្មីៗនេះ ទូរទស្សន៍ ALJAZEERA  បានចេញផ្សាយភាពយន្តស៊ើបអង្កេតមួយដែលបង្ហាញពីអាណាចក្រឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំសម្បើមមួយនៅខេត្តកោះកុង ប្រទេសកម្ពុជា។ ការចេញផ្សាយភាពយន្តនេះធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះថា កម្ពុជាលែងមានអគារធំៗសម្រាប់បន្តធ្វើប្រតិបត្តិការឆបោកអនឡាញទៀតហើយ។ អ្នកតាមដានសង្គមកម្ពុជាខ្លះយល់ឃើញថា ភាពយន្តនេះបង្កប់ន័យនយោបាយដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ តែអ្នកវិភាគខ្លះវាយតម្លៃថា កម្ពុជានៅមានការងារសេសសល់ជាច្រើនទៀតដែលត្រូវធ្វើដើម្បីលុបលាងកេរ្តិ៍ឈ្មោះរបស់ខ្លួន។
  • តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន? 12.10.2026 14min
    ប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយខ្លះចំអកថា ការប្លោងសារដាក់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន នឹងគ្មានប្រយោជន៍សម្រាប់ជាតិទេ តែខ្លះទៀតជឿថា ទាំងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន អាចមានវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បើសិនជាអ្នកទាំងពីរស្រុះស្រួលគ្នា។ តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?
  • អ្វីទៅដំណោះស្រាយ ដើម្បីបញ្ចៀសការកកស្ទះយូរម៉ោងពេលបុណ្យទានធំៗ? 11.10.2026 13min
    ការកកស្ទះចរាចរណ៍ច្រើនម៉ោងតែងកើតមានឡើងជារៀងរាល់ឆ្នាំ នៅពេលដែលពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត នាឱកាសពិធីបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្មាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកចាត់ទុកការកកស្ទះចរាចរណ៍ បណ្តាលមកពីឥរិយាបថបើកបររបស់អ្នកប្រើប្រាស់ដងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់អាចឆ្លើយតបចំពោះតម្រូវការ។ តែសម្រាប់អ្នកវិភាគសង្គមវិញយល់ថា ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ពេលមានពិធីបុណ្យជាតិធំៗ គឺផ្តើមចេញការចេះគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋ និងការត្រៀមរៀបចំទិសដៅសម្រួលចរាចរណ៍ពីអាជ្ញាធរមូលដ្ឋាន។ 
  • ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស? 09.10.2026 13min
    នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៦ ចេញផ្សាយថ្ងៃទី៨ តុលា ក្រសួងការបរទេសអាមេរិកបានបន្តដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុត។ អ្នកវិភាគនយោបាយយល់ថា របាយការណ៍ថ្មីនេះជាសារមួយដែលអាមេរិកចង់ព្រមានរដ្ឋាភិបាលកម្ពុជាចំពោះភាពមិនអើពើដោះស្រាយចំណុចមួយចំនួនដែលអាមេរិកបានទាមទារកន្លងមក។ ទន្ទឹមគ្នានេះ អ្នកវិភាគក៏បារម្ភដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនដោះស្រាយបញ្ហាឱ្យចំឫសគល់ទេនោះ កម្ពុជាអាចនឹងប្រឈមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនាពេលខាងមុខ។ ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?
  • តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ? 08.10.2026 9min
    ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ ក្រសួងទេសចរណ៍បានចេញមុខទទួលស្គាល់ពីបញ្ហាប្រឈម និងការថយចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យនេះបានឲ្យចាយោបល់ថា មានតែការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទេទើបអាចទាញវិស័យទេសចរណ៍ឱ្យងើបឡើងវិញបាន។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?
  • ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ? 06.10.2026 10min
    គណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។ ខកចិត្តដោយពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលតែ ២ដុល្លារទៅលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារមិនបានឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់កម្មករវិស័យកាត់ដេរទេ។ ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?
  • តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់? 04.10.2026 10min
    បញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។ ពួកគេសំដែងការព្រួយបារម្ភពីការរួមតូចនៃលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជា ដោយចាត់ទុកថា បញ្ហានេះអាចប៉ះពាល់ទំនុកចិត្តលើការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។ តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច នៅមុនការបោះឆ្នោតមកដល់?
  • តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន? 02.10.2026 13min
    ប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងរយៈពេលតែ ១ថ្ងៃក្នុងថ្ងៃទី១ តុលា មានយុវជនជិត ៣ ០០០នាក់ បានដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាស័្មគ្រចិត្ត។ អ្នកតាមដានសង្គម និងនយោបាយខ្មែរភាគច្រើនបានចាត់ទុកការចូលបំពេញកាតព្វកិច្ចយោធាថាជាឱកាស ជាជាងជាបន្ទុករបស់យុវជន។
  • តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីតាមដានការបញ្ឈប់ការដូរក្រវិលរង្វាន់ស្រាបៀរ? 01.10.2026 12min
  • តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ? 30.09.2026 15min
    ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META មិនបានទាមទារឱ្យអ្នកប្រើប្រាស់បង្ហាញអត្តសញ្ញាណបណ្ណរបស់ខ្លួនដោយបង្ហោះនៅលើបណ្តាញសង្គមទេ។ បើតាមអ្នកជំនាញដដែល ការបង្ហោះអត្តសញ្ញាណបណ្ណជាសាធារណៈអាចប្រឈមនឹងហានិភ័យពីការលួច ឬយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ។ តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ និងថា តើគេគួរប្រុងប្រយ័ត្នបែបណា?
  • ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង? 29.09.2026 10min
    នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ សេចក្តីព្រាងច្បាប់មួយនេះនៅបន្តជាប់គាំងដោយមិនទាន់បានអនុម័តនៅឡើយទេ។ ភាពជាប់គាំងដែលអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានទម្លាក់កំហុសដាក់រដ្ឋាភិបាលថាខ្វះឆន្ទៈនយោបាយ។ តែតំណាងរដ្ឋាភិបាលឆ្លើយថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលផ្ទៀងផ្ទាត់ពីទិដ្ឋភាពច្បាប់របស់កម្ពុជា។
  • តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ? 28.09.2026 10min
    នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ ជាបទល្មើសចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ អ្នកជំនាញនានាបារម្ភថា ការផ្អាកផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួននារដូវបុណ្យភ្ជុំបិណ្ឌអាចនឹងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន។
  • មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា? 27.09.2026 14min
    នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា ​លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប. ដែរ នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក៏បានថ្លែងថា ថៃមិនដែលចង់បង្កើតជម្លោះទេ និងត្រូវការកិច្ចសហការដោយស្មោះត្រង់ពីកម្ពុជា។ អ្នកតាមដាននយោបាយ និងសង្គមខ្លះគាំទ្រជម្រើសដំណោះស្រាយតាមការទូតរបស់កម្ពុជា  និងខ្លះទៀតរំពឹងតិចតួចចំពោះយន្តការអន្តរជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ។
  • តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ? 25.09.2026 15min
    សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយ​សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួន​មើលឃើញ និង​យល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតឲ្យដល់ឫសគល់នៃឧក្រិដ្ឋកម្មអនឡាញ។
  • អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា 24.09.2026 14min
    សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើឆបោកអនឡាញពុំមែនកើតចេញពីកម្ពុជានោះទេ និងថា កម្ពុជាក៏​ជាអ្នករងគ្រោះដែរ​​​។ អ្នកវិភាគនយោបាយ និងកិច្ចការអន្តរជាតិយល់ស្របថា កម្ពុជា គឺជាប្រទេសរងគ្រោះក្នុងអំពើឆបោកអនឡាញ។ ប៉ុន្តែពួកគេយល់ថា កម្ពុជាក៏មានចំណែកទទួលខុសត្រូវដែរ ព្រោះថាមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនជាអ្នកទទួលបានផលប្រយោជន៍ និងកាងឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ មួយវិញទៀត និងបើតាមអ្នកវិភាគ កម្ពុជាត្រូវបង្ហាញឆន្ទៈពិតប្រាកដជាមួយសហគមន៍អន្តរជាតិក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមិនត្រូវចាត់ទុកការឈឺឆ្អាលរបស់អន្តរជាតិជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
  • អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ? 23.09.2026 14min
    «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា សន្និសីទដែលទទួលបានការគាំទ្រជាវិជ្ជមានមួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ តែអ្នកវិភាគខ្លះបែរជាយល់ឃើញថា សន្និសីទនេះជាសម្ពាធពីអន្តរជាតិ និងជាការទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះ។ អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ?
  • តើកម្ពុជា និងថៃគួរបញ្ចប់អរិយភាពវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា? 22.09.2026 13min
    ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ចេញប្រតិកម្មនឹងការប្រើប្រាស់រូបភាពនារីបុរាណស្លៀកពាក់បែបប្រពៃណីប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ រូបភាពនោះត្រូវបានថៃអះអាងជាកម្មសិទ្ធិរបស់ខ្លួនដែលមានដើមកំណើតតាំងពីឆ្នាំ ១៩០៦។ ក្នុងន័យនេះ ភាគីថៃបានផ្ញើលិខិតព្រមានកម្ពុជា ដោយទាមទារឲ្យកែតម្រូវជាបន្ទាន់។ ក្រសួងវប្បធម៌កម្ពុជានៅមិនទាន់មានប្រតិកម្មអ្វីទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃទេ។ តែលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានសរសេរសារខ្លីមួយយ៉ាងដូច្នេះថា៖ « អ្វីដែលបុព្វបុរសខ្មែរបានបង្កើត ប្រវត្តិសាស្ត្របានកត់ត្រា មរតកបានបញ្ជាក់ និងពិភពលោកបានទទួលស្គាល់ »។ តើកម្ពុជា និងថៃអាចបញ្ចប់អរិយភាពផ្នែកវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា?
  • តើការចាក់ដីលើផ្លូវបេតុងក្នុងខេត្តកណ្តាលឆ្លុះបញ្ចាំងអ្វីខ្លះពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ? 21.09.2026 10min
    ថ្មីៗនេះ ពលរដ្ឋបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយសារតែមានការចាក់ដីពីលើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ១គីឡូម៉ែត្រស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តអះអាងថា ការចាក់ដីលើផ្លូវបេតុងថ្មីនោះ គឺសម្រាប់ទុកចាក់បំពេញជើងទេរនៅតាមចិញ្ចើមផ្លូវ។ តែក្រោយផ្ទុះប្រតិកម្ម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះទៅដល់ទីតាំង និងបានបញ្ជាឲ្យកាយដីនោះចេញវិញ។

Suosittu maassa

Tämä podcast esiintyy myös näiden maiden podcast-listoilla.