នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
0
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Epizode
-
ភាពចាស់របស់មនុស្ស៖ អាយុគ្រាន់តែជាតួលេខ? 27.05.2026 2minចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។
-
តើសារធាតុពុលអមតៈ អាចបំផ្លាញសុខភាពមនុស្សយ៉ាងណា? 23.05.2026 10minបំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព?
-
តើគួរភ័យខ្លាចមានការរាតត្បាតសកលបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ? 13.05.2026 9minអង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបាលជំងឺបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ?
-
ប៉ាគីនសុន ជាជំងឺអ្វី? 07.05.2026 9minញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ នៅលើពិភពលោក។ នេះបើតាមតួលេខរបស់សមាគមប៉ាគីសុនបារាំង។ តើជំងឺប៉ាគីសុនជាជំងឺអ្វី?
-
តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព? 09.04.2026 8minចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?
-
ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង 01.04.2026 9minអ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច?
-
អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា? 25.03.2026 9minក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។
-
ជំងឺសម្ពាធឈាម៖ ក្មេងមានជំងឺលើសឈាមកើនទ្វេដងក្នុងពេលតែ២០ឆ្នាំ 18.03.2026 9minលើសឈាមជាជំងឺមនុស្សចាស់។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០០០មក ចំនួនក្មេងកើតជំងឺលើសឈាម បានកើនឡើងទ្វេដង។ មានកត្តាជាច្រើនជាដើមហេតុនាំឱ្យមានកំណើនជំងឺលើសឈាមលើក្មេង។ តើជាអ្វីខ្លះ?
-
មនុស្សនៅលើពិភពលោកនឹងមានជំងឺអាល្លែកហ្ស៊ីគ្រប់គ្នា នៅពេលខាងមុខ? 11.03.2026 9minនៅចុងឆ្នាំ១៩៦០ មានប្រជាពលរដ្ឋលើភពផែនដីតែប្រមាណ៤%មានជំងឺអាល្លែកហ្ស៊ី។ តែបច្ចុប្បន្ននេះ ចំនួនអ្នកអាល្លែកហ្ស៊ីបានឡើងដល់៣០% និង៥០%នៅឆ្នាំ២០៥០។ ហេតុអ្វីបានមានករណីអាល្លែកហ្ស៊ីកាន់តែច្រើនឡើងៗដូច្នេះ?
-
ការឈឺចាប់ចុករួយរ៉ាំរ៉ៃ បង្កើនគ្រោះកើតជំងឺលើសឈាម 05.03.2026 9minនៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មានរោគឈឺចាប់រ៉ាំរ៉ៃ។ មិនថាជាការឈឺចាប់សន្លាក់ សាច់ដុំ ឬសរសៃទេ រោគសញ្ញានេះរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងណាស់។ មិនតែប៉ុណ្ណោះ ការឈឺចាប់រ៉ាំរ៉ៃអាចបង្កើនហានិភ័យកើតជំងឺឡើងឈាមទៀត។
-
បាតជើងសំប៉ែត មានផលវិបាកនិងគ្រោះថ្នាក់យ៉ាងណា? 26.02.2026 9minនៅលើពិភពលោក មានមនុស្សប្រមាណ៣០% មានបាតជើងរាបស្មើសំប៉ែត។ ជើងសំប៉ែត ដែលសម្គាល់ដោយបាតជើងរាបស្មើប៉ះដី ជាប់ឈ្មោះមិនសូវល្អទេ និងអាចបង្កផលរំខាន ដល់សុខភាពផង។ តើជើងសំប៉ែតពិតជាមានផលវិបាកនិងគ្រោះថ្នាក់ដល់សុខភាពមែនឬ? បើមែនតើត្រូវធ្វើដូចម្តេច?
-
អ្នកលើសខ្លាញ់-ទឹកនោមផ្អែម អាចបរិភោគស៊ុតដោយគ្មានហានិភ័យឬ? 07.01.2026 7minកូឡេស្តេរ៉ុល ជាខ្លាញ់ដ៏ចាំបាច់សម្រាប់ដំណើរការរបស់សរីរាង្គកាយ។ តែបើអត្រាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ឬលើស គេត្រូវប្រយ័ត្នរឿងហូបចុក ដោយត្រូវចៀសវាងអាហារមួយចំនួន។ តើស៊ុតជាប់ឈ្មោះក្នុងបញ្ជីអាហារត្រូវចៀសដែរឬទេ? តើអ្នកមានបញ្ហាលើសជាតិខ្លាញ់ និងទឹនោមផ្អែម ពិតជាត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគស៊ុតមាន់ស៊ុតទាឬ? ស៊ុតនាំឱ្យឡើងជាតិខ្លាញ់កូឡេស្តេរ៉ុល មែនទេ? តើការសិក្សាវិទ្យាសាស្ត្រពន្យល់យ៉ាងណាដែរ?
-
វេជ្ជសាស្ត្របុរាណឥណ្ឌា អាយុរវេទ ជាអ្វី? 31.12.2025 9minក្រៅពីវេជ្ជសាស្ត្របូរាណចិន ឥណ្ឌាក៏មានចំណេះនិងប្រពៃណីវប្បធម៌ផ្នែកសុខាភិបាលដ៏ចំណាស់និងល្បីល្បាញខ្លាំងដែរ។ វេជ្ជសាស្ត្របូរាណ “អាយុរវេទ” ដែលមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា មានអាយុកាលជាច្រើនពាន់ឆ្នាំហើយ។ តើវេជ្ជសាស្ត្រនេះរំពឹងលើគោលការណ៍អ្វី? និងមានគុណប្រយោជន៍ ព្រមទាំងប្រសិទ្ធភាពយ៉ាងណា?
-
តើវេជ្ជសាស្ត្របុរាណចិន មានគុណសម្បត្តិយ៉ាងណា? 24.12.2025 9minនៅថ្ងៃទី១៧ដល់ថ្ងៃទី១៩ធ្នូ អង្គការសុខភាពពិភពលោកបានបើកជំនួបកំពូលលើកទីពីរ ស្តីពីវេជ្ជសាស្ត្របុរាណ នៅប្រទេសឥណ្ឌា។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វេជ្ជសាស្ត្របុរាណជាចង្កោមចំណេះដឹង សមត្ថភាព និងជាការព្យាបាលដែលឈរលើក្បួន លើជំនឿ និងបទពិសោធន៍ផ្ទាល់។ វេជ្ជសាស្ត្របុរាណត្រូវបានគេចាត់ទុកជាវេជ្ជសាស្ត្រស្រទន់ ជាជម្រើសបន្ថែមមួយទៀតនៃការព្យាបាលថែទាំសុខភាព។ នៅក្នុងចំណោមវេជ្ជសាស្ត្របុរាណជាច្រើននៅលើពិភពលោក វេជ្ជសាស្ត្របូរាណចិន មានអាយុចាស់ជាងគេបំផុតមួយ តើវេជ្ជសាស្ត្របុរាណចិន មានគុណសម្បត្តិនិងលក្ខណៈពិសេសយ៉ាងដូចម្តេចខ្លះ?
-
"ភ្លេច" មានប្រយោជន៍សម្រាប់សុខភាពខួរក្បាល? 17.12.2025 8minការភ្លេចអាចរំខានការរស់នៅប្រចាំថ្ងៃនិងគួរឱ្យខឹងខ្លួនឯងខ្លាំងណាស់នៅពេលខ្លះ។ អ្នកមានអាយុច្រើនវិញ បារម្ភនឹងខ្លាចភ្លេចមែនទែន។ ការភ្លេចជាបាតុភូតធម្មជាតិ ជារឿងធម្មតា ព្រោះខួរក្បាលត្រូវការភ្លេច។ ការចងចាំមិនសុទ្ធតែល្អ ដូចការគិតនិងប្រាកដថាពិតដូចពេលកើតជាក់ស្តែងទេ។ ប៉ុន្តែពេលណាគួរបារម្ភអំពីការភ្លេច? តើដូចម្តេចដែលហៅថាភ្លេចធម្មតា និងភ្លេចជំងឺ?
-
ជំងឺគ្មានកូន ក្លាយជាអាទិភាពនៃសុខភាពសាធារណៈពិភពលោក 10.12.2025 7minនៅថ្ងៃសុក្រទី២៨វិច្ឆិកា២០២៥ ជាលើកទីមួយ អង្គការសុខភាពពិភពលោក បានចេញផ្សាយសេចក្តីណែនាំពិភពលោក ទាក់ទងនឹងជំងឺអារ (គ្មានកូន) ដែលកើតមានលើប្រជាពលរដ្ឋរាប់លាននាក់ នៅលើភពផែនដី។ ហេតុអ្វីអង្គការសុខភាពចេញសេចក្តីណែនាំនៅពេលនេះ? តើសេចក្តីណែនាំមានខ្លឹមសារនិងកម្មវត្ថុយ៉ាងណា?
-
ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស 03.12.2025 10minថ្នាំបង្ការប្រឆាំងនឹងជំងឺគ្រុនឈាម ចាក់តែមួយដូស ទើបត្រូវបានប្រេស៊ីល អនុម័តឱ្យប្រើប្រាស់ នៅថ្ងៃពុធទី ២៦វិច្ឆិកា ២០២៥។ អាជ្ញាធរប្រេស៊ីលបានចាត់ទុករបកគំហើញនេះថា ជាជោគជ័យ ជាប្រវត្តិសាស្ត្រ ព្រោះកាលពីឆ្នាំទៅ ជំងឺគ្រុនឈាមបានផ្តាច់ជីវិតពលរដ្ឋប្រេស៊ីលអស់ ជាង ៦ពាន់នាក់។ តើថ្នាំវ៉ាក់សាំងប្រឆាំងគ្រុនឈាមរបស់ប្រេស៊ីល មានប្រសិទ្ធភាពយ៉ាងណា?
-
កែសម្ផស្ស អាចមានហានិភ័យយ៉ាងណាខ្លះ? 26.11.2025 9minវិធីកែសម្ផស្សរីកដុះដាលពេញបណ្តាញសង្គម។ ចង់ស្អាត ចង់ល្អ ចង់នៅក្មេង មានស្បែករលោង បបូរមាត់រីក សុដន់ប៉ោង កំប៉េះគូថទយ ត្រគៀកសាយ... ដូចរូបក្នុងបណ្តាញសង្គម មនុស្សសម័យថ្មីមិនខ្លាចនឹងទៅវះកាត់កែសម្ផស្សទេ។ ប៉ុន្តែ រាល់គ្រប់អន្តរាគមន៍ “វះកាត់” ចាក់ជួស សុទ្ធតែមានបង្កប់ហានិភ័យ។ ហើយបើអ្នកកែសម្ផស្សមិនមែនជាគ្រូពេទ្យ មិនបានឆ្លងកាត់ការសិក្សានិងការទទួលស្គាល់ត្រឹមត្រូវពីសំណាក់អាជ្ញាធរជំនាញទេ គ្រោះជួបផលវិបាកធ្ងន់ធ្ងរ និងមិនអាចស្តារបានវិញ មានកាន់តែធំ។
-
គុណសម្បត្តិពិសេសនៃគ្រឿងទេស សម្រាប់សុខភាព 21.11.2025 7minរមៀត ខ្ញី ម្រេច ម្ទេស... គ្រឿងទេស មានគុណប្រយោជន៍សម្រាប់សុខភាពច្រើនណាស់ ដូចជាសម្រាប់ប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងការរោលរលាក ទល់ឬហើមពោះ។ បើចេះផ្សំប្រើ គ្រឿងទេសមិនត្រឹមតែជួយលើករសជាតិម្ហូបអាហារទេ តែអាចកាត់បន្ថយការប្រើអំបិល និងស្ករ បានទៀត។
-
ភេសជ្ជៈផ្អែមប៉ូវកម្លាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា? 14.11.2025 8minនៅថ្ងៃទី៣វិច្ឆិកា សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត បានបញ្ជាឱ្យក្រសួងអប់រំ ពង្រឹងវិធានការហាមឃាត់ការលក់ ចែកចាយ ផ្សព្វផ្សាយ និងទទួលទានភេសជ្ជៈផ្អែម នៅក្នុងសាលារៀនរដ្ឋនិងឯកជន ដើម្បីលើកកម្ពស់សុខភាព។ តើភេសជ្ជៈផ្អែម ឬនិយាយជារួម ជាតិស្ករ បង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា?
Popularan u
Ovaj podcast pojavljuje se i na podcast ljestvicama ovih zemalja.