កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី
The Cambodia Daily Khmer
0
<p>សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។</p>
Episode
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ 04.05.2026 19mnt១) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទាមទារឱ្យ តុលាការ លុបចោល សាលក្រមផ្តន្ទា លោក កឹម សុខា និងបុគ្គលផ្សេងទៀតទាំងអស់ដោយគ្មានលក្ខខណ្ឌ។ ២) លោក ហ៊ុន សែន សួរថា តើថៃកំពុងធ្វើអន្តរជាតូបនីយកម្មលើតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ បានជាប្រឹងទាមទារលុប MoU ២០០១។៣) ក្រុមអង្គការសង្គមស៊ីវិលជិត៤០ ប្រមូលគ្នាដាក់សំណើរ ជិត១០ចំនុចទៅកាន់រដ្ឋាភិបាល និងដៃគូអន្តរជាតិ ដើម្បីឱ្យជួយស្ដារការអនុវត្តសេរីភាពរបស់សហជីពនៅកម្ពុជា។៤) អ្នកស្រី អោងសានស៊ូជីត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងផ្ទះក្រោមការសម្រាលទោសពីរបបសឹក។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ 02.05.2026 14mnt១) បណ្តាអង្គទូតបរទេស គណបក្សនយោបាយ និងក្រុមអ្នកឃ្លាំមើល សំដែងខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើសំណុំរឿង លោក កឹម សុខា។២) ថៃ ច្រានចោល ការចោទប្រកាន់របស់កម្ពុជាដែលថាមានការបាញ់កាំភ្លើងនៅតំបន់អូរស្មាច់។៣) សង្គមសុីវិលព្រមានថា កង្វះការរាយការណ៍ដោយឯករាជ្យ កម្ពុជាត្រូវបានគ្របណ្ដប់ដោយព័ត៌មានមិនពិត និងព័ត៌មានក្លែងបន្លំ។ ៤) មេបញ្ជាការកងទ័ពអាមេរិកបង្ហាញផែនការថ្មីបើកប្រតិបត្តិការ វាយប្រហារអ៊ីរ៉ង់លើកទី២។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ 01.05.2026 20mnt១. ស្នូរអាវុធផ្ទុះនៅម្តុំច្រកអូរស្មាច់ ខណៈភាគីខ្មែរនាំប្រតិភូសង្កេតការណ៍អន្តរជាតិមើលព្រំដែន២. អាជ្ញាធរមានសមត្ថកិច្ចខ្មែរ និង កូរ៉េខាងត្បូង ធ្វើសហប្រតិបត្តិការកម្ចាត់ប្រតិបត្តិការឆបោក៣. សកម្មជនខ្មែររិះគន់គោលនយោបាយរដ្ឋាភិបាលដើរខុសទិស តុលាការឲ្យមានទោស៤. ប្រធានាធិបតីស.រ.អា អះអាងថា អ៊ីរ៉ង់ប្រាប់ថា ក្រុងតេអេរ៉ង់នឹងដួលរលំឆាប់ៗ
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ 01.05.2026 18mnt១. ហិង្សារវាងម្ចាស់គណនេយ្យជនជាតិចិនទុកប្រាក់ក្នុងធនាគារ Huione និង អាជ្ញាធរមានសមត្ថកិច្ច២. ការិយាល័យរដ្ឋអាជ្ញានៅរដ្ឋធានីវ៉ាស៊ីនតុន ប្រកាសដាក់ទណ្ឌកម្មឧកញ៉ាក្នុងបក្ស ប្រជាជនកម្ពុជា៣. ជំនួបរដ្ឋមន្រ្តីការបរទេសខ្មែរ និង ថៃ នៅរាជធានី សន្តិភាព និង បញ្ហា អនុស្សារណៈយោគយល់គ្នា៤. ច្រកសមុទ្រ ហ៊័មូស នៅតែមិនទាន់មានសេរីភាពធ្វើនាវាចរណ៍សម្រាប់កប៉ាល់ដឹកប្រេងពីមជ្ឈិមបូព៌ា
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ 27.04.2026 25mnt១) អ្នកឃ្លាំងមើល ថា ការបង្កកទ្រព្យសម្បត្តិសមាជិកព្រឹទ្ធ សភា លោក កុក អាន ពីសំណាក់រដ្ឋាភិបាលអាមេរិកគឺជាសញ្ញាអាសន្នសម្រាប់កម្ពុជា។២) អ្នកឃ្លាំមើល ថា មហាក្សត្រថៃបច្ចុប្បន្នកំពុងក្បត់នឹងដូនតាខ្លួនឯងដោយសារមិនទទួលស្គាល់សន្ធិសញ្ញាបារាំង-សៀម។៣) បក្សក្រៅរដ្ឋាភិបាល៖ច្បាប់កាតព្វកិច្ចុយោធាអាចនឹងរាំងស្ទះដោយសារអំពើពុករលួយ និងបក្ខពួកគ្រួសារនិយម។៤) អាមេរិក ប្រកាស ផ្តល់ប្រាក់រង្វាន់ចំនួន ៤លានដុល្លារ សម្រាប់ ការផ្តល់ព័ត៌មានដែលអាចនាំទៅដល់ការចាប់ខ្លួនឧក្រិដ្ឋជនឈ្មោះ Daren Li។៥) លោកត្រាំព្រមានពីរលកនៃការវាយប្រហារថ្មីបើកិច្ចព្រមព្រៀងបរាជ័យ។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ 27.04.2026 15mnt១) ថៃ អះអាងពីការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ថា មិនចាំបាច់ជូនដំណឹងទៅកម្ពុជាឡើយ។២) បក្សប្រជាធិបតេយ្យជឿនលឿន អំពាវនាវឱ្យ បក្សក្រៅរដ្ឋាភិបាលរួបរួមគ្នាដូចគណបក្សសង្គ្រោះជាតិដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឡើងវិញ។៣) លោកត្រាំជឿថាការចរចាអាចមានវិញនៅ៣ថ្ងៃទៀតតែអ៊ីរ៉ង់ថាការចរចាអាចធ្វើទៅបានបើអាមេរិកបើកផ្លូវសមុទ្រឡើងវិញ។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ 23.04.2026 18mnt១. មន្រ្តីក្នុងរដ្ឋាភិបាល និង មន្រ្តីបក្សក្រៅរដ្ឋាភិបាលខ្មែរ កើតទុក្ខមិនសុខចិត្តនឹងពាក្យគេហៅ Scambodia២. អ្នកស្រាវឯកសារខ្មែរក្រហម ចោទប្រទេសថៃឡង់ដ៍ថា ចង់បង្កសង្រ្គាមជាមួយប្រទេសកម្ពុជាទៀត៣. សង្រ្គាមនៅច្រកហ៊័មូស៖ អ៊ីរ៉ង់មិនទៅចរចានៅប៉ាគិស្ថាន លោក ត្រាំ សំរេចបន្តពេលឈប់ប្រយុទ្ធគ្នា
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ 22.04.2026 18mnt១. មានសំណួរពីមជ្ឈដ្ឋានពលរដ្ឋខ្មែរ តើខ្មែរគួរខឹងនឹងគេហៅថាស្រុកទេសខ្លួនថា Scambodia ឬទេ?២. បក្សនយោបាយថ្មីមួយថា បើខ្មែរខ្សោយដូចសព្វថ្ងៃ កុំទៅរំពឹងទាមទារយកដីពីប្រទេសណាមួយ៣. ព័ត៌មានថ្មីចុងក្រោយអំពី សង្រ្គាមរវាងមហាអំណាចស.រ.អា និង ប្រទេសអ៊ីរ៉ង់ រឿងច្រកដឹកប្រេង
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ 22.04.2026 14mnt១) ព្រះមហាក្សត្រខ្មែរទទួលការវះកាត់ព្រះរោគក្រពេញប្រូស្តាតបានដោយជោគជ័យ។២) អ្នកឃ្លាំមើល ចាត់ទុក សកម្មភាពតវ៉ារបស់កម្ពុជាជុំវិញការឈ្លានពានរបស់ថៃដោយគ្មានយន្តការអន្តរជាតិគ្រាន់តែជាការតវ៉ាដើម្បីស្អំចិត្តពលរដ្ឋ។៣) បច្ចុប្បន្នភាពនៃសំណុំរឿងច្រកសមុទ្រ Hormuz៖ ក្រោយពីអាមេរិករឹបអូសកប៉ាល់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់ថាមិនទៅជួបចរចា។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ 22.04.2026 11mnt១) តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក។២) នាយករដ្ឋមន្ត្រីថៃ សន្យាស្វែងរកការត្រូវរ៉ូវគ្នាជាមួយកម្ពុជា តែថៃក៏មិនបញ្ឈប់ការលុបចោលអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ដែរ។៣) លោក កឹម សុខា ចង់ឱ្យមានដំណោះស្រាយរវាង ខ្មែរ និងខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ 10.04.2026 15mnt១. អ្នកស្រាវជ្រាវ អធិប្បាយអំពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃឡង់ដ៍២. រដ្ឋាភិបាលអះអាងថាប្រឹងបោសសម្អាតប្រតិបត្តិការឆបោក ក្រោយរឹបអូសទ្រព្យសម្បត្តិមេខ្លោង៣. សហរដ្ឋអាមេរិក និង សាធារណរដ្ឋអ៊ីស្លាមិកអ៊ីរ៉ង់ យល់ព្រមព្រៀងឈប់បាញ់១៤ថ្ងៃ
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ 08.04.2026 21mnt១. រដ្ឋាភិបាល ដេញជនបរទេសពីបណ្តាញឆបោកជិត១ពាន់នាក់ពីប្រទេសកម្ពុជា២. ភ្នាក់ងារតម្រួតចរាចរណ៍ផ្លូវគោកផាកបានចំណូល ចូលថវិការដ្ឋ ឬចូលហោប៉ៅ?៣. ម្តាយលោកសង្ឃផ្សឹកដោយសារិះគន់រដ្ឋាភិបាល អង្វររដ្ឋអំណាចឲ្យដោះលែងកូន៤. ប្រេងឥន្ធនៈឡើងថ្លៃជារឿងធម្មជាតិ រដ្ឋមិនដឹងដោះស្រាយដូចម្តេច ថាគ្មានលួចរត់ពន្ធ៥. លោក ត្រាំ ថាប្រជាជនអ៊ីរ៉ង់គួរតែងើបឡើងប្រឆាំងរដ្ឋាភិបាល ប្រសិនបើមានបទឈប់បាញ់គ្នា
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ 07.04.2026 21mnt១. អង្គការអន្តរជាតិ មិនទាន់ជឿប្រសិទ្ធភាពការបង្រ្កាបសកម្មភាពឆបោកអនឡាយន៍២. ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា បន្ទាប់ពីមានចម្បាំងនឹង និង សង្រ្គាមមជ្ឈិមបូព៌ា៣. នាវាចម្បាំងចិនឲ្យខ្មែរមកដល់ផែ រាម នាវាចម្បាំងរុស្ស៊ី មកចតរហូតថ្ងៃទី៨ ខែមេសា៤. អ្នកសង្កេតការណ៍ថា រដ្ឋាភិបាលខ្មែរនឹងមិនប្តឹងរដ្ឋាភិបាលថៃរឿងព្រំដែនទេ៥. ស្ថានការណ៍ថ្មីៗទាក់ទងនឹងសង្រ្គាមអាមេរិក-អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ 07.04.2026 19mnt១) អាជ្ញាធរក្រុងភ្នំពេញថា ការចាប់ខ្លួនអតីតសង្ឃ ជា វុទ្ធី មិនជាប់ ពាក់ព័ន្ធនឹងរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិឡើយ។២) កម្ពុជាថាថៃចល័តរថពាសដែក និងកងកម្លាំងយោធាជិត១០០នាក់ចូលទីតាំងភូមិសាស្រ្ត អូរស្មាច់ ដើម្បីរាយលួសបន្លាបន្ថែម។៣) ព្រឹទ្ធសភាអនុម័តយល់ព្រមជាឯកច្ឆ័ន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា។៤) ក្រោមសម្ពាធពីសហរដ្ឋអាមេរិក រដ្ឋាភិបាលគុយបាដោះលែងអ្នកទោស២០១០ជាក្រុមប្រឆាំងរបបកុម្មុយនិស្ត
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ 02.04.2026 20mnt១) លោក គិន ភា៖ តាំងពីសម័យលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត អាជ្ញាធរខ្មែរទាល់តែនាយករដ្ឋមន្ត្រីស្រែកទើបធ្វើការ។២) ប្រធានក្រុមហ៊ុន ហួយវ័នគ្រុប ឈ្មោះ លី សុង ត្រូវបានសមត្ថកិច្ចកម្ពុជា និងចិនចាប់បញ្ជូនទៅចិនវិញ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ។ ៣) មេបក្សជំនាន់ថ្មី ចាត់ទុកការចាប់ផ្សឹក ព្រះភិក្ខុ ជា វុទ្ធី ថាជាការរំលោភបំពានសិទ្ធិសាសនា និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។៤) ប៉ាគីស្ថាននិងចិនបង្ហាញផែនទីសន្តិភាពប្រាំចំណុចខណៈលោក ត្រាំ កំពុងសិក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ 02.04.2026 16mnt១) យោធាថៃរាយលួសបន្លាចូលក្នុងទឹកដីខ្មែរជិត ១គីឡូម៉ែត្រ បន្ថែមទៀត នៅខេត្តពោធិ៍សាត់។២) រាជបណ្ឌិតសភាស្នើឱ្យ រដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ ដើម្បីកុំឱ្យក្លាយជារឧបសគ្គដល់កម្ពុជាដែលកំពុងត្រៀមខ្លួនក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។៣) លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់ជនបង្កពិតប្រាកដដែលបើកបររថយន្តបុកមនុស្សស្លាប់ទាំង៦នាក់យកមកកាត់ទោសតាមច្បាប់។៤) លោកត្រាំចង់បញ្ចប់សង្រ្គាមអ៊ីរ៉ង់ទោះច្រកសមុទ្រ Hormuz មិនបានបើកឡើងវិញក៏ដោយ ។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ 02.04.2026 13mnt១) រដ្ឋសភាអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។២) អ្នកតាមដានសង្គម ចង់ឃើញការអនុវត្តច្បាប់លើជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅមោងឫស្សីដោយតម្លាភាព។៣) ក្រុមបក្សប្រឆាំងបន្តទាមទាររកយុត្តិធម៌ឱ្យអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកកាលពី ២៩ឆ្នាំមុន។៤) របបនៅអ៊ីរ៉ង់កំពុងធ្លាក់ទៅក្នុងជម្លោះបែកបាក់ផ្ទៃក្នុងខណៈវិបត្តិសង្គ្រាម និងសេដ្ឋកិច្ចកំពុងសង្កត់ប្រទេសនេះឱ្យលិចលង់។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៦ 28.03.2026 13mnt១) កម្ពុជា អំពាវនាវឱ្យ ថៃវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែងដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់។២) អ្នកឃ្លាំមើលថាមន្ត្រីរដ្ឋាភិបាលគ្រាក់ៗបន្តប្រើទំនិញថៃ ខណៈពលរដ្ឋកំពុងនាំគ្នាពហិការ។៣) លោក ដូណាល់ ត្រាំ ពន្យារពេលវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់រហូតដល់ថ្ងៃទី៦ ខែមេសា។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៦ 26.03.2026 12mnt១) កម្ពុជាប្តេជ្ញាគោរពសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ខណៈថៃកំពុងពង្រាយដ្រូនតាមព្រំដែនត្រៀមសង្គ្រាមជុំទី៣។២) អ្នកឃ្លាំមើលថាករណីបាញ់សម្លាប់មេឧក្រិដ្ឋជនល្បែងអនឡាញក្នុងក្រុងព្រះសីហនុគឺជាការឆ្លុះបញ្ចាំងពីភាពធូរលុងនៃប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជា។៣) អ្នកឃ្លាំមើលថា អនុស្សារណ:យោគយល់ឆ្នាំ២០០០ និងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ គឺជាកិច្ចព្រមព្រៀងឱ្យថៃមានលេសឈ្លានពានកម្ពុជា។
-
ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៦ 25.03.2026 15mnt១) អាដហុក៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២៥នៅបន្តរឹតត្បិតបើធៀបនឹងឆ្នាំ ២០២៤។២) លោក កែវ រតនៈ អំពាវនាវកុំឲ្យពលរដ្ឋភ័យពីការខ្វះប្រេងឥន្ធនៈ និង ហ្គាស។៣) បក្សប្រឆាំងគ្រោងស្នើសុំជួបជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីជជែកពីវិបត្តិនយោបាយ និងសង្គមក្រោយចូលឆ្នាំខ្មែរ។៤) លោកត្រាំបញ្ជាឱ្យផ្អាកវាយប្រហារ៥ថ្ងៃទៅលើទីតាំងរោងចក្រថាមពលអ៊ីរ៉ង់បន្ទាប់ពីចរចា។
Populer di
Podcast ini juga muncul di daftar podcast negara-negara ini.