SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS
Negara Australia
Bahasa KM
Episode 1072
Terbaru 17.09.2026

ព័ត៌មានឯករាជ្យ និងរឿងរ៉ាវពី SBS Audio ដែលភ្ជាប់អ្នកទៅកាន់ជីវិតនៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍អូស្ត្រាលីដែលនិយាយភាសាខ្មែរ។

Episode

  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ 17.09.2026 4mnt
    *** ក្តីបារម្ភចំពោះសំណើពាក់ព័ន្ធបញ្ហាអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី។ *** សហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ *** ក្មេងជំទង់ពីរនាក់ត្រូវឡើងតុលាការកុមារនៅថ្ងៃនេះ ពាក់ព័ន្ធករណីឃាតកម្មបាញ់ខុសអត្តសញ្ញាណ។#sbsaudiopodcast
  • កម្ពុជាប្តឹងថៃទៅអង្គការហាមឃាត់អាវុធគីមី 16.09.2026 6mnt
    កម្ពុជា បានដាក់ពាក្យបណ្តឹង ទៅអង្គការហាមឃាត់អាវុធគីមី ដោយសារតែយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ក្នុងអំឡុងពេលវាយប្រហារមកលើកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅកាន់អង្គការហាមឃាត់អាវុធគីមី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ស៊ីម៉ាក បានរកឃើញថា មានជនស៊ីវិល និងបុគ្គលិកសន្តិសុខកម្ពុជា ចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់ដោយសារធាតុគីមី ចេញពីអាវុធគីមីរបស់យោធាថៃ ដែលបានបាញ់ចូលទឹកដីកម្ពុជា។ នេះបើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 16.09.2026 12mnt
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នឹងបង្ហាញអំពីគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ នៅឯក្លឹបអ្នកសារព័ត៌មានជាតិ... ** របាយការណ៍មួយបានបង្ហាញពីគម្លាតនៃស្តង់ដារទឹកស្អាតសម្រាប់បរិភោគ នៅក្នុងសហគមន៍ជនជាតិដើមដំបូងនៅតំបន់ដាច់ស្រយាល... ** គ្រោងការណ៍ថ្មីអនុញ្ញាតឱ្យអ្នកជួលផ្ទេរប្រាក់កក់ដែលមានស្រាប់ ពីអចលនទ្រព្យមួយទៅអចលនទ្រព្យមួយទៀត ក្នុងរដ្ឋញូសៅវែល។
  • ដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS នៅ​ប្រទេស​សិង្ហបុរី 16.09.2026 10mnt
    នៅក្នុងដំណើរការផ្សះផ្សា ក្រោមយន្តការ UNCLOS នៅប្រទេសសឹង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសនូវគោលបំណងដ៏ចម្បងរបស់ខ្លួន គឺកម្ពុជា ចង់សម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម នៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា។
  • តើពេលណាដែលអ្នកគួរចាប់ផ្តើមគិតអំពី NDIS ឬ សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ? 15.09.2026 11mnt
    NDIS គឺជាកម្មវិធីធានារ៉ាប់រងពិការភាពជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មូលនិធិ និងការគាំទ្រដល់ជនមានពិការភាព ខណៈដែល Home Care Support គឺជាសេវាកម្មជួយជ្រោមជ្រែង ឬថែទាំសុខភាពដល់បុគ្គលម្នាក់ៗនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ដើម្បីជួយឱ្យពួកគេអាចរស់នៅដោយឯករាជ្យ មានសុវត្ថិភាព និងមានភាពងាយស្រួល។ តើនរណាដែលអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ ហើយតើគួរចាប់ផ្តើមនៅពេលណា? សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម គីម ប៊ិន នាយកក្រុមហ៊ុន KBL Health Care។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ 15.09.2026 5mnt
    ** រដ្ឋាភិបាលបញ្ជាក់ថា នឹងមិនមានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈឡើយ។ ** សាកលវិទ្យាល័យនានាបង្ហាញក្តីបារម្ភចំពោះផែនការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ ** ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កឱ្យមនុស្សផុតពូជ។#sbsaudiopodcast
  • Birth and pregnancy care options in Australia - ជម្រើសសម្រាប់ការថែទាំគភ៌ និងការសម្រាលបុត្រក្នុងប្រទេសអូស្ត្រាលី 15.09.2026 13mnt
    If you're first-time parents in Australia, choosing where and how to give birth can feel overwhelming. Whether you go through the public or private health system, it is important to understand your options and know where to reach out for advice to make the right decision for you and your baby. - ប្រសិនបើលោមអ្នកធ្វើជាឪពុកម្តាយគេជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី ការជ្រើសរើសទីកន្លែង និងវិធីសាស្ត្រក្នុងការសម្រាលកូន អាចជារឿងមួយដែលធ្វើឱ្យមានអារម្មណ៍ស្មុគស្មាញ ឬពិបាកសម្រេចចិត្ត។ មិនថាអ្នកជ្រើសរើសសេវាសុខាភិបាលសាធារណៈ ឬឯកជននោះទេ វាជារឿងសំខាន់ណាស់ក្នុងការស្វែងយល់អំពីជម្រើសនានា និងដឹងថាត្រូវស្វែងរកការណែនាំពីទីណា ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្លួនអ្នក និងកូនរបស់អ្នក។
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ 12.09.2026 5mnt
    ** របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅអូស្រ្តាលីឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ** បុរសម្នាក់ត្រូវជាប់ពន្ធនាគារបីឆ្នាំ បន្ទាប់ពីកាត់ទោសពីបទធ្វើចារកម្មឱ្យប្រទេសចិន។ ** ក្រុមប្រឹក្សាធានារ៉ាប់រងអូស្ត្រាលីជំរុញឱ្យរដ្ឋាភិបាលរដ្ឋវិចថូរៀ ដោះស្រាយអត្រាកើនឡើងនៃការលួចរថយន្ត និងចោរគាស់ផ្ទះ។
  • នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យផ្អាកសកម្មភាពបូមខ្សាច់គ្រប់ទីតាំងដែលធ្វើបាក់ច្រាំងទន្លេ 11.09.2026 3mnt
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនូវបទបញ្ជាផ្ទាល់មាត់ ឱ្យផ្អាករាល់អាជីវកម្មបូមខ្យាច់ នៅគ្រប់ទីតាំងទាំងឡាយណា ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ពោលគឺប្រសិនបើ នៅតំបន់ណា បាក់ច្រាំងទន្លេ ត្រូវផ្អាកសកម្មភាពបូមខ្សាច់ជាបន្ទាន់។ ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងបូមខ្សាច់ ដែលសង្ស័យថា អាចធ្វើឱ្យបាក់ច្រាំងទន្លេ គឺដើម្បីឱ្យមន្ត្រីជំនាញ ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ អំពីមូលហេតុនៃការបាក់ច្រាំងទន្លេនោះ ថាតើការបាក់ច្រាំង បណ្តាលមកពីអ្វីឱ្យពិតប្រាកដ។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ 11.09.2026 13mnt
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អូស្ត្រាលីរំលឹកខួបលើកទី២៥ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា នៅសហរដ្ឋអាម៉េរិក។ ** ការស៊ើបអង្កេតរបស់សភាអំពីគុណតម្លៃនៃអន្តោប្រវេសន៍ជំនាញមកកាន់អូស្ត្រាលី។ ** កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលរួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រព្រឹត្តទៅនៅទីក្រុងញូវដេលី។
  • ទាហានថៃធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 11.09.2026 4mnt
    កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាហានថៃ បានបើកប្រតិបត្តិការ ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត នៅព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹង មកភាគីកម្ពុជាឡើយ។ សំឡេងកាំភ្លើងធំអស់ទាំងនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់ព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យខ្លាច ជាខ្លាំង។
  • តើការអប់រំអំពីសេវាទូរសព្ទ 000 អាចជួយជនអន្តោប្រវេសន៍ដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារបានដែរឬទេ? 10.09.2026 14mnt
    យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់គណៈកម្មការអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទឱ្យដឹងថា របាយការណ៍អំពីអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអូស្ត្រាលីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល 33 ឆ្នាំ។ អ្នកជំនាញនិយាយថា ជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងអ្នកដែលស្វែងសុំសិទ្ធិជ្រកកោន អាចប្រឈមមុខនឹងឧបសគ្គកាន់តែខ្ពស់ក្នុងការប្រកាសអំពើហិង្សាក្នុងគ្រួសារ។ វាបានបង្កឱ្យមានសេចក្តីអំពាវនាវ សម្រាប់ការអប់រំ និងមូលនិធិបន្ថែមទៀត ដើម្បីគាំទ្រដល់សេវាកម្មគាំទ្រដែលឆ្លើយតបតាមវប្បធម៌។#sbsaudiopodcast
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ 10.09.2026 5mnt
    ** រដ្ឋាភិបាលអូស្ត្រាលីបើកបង្ហាញផែនការសម្រាប់គម្រោងបម្រុងទុកឧស្ម័នថ្នាក់ជាតិជាលើកដំបូង។ ** ការគាំទ្រដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិនៅក្រៅប្រទេស ក្នុងទិវា R U OK? ** ប្រទេសនេប៉ាល់ស្វែងរកថវិកាជាង ៧ ពាន់លានដុល្លារដើម្បីកសាងឡើងវិញបន្ទាប់ពីទឹកជំនន់ ។#sbsaudiopodcast
  • កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ 09.09.2026 2mnt
    កម្ពុជា និងអូស្រ្តាលី បានប្រកាសបន្តពង្រឹងទំនាក់ទំនងការពារជាតិ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្នុងជំនួបក្រៅផ្លូវការរវាងលោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋានគោលនយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ជាមួយលោក Bernard Phillip ឧបការីទី១ ទទួលបន្ទុកគោលនយោបាយអន្តរជាតិនៃប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ 09.09.2026 12mnt
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសឆ្មក់ចូលឆែកឆេរ នៅទីស្នាក់ការកណ្តាលរបស់សហជីពសំណង់ CFMEU។ ** លោកនាយករដ្ឋមន្ត្រី Anthony Albanese បានការពារកម្មវិធីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធ ៥៦០លានដុល្លារ បន្ទាប់ពីមានការចោទប្រកាន់ថាសូកប៉ាន់សុំសន្លឹកឆ្នោត។ ** អ្នកនិពន្ធជនជាតិអូស្ត្រាលីដ៏ល្បីល្បាញ លោកស្រី Blanche d'Alpuget បានទទួលមរណភាពក្នុងជន្មាយុ ៨២វស្សា។
  • រដ្ឋមន្ត្រីមហាផ្ទៃក​ម្ពុជាណែនាំឱ្យពិនិត្យឡើងវិញលើការដេញថ្លៃធ្វើប្រព័ន្ធលូរំដោះទឹក 09.09.2026 7mnt
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ជាអភិបាលរាជធានីខេត្ត ត្រូវត្រួតពិនិត្យឡើងវិញ លើការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក។ សេចក្តីណែនាំផ្ទាល់មាត់ដូច្នេះ ត្រូវបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃ បានរកឃើញថា ការដេញថ្លៃ ធ្វើប្រព័ន្ធលូរំដោះទឹក តាមបណ្ដាខេត្តមួយចំនួនមានតម្លៃ ថ្លៃកប់ពពក និងខុសប្រក្រតី។
  • What are my rights if stopped by police in Australia? - តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើត្រូវប៉ូលិសឃាត់ខ្លួននៅតាមផ្លូវ ក្នុងប្រទេសអូស្ត្រាលី? 08.09.2026 11mnt
    Police officers have a range of operational powers they can exercise under legislation, including to ask questions, give ‘move on’ directions and conduct searches. Here’s what you need to know about your basic rights and obligations in a police interaction. - នៅប្រទេសអូស្ត្រាលី មន្ត្រីប៉ូលិសមានអំណាចផ្លូវច្បាប់ជាច្រើន ក្រោមច្បាប់រក្សាសណ្តាប់ធ្នាប់សាធារណៈ ស៊ើបអង្កេតបទល្មើស និងអនុវត្តច្បាប់ចរាចរណ៍។ អំណាចទាំងនោះរួមមាន អំណាចសួរនាំ ផ្តល់ទិសដៅឱ្យ «បន្តដំណើរ» និងធ្វើការរុករកឆែកឆេរ ប៉ុន្តែមានតែក្នុងកាលៈទេសៈដែលកំណត់ដោយច្បាប់ប៉ុណ្ណោះ។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ 08.09.2026 4mnt
    **មជ្ឈមណ្ឌលគាំទ្រសម្រាប់តែក្រុមគ្រួសារអូស្ត្រាលី បើកដំណើរការនៅទីក្រុងខាត់ម៉ាន់ឌូ ខណៈដែលការឆ្លើយតបនឹងទឹកជំនន់នៅតែបន្ត។ ** មនុស្សពីរនាក់ស្លាប់ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅគ្វីនស្លេន។ ** សភានឹងបោះឆ្នោតលើច្បាប់ដើម្បីផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបិទប្រព័ន្ធដោះស្រាយបញ្ហារបស់ពួកគេ។#sbsaudiopodcast
  • #117 Borrowing books at the library (Med) - សិក្សាភាសាអង់គ្លេសភាគទី117៖ ការខ្ចីសៀវភៅនៅបណ្ណាល័យ 05.09.2026 14mnt
    Learn English useful for visiting a library. Practise everyday phrases for returning borrowed items, asking about late fees and due dates, renewing items, reserving titles, and using the library catalogue. - សិក្សាភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការទៅបណ្ណាល័យ។ អនុវត្តឃ្លាប្រចាំថ្ងៃសម្រាប់ការសងវត្ថុដែលបានខ្ចីត្រឡប់មកវិញ សួរអំពីថ្លៃសេវាពេលសងយឺត និងដល់កាលបរិច្ឆេទកំណត់ ការបន្តពេលខ្ចី ការកក់សៀវភៅទុកមុន និងការប្រើប្រាស់ឯកសារបណ្ណាល័យ។Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here.
  • ម្ចាស់ពានរង្វាន់នំផាយឆ្ងាញ់បំផុត​នៅ​ប្រទេស​អូស្រ្តាលីប្រចាំឆ្នាំ២០២៦ 03.09.2026 12mnt
    មិនមែនជាលើកដំបូងៗ តែជាច្រើនលើកច្រើនសារមកហើយដែល The Country Cob Bakery បានឈ្នះពានរង្វាន់នំផាយឆ្ងាញ់បំផុតរបស់អូស្រ្តាលី -Australia Best Pie Award។ តើកត្តាអ្វីខ្លះដែលនាំឲ្យហាងដុតនំរបស់ខ្មែរអូស្រ្តាលីមួយនេះទទួលបានជ័យជម្នះម្តងហើយម្តងទៀត? សូមស្តាប់បទសម្ភាសន៍ជាមួយសហស្ថាបនិក លោក ឃុន ចាន់រតនា។

Populer di

Podcast ini juga muncul di daftar podcast negara-negara ini.