ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
0
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Episod
-
តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ? 25.09.2026 15minសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួនមើលឃើញ និងយល់ស្របជាមួយរដ្ឋាភិបាលដែលថា សន្និសីទអន្តរជាតិនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។ តែខ្លះទៀតមិនទាន់មានជំនឿនៅឡើយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតឲ្យដល់ឫសគល់នៃឧក្រិដ្ឋកម្មអនឡាញ។ -
អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា 24.09.2026 14minសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ និងបទល្មើសឆ្លងដែនពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា អំពើឆបោកអនឡាញពុំមែនកើតចេញពីកម្ពុជានោះទេ និងថា កម្ពុជាក៏ជាអ្នករងគ្រោះដែរ។ អ្នកវិភាគនយោបាយ និងកិច្ចការអន្តរជាតិយល់ស្របថា កម្ពុជា គឺជាប្រទេសរងគ្រោះក្នុងអំពើឆបោកអនឡាញ។ ប៉ុន្តែពួកគេយល់ថា កម្ពុជាក៏មានចំណែកទទួលខុសត្រូវដែរ ព្រោះថាមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនជាអ្នកទទួលបានផលប្រយោជន៍ និងកាងឱ្យក្រុមឧក្រិដ្ឋជនទាំងនោះ។ មួយវិញទៀត និងបើតាមអ្នកវិភាគ កម្ពុជាត្រូវបង្ហាញឆន្ទៈពិតប្រាកដជាមួយសហគមន៍អន្តរជាតិក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមិនត្រូវចាត់ទុកការឈឺឆ្អាលរបស់អន្តរជាតិជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ -
អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ? 23.09.2026 14min«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា សន្និសីទដែលទទួលបានការគាំទ្រជាវិជ្ជមានមួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ តែអ្នកវិភាគខ្លះបែរជាយល់ឃើញថា សន្និសីទនេះជាសម្ពាធពីអន្តរជាតិ និងជាការទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះ។ អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ? -
តើកម្ពុជា និងថៃគួរបញ្ចប់អរិយភាពវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា? 22.09.2026 13minថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ចេញប្រតិកម្មនឹងការប្រើប្រាស់រូបភាពនារីបុរាណស្លៀកពាក់បែបប្រពៃណីប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ រូបភាពនោះត្រូវបានថៃអះអាងជាកម្មសិទ្ធិរបស់ខ្លួនដែលមានដើមកំណើតតាំងពីឆ្នាំ ១៩០៦។ ក្នុងន័យនេះ ភាគីថៃបានផ្ញើលិខិតព្រមានកម្ពុជា ដោយទាមទារឲ្យកែតម្រូវជាបន្ទាន់។ ក្រសួងវប្បធម៌កម្ពុជានៅមិនទាន់មានប្រតិកម្មអ្វីទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃទេ។ តែលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានសរសេរសារខ្លីមួយយ៉ាងដូច្នេះថា៖ « អ្វីដែលបុព្វបុរសខ្មែរបានបង្កើត ប្រវត្តិសាស្ត្របានកត់ត្រា មរតកបានបញ្ជាក់ និងពិភពលោកបានទទួលស្គាល់ »។ តើកម្ពុជា និងថៃអាចបញ្ចប់អរិយភាពផ្នែកវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា? -
តើការចាក់ដីលើផ្លូវបេតុងក្នុងខេត្តកណ្តាលឆ្លុះបញ្ចាំងអ្វីខ្លះពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ? 21.09.2026 10minថ្មីៗនេះ ពលរដ្ឋបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយសារតែមានការចាក់ដីពីលើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ១គីឡូម៉ែត្រស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តអះអាងថា ការចាក់ដីលើផ្លូវបេតុងថ្មីនោះ គឺសម្រាប់ទុកចាក់បំពេញជើងទេរនៅតាមចិញ្ចើមផ្លូវ។ តែក្រោយផ្ទុះប្រតិកម្ម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចុះទៅដល់ទីតាំង និងបានបញ្ជាឲ្យកាយដីនោះចេញវិញ។ -
តើគួរគ្រប់គ្រងទីតាំងកម្សាន្តរាត្រីដែលនៅក្បែរវត្តបែបណា ទើបមិនរំខានដល់ព្រះសង្ឃ? 20.09.2026 15minនៅទីក្រុងភ្នំពេញ អាជីវកម្មកម្សាន្តពេលរាត្រី ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូ និងហាងផឹកស៊ីរាំរែកកំពុងរីកដុះដាលដូចផ្សិត។ ក៏ប៉ុន្តែ អាជីវកម្មកម្សាន្តពេលរាត្រីមួយចំនួនដែលស្ថិតនៅក្បែរទីសក្ការៈបូជា ទីវត្តអារាម និងកន្លែងមានតម្លៃវប្បធម៌ បានបង្កការរំខានដល់បរិយាកាសស្ងប់ស្ងាត់ និងការបំពេញសមណកិច្ចរបស់ព្រះសង្ឃ។ អ្នកវិភាគសង្គមនានាយល់ថា បញ្ហានេះគួរត្រូវបានលើកយកមកជជែក និងស្វែងរកដំណោះស្រាយយូរមកហើយ។ តែយ៉ាងណា អ្នកវិភាគសង្គមបានស្នើឱ្យអាជ្ញាធរ ចុះណែនាំម្ចាស់អាជីវកម្មទាំងនោះជាមុនសិន ដោយតម្រូវឱ្យពួកគេកម្រិតសំឡេងតន្រី្តឱ្យនៅទាប និងកំណត់ពេលវេលាឱ្យបានសមរម្យ។ -
តើសំណើដាក់ទណ្ឌកម្មមន្រ្តីខ្មែរឆ្លុះបញ្ចាំងបែបណាពីការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា? 18.09.2026 14minសមាជិកសភាអាមេរិកចំនួន២រូប បានស្នើឲ្យមានការដាក់ទណ្ឌកម្មលើឥស្សរជនមួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ តាមរយៈច្បាប់បង្កកទ្រព្យសម្បត្តិ (Global Magnitsky Act)។ ក្នុងចំណោមឥស្សរជនខ្មែរដែលសមាជិកសភាអាមេរិកបានចង្អុលឈ្មោះ មានឧបនាយករដ្ឋមន្ត្រីចំនួន២រូប អគ្គស្នងការរងនគរបាលជាតិម្នាក់ អតីតអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្តនេះម្នាក់ រួមទាំងអ្នកជំនួញ និងអ្នកឧកញ៉ា ២នាក់។ នេះគ្រាន់ជាសេចក្តីស្នើរបស់របស់សមាជិកសភាអាមេរិក ពោលមិនមែនជាសំណើរបស់សភាអាមេរិក ឬក៏ជាសំណើរបស់រដ្ឋបាលអាមេរិកដែរ។ ទោះជាយ៉ាងណា អ្នកតាមដានបញ្ហាសង្គមចាត់ទុកសំណើដូចនេះរបស់សមាជិកសភាអាមេរិកថាអាមេរិកនៅមិនទាន់ទុកចិត្តលើចំណាត់ការបង្ក្រាបបទល្មើសអនឡាញនៅកម្ពុជានៅឡើយ។ -
តើគេគួរបញ្ចូលបញ្ហាកោះគុតទៅក្នុងយន្តការផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS ដែរ ឬទេ? 17.09.2026 13minនៅក្នុងកិច្ចប្រជុំផ្សះផ្សាក្រោមយន្តការ UNCLOS លើកទី១ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវបានបញ្ជាក់ច្បាស់ៗថា កិច្ចប្រជុំនេះផ្តោតតែលើការកំណត់ព្រំដែនសមុទ្រ ដោយមិនពាក់ព័ន្ធនឹងអធិបតេយ្យភាពលើកោះគុត ឬព្រំដែនដីគោកទេ។ ចំណែកភាគីកម្ពុជា តាមរយៈរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន បានបញ្ជាក់ពីបំណងចង់កំណត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយជាមួយថៃ ស្របតាមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ការកំណត់ព្រំដែនសមុទ្រគួរត្រូវពិនិត្យលើឯកសារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលកម្ពុជា និងថៃបានធ្វើកន្លងមកដើម្បីកំណត់ខ្សែព្រំដែនសមុទ្រឱ្យបានច្បាស់លាស់។ -
តើជំងឺអេដស៍នៅកម្ពុជាកំពុងក្លាយជាបញ្ហាប្រឈមខ្ពស់ឡើងវិញ ឬយ៉ាងណា? 17.09.2026 14minអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជាបានរាយការណ៍ថា អត្រាអ្នកស្លាប់ដោយជំងឺអេដស៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ តែជំងឺនេះនៅតែបន្តឆក់យកអាយុជីវិតមនុស្សជាមធ្យម ៣នាក់ជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សព្វផ្សាយពីការរីករាលដាលមេរោគអេដស៍នៅកម្ពុជា ពិសេសក្នុងចំណោមយុវជនអាយុចន្លោះពី ១៥ ឆ្នាំទៅដល់ ២៤ឆ្នាំ។ អ្នកជំនាញផ្នែកសុខាភិបាលព្រមានពីគ្រោះថ្នាក់ផ្នែកសុខមាលភាពសង្គម ប្រសិនបើមានយុវជនខ្មែរច្រើននាក់ត្រូវក្លាយជាជនរងគ្រោះពីជំងឺអេដស៍។ ជាវិធានការ អ្នកជំនាញទទូចឱ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំង តាមរយៈការបង្កើតយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ តើជំងឺអេដស៍នៅកម្ពុជាកំពុងក្លាយជាបញ្ហាប្រឈមខ្ពស់ឡើងវិញ ឬយ៉ាងណា? -
UNCLOS៖ តើសេចក្តីថ្លែងការណ៍របស់កម្ពុជា និងថៃអាចជួយដោះស្រាយវិវាទដែនសមុទ្របានកម្រិតណា? 15.09.2026 13minនៅថ្ងៃអង្គារ ទី១៥ កញ្ញានេះ ប្រមុខការទូតកម្ពុជា និងប្រមុខការទូតថៃបានឡើងថ្លែងសេចក្តីថ្លែងការណ៍រៀងៗខ្លួននៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមគណៈកម្មការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ជុំវិញវិវាទព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិបានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់ប្រមុខការទូតនៃប្រទេសទាំងពីរមានភាពខុសគ្នាស្រឡះ។ ខុសស្រឡះនៅត្រង់ថា សេចក្តីថ្លែងការណ៍របស់ភាគីម្ខាង មានទំនោរស្វែងរកដំណោះស្រាយពិតប្រាកដ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ តែសេចក្តីថ្លែងការណ៍របស់ភាគីម្ខាងទៀត ជាការរុញស្ថានការណ៍នៃវិវាទព្រំដែនសមុទ្ររវាងប្រទេសទាំងពីរឲ្យកាន់តែស្មុគស្មាញ ពិបាកដោះស្រាយ។ -
តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់ឆ្នាំ២០២៧? 14.09.2026 11minនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តំណាងសហជីពកម្មករមកពីស្ថាប័នចំនួន៧ បានដាក់លិខិតរួមគ្នាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារដោយស្នើដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរឲ្យដល់ ២៥០,៦៦ដុល្លារ នៅឆ្នាំ២០២៧។ បើតាមក្រុមសហជីព គេត្រូវដំឡើងប្រាក់ឈ្នួលកម្មករចំនួនជាង ៤០ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលចាស់ ២១០ដុល្លារ ទើបអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃរបស់កម្មករបាន។ តើប្រាក់ឈ្នួលគោលរបស់កម្មករនៅកម្ពុជាគួរដំឡើងប៉ុន្មានសម្រាប់នៅឆ្នាំ២០២៧? -
ហេតុអ្វីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ? 11.09.2026 13minបច្ចុប្បន្ននេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ឈ្នួលអប្បបរមាសរុប ២២៩,៥ដុល្លារ ក្នុងនោះ ប្រាក់ឈ្នួលគោលមានចំនួន ២១០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា គឺខ្ពស់ជាងប្រទេសស្រីលង្កា ភូមា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាមដែលមានចាប់ពី ៩៣ដុល្លារ រហូតដល់ ២១១ដុល្លារ។ អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរខ្លះមានមោទនភាពចំពោះប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននៅកម្ពុជា និងខ្លះទៀតយល់ថា គេមិនអាចប្រៀបធៀបរវាងស្ថានភាព និងកត្តាផ្សេងៗរបស់កម្ពុជា ជាមួយប្រទេសទាំងនោះបានទេ។ -
ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ? 10.09.2026 15minក្រសួងដែនដី តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងពីការបន្តដឹកនាំសម្របសម្រួលដោះស្រាយវិបត្តិជាប់គាំងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវលេខ 6A និងគម្រោងជ្រែមួយរយ បន្ទាប់ពីម្ចាស់គម្រោង គឺលោក ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធន់នាពេលថ្មីៗនេះ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ក្រសួងដែនដីគួរតែដោះស្រាយបញ្ហាបុរីជាប់គាំងនេះយូរណាស់មកហើយ និងថា ដំណោះស្រាយបច្ចុប្បន្នហាក់ដូចជាយឺតពេល។ ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ? -
តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ? 09.09.2026 14minថ្មីៗនេះ មានការជជែកវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមួយចំនួនដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ បញ្ហានេះបង្កឱ្យមានការពិភាក្សាអំពីគុណភាព និងតម្លៃសញ្ញាបត្របណ្ឌិត ក៏ដូចជាការប្រើប្រាស់ងារដូចជា «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នៅក្នុងសង្គមកម្ពុជា។ ប្រសិនបើមានការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃតាមស្តង់ដារទេ នោះគុណភាព និងភាពជឿជាក់លើប្រព័ន្ធអប់រំថ្នាក់ក្រោយឧត្តមសិក្សានឹងរងផលប៉ះពាល់។ នេះជាក្តីបារម្ភរបស់អ្នកតាមដានសង្គមមួយចំនួនដោយអំពាវនាវឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ហានេះ។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងចរន្តឆបោកក្នុងប្រព័ន្ធអប់រំថ្នាក់ក្រោយឧត្តមសិក្សា?។ -
តើមន្ត្រីថ្នាក់ក្រោមជាតិគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់លំហូរគ្រឿងញៀននៅតាមភូមិ-ឃុំ? 08.09.2026 12minបញ្ហាគ្រឿងញៀន និងក្មេងទំនើងជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ កញ្ញា។ លោក ស សុខា បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដែលបណ្តោយឲ្យបញ្ហាគ្រឿងញៀនកាន់តែសាយភាយនៅតាមភូមិ ស្រុករបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងន័យនេះ រដ្ឋមន្ត្រីបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីថ្នាក់ក្រោមមិនតាមដានបញ្ហាគ្រឿងញៀនឲ្យដូចនឹងការតាមដានសកម្មជនដែលសូម្បីតែសកម្មជនចូលបន្ទប់ទឹកក៏ដឹងដែរ។ -
ហេតុអ្វីរដ្ឋាភិបាលប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ? 07.09.2026 10minរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូចាប់ពីខែតុលា ឆ្នាំ២០២៦ ត ទៅ។ បើតាមលោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ការផ្អាកល្បែងស៊ីសងប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ និងចាត់ទុក «ហ្គេមភ្នាល់អនឡាញ» ជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ តើការផ្អាក «ហ្គេមភ្នាល់អនឡាញ» ផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? -
តើករណីចាប់ឃុំខ្លួនមនុស្ស ១ឆ្នាំដោយសារគ្មានភស្តុតាងឆ្លុះបញ្ចាំងបែបណាពីនីតិវិធីច្បាប់នៅកម្ពុជា? 05.09.2026 10minនៅថ្ងៃសុក្រទី៤កញ្ញា អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានចេញមកបញ្ជាក់ជុំវិញករណីបណ្តឹងចាប់ និងឃុំខ្លួនមនុស្សច្រឡំថា ជាការអនុវត្តតាមនីតិវិធីត្រឹមត្រូវគ្រប់ដំណាក់កាល។ ការសម្រេចដោះលែងបុរសឈ្មោះ «ស្លេះ វ៉ើត» ឲ្យរួចផុតពីការឃុំខ្លួន គឺដោយសារតែក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែងវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ «ស្លេះ វ៉ើត» ដែលអះអាងថា ខ្លួនបានរងភាពអយុត្តិធម៌ ដោយត្រូវសមត្ថកិច្ចចាប់ឃុំអស់ជិត ១ឆ្នាំ ក្នុងករណីចាប់ច្រឡំមនុស្ស។ -
ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត? 04.09.2026 13minលោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា នាពេលដ៏ឆាប់ខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញអ្នកវិនិយោគក្នុងទីក្រុង Xiamen និង Shenzhen នៅប្រទេសចិន នៅក្នុងគោលដៅកៀរគរទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែរនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបញ្ហាឆបោកអនឡាញដើម្បីធានាបរិយាកាសវិនិយោគ និងទំនុកចិត្ត។ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងសេដ្ឋកិច្ច កត់សម្គាល់ថា ការណ៍ដែលកម្ពុជាព្យាយាមទាក់ទាញវិនិយោគិនចិន ពីព្រោះចិនហ៊ានបោះទុនវិនិយោគធំ និងគ្មានលក្ខខណ្ឌនយោបាយស្មុគស្មាញ ។ មួយវិញទៀត កម្ពុជាមិនសូវទាក់ទាញវិនិយោគពីអឺរ៉ុប ព្រោះសមត្ថភាពធនធានរបស់កម្ពុជានៅមានកម្រិត និងគ្មានភាពប្រកួតប្រជែង។ -
តើកម្ពុជាចាំបាច់ត្រូវតែលើកពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី? 02.09.2026 13minឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ បានសរសេរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកអគ្គរាជទូតផ្ទះលេខ២(ថៃ) បានព្យាយាមឲ្យឯកអគ្គរដ្ឋទូតប្រទេសទី៣មួយ មកបញ្ចុះបញ្ជូលលោក កុំឲ្យលើកនិយាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ នៅក្រោយការបង្ហោះសារយ៉ាងដូច្នេះរបស់ឯកអគ្គរាជទូតកម្ពុជានៅលើបណ្តាញសង្គម អ្នកតាមដាននយោបាយ និងជម្លោះខ្មែរ-ថៃនានា បានមើលឃើញពីភាពចាំបាច់ដែលកម្ពុជាត្រូវតែឆ្លៀតលើកឡើងពីជម្លោះព្រំដែនខ្មែរ-ថៃ នៅរាល់វេទិកាហ្វ្រង់កូហ្វូនី និងវេទិកាអន្តរជាតិផ្សេងៗទៀត។ -
ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់? 01.09.2026 11minចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ត្រីប៉ូលិសចរាចរណ៍នឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីការផ្អាកអស់មួយរយៈ។ តែនៅមុនការចាប់ផ្តើមនេះ តែ២ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលិសចរាចរណ៍ ២រូប ត្រូវដកចេញពីតំណែង បន្ទាប់ពីមានការជជែកព្រោងព្រាតនៅលើបណ្តាញសង្គម ពីការផាកពិន័យជនបរទេសច្រើនហួសហេតុ ដោយទាមទារទឹកប្រាក់ផាកពិន័យរហូតដល់ ៥០០ដុល្លារ។ អ្នកតាមដានសង្គម កត់សម្គាល់ឃើញថា មន្ត្រីប៉ូលិសចរាចរណ៍មួយចំនួន នៅតែមានឥរិយាបថខិលខូច បំពានច្បាប់ តាមរយៈការកេងចំណេញលើការផាកពិន័យប្រជាពលរដ្ឋ ដែលមានកំហុសចរាចរណ៍។ តើទង្វើបែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានបែបណាទៅលើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា?
Popular di
Podcast ini turut muncul dalam senarai podcast negara-negara ini.