SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS
Negara Australia
Bahasa KM
Episod 1072
Terkini 26.09.2026

ព័ត៌មានឯករាជ្យ និងរឿងរ៉ាវពី SBS Audio ដែលភ្ជាប់អ្នកទៅកាន់ជីវិតនៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍អូស្ត្រាលីដែលនិយាយភាសាខ្មែរ។

Episod

  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ 26.09.2026 4min
    ** រដ្ឋាភិបាលអូស្រ្តាលីពិចារណាវិធានការផ្លូវច្បាប់ជុំវិញការលួចចូលប្រព័ន្ធ Medicare ដោយភ្នាក់ងារAI ។ **បុរសគ្វីនស្លេនម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសាធារណៈបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។
  • កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 25.09.2026 5min
    កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ផងដែរ។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ 25.09.2026 12min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីព្រមានអំពីបញ្ញាសិប្បនិម្មិត ។ ** ប្រតិភូរាប់សិបនាក់ដើរចេញពីសុន្ទរកថារបស់លោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ ។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។#sbsaudiopodcast
  • ការកើនឡើងនៃកម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់អចលនទ្រព្យរាប់សែនខ្នង នៅក្នុងប្រទេសអូស្រ្តាលី 24.09.2026 12min
    របាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាកាសធាតុបានព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់អចលនទ្រព្យជាង ២៦៧,០០០ខ្នង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ គេព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ នឹងជះឥទ្ធិពលដល់គ្រប់រដ្ឋទាំងអស់ និងដែនដីភាគខាងជើង ខណៈដែលអ្នកស្រាវជ្រាវបានលើកឡើងថា តំបន់ឆ្នេរសមុទ្រនៃរដ្ឋ គ្វីនស្លេន គឺជាតំបន់ដែលមានហានិភ័យខ្ពស់ជាងគេ។#sbsaudiopodcast
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ 24.09.2026 4min
    *** ភ្នាក់ងារ AI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធ Medicare។ *** អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន។ *** រាជគណៈកម្មការបើកកិច្ចប្រជុំសាកសួរជាសាធារណៈជាលក្ខណៈបិទទ្វារ ដើម្បីស៊ើបអង្កេតបទចោទប្រកាន់អំពើពុករលួយនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។#sbsaudiopodcast
  • កម្ពុជាសហការជាមួយ​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលីស៊ើបអង្កេតបទល្មើសឆ្លងដែន 23.09.2026 10min
    ក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ចំនួន ៥ករណី ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 23.09.2026 11min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** បុរសម៉ែលប៊នម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម និងផ្សព្វផ្សាយឃោសនារបស់ក្រុមជ្រុលនិយម។ *** បញ្ហាហ្គាហ្សា និងសន្តិសុខសកល គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ។ *** កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយពង្រីកវត្តមានយោធារបស់អាមេរិកនៅហ្គ្រីនឡែន។
  • តើប្រទេសអូស្ត្រាលីអាចទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដែរឬទេ? 22.09.2026 11min
    ប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការជាផ្លូវការដើម្បីដណ្តើមយកអាសនៈមិនអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៩ - ២០៣០។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសពីការដាក់បេក្ខភាពរបស់អូស្ត្រាលីសម្រាប់អាសនៈនៅក្នុងស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលកិច្ចពិភាក្សាទូទៅចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធទទួលបាននូវសេចក្តីអំពាវនាវជាបន្ទាន់ពីអង្គការសហប្រជាជាតិផងដែរ ឱ្យដោះស្រាយបញ្ហានៃចំនួនកុមារជនជាតិដើមភាគតិចដ៏ច្រើនលើសលប់ដែលកំពុងជាប់ឃុំឃាំង។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ 22.09.2026 5min
    *** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសចំនួន២២ ដែលកំពុងជំរុញឱ្យមានវិធានការការពារសកលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ *** អ្នកជំនាញថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ សេដ្ឋកិច្ចអូស្រ្តាលីនឹងពឹងផ្អែកកាន់តែខ្លាំងលើកំណើនផលិតភាព។ ***ការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅចុងខែនេះ កំពុងកើនឡើងយ៉ាងខ្លាំង។#sbsaudiopodcast
  • What are Indigenous Protected Areas in Australia? - តើអ្វីទៅជាតំបន់ការពាររបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលី 22.09.2026 10min
    National parks, nature reserves, marine sanctuaries and Indigenous Protected Areas protect different environments and operate under different rules. What makes an Indigenous Protected Area different, and how can you find out whether you are welcome to visit? - ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ តំបន់អភិរក្សជម្រកសត្វសមុទ្រ និងតំបន់ការពាររបស់ជនជាតិដើមភាគតិច ការពារបរិស្ថានផ្សេងៗគ្នា និងដំណើរការក្រោមវិធានខុសៗគ្នា។ តើអ្វីដែលធ្វើឱ្យតំបន់ការពាររបស់ជនជាតិដើមភាគតិចមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងទៀត? ហើយតើអ្នកអាចដឹងដោយរបៀបណាថា តើគេអនុញ្ញាតឱ្យអ្នកចូលទៅទស្សនាក្នុងតំបន់ទាំងនោះដែរឬទេ?
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ 19.09.2026 4min
    ** រដ្ឋាភិបាលអូស្រ្តាលីការពារវិធានការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។ ** វ៉ែនតាឆ្លាតវៃ អាចនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងការិយាល័យរដ្ឋបាលសាធារណៈនៅប្រទេសអូស្ត្រាលី។ ** អៀរឡង់នឹងធ្វើពហិការមិនចូលរួមការប្រកួត Eurovision នៅឆ្នាំក្រោយ។
  • អូស្រ្តាលីរឹតបន្តឹងវិធានការទិដ្ឋាការសិស្សនិស្សិត ទេសចរ ​និង​អ្នក​ផ្លាស់ប្តូរ​ទិដ្ឋាកា​ដើម្បី​ស្នាក់នៅ​បន្ត 18.09.2026 13min
    រដ្ឋាភិបាលបានបង្ហាញផែនការកាត់បន្ថយចំនួនសុទ្ធនៃអន្តោប្រវេសន៍បរទេស មកនៅត្រឹម ២២៥,០០០នាក់ នៅត្រឹមឆ្នាំ ២០២៨ ដោយអនុលោមតាមការព្យាករណ៍ដែលមាននៅក្នុងកញ្ចប់ថវិកាជាតិខែឧសភា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតជាច្រើនគឺទាក់ទងទៅនឹងសិស្សនិស្សិតអន្តរជាតិ អ្នកមកធ្វើការពេលវិស្សមកាល និងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសពីការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងបង្ក្រាបលើការផ្លាស់ប្តូរប្រភេទទិដ្ឋាការជាបន្តបន្ទាប់ដើម្បីបន្តស្នាក់នៅផងដែរ។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ 18.09.2026 12min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សហ្រ្គីនប្រៀបធៀបផែនការអន្តោប្រវេសន៍របស់គណបក្សលេប័រ ទៅនឹងវិធានការបង្ក្រាបរបស់អាមេរិក។ ** រដ្ឋគ្វីនស្លេនបដិសេធគំរូរបស់រដ្ឋញូសៅវែល ដែលអនុញ្ញាតឱ្យអ្នកបើកបរមានសារធាតុកញ្ឆាក្នុងខ្លួនកម្រិតតិចតួច អាចបើកបរលើដងផ្លូវបាន។ ** កូរ៉េខាងជើងថា ខ្លួននឹងចាត់វិធានការឆ្លើយតបខ្លាំងក្លាជាងមុន ចំពោះសមយុទ្ធយោធាដែលដឹកនាំដោយ អាមេរិកនៅឧបទ្វីបកូរ៉េ។#sbsaudiopodcast
  • កម្ពុជា-ថៃ នឹងបន្តប្រជុំ នៅទីក្រុងឡាអេ នៅខែតុលាខាងមុខ 17.09.2026 5min
    ដំណើរការផ្សះផ្សាលើកដំបូងរយៈពេល២ថ្ងៃកន្លះ គិតចាប់ពីរសៀលថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការផ្សះផ្សាដោយបង្ខំលើព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ហៅកាត់ថាUNCLOS បានបិទបញ្ចប់ហើយ។ ដំណើរការផ្សះផ្សាលើកទីពីរនឹងធ្វើឡើងនាថ្ងៃទី ១៤-១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នេះបើតាម លោក ប្រាក់ សុខុន ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា។#sbsaudiopodcast
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ 17.09.2026 4min
    *** ក្តីបារម្ភចំពោះសំណើពាក់ព័ន្ធបញ្ហាអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី។ *** សហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ *** ក្មេងជំទង់ពីរនាក់ត្រូវឡើងតុលាការកុមារនៅថ្ងៃនេះ ពាក់ព័ន្ធករណីឃាតកម្មបាញ់ខុសអត្តសញ្ញាណ។#sbsaudiopodcast
  • កម្ពុជាប្តឹងថៃទៅអង្គការហាមឃាត់អាវុធគីមី 16.09.2026 6min
    កម្ពុជា បានដាក់ពាក្យបណ្តឹង ទៅអង្គការហាមឃាត់អាវុធគីមី ដោយសារតែយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ក្នុងអំឡុងពេលវាយប្រហារមកលើកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។ ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅកាន់អង្គការហាមឃាត់អាវុធគីមី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ស៊ីម៉ាក បានរកឃើញថា មានជនស៊ីវិល និងបុគ្គលិកសន្តិសុខកម្ពុជា ចំនួន ៣៩៥នាក់ បានរងផលប៉ះពាល់ដោយសារធាតុគីមី ចេញពីអាវុធគីមីរបស់យោធាថៃ ដែលបានបាញ់ចូលទឹកដីកម្ពុជា។ នេះបើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 16.09.2026 12min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នឹងបង្ហាញអំពីគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ នៅឯក្លឹបអ្នកសារព័ត៌មានជាតិ... ** របាយការណ៍មួយបានបង្ហាញពីគម្លាតនៃស្តង់ដារទឹកស្អាតសម្រាប់បរិភោគ នៅក្នុងសហគមន៍ជនជាតិដើមដំបូងនៅតំបន់ដាច់ស្រយាល... ** គ្រោងការណ៍ថ្មីអនុញ្ញាតឱ្យអ្នកជួលផ្ទេរប្រាក់កក់ដែលមានស្រាប់ ពីអចលនទ្រព្យមួយទៅអចលនទ្រព្យមួយទៀត ក្នុងរដ្ឋញូសៅវែល។
  • ដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS នៅ​ប្រទេស​សិង្ហបុរី 16.09.2026 10min
    នៅក្នុងដំណើរការផ្សះផ្សា ក្រោមយន្តការ UNCLOS នៅប្រទេសសឹង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា តាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសនូវគោលបំណងដ៏ចម្បងរបស់ខ្លួន គឺកម្ពុជា ចង់សម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម នៅក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា។
  • តើពេលណាដែលអ្នកគួរចាប់ផ្តើមគិតអំពី NDIS ឬ សេវាថែទាំមនុស្សចាស់នៅតាមផ្ទះ? 15.09.2026 11min
    NDIS គឺជាកម្មវិធីធានារ៉ាប់រងពិការភាពជាតិរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មូលនិធិ និងការគាំទ្រដល់ជនមានពិការភាព ខណៈដែល Home Care Support គឺជាសេវាកម្មជួយជ្រោមជ្រែង ឬថែទាំសុខភាពដល់បុគ្គលម្នាក់ៗនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ដើម្បីជួយឱ្យពួកគេអាចរស់នៅដោយឯករាជ្យ មានសុវត្ថិភាព និងមានភាពងាយស្រួល។ តើនរណាដែលអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ ហើយតើគួរចាប់ផ្តើមនៅពេលណា? សូមស្តាប់បទសម្ភាសន៍ជាមួយលោក លឹម គីម ប៊ិន នាយកក្រុមហ៊ុន KBL Health Care។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ 15.09.2026 5min
    ** រដ្ឋាភិបាលបញ្ជាក់ថា នឹងមិនមានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈឡើយ។ ** សាកលវិទ្យាល័យនានាបង្ហាញក្តីបារម្ភចំពោះផែនការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ ** ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កឱ្យមនុស្សផុតពូជ។#sbsaudiopodcast

Popular di

Podcast ini turut muncul dalam senarai podcast negara-negara ini.