SBS Khmer - SBS ខ្មែរ
SBS
0
ព័ត៌មានឯករាជ្យ និងរឿងរ៉ាវពី SBS Audio ដែលភ្ជាប់អ្នកទៅកាន់ជីវិតនៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍អូស្ត្រាលីដែលនិយាយភាសាខ្មែរ។
Afleveringen
-
រដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ 30.09.2026 4minរដ្ឋាភិបាល បានសម្រេចផ្តល់នូវការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ នោះគឺក្នុងមួយគ្រួសារ ទទួលបាន ៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន ៨ពាន់រៀល សម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង ៤ម៉ឺនរៀល សម្រាប់អ្នករស់នៅទីជនបទ។ -
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ 30.09.2026 13minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាបានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែសីហា ... ** សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ជំរុញឱ្យរដ្ឋាភិបាលគ្រប់គ្រងការចំណាយ ដើម្បីកាត់បន្ថយអតិផរណា។ ** ប៉ូលិសវៀតណាមអះអាងថាបានចាប់ខ្លួនបុរសបីនាក់ឆ្លងដែនខុសច្បាប់ពីកម្ពុជា រួមទាំងជនជាតិអូស្រ្តាលីម្នាក់ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម។ -
កងទ័ពកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅតាមព្រំដែន 30.09.2026 2minអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ តបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំប្រទេសរបស់ភាគីទាំងពីរផងដែរ។ -
តើការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី ប៉ះពាល់អ្វីខ្លះដល់សហគមន៍ខ្មែរ? 29.09.2026 15minកាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានប្រកាសពីការផ្លាស់ប្តូរវិធានការទិដ្ឋាការមួយចំនួនដែលប៉ះពាល់ខ្លាំង ដល់សហគមន៍ខ្មែរយើងមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាអ្នកមានបំណងចូលមកក្នុងប្រទេសនេះផងដែរ។ SBS ខ្មែរបានសម្ភាសន៍ជាមួយលោក ស៊ុក សារ៉េត ភ្នាក់ងារអន្តោរប្រវេសន៍ដែលចុះបញ្ជីការត្រឹមត្រូវ និងមានបទពិសោធន៍មួយរូបនៅទីក្រុងស៊ីដនី ដើម្បីបកស្រាយលម្អិត។ -
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ 29.09.2026 5min** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់0.25% ដូចការរំពឹងទុកយ៉ាងទូលំទូលាយ។ ** OpenAI សុំទោសចំពោះការដោះស្រាយរបស់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារដែលលួចចូលសេវាកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី។ ** មន្ត្រីអាមេរិកនិយាយជាមួយអ្នកសម្រុះសម្រួលអំពីសង្គ្រាមអ៊ីរ៉ង់។#sbsaudiopodcast -
Who really runs Australia, and where you fit in | How Australia Works - តើអ្នកណាជាអ្នកគ្រប់គ្រងប្រទេសអូស្ត្រាលីពិតប្រាកដ? | How Australia Works 29.09.2026 10minDo you know who can help you with a business permit, a rental problem or family support? Through the stories of Fedele, Carol and Abeer, learn how Australia’s three levels of government work. Find out what local, state or territory, and federal governments are responsible for and where to turn for help. - តើអ្នកដឹងទេថាអ្នកណាអាចជួយអ្នកបាន ទាក់ទងនឹងការសុំអាជ្ញាបណ្ណអាជីវកម្ម មានបញ្ហាពេលជួលផ្ទះ ឬការគាំទ្រផ្នែកក្រុមគ្រួសារ? តាមរយៈរឿងរ៉ាវរបស់លោក Fedele អ្នកនាង Carol និងអ្នកនាង Abeer សិក្សាពីរបៀបដំណើរការរបស់រដ្ឋាភិបាលអូស្ត្រាលីទាំងបីកម្រិត។ ឈ្វេងយល់ថាតើរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋឬដែនដី និងថ្នាក់សហព័ន្ធ មានតួនាទីទទួលខុសត្រូវលើអ្វីខ្លះ និងត្រូវស្វែងរកជំនួយនៅឯណា។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. -
You are already inside the system | How Australia Works - ឈ្វេងយល់ពីដំណើរការនៃប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី | How Australia Works 29.09.2026 5minHow do Australia’s governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - តើរដ្ឋាភិបាល ច្បាប់ និងសេវាសាធារណៈរបស់ប្រទេសអូស្ត្រាលី មានឥទ្ធិពលយ៉ាងណាមកលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក? តាមរយៈរឿងរ៉ាវជាក់ស្តែង ការចាប់ផ្តើមនៃខ្សែផតខាស្តិ៍ជាស៊េរីនេះនឹងបង្ហាញអ្នក ថាតើត្រូវចាប់ផ្តើមពីចំណុចណាខ្លះនៅពេលអ្នកត្រូវការព័ត៌មាន និងការគាំទ្រ ព្រមទាំងរបៀបនៃការចោទសួរអំពីសេចក្តីសម្រេចណាមួយ។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. -
#118 Losing a job (Med) - សិក្សាភាសាអង់គ្លេសភាគទី118៖ ការបាត់បង់ការងារ 27.09.2026 11minLearn English for talking about losing your job. Practise ways to explain workplace changes and sympathetic responses to someone who has had bad news. - សិក្សាភាសាអង់គ្លេសសម្រាប់ការនិយាយអំពីការបាត់បង់ការងារ។ អនុវត្តវិធីដើម្បីពន្យល់ពីការផ្លាស់ប្តូរនៅកន្លែងធ្វើការ និងការឆ្លើយតបប្រកបដោយការយល់ចិត្តចំពោះអ្នកដែលទើបទទួលបាននូវដំណឹងមិនល្អ។Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here. -
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ 26.09.2026 4min** រដ្ឋាភិបាលអូស្រ្តាលីពិចារណាវិធានការផ្លូវច្បាប់ជុំវិញការលួចចូលប្រព័ន្ធ Medicare ដោយភ្នាក់ងារAI ។ **បុរសគ្វីនស្លេនម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសាធារណៈបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។ -
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 25.09.2026 5minកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក ផងដែរ។ -
នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ 25.09.2026 12minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីព្រមានអំពីបញ្ញាសិប្បនិម្មិត ។ ** ប្រតិភូរាប់សិបនាក់ដើរចេញពីសុន្ទរកថារបស់លោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ ។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ នៅពីក្រោយគម្លាតប្រាក់ឈ្នួលដែលប្រជាជនដើម First Nations ជួបប្រទះក្នុងប្រទេសអូស្ត្រាលី។#sbsaudiopodcast -
ការកើនឡើងនៃកម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់អចលនទ្រព្យរាប់សែនខ្នង នៅក្នុងប្រទេសអូស្រ្តាលី 24.09.2026 12minរបាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាកាសធាតុបានព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់អចលនទ្រព្យជាង ២៦៧,០០០ខ្នង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ គេព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ នឹងជះឥទ្ធិពលដល់គ្រប់រដ្ឋទាំងអស់ និងដែនដីភាគខាងជើង ខណៈដែលអ្នកស្រាវជ្រាវបានលើកឡើងថា តំបន់ឆ្នេរសមុទ្រនៃរដ្ឋ គ្វីនស្លេន គឺជាតំបន់ដែលមានហានិភ័យខ្ពស់ជាងគេ។#sbsaudiopodcast -
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ 24.09.2026 4min*** ភ្នាក់ងារ AI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធ Medicare។ *** អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន។ *** រាជគណៈកម្មការបើកកិច្ចប្រជុំសាកសួរជាសាធារណៈជាលក្ខណៈបិទទ្វារ ដើម្បីស៊ើបអង្កេតបទចោទប្រកាន់អំពើពុករលួយនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។#sbsaudiopodcast -
កម្ពុជាសហការជាមួយប៉ូលិសសហព័ន្ធអូស្រ្តាលីស៊ើបអង្កេតបទល្មើសឆ្លងដែន 23.09.2026 10minក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ចំនួន ៥ករណី ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ -
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ 23.09.2026 11minមាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** បុរសម៉ែលប៊នម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម និងផ្សព្វផ្សាយឃោសនារបស់ក្រុមជ្រុលនិយម។ *** បញ្ហាហ្គាហ្សា និងសន្តិសុខសកល គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ។ *** កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយពង្រីកវត្តមានយោធារបស់អាមេរិកនៅហ្គ្រីនឡែន។ -
តើប្រទេសអូស្ត្រាលីអាចទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដែរឬទេ? 22.09.2026 11minប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការជាផ្លូវការដើម្បីដណ្តើមយកអាសនៈមិនអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៩ - ២០៣០។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសពីការដាក់បេក្ខភាពរបស់អូស្ត្រាលីសម្រាប់អាសនៈនៅក្នុងស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលកិច្ចពិភាក្សាទូទៅចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធទទួលបាននូវសេចក្តីអំពាវនាវជាបន្ទាន់ពីអង្គការសហប្រជាជាតិផងដែរ ឱ្យដោះស្រាយបញ្ហានៃចំនួនកុមារជនជាតិដើមភាគតិចដ៏ច្រើនលើសលប់ដែលកំពុងជាប់ឃុំឃាំង។ -
នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ 22.09.2026 5min*** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសចំនួន២២ ដែលកំពុងជំរុញឱ្យមានវិធានការការពារសកលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ *** អ្នកជំនាញថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ សេដ្ឋកិច្ចអូស្រ្តាលីនឹងពឹងផ្អែកកាន់តែខ្លាំងលើកំណើនផលិតភាព។ ***ការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅចុងខែនេះ កំពុងកើនឡើងយ៉ាងខ្លាំង។#sbsaudiopodcast -
What are Indigenous Protected Areas in Australia? - តើអ្វីទៅជាតំបន់ការពាររបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលី 22.09.2026 10minNational parks, nature reserves, marine sanctuaries and Indigenous Protected Areas protect different environments and operate under different rules. What makes an Indigenous Protected Area different, and how can you find out whether you are welcome to visit? - ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ តំបន់អភិរក្សជម្រកសត្វសមុទ្រ និងតំបន់ការពាររបស់ជនជាតិដើមភាគតិច ការពារបរិស្ថានផ្សេងៗគ្នា និងដំណើរការក្រោមវិធានខុសៗគ្នា។ តើអ្វីដែលធ្វើឱ្យតំបន់ការពាររបស់ជនជាតិដើមភាគតិចមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងទៀត? ហើយតើអ្នកអាចដឹងដោយរបៀបណាថា តើគេអនុញ្ញាតឱ្យអ្នកចូលទៅទស្សនាក្នុងតំបន់ទាំងនោះដែរឬទេ? -
នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ 19.09.2026 4min** រដ្ឋាភិបាលអូស្រ្តាលីការពារវិធានការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។ ** វ៉ែនតាឆ្លាតវៃ អាចនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងការិយាល័យរដ្ឋបាលសាធារណៈនៅប្រទេសអូស្ត្រាលី។ ** អៀរឡង់នឹងធ្វើពហិការមិនចូលរួមការប្រកួត Eurovision នៅឆ្នាំក្រោយ។ -
អូស្រ្តាលីរឹតបន្តឹងវិធានការទិដ្ឋាការសិស្សនិស្សិត ទេសចរ និងអ្នកផ្លាស់ប្តូរទិដ្ឋាកាដើម្បីស្នាក់នៅបន្ត 18.09.2026 13minរដ្ឋាភិបាលបានបង្ហាញផែនការកាត់បន្ថយចំនួនសុទ្ធនៃអន្តោប្រវេសន៍បរទេស មកនៅត្រឹម ២២៥,០០០នាក់ នៅត្រឹមឆ្នាំ ២០២៨ ដោយអនុលោមតាមការព្យាករណ៍ដែលមាននៅក្នុងកញ្ចប់ថវិកាជាតិខែឧសភា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតជាច្រើនគឺទាក់ទងទៅនឹងសិស្សនិស្សិតអន្តរជាតិ អ្នកមកធ្វើការពេលវិស្សមកាល និងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសពីការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង និងបង្ក្រាបលើការផ្លាស់ប្តូរប្រភេទទិដ្ឋាការជាបន្តបន្ទាប់ដើម្បីបន្តស្នាក់នៅផងដែរ។
Populair in
Deze podcast verschijnt ook in de podcastlijsten van deze landen.