នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
0
ផតខាសនេះនិយាយអំពីសុខភាព និងអនាម័យ ដោយមានការអត្ថាធិប្បាយ និងបទសម្ភាសន៍ជាមួយគ្រូពេទ្យឯកទេស។ រៀងរាល់ថ្ងៃពុធ អ្នកស្តាប់នឹងទទួលបានព័ត៌មានអំពីការការពារ និងការព្យាបាលជំងឺផ្សេងៗ។ វាជាកម្មវិធីរបស់ RFI ខេមរភាសា ដែលផ្សាយជាភាសាខ្មែរ។
Epizódy
-
សាក់និងគ្រោះថ្នាក់ជាយថាហេតុចំពោះសុខភាពរាងកាយ 16.09.2026 9minតាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែច្រើនឡើងៗ នៅតាមបណ្តាប្រទេសលោកខាងលិច។ មួយភាគប្រាំ នៃមនុស្សនៅលើពិភពលោកយើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេបានស្គាល់ និង យល់អំពីផលវិបាក នៃការសាក់ ចំពោះសុខភាព យ៉ាងណាដែរ? -
តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ? 09.09.2026 8minគេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាចមានវិបត្តិច្រើន និងយូរ ទម្រាំឆ្លងផុត សម្រាប់ក្មេងជំទង់ខ្លះ។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមក្មេងជំទង់អាយុពី ១០ទៅ១៩ឆ្នាំ ៧នាក់ មានម្នាក់រងវិបត្តិផ្លូវចិត្ត ដូចជាមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺញៀន (ញៀនថ្នាំ ញៀនល្បែងស៊ីសង-ហ្កេម ញៀនស្រា)។ ជាបឋមវ័យដ៏ស្រស់ផូរផង់ ហេតុអ្វីក្មេងក្នុងវ័យនេះងាយនិងឆាប់ធ្លាក់ក្នុងគ្រោះញៀន មានវិបត្តិផ្លូវចិត្ត ? -
ជំងឺកាមរោគអាចចម្លងតាមរយៈការប្រើប្រាស់បង្គន់សាធារណៈ? 02.09.2026 9minដូចឈ្មោះដែលហៅ ជំងឺកាមរោគ ជាជំងឺដែលបង្កឡើងដោយបាក់តេរី ដោយវីរុស ឬដោយពពួកប៉ារ៉ាស៊ីត និងដែលចម្លងតាមផ្លូវភេទ នៅពេលរួមរក្សដោយមិនការពារ។ ចុះជំងឺកាមរោគអាចឆ្លងដោយខ្វះអនាម័យ ឬដោយការប្រើប្រាស់បង្គន់រួម បង្គន់សាធារណៈដែរឬទេ? -
តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ? 26.08.2026 10minម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើសទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់? -
អត្រាអរមូនតេស្តូស្តេរ៉ូនទាបអាចបង្កផលវិបាកអ្វីខ្លះ ដល់សុខភាព? 19.08.2026 8minការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេលតែ៥០ឆ្នាំ អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ទំនងធ្លាក់ចុះអស់ជាងពាក់កណ្តាល។ មានន័យថាបុរសសម័យថ្មីមានអរមូនតេស្តូស្តេរ៉ូនតិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងណា ? -
រលាកអញ្ចាញអាចបំផ្លាញដល់សុខភាពបេះដូងនិងខួរក្បាល 12.08.2026 9minមាត់ធ្មេញមិនមែនមានភារកិច្ចត្រឹមតែទំពារអាហារបញ្ជូនទៅក្រពះដើម្បីចិញ្ចឹមសរីរាង្គកាយទេ តែមាត់ក៏អាចជាច្រកផ្លូវនាំទៅរកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងផង ប្រសិនបើមាត់គ្មានអនាម័យ បណ្តោយឱ្យមានជំងឺរលាកអញ្ចាញ។ ដូច្នេះសូមកុំភ្លេចតាមដានសុខភាពអញ្ចាញធ្មេញផង។ -
គ្មានជំងឺ តែប្រើថ្នាំទឹកនោមផ្អែម ដើម្បីបញ្ចុះទម្ងន់ អាចបង្កផលវិបាកដល់សុខភាពយ៉ាងណា? 05.08.2026 9minថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺធាត់ចុកខ្លាញ់ ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំសម្រកទម្ងន់កាន់តែច្រើនឡើងៗ។ សម្រាប់គ្រូពេទ្យខ្លះ នេះជាការប្រើប្រាស់ថ្នាំខុសទិសដៅ។ គ្រូពេទ្យខ្លះទៀត ព្រមឱ្យអ្នកចង់ស្គមប្រើ។ តើការសម្រកទម្ងន់ដោយប្រើថ្នាំបែបនេះ ជះឥទ្ធិពលយ៉ាងណាដល់សុខភាពជាទូទៅ? តើអ្នកជាដែលប្រើថ្នាំជំងឺទឹកនោមផ្អែមដើម្បីស្រកទម្ងន់ អាចទទួលផលរំខានយ៉ាងណា? -
គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា 22.07.2026 8minថែរក្សាសម្រស់ក៏ជាផ្នែកមួយនៃសុខភាពដែរ ព្រោះយើងនឹងមានអារម្មណ៍ល្អ នៅពេលឃើញខ្លួនស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុតែចង់ល្អ ចង់ស្អាតពេក និង គ្មានព័ត៌មាន ត្រឹមត្រូវ ហើយជឿផ្អើលតាមការឃោសនាទៀត របៀបសម្អិតសម្អាងខ្លួនអាចក្លាយជាគ្រោះថ្នាក់ទៅវិញទេ មានជាអាទិ៍ការប្រើប្រាស់ផលិតផលសម្អាងច្រើនមុខ ចូលគ្នា។ -
អ្នកជំនាញវិទ្យាសាស្ត្រទាញសញ្ញាអាសន្ន “ក្មេងជំនាន់ក្រោយកើតជំងឺមនុស្សចាស់” 15.07.2026 7minកាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់? -
ហេតុអ្វីដៃជើងហើម នៅពេលមេឃឡើងក្តៅ? 08.07.2026 8minធ្ងន់ជើង មានអារម្មណ៍តឹងនៅបាតដៃ ហើមនៅម្រាមដៃ ម្រាមជើង ... អាការៈនេះតែងកើតមានជាញឹកញាប់ នាពេលអាកាសធាតុឡើងក្តៅខ្លាំង។ ការហើមដៃហើមជើងបែបនេះ មិនធ្ងន់ធ្ងរទេជាទូទៅ។ ប៉ុន្តែហេតុអ្វីបានដៃជើងឡើងហើម និងគួរព្រួយបារម្ភដែរឬទេ ? តើវិធីចៀសវាងបានទេ? -
តើទឹកដូងមានគូណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា? 02.07.2026 8minជាភេសជ្ជៈដ៏ល្អ មិនសូវផ្អែម អាចបំបាត់ការស្រេកទឹកបាន នៅពេលមេឃក្តៅខ្លាំងបាន ទឹកដូង មានគុណប្រយោជន៍ចំពោះសម្រាប់សុខភាពយ៉ាងណា? តើគេអាចបរិភោគទឹកដូងជារៀងរាល់ថ្ងៃ បានដែរឬទេ? -
តើគួរលេបថ្នាំប៉ូវបន្ថែមអូមេហ្កា៣ដែរឬទេ? 10.06.2026 8minក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព? -
សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា? 03.06.2026 7minសំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។ -
ភាពចាស់របស់មនុស្ស៖ អាយុគ្រាន់តែជាតួលេខ? 27.05.2026 9minចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។ -
តើសារធាតុពុលអមតៈ អាចបំផ្លាញសុខភាពមនុស្សយ៉ាងណា? 23.05.2026 10minបំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព? -
តើគួរភ័យខ្លាចមានការរាតត្បាតសកលបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ? 13.05.2026 9minអង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបាលជំងឺបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ? -
ប៉ាគីនសុន ជាជំងឺអ្វី? 07.05.2026 9minញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ នៅលើពិភពលោក។ នេះបើតាមតួលេខរបស់សមាគមប៉ាគីសុនបារាំង។ តើជំងឺប៉ាគីសុនជាជំងឺអ្វី? -
តើការចិញ្ចឹមសត្វជាមិត្ត មានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព? 09.04.2026 8minចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? -
ការសិក្សាជប៉ុន៖ ចាស់ទៅធ្វើម្ហូបខ្លួនឯង ជួយកាត់បន្ថយគ្រោះកើតជំងឺវង្វេង 01.04.2026 9minអ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច? -
អ្នកថែមនុស្សឈឺក្នុងគ្រួសារ រងផលវិបាកផ្នែកសុខភាពផ្លូវកាយនិងផ្លូវចិត្តយ៉ាងណា? 25.03.2026 9minក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។
Obľúbený v
Tento podcast sa objavuje aj v rebríčkoch podcastov týchto krajín.