ដំណើរ The Journey

ដំណើរ The Journey

Polyratanak Mony
Država Kambodža
Jezik EN
Epizode 16
Zadnja 18.09.2026

ដំណើរ The Journey is a podcast hosted by Polyratanak Mony that explores the lives, ideas, and inspirations of remarkable people from all walks of life. Through conversations, it shares personal stories and insights intended to motivate and connect listeners. The show is primarily in English, with a Khmer title reflecting its cultural roots.

Epizode

  • EP 16 កុំក្លាយខ្លួនជាមនុស្សដំបូង ដែលទាញទម្លាក់ខ្លួនឯង | កញ្ញា តាន់ សម្ផស្ស 18.09.2026 2h 9min
    Hey! I'd love to hear your thoughts, send me a voice note.កញ្ញា តាន់ សម្ផស្ស បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Harvard Graduate School of Education នៃសហរដ្ឋអាម៉េរិក។ សព្វថ្ងៃកញ្ញាជាអ្នកគ្រប់គ្រងគម្រោងនៃវិទ្យាល័យមួយនៅខេត្តកំពង់ធំ និងជាស្ថាបនិកថ្នាល Project IVY ដែលជួយប្រឹក្សាសិស្សនិស្សិតអំពីការដាក់អាហារូបករណ៍ទៅបរទេស។ នៅក្នុងកម្មវិធី «ដំណើរ The Journey» ថ្ងៃនេះ ភ្ញៀវកិត្តិយសបានចែករំលែកអំពី ប្រវត្តិនៃការសិក្សារបស់ខ្លួន ប្រភេទអាហារូបករណ៍នៅបរទេស និងវិធីសាស្រ្តក្នុងការដាក់អាហារូបករណ៍។ ឈ្វេងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ កញ្ញា តាន់ ស​ម្ផស្ស https://web.facebook.com/tann.recksar អំពី Project IVY៖ https://project-ivy.com/ https://web.facebook.com/profile.php?id=61565295581796
  • EP 15 ដំណើរខ្លះយើងត្រូវដើរតែម្នាក់ឯង | នារីចល័តចរ - Neary Chalat Chor 18.09.2026 1h 55min
    Hey! I'd love to hear your thoughts, send me a voice note.កន្លងមកនារីចល័តចរបាននាំអ្នកទស្សនាឱ្យស្គាល់និងឃើញពីទេសភាពស្រស់ស្អាត នៅតាមតំបន់ទេសចរណ៍នានាពាសពេញផ្ទៃប្រទេសកម្ពុជា។ ទន្ទឹមនឹងមាតិកាដើរលេង នារីបានភ្ជាប់ជាមួយនឹងសារជម្រុញទឹកចិត្តឱ្យអ្នកទស្សនាមានភាពជឿជាក់លើខ្លួនឯង និងហ៊ានជម្នះភាពភ័យខ្លាច។ វេទិកា «ដំណើរ The Journey» នៅក្នុងថ្ងៃនេះ យើងបានជជែកជាមួយនារីចល័តចរ អំពីប្រវត្តិនៃការសិក្សានិងការងាររបស់គាត់ ដំណើរដើមទងដែលនាំឱ្យគាត់ចាប់ផ្ដើមអាជីពជាអ្នកផលិតមាតិកា និងការរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ ស្វែងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ @nearychalatchor https://nearychalatchor.com/ https://youtu.be/Wy7xXj-FMkU?si=p1oYNdOM4ph0nlIy
  • EP 14 បើខ្លួនមិនហ៊ាន កុំទៅឆាឆៅគេអ្នកហ៊ាន | PEACE CHONG 18.09.2026 2h 16min
    Hey! I'd love to hear your thoughts, send me a voice note.លោក ​PEACE CHONG ត្រូវបានគេស្គាល់តាមរយៈការងារច្នៃប្រឌិតប្លែកៗ ដែលក្នុងនោះមានទាំងភាពយន្ត និងតន្រ្តី​ ដូចជាចម្រៀង «រស់ជាយើង» រឿងខ្លី «គិតម៉េចឡូវ? Now What?» រហូតមកដល់បច្ចុប្បន្នគឺ «ចង់សប្បាយ»។ នៅក្នុងកម្មវិធី «ដំណើរ The Journey» ថ្ងៃនេះ យើងបានជជែកអំពី ដំណើរដែលនាំឱ្យលោក PEACE CHONG ចាប់អារម្មណ៍លើវិស័យការងារច្នៃប្រឌិត ក៏ដូចជារបត់ជីវិត ' Turning Points' សំខាន់ៗរបស់លោក និងជាពិសេសទិដ្ឋភាពទូទៅនៃវិស័យច្នៃប្រឌិតនៅក្នុងសង្គមយើងសព្វថ្ងៃ។ 🔍ឈ្វេងយល់បន្ថែមពីភ្ញៀវកិត្តិយស៖ @ChongSievPhin https://www.facebook.com/SievphinChong https://youtu.be/lB_vDFpPZlU?si=PP1mb2VmbtSp_wKG អ៎(ម៉េចចឹង?) (2023) 👉 https://www.youtube.com/watch?v=3O27FNwVT44&list=OLAK5uy_mWpd-jxPUZEmBEeiOQvrbX-hBq4XG2Lpo
  • EP 13 RAPPER ដែលមិនសូវចង់ល្បី | Emi - អ៉ីមី 18.09.2026 1h 29min
    Hey! I'd love to hear your thoughts, send me a voice note.Emi - អ៊ីមី ជាអ្នកចម្រៀងរ៉េបដែលទាក់ចិត្តអ្នកស្ដាប់កន្លងមក តាមរយៈការប្រើចុងចួន និងការរ៉េបចេញពីជ្រុងប្លែកខុសពីអ្នកដទៃ។ នៅក្នុងកម្មវិធី «ដំណើរ The Journey» ថ្ងៃនេះ យើងមកស្វែងយល់អំពីដំណើរដែលនាំឱ្យនិស្សិតបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានភាសាបរទេស IFL រូបនេះ ក្លាយជាអ្នកចម្រៀងរ៉េប។ ចូលស្ដាប់អាល់ប៊ុមថ្មី The Uniqueness របស់គាត់នៅទីនេះ 👉 @Eminiminamino https://www.facebook.com/Eminiminamino គម្រោង «៣០០ រៀល ៣០០ ក្បាល» 👉 https://www.facebook.com/share/19HHAFk5HP/?mibextid=wwXIfr
  • EP 12 លោក លី ប៉ូឡែន និង លោក ឈួន ពិសិដ្ឋ | ជាតិជាមនុស្សា Becoming Human 18.09.2026 1h 53min
    Hey! I'd love to hear your thoughts, send me a voice note.លោក លី ប៉ូឡែន ជាផលិតករភាពយន្តខ្មែរមួយរូប ដែលស្នាដៃរបស់លោករួមមាន Until the Orchids Bloom, Further and Further Away, និងថ្មីៗនេះគឺ ខ្សែរភាពយន្តខ្នាតវែងដំបូងដែលលោកដឹកនាំ ក្រោមចំណងជើងថា «ជាតិជាមនុស្សា Becoming Human»។ នៅក្នុងភាគពិសេសនេះ យើងមានកិត្តិយសយ៉ាងក្រៃលែងដោយបានអញ្ជើញ លោក លី ប៉ូឡែន និង លោក ឈួន ពិសិដ្ឋ មកចូលរួមចែករំលែក និងជជែកកម្សាន្តយ៉ាងស៊ីជម្រៅជុំវិញខ្សែរភាពយន្តរឿង «ជាតិជាមនុស្សា» (Becoming Human)។ «ជាតិជាមនុស្សា Becoming Human» នឹងចាក់ផ្សាយនៅតាមរោងកុន នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ 🎬 Trailer: https://youtu.be/nPtbN3XiC7A?si=NLyEZiE_PdVUa3NG https://www.antiarchive.com/becominghuman.html
  • EP 11 លោក ជី សុផាត 18.09.2026 2h 25min
    Hey! I'd love to hear your thoughts, send me a voice note.លោក ជី សុផាត គឺជាបុគ្គលមួយរូបដែលនៅពីក្រោយការរៀបចំកម្មវិធីបច្ចេកវិទ្យា BarCamp។ សព្វថ្ងៃ លោកក៏ជាអ្នកផលិតមាតិកាលើបណ្ដាញសង្គមលើប្រធានបទ អក្ខរកម្មឌីជីថល និងចំណេះដឹងបច្ចេកវិទ្យាជាដើម។ នៅក្នុង «ដំណើរ The Journey» ភាគថ្មីនេះ យើងបានជជែកអំពីប្រធានបទជាច្រើនដូចជា៖ ប្រវត្តិនៃការធ្វើកម្មវិធីចួបជុំ BarCamp អក្ខរកម្មឌីជីថល Google Street View និងអាជ្ញាប័ណ្ណក្នុងការប្រើប្រាស់ Software ឬ ពុម្ពអក្សរជាដើម។ ព័ត៌មានបន្ថែមពីភ្ញៀវកិត្តិយស៖ @SophatCHY ​
  • EP 10 All3rgy 18.09.2026 1h 28min
    Hey! I'd love to hear your thoughts, send me a voice note.លោក ​All3rgy ជាសមាជិកម្នាក់នៃក្រុមចម្រៀងរ៉េប La Cima ហើយក៏ជាម្ចាស់បទ ផ្កាស្លា សូរិយា និងក្មេងតន្រ្តី។ នៅក្នុងផតខាសនេះលោកបានជជែកអំពីដំណើរនៅលើវិថីតន្រ្តីរបស់ខ្លួន ការមានគ្រួសារ និងការចង់វិលត្រឡប់ទៅរៀនអំពីមូលដ្ឋានគ្រឹះនៃការតែងនិពន្ធ។ 🎫ជាវទិញសំបុត្រចូលរួម All3rgy Symphony of Hearts Charity Concerts តាមរយៈលីង🔗 https://www.plus855music.com/ ស្វែងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ @ALLERGYofficial @LaCima.Official ​
  • EP 09 Chau Dara (TFDevs) 18.09.2026 1h 59min
    Hey! I'd love to hear your thoughts, send me a voice note.លោក Chau Dara ជាស្ថាបនិកយូធូប Channel TFDevs ដែលកន្លងមកលោកបានចែករំលែកចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធជាមួយបច្ចេកវិទ្យា និងជំនាញ IT។ នៅក្នុងកិច្ចសន្ទនាថ្ងៃនេះ យើងបានជជែកអំពី ជំនាញ IT ក៏ដូចជា ទិដ្ឋភាពនៃការប្រើប្រាស់ AI ក្នុងការសិក្សា ឬការបម្រើការងារប្រចាំថ្ងៃ។ ស្វែងយល់បន្ថែមពីភ្ញៀវកិត្តិយស៖ @tfdevs https://tfdevs.com/
  • EP 08 លោកគ្រូ ហ៊ុន ឈុនតេង 18.09.2026 2h 11min
    Hey! I'd love to hear your thoughts, send me a voice note.លោកគ្រូ ហ៊ុន ឈុនតេង សព្វថ្ងៃជាសាស្រ្តាចារ្យជំនួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្រៀនផ្នែកភាសាវិទ្យាខ្មែរ និងភាសាបុរាណខ្មែរ។ ក្នុងកិច្ចសន្ទនារបស់យើងនៅថ្ងៃនេះ លោកគ្រូបានចែករំលែកចំណេះដឹងជាច្រើនជុំវិញ សិលាចារឹក ការសិក្សាជំនាញភាសាបុរាណខ្មែរ និង ទិដ្ឋភាពបច្ចុប្បន្ន នៃការប្រើប្រាស់ភាសាខ្មែរនៅក្នុងសង្គម។ ឈ្វេងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ YouTube: @hunteng Facebook: https://www.facebook.com/hun.chhuntengsmos
  • EP 07 កញ្ញា សេង ហ្គេកលី 18.09.2026 1h 36min
    Hey! I'd love to hear your thoughts, send me a voice note.កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ​​ និងជាអ្នកផលិតមាតិកាអប់រំពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្ត។ នៅក្នុង ដំណើរ The Journey ផតខាសលើកនេះ​ យើងជជែកអំពីសុខភាពផ្លូវចិត្ត​ ការស្វែងរកជំនួយ និងអាជីពជាអ្នកប្រឹក្សាផ្លូវចិត្ត។ ភ្ញៀវកិត្តិយស៖ @SengGechly https://www.facebook.com/Gechly.S.official https://www.instagram.com/gechlyseng/
  • EP 06 RavenBlaze 18.09.2026 2h 17min
    Hey! I'd love to hear your thoughts, send me a voice note.លោក RavenBlaze ចាប់ផ្ដើមផលិតមាតិកាដំបូងជាមួយក្រុមរបស់ខ្លួន ក្រោមឈ្មោះថា Comedyshortsviner។ ក្រោយមកលោក RavenBlaze ក៏ក្លាយជា content creator ដំបូងដែលធ្វើឱ្យ មាតិកា Vlog និង Reaction ទទួលបានការគាំទ្រខ្លាំង។ លោក និងក្រុមអ្នកផលិតមាតិកាជំនាន់របស់លោក (ជំនាន់ទី១)​ បានត្រួសត្រាយផ្លូវ នាំឱ្យវិស័យមួយនេះត្រូវបានគេទទួលស្គាល់ដូចសព្វថ្ងៃ។ ប៉ុន្តែកន្លងមកជាច្រើនឆ្នាំ វិស័យមួយនេះ បាននិងកំពុងវិវឌ្ឍខ្លួនយ៉ាងលឿន នាំឱ្យកិច្ចសន្ទនាថ្ងៃនេះ យើងជជែកអំពី បច្ចុប្បន្នភាពនៃវិស័យផលិតមាតិកា និងក្ដីសង្ឃឹមទៅថ្ងៃមុខសម្រាប់ការងារមួយនេះ។ ភ្ញៀវកិត្តិយស៖ @ravenblaze99 https://www.facebook.com/ravenblaze99 https://www.instagram.com/ravenblaze99/
  • EP 05 លោកគ្រូ ណូន សុខ 18.09.2026 2h 23min
    Hey! I'd love to hear your thoughts, send me a voice note.លោកគ្រូ ណូន សុខ ជាតន្រ្តីករបុរាណខ្មែរ ត្បិតតែលោកគ្រូមានពិការភាពភ្នែក ប៉ុន្តែលោកគ្រូអាចលេងឧបករណ៍តន្រ្តីខ្មែរច្រើនប្រភេទ ប្រកបដោយភាពប៉ិនប្រសប់។ នៅក្នុងផតខាសត៍ភាគនេះ លោកគ្រូសន្ទនា ជាមួយក្រុមការងារ «ដំណើរ The Journey» អំពី ប្រវត្តិនៃការរៀនលេងឧបករណ៍តន្រ្តីខ្មែរ គុណវិបត្តិនៃគម្លាតរវាងមនុស្សចាស់ និង GEN Z ក្នុងសង្គមខ្មែរបច្ចុប្បន្ន និង ទុក្ខលំបាកដែលតន្រ្តីករមានពិការភាពចួបប្រទះ។ ភ្ញៀវកិត្តិយស៖ លោកគ្រូ ណូន សុខ ទាក់ទងទៅកាន់លោកគ្រូតាមរយៈ៖ 🔗Facebook: https://www.facebook.com/8i7b13k24n 📞លេខទូរស័ព្ទ៖ 086 622 597 / 012 955 043 🎥 ផលិតដោយ រលក - ROLOK Studio https://www.facebook.com/profile.php?id=61574434905005​
  • EP 04 លោក សុខ ចាន់ផល 18.09.2026 2h 9min
    Hey! I'd love to hear your thoughts, send me a voice note.លោក សុខ ចាន់ផល @sokchanphal មានអាជីពសព្វថ្ងៃជាអ្នកនិពន្ធ យើងអាចស្គាល់ស្នាដៃរបស់លោកកន្លងមកដូចជា៖ សង្សារ១៤ថ្ងៃ ម្នាក់ឯងតែមិនឯកា ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី និងស្នាដៃចម្រៀងនិងការតែងនិពន្ធជាច្រើនផ្សេងទៀត។ ដំណើរ The Journey នៅថ្ងៃនេះ នឹងនាំប្រិយមិត្តទៅស្គាល់អ្នកនិពន្ធមួយរូបនេះ ក៏ដូចជាជជែកជុំវិញប្រធានបទជាច្រើនដូចជា អាជីពជាអ្នកនិពន្ធ ចិត្ត ធម្មជាតិ និងភាពសាមញ្ញនៃជីវិត។ ស្វែងយល់បន្ថែមពីភ្ញៀវកិត្តិយស៖ https://www.facebook.com/SokChanphal
  • EP 03 លោក គីម ដារ៉ា 18.09.2026 1h 29min
    Hey! I'd love to hear your thoughts, send me a voice note.លោក គីម ដារ៉ា ជាស្ថាបនិកនៃសាលាបង្វឹក Start Up Community។ នៅក្នុងផតខាសត៍យើងថ្ងៃនេះ លោកបានជជែកអំពី ប្រវត្តិនៃការសិក្សារបស់ខ្លួន ដំបូន្មានហិរញ្ញវត្ថុ និងបានណែនាំចំណងជើងសៀវភៅល្អៗ សម្រាប់យុវវ័យអាន ដើម្បីចាប់ផ្ដើមដំណើរអភិវឌ្ឍខ្លួន។
  • EP 02 កៅ ពន្លឺ និង អាណាចក្រ 18.09.2026 2h
    Hey! I'd love to hear your thoughts, send me a voice note.លោក កៅ ពន្លឺ ជាសមាជិកនៃក្រុម ក្មេងខ្មែរ។ កន្លងមកលោកត្រូវបានសាធារណជនស្គាល់តាមរយៈចម្រៀងរ៉េប ដែលមានដូចជាបទ ជីវិតក្មេងកំព្រា សៀវភៅកំណត់ហេតុស្នេហ៍ ឆឺតៗបុណ្យភូមិ ជាដើម។ ក្នុងភាគនេះ លោកបានរៀបរាប់ដំណើររឿងជីវិត ចាប់តាំងពីកុមារភាព ហើយឆ្លៀតឱកាសនោះ លោកក៏បានណែនាំនូវក្រុមថ្មីមួយដែលលោកចូលរួមបង្កើតក្រោមឈ្មោះថា អាណាចក្រ Anajak 🎧ស្ដាប់បទថ្មី JZÉ ROI X MR.PUNLEUR - THE BEST NIGHT៖ ​https://youtu.be/ujh0M4QEnMU?si=xmb0dRjhr9A2ICjY 🔗ស្វែងយល់ពីភ្ញៀវកិត្តយស៖ អាណាចក្រ - Anajak : កៅ ពន្លឺ ៖ https://web.facebook.com/hibornrapper JZÉ ROI ៖ https://web.facebook.com/Jzeroi.com.kh Twenty Ten ៖ https://web.facebook.com/twentyonthemap Timestamps នៃវីដេអូ៖ 00:00 Intro 02:19 សំណេះសំណាលសុខទុក្ខ 05:26 កុមារភាព 10:04 វ័យបឋមសិក្សា 14:22 វ័យអនុ និងវិទ្យាល័យ 27:37 ស្នាក់នៅជាមួយគ្រូដើម្បីរៀន 36:31 ក្រុមរាំដំបូង SPM 47:00 ឡើងមករៀននៅភ្នំពេញ IFL 51:16 ក្រុមរាំ SuperK 57:11 ចម្រៀងនិពន្ធដំបូង 01:00:14 បទ៖ ជីវិតក្មេងកំព្រា 01:08:33 ក្រុមរ៉េប Khmer Pride 01:12:11 កៅ ពន្លឺ និងក្រុម SWSB 01:15:03 បទ៖ សៀវភៅកំណត់ហេតុស្នេហ៍ Love Diary 01:20:54 ក្មេងខ្មែរ 01:35:09 អាណាចក្រ Anajak 01:42:07 បទថ្មី JZÉ ROI X MR.PUNLEUR - THE BEST NIGHT
  • EP 01 សុភារាជ SoPeaReach 18.09.2026 1h 11min
    Hey! I'd love to hear your thoughts, send me a voice note.សុភារាជ ជាអ្នកផលិតមាតិកាដ៏មានទេព្យកោសល្យម្នាក់ នៅក្នុងវីដេអូនេះ ពួកយើងបានជជែកគ្នាអំពីប្រវត្តិនៃការសិក្សា និងការផលិតមាតិការបស់សុភារាជ។ ក្នុងនោះគាត់ក៏បានចែករំលែកអំពី វិធីសាស្រ្តនៃការផលិតវីដេអូកន្លង ដើម្បីទទួលបានការគាំទ្រច្រើនផងដែរ។ ភ្ញៀវកិត្តិយស៖ @SoPeaReach ស្វែងយល់បន្ថែមអំពីភ្ញៀវកិត្តិយស👇៖ https://www.youtube.com/@SoPeaReach https://www.facebook.com/Sopeareach https://www.facebook.com/ReacherCreatorgears

Priljubljen v

Ta podkast je tudi v lestvicah podkastov teh držav.