SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS
Држава Australia
Жанрови Daily News, News, Society & Culture
Језик KM
Епизоде 1072
Последња 01.06.2026

ព័ត៌មានឯករាជ្យ និងរឿងរ៉ាវពី SBS Audio ដែលភ្ជាប់អ្នកទៅកាន់ជីវិតនៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍អូស្ត្រាលីដែលនិយាយភាសាខ្មែរ។

Епизоде

  • A guide to fuel types in Australia | Fuel in Focus - ការណែនាំអំពីប្រភេទឥន្ធនៈនៅក្នុងប្រទេសអូស្ត្រាលី​ | ការផ្តោតលើប្រេងឥន្ធនៈ 02.06.2026 8мин
    Drivers across Australia are paying more at the bowser as fuel prices remain unstable. So does it make sense to go for cheaper petrol options when filling up? The answer depends largely on your engine requirements, as not every fuel works for every vehicle. - អ្នកបើកបរនៅទូទាំងប្រទេសអូស្ត្រាលីកំពុងចំណាយប្រាក់កាន់តែច្រើនជាងមុន ដោយសារតែតម្លៃប្រេងឥន្ធនៈនៅតែមិនទាន់ឋិតថេរ។ ដូច្នេះ តើវាសមហេតុផលទេក្នុងការជ្រើសរើសជម្រើសប្រេងសាំងដែលមានតម្លៃថោកជាងនៅពេលចាក់បំពេញ? ចម្លើយគឺអាស្រ័យទៅលើតម្រូវការម៉ាស៊ីនរបស់អ្នក ព្រោះមិនមែនគ្រប់ប្រេងឥន្ធនៈទាំងអស់ សុទ្ធតែដំណើរការសម្រាប់យានយន្តទាំងអស់នោះទេ។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ 02.06.2026 4мин
    **ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសអូស្ត្រាលីនឹងត្រូវដំឡើង ៤,៧៥%ចាប់ពីខែកក្កដាតទៅ។ ** ចំនួនប្រជាជនប្រទេសអូស្រ្តាលីឡើងដល់ ២៨លាននាក់កាលពីព្រឹកមិញនេះ។ ** បក្សប្រឆាំងរិះគន់សេចក្តីព្រាងច្បាប់កំណែទម្រង់ពន្ធដាររបស់រដ្ឋាភិបាល ដែលផ្តល់អំណាចដល់ហិរញ្ញិកសម្រេចលើទ្រព្យសកម្មណាដែលអាចរក្សាការបញ្ចុះតម្លៃពន្ធលើផលចំណេញមូលធន។
  • MiniPod: Keep your eye on the ball | Words we use - MiniPod: Keep your eye on the ball | Words we use 01.06.2026 3мин
    Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'Keep your eye on the ball'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាឃ្លាថា៖ 'Keep your eye on the ball'។
  • The Aboriginal flag: History, meaning and recognition - ទង់ជាតិជនជាតិដើមAboriginal៖ ប្រវត្តិ អត្ថន័យ និងការទទួលស្គាល់ 30.05.2026 11мин
    At school, work, council offices or sporting events, you might see a red, black and yellow flag flying beside the Australian national flag. This is the Aboriginal flag, representing the Aboriginal people of Australia and their connection to land, community and stories. - នៅសាលារៀន កន្លែងធ្វើការ ការិយាល័យក្រុមប្រឹក្សាសង្កាត់ ឬព្រឹត្តិការណ៍កីឡានានា អ្នកប្រហែលជាឃើញទង់ជាតិពណ៌ក្រហម ខ្មៅ និងលឿង បង្ហោះនៅក្បែរទង់ជាតិអូស្ត្រាលី។ នេះគឺជាទង់ជាតិជនជាតិដើមអូស្ត្រាលី Aboriginal ដែលតំណាងឱ្យប្រជាជនជនជាតិដើម Aboriginal និងទំនាក់ទំនងរបស់ពួកគេទៅនឹងដីធ្លី សហគមន៍ និងរឿងរ៉ាវជាច្រើន។
  • ក្រុមអ្នករិះគន់វាយប្រហារនាយករដ្ឋមន្ត្រីអូស្រ្តាលី ចំពោះកំណែទម្រង់ល្បែងស៊ីសងដ៏កំសាក 27.05.2026 8мин
    រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានដាក់ជូនសេចក្តីឆ្លើយតបជាផ្លូវការរបស់ខ្លួន ចំពោះការស៊ើបអង្កេតល្បែងស៊ីសង ដែលដឹកនាំដោយសមាជិកសភាដែលបានចែកឋានទៅ លោកស្រី Peta Murphy។ ប៉ុន្តែការឆ្លើយតបរបស់ពួកគេ បានទាក់ទាញការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកតស៊ូមតិ ដែលនិយាយថា វាត្រូវបានបង្ហាញនៅថ្ងៃចេញកញ្ចប់ថវិកាសហព័ន្ធ - ហើយថាវាមិនបានទៅឆ្ងាយគ្រប់គ្រាន់ទេ។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ 27.05.2026 10мин
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការផ្លាស់ប្តូរសំខាន់ៗត្រូវបានប្រកាសចំពោះសេវាកម្មការងារសម្រាប់ជនជាតិអូស្ត្រាលី។ ** បក្សប្រឆាំងថារដ្ឋាភិបាលគ្មានក្តីក្លាហានធ្វើរឿងដែលត្រឹមត្រូវ ចំពោះការវិលត្រឡប់មកវិញរបស់ជនជាតិអូស្រ្តាលីដែលមានទំនាក់ទំនងនឹងក្រុមIS។ ** ការចាប់ខ្លួនលោក Ben Roberts-Smith បានបញ្ជូនទៅគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ។
  • ក្រោយទទួលនូវការលើកលែងទោស លោកកឹមសុខា នឹងទៅបួសជាព្រះសង្ឃ 27.05.2026 5мин
    លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង នៅកម្ពុជា បានទទួលនូវការលើកលែងទោស ដាក់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ កាលពីជាង ១០ឆ្នាំមុន។ ប៉ុន្តែលោក កឹម សុខា ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយជាស្ថាពរ។ លោក ក៏ត្រូវហាម មិនឱ្យចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ព្រះរាជក្រឹត្យ លើកលែងទោសដល់លោក កឹម សុខា ដែលមានអាយុ ៧៣ឆ្នាំ ត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ចុះហត្ថលេខា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
  • កម្ពុជា ច្រានចោលនូវព័ត៌មានប្រឌិត រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតជនបរទេស! 27.05.2026 3мин
    កម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានប្រកាស ច្រានចោលនូវព័ត៌មានប្រឌិត រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតទិដ្ឋាការ សម្រាប់ជនបរទេស។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ 26.05.2026 4мин
    ** ភាពធូរស្រាលសម្រាប់ក្រុមគ្រួសារដែលតម្លៃថាមពលនឹងធ្លាក់ចុះ។ ** ស្ត្រីដែលមានទំនាក់ទំនងជាមួយក្រុម IS រំពឹងថានឹងប្រឈមមុខនឹងបទចោទប្រកាន់នៅពេលមកដល់អូស្ត្រាលីវិញល្ងាចនេះ។ ** លោកដូណាល់ត្រាំ អំពាវនាវឱ្យប្រទេសឈូងសមុទ្រមានទំនាក់ទំនងធម្មតាវិញជាមួយអ៊ីស្រាអែល ខណៈដែលកំពុងចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕
  • #110 Trying on shoes (Med) - សិក្សាភាសាអង់គ្លេសភាគទី110៖ ការលស្បែកជើង 26.05.2026 11мин
    Learn English useful for talking about trying on, buying, and finding shoes that fit well. Practise everyday phrases for describing how shoes feel, asking for a different size, and explaining what you are looking for in a comfortable pair. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ការនិយាយអំពី ការល ការទិញ និងការស្វែងរកស្បែកជើងដែលសាកសម។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ពិពណ៌នាអំពីអារម្មណ៍នៃការពាក់ស្បែកជើង និងពន្យល់ពីអ្វីដែលអ្នកកំពុងស្វែងរក នៅក្នុងស្បែកជើងមួយគូរដែលពាក់ទៅមានផាសុកភាព។
  • MiniPod: GOAT | Words we use - MiniPod: GOAT | Words we use 25.05.2026 3мин
    Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'GOAT'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសា ដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាពាក្យថា 'GOAT'។
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ 23.05.2026 3мин
    ** គិលានុបដ្ឋាយិកាត្រូវពង្រាយទៅកាន់តំបន់ភាគខាងជើង ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺខាន់ស្លាក់។ ** ធនាគារវិនិយោគមួយព្យាករណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីចន្លោះពីប្រាំទៅដប់ភាគរយ។ ** មជ្ឈមណ្ឌលពលករចំណាកស្រុកដំបូងគេរបស់រដ្ឋញូសៅវែល បានបើកសម្ពោធជាផ្លូវការ។
  • សប្តាហ៍ជនស្ម័គ្រចិត្ត៖ ការចូលរួម និងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្ត 22.05.2026 12мин
    ក្នុងសប្តាហ៍ជនស្ម័គ្រចិត្ត ឬ National Volunteer Week នេះ SBS ខ្មែរ សូមនាំលោកអ្នកមកជួបជាមួយនឹងអ្នកធ្វើការងារស្ម័គ្រចិត្តមួយចំនួន ដែលនឹងជម្រាបជូនពីតួនាទី និងអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្តដែលពួកគេបានចូលរួមកន្លងមក។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ 22.05.2026 10мин
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សកម្មជនអូស្ត្រាលីដែលត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៊ីស្រាអែល រៀបរាប់ពីបទពិសោធន៍របស់ពួកគេ។ ** មានសេចក្តីរាយការណ៍ថា ជនជាតិអូស្ត្រាលីមួយក្រុមទៀតដែលមានទំនាក់ទំនងជាមួយក្រុម IS បានចាកចេញពីជំរំជនភៀសខ្លួនក្នុងប្រទេសស៊ីរី ដើម្បីវិលត្រឡប់មកមាតុប្រទេសវិញ។ ** សមាជិកនៃក្រុម Stolen Generations បានប្រមូលផ្តុំគ្នានៅរដ្ឋគ្វីនស្លេន ដើម្បីប្រារព្ធខួប។
  • កម្ពុជាគ្រោងបង្កើនចំណាយលើវិស័យការពារជាតិ 22.05.2026 4мин
    រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ប្រមាណជាង ៤ពាន់លានដុល្លារ ឬស្មើនឹង ៧,៨៥% នៃផលិតផលសរុបក្នុងស្រុក សម្រាប់ឆ្នាំ២០២៧, ២០២៨ និងឆ្នាំ២០២៩។ ក្នុងនោះ កញ្ចប់ទឹកប្រាក់ ដែលរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយលើវិស័យការពារជាតិ មានប្រមាណជាង ២ពាន់លានដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំ។ នេះបើតាមសារាចរ ស្តីពី ការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ ដែលបានចេញផ្សាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
  • រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រកាសពីការសម្រេចកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព 22.05.2026 4мин
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ដែលលោក កំពុងដឹកនាំ បន្តពីឪពុក ចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់ពេលនេះ បានសម្រេចកែទម្រង់ ដោយគ្រោងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាន នៅតាមក្រសួងស្ថាប័ន ចំនួន ១៦។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ 21.05.2026 3мин
    **អត្រាគ្មានការងារធ្វើរបស់អូស្រ្តាលីបានកើនឡើងដល់ ៤.៥ ភាគរយ។ ** រដ្ឋមន្ត្រីការបរទេស Penny Wong ដាក់ស្លាកការចេរប្រទិច សកម្មជនគាំទ្រប៉ាឡេស្ទីនដែលជាប់ឃុំឃាំងថាជា "រឿងគួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន" ** ចិន និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិបលើវិស័យជាច្រើន។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ 20.05.2026 14мин
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការធ្វើចត្តាឡីស័កករណីឆ្លង និងអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ មានសារៈសំខាន់ជាខ្លាំង ខណៈដែលការឆ្លើយតបទៅនឹងជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោនៅតែបន្ត។ ** ក្រសួងសុខាភិបាលអូស្រ្តាលីថា ការផ្ទុះឡើងនៃជំងឺខាន់ស្លាក់ នាពេលនេះ គឺជាករណីដ៏ធំបំផុត ដែលបានឃើញក្នុងរយៈពេលជាច្រើនឆ្នាំ។ ** ក្រុមសហគ្រិនវ័យក្មេងកំពុងជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធពិចារណាឡើងវិញ នូវការផ្លាស់ប្តូរពន្ធលើផលចំណេញមូលធន។
  • តម្លៃប្រេងសាំង នៅកម្ពុជាហក់ឡើងថ្លៃវិញ 20.05.2026 4мин
    តម្លៃប្រេងសាំង នៅក្នុងប្រទេសកម្ពុជា បានហក់ឡើងថ្លៃវិញ។ ពោលគឺចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រេងសាំងធម្មតា ឡើងថ្លៃដល់ ៥៤០០រៀល ស្មើប្រមាណ ១,៣៤ដុល្លារអាម៉េរិក ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៥៤៥០រៀល ស្មើប្រមាណ ១,៣៦ដុល្លារអាមេរិក ក្នុង ១លីត្រ។
  • គណបក្សលេប័រការពារការផ្លាស់ប្តូរពន្ធលើលំនៅឋានក្នុងកញ្ចប់ថវិការបស់ខ្លួន ទោះបីជាមានការស្ទង់មតិរិះគន់ 19.05.2026 10мин
    ការប្រកួតប្រជែងនៅតែបន្តលើអនាគតនៃប្រព័ន្ធពន្ធដាររបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីការប្រកាសកញ្ចប់ថវិកាសហព័ន្ធកាលពីសប្តាហ៍មុន។ គណបក្សសម្ព័ន្ធបានបង្ហាញគោលនយោបាយដ៏មុះមុតរបស់ខ្លួនលើបញ្ហាពន្ធ និងលំនៅដ្ឋាន ខណៈពេលដែលលោកហិរញ្ញិកសហព័ន្ធកំពុងធ្វើការងារយ៉ាងស្វិតស្វាញដើម្បីបញ្ចុះបញ្ចូលលើការផ្លាស់ប្តូរបីចំណុច ដែលប៉ះពាល់ដល់ការកាត់កងពន្ធ (Negative Gearing) ពន្ធលើផលចំណេញមូលធន (Capital Gains) និង ភារៈគ្រប់គ្រង (Trusts)។ ការស្ទង់មតិថ្មីពីរបានបង្ហាញថា កញ្ចប់ថវិកាសហព័ន្ធរបស់លោកហិរញ្ញិក ទទួលបានផលមិនល្អពីអ្នកបោះឆ្នោត - ប៉ុន្តែលោក Jim Chalmers បានប្រកាសថា ផលចំណេញរយៈពេលវែង ពីការផ្លាស់ប្តូរពន្ធលើលំនៅដ្ឋានដ៏ចម្រូងចម្រាសនេះ គឺមានតម្លៃសមនឹងទទួលរងការឈឺចាប់នយោបាយរយៈពេលខ្លី។

Популаран у

Овај подкаст се појављује и у подкаст листама ових земаља.