បទយកការណ៍

បទយកការណ៍

RFI ខេមរភាសា / Khmer
ประเทศ กัมพูชา
แนวเพลง ข่าว
ภาษา KM
จำนวนตอน 24
ล่าสุด 20.09.2026

ការចាប់អារម្មណ៍ និងការក្រឡេកមើលទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។

ตอน

  • អ្នក​ទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ 20.09.2026 12นาที
    ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។
  • សមាគមខ្មែរ​នៅបារាំង​ជា​ថ្នាលបណ្តុះបណ្តាល​អ្នករបាំ​បុរាណខ្មែរ​ដោយមិនប្រកាន់​ពូជសាសន៍ ឬរូបសម្បត្តិ 18.09.2026 11นาที
    សមាគមន៍ខ្មែរ​នៅបារាំង​បានក្លាយជា​កន្លែង​បណ្តុះបណ្តាលរបាំបុរាណខ្មែរ​ដល់​គ្រប់ជនជាតិ​មិនថា បារាំង ខ្មែរ ចាស់ឬ​ក្មេង ធាត់ ឬស្គម។ នៅសមាគម​របាំបុរាណខ្មែរ​BCK នៅទីក្រុង​ប៉ារីស អ្នករាំ​ប្រុសស្រី គ្រប់វ័យ​បាន​ចំណាយពេលហាត់រាំ​ក្រោម​ការ​បង្ហាត់បង្រៀនរបស់​អ្នកគ្រូ​វ័ន សាវ៉ៃ អតីតអ្នករបាំ​ក្នុង​ព្រះបរមរាជវាំង។ ជាមួយ​ឆន្ទៈ​ដ៏ខ្ពស់ និង​ចំណង់ចំណូលចិត្ត​ចំពោះរបាំបុរាណខ្មែរ សិស្ស​របាំខ្មែរបារាំង ជាង​៣០​នាក់​តស៊ូ អត់ធ្មត់​ហាត់រាំ​នៅរៀងរាល់​ថ្ងៃ​អាទិត្យ មួយថ្ងៃ​៤ម៉ោង។
  • អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង 18.09.2026 8นาที
    ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕
  • អ្នក​ដឹក​ជញ្ជូនទំនិញតាមអនឡាញ អាច​រក​ចំណូល​បានសមរម្យ ​តែ​​ប្រឈមនឹងហានិភ័យតាមដងផ្លូវ 14.09.2026 7นาที
    កាលពីពេលថ្មីៗនេះ អង្គការ​អន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយ​ដោយ​រកឃើញថា ​ការ​​ងារតាម​ថ្នាល​បច្ចេក​វិទ្យាឌីជីថល​(Digital Labour Platforms) ឬតាម​app នៅកម្ពុជា កំពុងតែ​រីកស្គុះស្គាយ​ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម​ ILO ទោះមាន​ការរីកចម្រើន តែអ្នកធ្វើការ​ក្នុងវិស័យនេះ ក៏កំពុងតែ​ជួប​ប្រទះបញ្ហា​សំខាន់ៗ​មួយ​ចំនួនទាក់​ទង​នឹង​ម៉ោង​ធ្វើ​ការ​ សន្តិ​សុខ​ការងារ​ ការ​គាំ​ពារ​ផ្នែក​សង្គម​ និងជាពិសេស​សុវត្ថិភាពនៅតាមដងផ្លូវ។ អ្នក​ដឹក​ជញ្ជូនម្ហូបអាហារតាមអនឡាញម្នាក់ៗ សុទ្ធ​តែ​បានអះអាងដូចៗ​ថា​ គ្រោះថ្នាក់ចរាចរណ៍ជាហានិភ័យខ្ពស់សម្រាប់ពួកគេ។
  • ១៥ឆ្នាំក្រោយមរណភាព ស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែជាសាក្សីនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម 14.09.2026 9นาที
    ទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី​​​ តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ ​តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា បានដាក់បង្ហាញស្នាដៃជាច្រើនរបស់លោក វ៉ាន់ ណាត ដែលផ្ទាំងគំនូរមួយចំនួនឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងមន្ទីរសន្តិសុខ ស-២១ និងជីវិតក្នុងសម័យខ្មែរក្រហម៕
  • កម្ពុជាសំឡឹងឃើញផ្កាយរណបដែល​ខ្លួន ប៉ង​ចង់ផលិត​ដោយ​ខ្លួនឯង? 11.09.2026 10นาที
    គណៈប្រតិភូកម្ពុជា​ដឹកនាំដោយ​រដ្ឋមន្រ្តីក្រសួង​ប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវ​បានបារាំង​អញ្ជើញ​ឲ្យចូលរួម​នៅក្នុង​សន្និសីទអន្តរជាតិស្តីពីអវកាស​នៅទីក្រុង​ប៉ារីស​ថ្ងៃទី​៩ និងទី​១០​កញ្ញា។ មានវត្តមានចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុន​ឯកជនបរទេស​​ក្នុង​វិស័យអវកាស កម្ពុជា​មាន​មហិច្ឆតា​របស់ខ្លួន នោះគឺ​ការប៉ង​ចង់​ផលិត​ផ្កាយរណប​ដោយ​ខ្លួនឯង​នាថ្ងៃអនាគត។​ ឈាង​ បុប្ផា​បានជួប​គណៈប្រតិភូ​កម្ពុជា​នៅ​Grand Palais ក្នុងទីក្រុង​ប៉ារីស។
  • កម្មកររោងចក្រមួយចំនួនទាមទារដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ ឱ្យឆ្លើយតបការកើនឡើងថ្លៃទំនិញ 11.09.2026 7นาที
    ការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ ដើម្បីឱ្យថៅកែអាចដំឡើងប្រាក់ខែច្រើនទេ។ ទោះជាយ៉ាងណា ពួកគេសុំដំឡើងត្រឹម ១០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រាលការលំបាករបស់ពួកគេ៕
  • កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត 08.09.2026 8นาที
    បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦  អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុងបានសម្តែងក្តីបារម្ភពីការ​ខាតបង់​ទិន្នផល​ស្រូវ និងខ្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួតនេះ៕
  • Jean Luc Moreau Deleris អ្នកថតរូប​ដែល​នាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃ​ក្នុងដីកម្ពុជា 05.09.2026 10นาที
    សង្រ្គាមវាយប្រហារឈ្លានពាន​របស់​យោធាថៃ​ចូលក្នុងដីកម្ពុជា​មិនមែនជា​រឿងតូចតាចដែលគេត្រូវ​មើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Deleris​បាន​នាំយករូបភាពស្តីពី​ទុក្ខវេទនារបស់​ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញ​ប្រាសាទ ភូមិផ្ទះសម្បែងដោយសារ​ស្នាដៃ​វាយប្រហារ​របស់​កងទ័ពថៃ មក​លាតត្រដាង​ឲ្យគេ​ឃើញ នៅក្នុង​មហោស្រព​រូបថត​កាសែតVisa pour l’image Perpigan លើកទី​៣៨ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏ល្បីឈ្មោះមួយនៅប្រទេស​បារាំង។ មហោស្រពរូបថត​នឹងប្រព្រឹត្តទៅរហូត​ដល់ថ្ងៃទី​១៣​ខែកញ្ញា។
  • ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យ​អាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃ​​កប់សព 04.09.2026 8นาที
    ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការ​ព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ​ ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម​។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ ដើម្បីឲ្យពួកគេអាចត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចពូនង៕
  • លទ្ធផលបាក់ឌុប៖ សិស្សខ្លះ​រំភើប និងមោទនភាព ខណៈខ្លះទឹកភ្នែក​​ដោយសារលទ្ធផលមិនគាប់ប្រសើរ 02.09.2026 7นาที
    ស្នាមញញឹម ក្តីរំភើប និងទឹកភ្នែក ជាអារម្មណ៍ផ្សេងៗគ្នារបស់សិស្ស​​ ក្នុងពេលប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ សម្រាប់សិស្សដែលបានប្រឡងជាប់ នេះជាពេលវេលានៃមោទនភាព និងជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកខ្លះទៀតមានអារម្មណ៍សោកស្តាយ និងទឹកភ្នែករលីងរលោង ដោយសារលទ្ធផលមិនដូចការរំពឹងទុក។ ស៊ឹម ចាន់សំណាង មានសេចក្តីរាយការណ៍ផ្ទាល់ពីវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ៖
  • ពីរឆ្នាំក្រោយបើកការដ្ឋានព្រែកជីកហ្វូណន ពលរដ្ឋខ្លះបានទទួលសំណង ខ្លះទៀតរង់ចាំព័ត៌មានពីសំណង 01.09.2026 9นาที
    គិតមកត្រឹមខែសីហា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានរយៈពេល២ឆ្នាំ។ ពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានទទួលសំណងសមរម្យ ខណៈពលរដ្ឋរាប់ពាន់គ្រួសារទៀត កំពុងរង់ចាំព័ត៌មានពីកញ្ចប់សំណង។ តែតំណាងរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការទូទាត់សំណងផលប៉ះពាល់លើពលរដ្ឋបានប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក។ ពោល រដ្ឋាភិបាលបានដាក់សារៈសំខាន់ខ្ពស់ ទៅលើការដោះស្រាយផលប៉ះពាល់ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងសមស្របទៅតាមច្បាប់៕
  • ពល​រដ្ឋ​​ចាត់​ទុកការ​ហាត់​ប្រាណជួយ​ដល់សុខភាព និង​ស្នើ​ឱ្យសាលា​ក្រុង​បន្ថែម​សួនច្បារ​​សាធារណៈ 31.08.2026 7นาที
    ជា​រៀង​រាល់​ថ្ងៃ​ ពោល​ចាប់​ពី​ម៉ោង​ ៥​ល្ងាច​តទៅ​ គេ​តែង​សង្កេត​ឃើញវត្ត​មាន​​ពល​រដ្ឋ​ជា​ច្រើន​នាក់​ ​ខ្លះ​ដើរ​ ខ្លះ​រត់​ ឯ​ខ្លះ​ទៀត​លេង​កីឡា​ផ្សេង​ៗ​នៅ​ឯ​សួន​ច្បារវិមានឯករាជ្យ ឬសួន​នាគ​បាញ់​ទឹក​ ក្នុង​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ។​ និន្នាការ​នៃ​ការ​ហាត់​ប្រាណ​នៅ​តាម​សួនសាធារណៈហាក់​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​។​ ពល​រដ្ឋ​មួយចំនួន​បាន​អះអាង​ថា​ មូល​ហេតុ​ដែល​ជំរុញឱ្យ​ពួក​គេទៅទីកន្លែងនោះ​ ព្រោះតែ​ចង់​បាន​សុខភាព​ល្អ​ ហើយម្យ៉ាង​ក៏​ដើម្បីជួយ​សម្រួល​ដល់​កាយ​សម្បទា​ផង​ដែរ​។​ ​ទោះយ៉ាងណា ​ពួកគេ​យល់​ថា​ សាលា​ក្រុងភ្នំពេញ​គួរតែ​រៀបចំ​សួន​ច្បារ​សាធារណៈនៅទីតាំង​ផ្សេង​ៗបន្ថែម​ទៀ​ត ដើម្បី​ជំរុញឱ្យ​ពល​រដ្ឋ​ចូលរួម​ហាត់​ប្រាណ​កាន់​តែ​ច្រើន​។​
  • ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល 28.08.2026 7นาที
    ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០ប្រភេទ ​​ក្នុង​នោះ​រួម​មាន​ ​ដំរី​អាស៊ី ខ្ទីង  កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ​ពង្រូល និងទន្សោង​ជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍មូលដ្ឋាន ដំឡើងឧបករណ៍កាមេរ៉ាសម្ងាត់ និងបញ្ញាសិប្បនិម្មិត(AI) ដើម្បីកត់ត្រាពីជីវិតសត្វកម្រ វាស់វែងវឌ្ឍនភាពនៃការអភិរក្ស និងតាមដានជីវៈចម្រុះ នៅតំបន់ភ្នំជួរភ្នំក្រវាញកណ្ដាល។ សម្រាប់អ្នកស្រាវជ្រាវ វត្តមាននៃសត្វកម្រជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ជាសក្ខីភាព បង្ហាញពីសុខភាពព្រៃឈើនៅល្អគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ប្រភេទសត្វជិតផុតពូជ៕
  • ខេត្តមណ្ឌលគិរី៖ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យប៉ះពាល់ការងារថែទាំសត្វដំរីស្រុក 25.08.2026 9นาที
    កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់​តាម​បែប​ធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។ គម្រោងជ្រលងដំរី​ បានក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៦នេះ កំពុងរំខានដល់សកម្មភាពថែទាំសត្វដំរីស្រុក៕
  • បណ្ណាល័យសម្តេចម៉ែ៖ ឯកសារប្រវត្តិសាស្ត្រខ្មែរជិត ២លានទំព័រត្រូវបានស្កេនរក្សាទុកជាឯកសារឌីជីថល 23.08.2026 10นาที
    បណ្ណាល័យសម្តេចម៉ែ ដែល​បង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២០ កំពុងបន្តរក្សាទុក និងបម្លែងឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនទាក់ទងនឹងព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបខ្មែរក្រហម ក្នុងទម្រង់ឌីជីថល។ លោក រស់ សំពៅ នាយកបណ្ណាសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជានាយកបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា ឯកសារជិត ២លានទំព័រ ដែលត្រូវបានស្រាវជ្រាវ និងប្រមូលអស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានស្កេនជាង ៩០% ដើម្បីជួយការពារឯកសារដើម និងសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សាធារណជន និងអ្នកជំនាន់ក្រោយ។ ស៊ឹម ចាន់សំណាងមានបទយកការណ៍ ពីព្រះរាជបណ្ណាល័យសម្តេចម៉ែក្នុងរាជធានីភ្នំពេញ។
  • ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល 21.08.2026 8นาที
    ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌល​បុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់​ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។
  • ទោះមានពិការភាព លោក ទ្រី វិចិត្រ តស៊ូបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ 18.08.2026 8นาที
    លោក ទ្រី វិចិត្រ ជាគ្រូបង្រៀនភាសាអង់គ្លេស ​ដែលពិការ​ដៃ​ទាំងសងខាង ដោយសារខ្សែភ្លើងឆក់កាលពីឆ្នាំ២០២០។ ទោះជួបរឿងរ៉ាវ​ដ៏ អាក្រក់ រហូតធ្លាក់ខ្លួនពិការ​​ដៃ​ទាំង​ពីរ ​និងធ្វើឲ្យប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាងណាក្ដី ក៏គ្រូបង្រៀនរូបនេះ មិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ជំនួសឲ្យក្តីអស់សង្ឃឹម លោក ទ្រី វិចិត្រ បានប្រើជំនាញភាសាអង់គ្លេស ដើម្បី​បន្តជីវិត​ទៅមុខ៕
  • របរ​កាត់សក់នៅតែ​ជា​ឆ្នាំង​បាយសម្រាប់ជាង​​កាត់​សក់​តាមចិញ្ចើម​ផ្លូវ​​ក្នុងក្រុង​ភ្នំពេញ 16.08.2026 8นาที
    ស្ថិតតាម​បណ្តោយផ្លូវ​បេតុង អឹប​ជាប់​របង​វត្ត​ស្វាយ​ពពែ ទល់​មុខ​ស្ថាន​ទូត​រុស្សី ក្នុង​ក្រុង​ភ្នំពេញ​ គេ​ឃើញ​មាន​​​​កន្លែង​កាត់​សក់​​តូច​ៗតម្រៀប​គ្នា​ហូរហែ​។​ បើ​ទោះ​បីជា​​ហាង​កាត់​សក់​ទំនើប​ៗ​បាន​រីក​ស្គុះ​ស្គាយពេញ​ទីក្រុង​ក៏ពិត​មែន​ តែ​របរកាត់សក់​​​នេះ​នៅ​តែ​ពេញ​និយម​ពីពល​រដ្ឋ​មួយ​ចំនួន​។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ របរ​កាត់សក់​តាម​ចិញ្ចើម​ផ្លូវ​ហាក់​នេះ​​មិន​សូវមាន​វត្ត​មាន​ច្រើន​ទេ​ក្នុង​ទីក្រុង​ភ្នំពេញ​។​
  • ទិវាយុវជនអន្តរជាតិ៖ យុវជនចង់បានការតម្រង់ទិសជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ 13.08.2026 9นาที
    នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួប​លើក​ទី២៨ នៃ​ទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ​។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះ​បាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីការតម្រង់ទិសសិក្សា ដើម្បីកសាងភាពធន់ សមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន៕

ยอดนิยมใน

พอดแคสต์นี้ปรากฏในชาร์ตพอดแคสต์ของประเทศเหล่านี้ด้วย