រៀនផតខាសន៍ Rean Podcast
Rean Thort
0
ផតខាសន៍នេះផ្តោតលើការរៀនសូត្រ និងការចែករំលែកចំណេះដឹង។ វាជួយអ្នកស្តាប់ឱ្យទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ពីវិស័យផ្សេងៗ។ រាល់ភាគនីមួយៗសុទ្ធតែមានខ្លឹមសារសម្បូរបែប និងងាយស្រួលយល់។
ตอน
-
ជីវិតជាមួយធម្មជាតិ 06.07.2026 1ชม. 46นาทีធម្មជាតិគ្មានអ្នកណាគ្រប់គ្រងបានទេ។ ការស្រលាញ់នឹងថែរក្សារគឺចេញពីយើងទាំងអស់គ្នា។ ការផ្សងព្រេងកាន់តែច្រើន ជួបកាន់តែច្រើន សំខាន់យើងអាចប្រឈមនឹងរឿងទាំងអស់នោះបានដល់កម្រិតណា។
-
នៅមានដង្ហើម នៅមានសង្ឃឹម 29.06.2026 2ชม. 14นาทีកាលៈទេសៈណាក៏ដោយ ឲ្យតែយើងព្យាយាម នឹងស្វែងរកដំណោះស្រាយ អ្វីៗនឹងអាចប្រសើឡើង។ ជាជាង បោះបង់មិនប្រឈមនិង ឧបសគ្គ យើងគួររៀនបត់បែន និងយកបទពិសោធន៍ជីវិតជាផ្លូវដែលនាំយើងឲ្យផុតពី គ្រាលំបាកនោះ! ភ្ញៀវកិត្តិយសៈ @DararithTiv @Frostzk
-
កម្មសិទ្ធិបញ្ញា 22.06.2026 1ชม. 51นาทีស្នាដៃដែលយើងបង្កើតបើមិនមានច្បាប់ឬវិធីសាស្រ្តការពារទេ វាអាចធ្វើឲ្យបង្អាក់នូវការផលិត ស្នាដៃថ្មី ឬ បង្កើននូវវិសាលភាពនៃសិល្បៈឲ្យទៅមុខយូរអង្វែង។ ក្នុងវគ្គនេះយើងជជែកគ្នាស៊ីជម្រៅពីវិស័យភាពយន្ត និង យន្តការមួយចំនួនដែលអាចជួយការពារស្នាដៃយើងបាន 🙏 ភ្ញៀវកិត្តិយសៈ មេធាវី ម៉េង មុនីរួត្ន | លោកស្រី ឡៅ ផានី | លោកលៀក លីដា
-
ខាងនេះឬខាងនោះ? 16.06.2026 1ชม. 47นาทีបើដើកាត់ភ្លៀងយើងនឹងទទឹកភ្លៀង ទោះក្នុងបរិបទអ្វីក៏ដោយ។ រឿងដែលយើងចូលរួមជាផ្នែកមួយនៃខឿនការពារ កឺល្អប្រពៃហើយ។ មិនថាយើងនៅខាងនេះឬខាងនោះទេ សំខាន់តើស្មារតី និងឆន្ទៈយើងគិតអ្វីជាធំ? ភ្ញៀវកិត្តិយសៈ @theeverydaysam408 & Midnight
-
67 SixSeven 08.06.2026 1ชม. 48นาทีកត្តាជាច្រើននាំឲ្យយើងគិតគូរពីបច្ចុប្បន្ន និង អនាគត។ ទាំងអស់នេះអាស្រ័យលើយើងតើ យើងធ្វើអ្វីដើម្បីឲ្យស្ថានភាពល្អ ឬ មានអំណោយផល? ម្នាក់ៗ គួរគិតពីស្ថានភាពខ្លួន រួចបន្តទៅគិតពីសង្គម។ ភ្ញៀវកិត្តិយសៈ @PanhaCHEZDA & @myfilmreel
-
សិស្សពូកែដោយសារអ្នកណា? 01.06.2026 57นาทีគាត់ជាគ្រូខ្ញុំដែលបានផ្លាស់ប្តូរជីវិតខ្ញុំមុនគេ ជាហេតុផលដែលខ្ញុំបានតំណឹងអាហារូបករណ៍ទៅក្រៅប្រទេស។ ខ្ញុំមិនភ្លេចដាច់ខាតនូវអ្វីដែលគាត់បានលើកមកកាន់ខ្ញុំ បើចង់ជាប់ប្រឹងរៀន និង បានលទ្ធផលល្អ! ភ្ញៀវកិត្តិយសៈ លោកគ្រូ ម៉ៅ សុផល នាយកវិទ្យាល័យសម្តេចឪ (ប.ជ)
-
ទំនៀមទម្លាប់បុណ្យចូលឆ្នាំ 27.03.2026 1ชม. 45นาทีអ្វីដែលយើងគួរព្រួយបារម្ភជាងគេ នោះគឺយើងមិនស្គាល់ថាអ្វីជារបស់យើង ហើយយើងសួរខ្លួនឯងថាពិតឬអត់។ ម្នាក់មានទំនួលខុសត្រូវ ចូលរួមរក្សាអ្វីដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្រៅពីសិក្សារៀនសូត្រ យើងត្រូវចូលរួមប្រតិបត្តិ ឲ្យបានគ្រប់ៗគ្នា ទើបយើងមានអត្តសញ្ញាណច្បាស់លាស់ដោយមិនមានមន្ទិល។ ភ្ញៀវកិត្តិយសៈ លោកគ្រូ ស៊ុន ចាន់ដឹប និង លោក ហ៊ួន សាវង
-
អាកោត្នោតឬ នំបញ្ចុក? 19.02.2026 1ชม. 25นาทีសម័យកាលតែងតែទៅមុខ យើងជាអ្នកផលិតមាតិកាត្រូវតែស្វែងរករសជាតិថ្មី និង លាយជាមួយអ្វីដែលខ្លួនមានស្រាប់ដើម្បីនាំមកនូវ គុណភាព និងសាច់រឿងដែលអ្នកតាមដានគាត់ទទួលបានប្រយោជន៍ពីយើង។ ភ្ញៀវកិត្តិយសៈ @myfilmreel
-
ទឹកចិត្ត ឆន្ទៈ ក្តីស្រលាញ់ 04.12.2025 1ชม. 35นาทีខ្មែររួបរួម ខ្មែរខ្លាំង! ម៉ោងនេះពេលនេះជាតិ ពិតជាត្រូវការយើងគ្រប់ៗគ្នា! ម្នាក់ៗជាកោសិការ និង ជាសូត្រនៃ ស្បៃសង្គមជាតិ។ ជាប្រទេសដែលឆ្លងកាត់ច្រើន តែមិនរាថយ មិនចុះញ៉ម មិនបោះបង់គ្នា។ យើងត្រូវរៀនស្គាល់ពីគុណតម្លៃ នៃជាតិសាសន៍ខ្មែរ ថាខ្មែរយើង គឺជាជាតិសាសន៍ដែលរឹងមាំ មានមនសិការ និង ឆន្ទៈខ្ពស់។ ចាប់ផ្តើមពីខ្មែរគ្រប់រូប ដើម្បីប្រទេសជាតិរីកចម្រើន ❤️ ភ្ញៀវកិត្តិយសៈ បងប្រធាន ហ៊ុន ម៉ានី
-
ជីវិតសិល្បៈករឯករាជ្យ 18.11.2025 1ชม. 52นาทีផ្លូវយើងជាអ្នកជ្រើសរើស! ផ្លូវណាក៏ជាផ្លុវដើរដែរ សំខាន់យើងប្តេជ្ញាបានកម្រិតណា។ ផេងគាត់បើកចិត្ត ចែករំលែករឿងទាំង ខ្ពស់ និង ទាបដែលគាត់ឆ្លងកាត់ក្នុងរយៈពេល ១០ឆ្នាំមកនេះលើវិស័យតន្រ្តី។ អ្វីដែលខ្ញុំបានរៀននោះគឺ ថែរក្សារមនុស្សជុំវិញខ្លួនឲ្យបានល្អ និងមានសច្ចៈភាពចំពោះគ្នា! ភ្ញៀវកិត្តិយសៈ @SulyPhengOFFICIAL
-
អ្នកដាំ និង អ្នកបេះ 11.11.2025 2ชม. 7นาทีមិនថាសៀវភៅឬ តន្រ្តីទេ សុទ្ធតែត្រូវការធ្វើទីផ្សារ! ការធ្វើទីផ្សារនេះជាចំណុចមួយ អាចធ្វើឲ្យស្នាដៃយើងកើនចំនួនលក់ ឬ អត់។ ក្នុងវគ្គនេះខ្ញុំបានស្គាល់ ម៉ានិត កាន់តែច្បាស់ យល់ពីដំណើរជីវិតរបស់គាត់និង ចក្ខុវិស័យគាត់នៅក្នុងវិថីជាអ្នកនិពន្ធ និង ផលិតកុន។ ភ្ញៀវកិត្តិយសៈ @manithjupiter_25
-
Have Faith 08.08.2025 56นาทีThe living will have to fight through their challenges, no matter the situation they are facing. This is an example of humanity—a moment, an unforeseen circumstance that brought a man who loves to explore raw stories and tell them to the world. He has a past that no one knows, yet he is a humble and loving human being. ភ្ញៀវកិត្តិយសៈ @ChinaMacTV
-
បន្ទប់តូចសំឡេងធំ 06.08.2025 1ชม. 53นาทีពេលនេះម៉ោងនេះ ខ្មែររួបរួម ពេលខាងមុខ យើងត្រូវតែរួបរួមឲ្យបានជារៀងរហូត! យើងឃើញហើយ ពេលយើងប្រឈមនឹងរឿងមួយដែលតម្រូវឲ្យប្រជាជាតិទាំងមូល ពួតដៃគ្នា ធ្វើការតែមួយគឺ យើងបានលទ្ធផលមួយដែលយើងតែងតែប្រាថ្នា! ភ្ញៀវកិត្តិយសៈ នារីចល័តចរ - Neary Chalat Chor PichSourly SAVEN - សាវែន
-
រក្សារបណ្តូលខ្លួនឯង 12.06.2025 1ชม. 44นาทีវគ្គនេះបងប្អូននឹងស្គាល់ Kwan ជាអ្នកណាក្រៅពីតន្រី្ត គាត់មានទេពកោសល្យច្រើនណាស់! ជាមនុស្សមានគោលដៅច្បាស់លាស់ មានសីលធម៌ខ្ពស់ក្នុងការរស់នៅ និង មានចិត្តទូលាយចែករំំលែកបទពិសោធការងារមកដល់យើង។ ភ្ញៀវកិត្តិយសៈ @kwan6
-
ជីវិតនៅលើកង់ 30.05.2025 1ชม. 35นาทีក្រៅពីជជែកពីការងារ និងគោលដៅគាត់ វគ្គពួកយើងបានវិភាគពីការផលិតមាតិការបស់រិទ្ធតាមការបកស្រាយពិស្តារពីវគ្គមួយទៅវគ្គមួយ។ ការលះបង់នេះគឺសម្រាប់ ក្មេងៗ និងបងប្អូនទាំងអស់គ្នា។ ក្រៅពីនេះ គាត់ដូចជាទូតមួយរូបដែលនាំទង់ជាតិយើងតាមរយៈការជិះកង់ពីខ្មែរទៅទ្វីបអ៊ឺរ៉ុប ភ្ញៀវកិត្តិយសៈ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ
-
Lights, camera, action! 15.05.2025 1ชม. 57นาทีវគ្គនេះល្អណាស់សម្រាប់អ្នកចង់ក្លាយជាអ្នកថតរូបអាជីព! ពួកយើងទាំង២បានមើលការងារ និងជជែកពីហេតុផលអ្វីដែលជួយឲ្យអ្នកថតរូបម្នាក់មានអនាគត និងស្តាប់ដំណើររបស់គាត់តាំងពីដើមមក! ពិតជាជក់ចិត្តបើបងប្អូនដាក់ចិត្តដាក់កាយស្តាប់! ភ្ញៀវកិត្តិយសៈ Richard Chen
-
ស៊ីជម្រៅជាមួយអ្នកផលិតមាតិកា 08.05.2025 1ชม. 17นาทีវគ្គនេះថតតាំងពីចុងឆ្នា ២០២៤ ដោយសារខ្ញុំចង់ចេញក្រោយកម្មវិធី ក៏សម្រេចចេញជាមួយ រដូវកាលទី៥តែម្តង! ពួកយើងទាំង៣បានជជែកគ្នាពី រឿងសប្បាយផង និង រឿងដែលឆ្លងកាត់ខ្លះៗពីអាជីពជាអ្នកផលិតមាតិកាពេញម៉ោង។ សង្ឃឹមថាវគ្គនេះបងប្អូនអាចរៀនបានច្រើនពី អ្វីទៅជាអ្នកផលិតមាតិកា ហើយឆ្លងកាត់អ្វីខ្លះទៅទៅដល់ចំណុចមួយ។ ភ្ញៀវកិត្តិយសៈ @JomnotExplore និង @KHEMRA
-
Why Cambodia? 10.04.2025 2ชม. 21นาทีយើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara
-
ជិវិតក្នុងវិស័យសិល្បៈតន្ត្រី 23.12.2024 1ชม. 22นาทีលើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត
-
The world is my playground 03.12.2024 2ชม. 8นาทีគិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។ ភ្ញៀវកិត្តិយសៈ @jply
ยอดนิยมใน
พอดแคสต์นี้ปรากฏในชาร์ตพอดแคสต์ของประเทศเหล่านี้ด้วย