ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
0
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើងនៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។
Folgen
-
លោកដូណាល់ត្រាំផ្តើមទស្សនកិច្ចនៅចិន ក្នុងជំហរចាញ់ប្រៀបលោកស៊ីជីនពីង? 13.05.2026 5Min.បន្ទាប់ពីលើកពេលម្តងកាលពីខែមីនា លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅដល់ប្រទេសចិននៅរសៀលថ្ងៃពុធទី ១៣ឧសភានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១៥ឧសភា ២០២៦។ ជាទស្សនកិច្ចដែលគ្រប់គ្នាទន្ទឹងតាមដានបំផុត ព្រោះមហាអំណាចទាំងពីរ ត្រូវប្រឹងស្វះស្វែងស្ថាបនាទំនាក់ទំនងប្រាកដប្រជាមួយ ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មផង បញ្ហាតៃវ៉ាន់ផង និងសង្គ្រាមនៅអ៊ីរ៉ង់ទៀត។
-
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ប្រកាសជោគជ័យរៀងៗខ្លួន ក្រោយសម្រេចបានបទឈប់បាញ់ 08.04.2026 4Min.សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ប្រកាសសម្រេចបាន “បទឈប់បាញ់” រយៈពេលពីរសប្តាហ៍ ជាថ្នូរនឹងការបើកច្រកសមុទ្ទអកមូហ្សឡើងវិញនៅថ្ងៃពុធទី៨មេសា មុនផុតឱសានវាទរបស់លោកត្រាំដែលគំរាមកម្ទេចអ៊ីរ៉ង់និងអរិយធម៌ពែក្សឱ្យខ្ទេចបន្តិច។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានបញ្ជាក់អំពីការព្រមព្រៀងឈប់បាញ់ និងការធានាសុវត្ថិភាពចរាចរណ៍នៅច្រកអកមូហ្ស ដែលជាប្រភពឆ្លងកាត់ប្រេងឆៅ២០%នៃសេចក្តីត្រូវការពិភពលោក កាលពីពេលមុនសង្គ្រាម។ តើបទឈប់បាញ់នេះជាជោគជ័យរបស់នរណា?
-
តើគួរមានទណ្ឌកម្មបែបណាប្រសិនបើគេរកឃើញថានៅមានបទល្មើសឆបោកតាមអនឡាញក្រោយខែមេសា? 14.03.2026 10Min.លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្រមានថា ក្រោយខែមេសា ឆ្នាំ២០២៦ ប្រសិនបើរកឃើញថា ទីតាំងណាមួយនៅបន្តអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមអនឡាញ នោះអាជ្ញាធរដែលជាអ្នកទទួលខុសត្រូវទីតាំងនោះ អាចប្រឈមនឹងការដកតំណែង។ អ្នកតាមដានសង្គម បានគាំទ្រការលើកឡើងនេះ តែពួកគេចង់ឃើញមានការអនុវត្តន៍វិធានការម៉ឺងម៉ាត់ជាក់ស្តែងចំពោះទីតាំងណា ដែលនៅបន្តមានបទល្មើសឆបោកអនឡាញ៕
-
អ៊ុយក្រែនរៀបចំពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ គម្រប់ខួប៤ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី 24.02.2026 7Min.ថ្ងៃទី២៤កុម្ភៈ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានគ្រប់៤ឆ្នាំហើយ។ ជាសង្គ្រាមដែលបានធ្វើឲ្យប្រែប្រួលទាំងស្រុង ដល់កត្តាសន្តិសុខ និងនយោបាយការបរទេសអឺរ៉ុប ក៏ដូចជាក្នុងពិភពលោកទាំងមូល។ ខុសពីការមាក់ងាយរបស់លោកពូទីន ដែលថារុស្ស៊ីនឹងវាយផ្តួលរំលំអ៊ុយក្រែនក្នុងរយៈពេលតែ៣ថ្ងៃ តែ៤ឆ្នាំមកនេះ អ៊ុយក្រែនបានតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួន។ តែទន្ទឹមនឹងនេះ នៅក្នុងសង្គ្រាម៤ឆ្នាំមកនេះ ប្រជាជនអ៊ុយក្រែនបានរស់រងទុក្ខវេទនា ស្លាប់ និងរបួសច្រើនម៉ឺននាក់។
-
ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជនថៃបោះឆ្នោតជ្រើសរើសបក្សភូមិចៃថៃរបស់លោកអនុធិន ឆានវីរៈគូន 09.02.2026 7Min.មួយថ្ងៃក្រោយលទ្ធផលឆ្នោតបឋមបង្ហាញថា គណបក្សភូមិចៃថៃរបស់លោកទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភាថៃ កាលពីអាទិត្យទី ៨កុម្ភៈ លោកអនុធិន ឆានវីរៈគូន នៅថ្ងៃចន្ទនេះបានប្រកាសថា គណបក្សភូមិចៃថៃត្រៀមខ្លួនរួចហើយដើម្បីចាប់ដៃជាមួយគណបក្សដទៃទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ បើតាមលទ្ធផលឆ្នោតបឋមប្រកាសដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅយប់ថ្ងៃអាទិត្យ គណបក្សភូមិចៃថៃរបស់លោកអនុធិន ឆានវីរៈគូនទទួលអាសនៈ ជិត២០០ នៅរដ្ឋសភា ដោយនាំមុខដាច់ឆ្ងាយ គណបក្សប្រាឆាឈុន ដែលជាគណបក្សចម្រើននិយមរបស់លោកណាថាភុង រឿងបញ្ញាវុធ។
-
ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥ 01.01.2026 10Min.តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។
-
ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក 22.11.2025 5Min.ជំនួបកំពូលហ្សេ២០ ថ្ងៃទី ២២-២៣វិច្ឆិកាឆ្នាំ២០២៥ ប្រព្រឹត្តទៅ ជាលើកទីមួយ នៅលើដែនដីទ្វីបអាហ្វ្រិក។ ប្រទេសអាហ្វ្រិកខាងត្បូង ជាប្រធានផ្លាស់វេនហ្សេ២០ ចង់ឱ្យជំនួបកំពូល ដែលធ្លាប់ជាឱកាសជួបជុំមេដឹកនាំកំពូលៗនៅលើពិភពលោក ក្លាយជាជោគជ័យការទូតនិងពហុភាគីនិយម។ អាកាសធាតុ ហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយ ជាសំណុំរឿងដែលក្រុមហ្សេ២០ត្រូវលើកមកជជែកគ្នាដោះស្រាយ ប៉ុន្តែប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើពហិការមិនចូលរួមទេ។
-
១០ឆ្នាំក្រោយភេរវកម្ម១៣វិច្ឆិកា២០១៥ បារាំងប្រឈមនឹងការគំរាមភេវកម្មក្នុងទម្រង់ផ្សេង 13.11.2025 4Min.១៣វិច្ឆិកា២០១៥-១៣វិច្ឆិកា២០២៥ ថ្ងៃនេះជាគម្រប់ខួប១០ឆ្នាំ នៃភេរវកម្មដ៏មហាធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។ ភេរវកម្មបានផ្តាច់ជីវិតមនុស្សអស់១៣២នាក់ និងរបួសជាង៣៥០នាក់។ នាឱកាសនេះ បារាំងសូមរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ថ្នាក់ជាតិ ដោយសម្ពោធ “សួននៃការចងចាំ” នៅកណ្តាលក្រុងប៉ារីស។
-
លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ 30.10.2025 4Min.ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។
-
ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថាន នៅតំបន់កាស្មៀរ 07.05.2025 5Min.ដូចអ្វីដែលគេបានព្រួយបារម្ភប៉ុន្មានថ្ងៃមកនេះ ទីបំផុតកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៧ឧសភានេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង៣០នាក់ និងរបួសជិត១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល។ សហគមន៍អន្តរជាតិ បានចេញមុខអំពាវនាវជាបន្តបន្ទាប់ ឲ្យភាគីជម្លោះទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវតែខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំបញ្ឆេះសង្គ្រាមថែមមួយទៀត ព្រោះថាពិភពលោកបច្ចុប្បន្ននេះ មានភាពវឹកវរដោយសារសង្គ្រាមច្រើនរួចទៅហើយ។
-
បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ប្រមុខរដ្ឋចិន លោកស៊ី ជីងពីនផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា 17.04.2025 8Min.ប្រធានាធិបតីចិន លោក ស៊ី ជីងពីនបានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់លោកស៊ីនៅកម្ពុជាពេលនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនេះនៅក្នុងប្រទេសអាស៊ានចំនួន ៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាដែលជាប្រទេសចុងក្រោយ។ អ្វីជាការកត់សម្គាល់ វត្តមានរបស់លោកស៊ីនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជាធ្វើឡើងចំពេលដែលប្រទេសអាស៊ីទាំង ៣ កំពុងប្រឈមនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក។ មួយវិញទៀត កម្ពុជាកំពុងស្វះស្វែងរកការចរចាជាមួយអាមេរិកដើម្បីសម្រួលការដំឡើងពន្ធនេះ។ ជុំវិញសំណុំរឿងនេះ យើងមានបទអន្តរាគមន៍ផ្ទាល់របស់ ស៊ឹម ចាន់សំណាង៖
-
តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមអាចត្រូវបិទបញ្ចប់ដែរទេ? 06.04.2025 10Min.មូលដ្ឋានកងទ័ពសមុទ្ររាមរបស់កម្ពុជាដែលសាងសង់ឡើងវិញនៅក្រោមជំនួយរបស់ចិន ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា ពិធីសម្ពោធដែលមានការផ្សាយផ្ទាល់ផងនោះ គឺចង់ឲ្យប្រជាជនកម្ពុជា និងមនុស្សនៅជុំវិញពិភពលោកឈប់សង្ស័យអំពីទីតាំងនេះ។ គឺជាទីតាំងដែលត្រូវបានសហរដ្ឋអាមេរិកកន្លងមក និងជាបន្តបន្ទាប់ លើកឡើងថា អាចត្រូវផ្តល់ទៅឲ្យកងទ័ពជើងទឹកចិន។ តើក្រោយពីសម្ពោធជាផ្លូវការហើយ ភាពមន្ទិលនៅមូលដ្ឋានកងទ័ពសមុទ្ររាមរបស់កម្ពុជាអាចត្រូវបិទបញ្ចប់ដែរឬទេ?
-
តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ? 23.03.2025 9Min.ចលនាជាតិតស៊ូត្រូវបានបង្កើតឡើងតាមរយៈសមាជប្រជាជនដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ ចលនានេះមាន លោក សម រង្ស៊ី ជាប្រធាន លោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី ជាប្រធានក្រុមជំនួយការ។ សេចក្តីប្រកាសព័ត៌មានបានអះអាងថា ចលនានេះត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់នយោបាយ «សន្តិភាពងើប១វ៉ៃ១» ជំនួសមកវិញដោយ «សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់» និងទាមទារយុត្តិធម៌ឲ្យបានជោគជ័យ។ តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?
-
លោកពូទីនឆ្លើយថា មិនជំទាស់នឹងបទឈប់បាញ់៣០ថ្ងៃទេ តែត្រូវតែនិយាយលក្ខខណ្ឌលម្អិតសិន 14.03.2025 7Min.២ថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្អាកការប្រយុទ្ធបណ្តោះអាសន្ន៣០ថ្ងៃដើម្បីបើកផ្លូវចរចាជាមួយរុស្ស៊ី នៅទីបំផុតលោកពូទីនបានឆ្លើយហើយ កាលពីថ្ងៃព្រហស្បតិ៍ទី១៣មីនា។ លោកពូទីនឆ្លើយថា លោកមិនជំទាស់នឹងការផ្អាកការប្រយុទ្ធបណ្តោះអាសន្ននេះទេ តែត្រូវតែកំណត់លក្ខខណ្ឌឲ្យបានច្បាស់ជាមុនសិន។ តើចម្លើយរបស់លោកពូទីន ដែលថាមិនជំទាស់ទេ តែត្រូវមានលក្ខខណ្ឌនេះ វាមានន័យធាតុពិតទៅ ជាចម្លើយបដិសេធនឹងសំណើររបស់ភាគីអាមេរិកឬយ៉ាងណា?
-
លោកដូណាល់ ត្រាំ ថ្លែងសុន្ទរកថានៅសភាខុនហ្ក្រេស អួតអំពីជោគជ័យដ៏អស្ចារ្យនៃរដ្ឋបាលលោក 05.03.2025 7Min.លោកដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅសភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី២០មករា។ ជាសុន្ទរកថា ដែលពោរពេញទៅដោយអំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និងការដឹកនាំរបស់លោក ដែលត្រឹមតែជាង១ខែ តែបានលទ្ធផលដ៏ល្អអស្ចារ្យ ធ្វើឲ្យសហរដ្ឋអាមេរិកត្រលប់មកខ្លាំងក្លាឡើងវិញ។ សុន្ទរកថាដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់ទស្សនវិស័យនយោបាយក្នុងការដឹកនាំប្រទេសឡើយ។
-
ខួប៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ក្នុងបរិបទដែលរដ្ឋបាលថ្មីអាមេរិក បែរក្បាលទៅខាងរុស្ស៊ី 24.02.2025 6Min.ថ្ងៃទី២៤កុម្ភៈ២០២២ កងទ័ពរុស្ស៊ីបានសំរុកវាយចូលឈ្លានពានអ៊ុយក្រែន។ គិតមកទល់ថ្ងៃនេះ គឺជាថ្ងៃខួបគម្រប់៣ឆ្នាំហើយ ដែលអ៊ុយក្រែនខិតខំប្រយុទ្ធដើម្បីការពារទឹកដី។ បណ្តាថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងកាណាដាជាដើម បានធ្វើដំណើរទៅរដ្ឋធានីកៀវ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីបង្ហាញការសាមគ្គី គាំទ្រអ៊ុយក្រែន ស្របពេលដែលសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ ហាក់កំពុងតែបែរក្បាលទៅខាងរុស្ស៊ី។
-
ចូលឆ្នាំថ្មីភ្លាម អាមេរិករងឧប្បត្តិហេតុបែបភេរវកម្មពីរបន្តបន្ទាប់គ្នា 02.01.2025 6Min.នៅសហរដ្ឋអាមេរិក ក្រោយភេរវកម្ម ឡានបើកបុកហ្វូងមនុស្ស ក្នុងសង្កាត់ទេសចរណ៍នៃក្រុងនូវែលអរឡេអង់ ក្នុងយប់ឆ្លងឆ្នាំ នៅថ្ងៃពុធទី១មករាដដែលនេះ មានករណីបំផ្ទុះរថយន្តមួយគ្រឿងស្លាប់មនុស្សម្នាក់នៅមុខសណ្ឋាគារTrump នៅក្រុងLas Vegas។ អាជ្ញាធរអាមេរិកកំពុងអង្កេតថាតើហេតុការណ៍ទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាដែរឬអត់។
-
តើមានព្រឹត្តិការណ៍ធំៗអ្វីខ្លះកើតឡើងនៅលើពិភពលោក ក្នុងឆ្នាំ២០២៤? 31.12.2024 8Min.ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅ ជាមួយនឹងព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយចំនួន នៅលើពិភពលោក។ ពីដើមបូព៌ា ទៅអាមេរិក សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស បានរាលដាលដល់លីបង់។ ពីការដួលរលំរបបបាស្ហារអាល់អាសាដ ទៅការវិលត្រលប់មកកាន់តំណែងជាថ្មីរបស់លោកដូណាល់ត្រាំ។ នៅអឺរ៉ុប សង្គ្រាមអ៊ុយក្រែនរុស្ស៊ីបានការលូកដៃពីកូរ៉េខាងជើង។ ឯកូរ៉េខាងត្បូងធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ក្រោយការទម្លាក់ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។
-
ស៊ីរី៖ ក្រុមឧទ្ទាមសំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់ 08.12.2024 8Min.នៅស៊ីរី ក្រុមឧទ្ទាមដែលបានវាយសំរុកយ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ១០ថ្ងៃមកនេះ ពេលនេះបានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី៨ធ្នូ។ ក្រុមឧទ្ទាម បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា នេះគឺជាការដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបានដឹកនាំប្រទេសស៊ីរី តាំងតែពីឆ្នាំ១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។
-
កិច្ចប្រជុំកំពូលCOP29 កៀរគរហិរញ្ញវត្ថុនិងរកដំណោះស្រាយទប់ទល់ការប្រែប្រួលអាកាសធាតុ 11.11.2024 8Min.កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 29 បើកធ្វើនៅក្រុងបាគូ ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១វិច្ឆិកានេះ រហូត ដល់២២វិច្ឆិកា ខាងមុខ។ ជំនួបកំពូលរៀបចំដោយអង្គការសហប្រជាជាតិ លើកនេះ ផ្តោតជាសំខាន់ដើម្បីកៀរគរហិរញ្ញវត្ថុនិងរកដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសរកមធ្យោបាយជួយប្រទេសក្រីក្រ ឲ្យមានសមត្ថភាពនិងលទ្ធភាព សម្របខ្លួននឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុនៃកិច្ចប្រជុំពិភពលោកនេះ ត្រូវថមថយសន្ទុះជាខ្លាំង ព្រោះតែជ័យជម្នះជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ឡើងដឹកនាំសហរដ្ឋអាមេរិកនៅពេលដ៏ខ្លីខាងមុខ។