Rean Ruos Podcast

Rean Ruos Podcast

Monyputhy Ly
Negara Cambodia
Genre Self-Improvement, Education, How To
Bahasa KM
Episode 203
Terbaru 13.05.2026

Rean Ruos Podcast (រៀនរស់ផតខាស់) គឺជាផតខាស់អប់រំជីវិតជាភាសាខ្មែរ ដែលផ្តោតលើការបិទគម្លាតរវាងចំណេះដឹងសាលា និងជីវិតជាក់ស្តែង។ វាគ្របដណ្តប់លើប្រធានបទដូចជា ភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត និងផលិតភាព។ ផតខាស់នេះដឹកនាំដោយពុទ្ធិ ដែលជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនផ្នែកអប់រំជីវិត។ វាជាផតខាស់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា។

Episode

  • អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot 13.05.2026 18mnt
    អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់? នោះមិនមែនជារឿងតូចទេ។ វាអាចជា Brain Rot — ស្ថានភាពដែលខួរក្បាលរបស់យើងចាប់ផ្តើមបាត់បងសមត្ថភាព ធ្វើមុខងារដែលវាគួរពូកែទៅលើ។ កត្តានេះកើតឡើងដោយសារការមានទម្លាប់មើលតែមាតិកាខ្លីៗ ការឆ្លាស់សកម្មភាពញឹកញាប់ពេក  និងការពឹងពាក់ទៅលើបច្ចេកវិទ្យាជ្រុលក្នុងការគិតឱ្យយើង។ នៅក្នុងវគ្គនេះ យើងនិយាយអំពី៖ Brain Rot ជាអ្វី ហើយវាកើតឡើងយ៉ាងដូចម្តេច? ហេតុអ្វីការប្តូរសកម្មភាពញឹកញាប់ពេកធ្វើឱ្យយើងអស់កម្លាំងទាំងមិនដឹងខ្លួន? ភាពខុសគ្នារវាង ប្រើបច្ចេកវិទ្យា និង ត្រូវបានបច្ចេកវិទ្យាប្រើ របៀបការពារសមត្ថភាពខួរក្បាលខ្លួន និងហ្វឹកហាត់វាឱ្យនៅចេះគិតបានល្អ អ៊ីនធឺណិតជាឧបករណ៍ — មិនមែនជាម្ចាស់របស់យើងទេ។ យើងត្រូវប្រើវា មិនមែនឱ្យវាប្រើយើងឡើយ។ តស់ ចូលរួមស្តាប់វគ្គថ្មីនេះ ហើយចាប់ផ្តើមគិតជាខ្លួនឯងម្តងទៀត។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
  • យូរទៅលែងចេះគិតដោយខ្លួនឯង? 06.05.2026 35mnt
    ក្នុងវគ្គនេះ យើងពិភាក្សាអំពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម មកលើការគិតរបស់យើង។ ទម្លាប់តែស្តាប់ពីគំនិតអ្នកដទៃ រហូតដល់តែលែងចេះគិតដោយខ្លួនឯង និងមានភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។ កុំនិយាយដល់ "Critical Thinking" ប៉ុន្តែសូម្បីតែខ្លួនគិតអ្វី ក៏យើងមួយចំនួនលែងដឹងដែរ។ យូរទៅ ដល់ថ្នាក់សូម្បីតែមើលវីដេអូណាមួយហើយ យើងមើលទៅលើការចែករំលែក (Comment) ពីអ្នកដទៃ ដើម្បីដឹងថាគួរមានមតិបែបណាទៅលើមាតិកាមួយនេះ? ការគិតខ្ញុំយ៉ាងណាគឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្វីដែលមនុស្សទូទៅគិត។ ជាពិសេស ការគិតដែលមានអ្នកចូលចិត្តច្រើនជាងគេ។ ទេ កុំបែបនេះអី។ គួរណារៀនគិតដោយខ្លួនឯងឡើងវិញ។ មេរៀនគោលនៃវគ្គនេះ៖ របៀបបណ្តាញសង្គមដឹងនាំការគិតយើង ទាំងមិនដឹងខ្លួន បញ្ហានៃការជឿអ្នកដទៃ ច្រើនជាការជឿខ្លួនឯង របៀបបង្កើតឯករាជ្យភាព មកលើការគិតរបស់ខ្លួន ក្នុងពិភពលោកឌីជីថល វគ្គនេះនឹងជួយអ្នកឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅ ទៅលើសមត្ថភាពនៃការគិតត្រិះរិះ និងការយល់ពីខ្លួនឯង។ តស់ ស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់បន្ថែម។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
  • អារម្មណ៍កក់ក្តៅរម្លាយភាពឯកោ 13.04.2026 31mnt
    ចូលឆ្នាំទៅស្រុក។ ទៅតាមការឱ្យតម្លៃរបស់ខ្មែរក្នុងវេលាបុណ្យប្រពៃណីមួយនេះ យើងតែងឱ្យតម្លៃទៅលើការជួបជុំគ្នា ជាមួយនឹងគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រលាញ់ ព្រោះវាជាអ្វីដែលផ្តល់ភាពកក់ក្តៅមកកាន់ជីវិតយើង។ ប៉ុន្តែពេលខ្លះ ជួបមិនដឹងនិយាយអ្វី។ មិនមែនមិនចង់បង្កើតទំនាក់ទំនងទេ ប៉ុន្តែគ្រាន់តែមិនដឹងថាគួរចាប់ផ្តើមពីត្រង់ណា។ ហើយការសន្ទនា និងការទំនាក់ទំនងនេះហើយគឺជាប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ ព្រោះទំនាក់ទំនងគឺពិតជាចាំបាច់ សម្រាប់យើងជាមនុស្សម្នាក់នៅក្នុងសង្គម។ ជាមួយនឹងការប្រាស្រ័យទាក់ទងត្រឹមត្រូវ ភាពស្និតស្នាល និងភាពកក់ក្តៅក៏មានឡើង ហើយជាមួយនឹងអារម្មណ៍បែបនេះ រាល់កង្វល់ និងអារម្មណ៍ឯកោនានាក៏ត្រូវបានរម្លាយបាត់អស់។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍសមត្ថភាពខ្លួន ក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រលាញ់។ សុខសប្បាយ កក់ក្តៅ និងត្រជាក់ត្រជំក្នុងថ្ងៃចូលឆ្នាំខ្មែរនេះទាំងអស់គ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
  • ក្រៅកែវភ្នែកអ្នកដទៃ តើខ្ញុំជានរណា? 01.04.2026 37mnt
    ក្នុងវគ្គនេះ យើងនឹងពិភាក្សាអំពីភាពជាខ្លួនឯង និងឥទ្ធិពលរបស់បណ្តាញសង្គមមកលើការយល់ឃើញរបស់យើងមកលើខ្លួនឯង។ ជាជាងឈ្វេងយល់ពីខ្លួនឯង ជាមួយនឹងការចង់ដឹងចង់យល់ យើងជាច្រើនបែបជាគេចវេសពីការពិត ដើម្បីអាចរត់ទៅតាមអ្វីដែលកំពុងល្បី នៅលើបណ្តាញសង្គមទៅវិញ។ យើងនឹងនិយាយយ៉ាងស៊ីជម្រៅ ទៅលើគំនិត "ស្វែងរកខ្លួនឯង" ដែលពេញនិយមយ៉ាងខ្លាំងជាមួយយុវជនសម័យនេះ។ ប៉ុន្តែជាជាងជួយផ្តល់ជាការយល់ឃើញ ការគិតបែបនេះក៏បែបជាអាចធ្វើឱ្យយើងកាន់តែវង្វេងក៏ថាបាន។ ចំណុចសំខាន់ៗពីវគ្គនេះ៖ ឥទ្ធិពលនៃបណ្តាញសង្គម ទៅលើដំណើរយើងទៅកាន់ការស្គាល់ខ្លួនឯង សម្ពាធក្នុងការរស់ដោយសម្តែងឱ្យអ្នកដទៃមើល ជាជាងរស់ជាខ្លួនឯងពិតមែន ភាពស្មោះត្រង់ជាមួយនឹងខ្លួនឯង និងការអាចទទួលយកខ្លួនឯងពេញលេញ វគ្គនេះនឹងអញ្ជើញអ្នក ក្នុងការចូលរួមគិត និងឆ្លុះបញ្ចាំង ទៅលើថាខ្លួនយើងពិតមែនជាមនុស្សបែបណា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
  • ប្រកួតប្រជែង ដើម្បីអ្វី? 25.03.2026 30mnt
    ក្នុងវគ្គនេះ យើងពិភាក្សាអំពីសម្ពាធ ដែលយើងជាច្រើនមាន ទៅលើភាពជោគជ័យ និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឥតឈប់ឈរ។ មិនថាបានសម្រេចរឿងច្រើនយ៉ាងណាក៏ដោយ យើងក៏អាចនៅតែមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ព្រោះនៅលើបណ្តាញសង្គម យើងតែងតែឃើញមនុស្សម្នាក់ផ្សេង ដែលស្អាត និងជោគជ័យជាងយើង។ ដូចពាក្យសុភាសិតថា៖ "ភ្នំមួយខ្ពស់ តែងតែមានភ្នំមួយទៀតដែលកាន់តែខ្ពស់"។ ក្នុងកិច្ចពិភាក្សានេះ យើងបាននិយាយអំពីសារៈសំខាន់នៃការផ្តោតអារម្មណ៍លើគោលបំណងពិតរបស់ខ្លួន ជាជាងរត់តែទៅតាមអ្វីដែលល្បី ឬឡូយ ទៅតាមភាពអ៊ូអររបស់សង្គម។ ចំណុចសំខាន់ៗក្នុងវគ្គនេះរួមមាន៖ ការយល់ដឹងពីមូលហេតុ ដែលយើងប្រៀបធៀបខ្លួនជាមួយអ្នកដទៃជានិច្ច ផលវិបត្តិនៃការប្រៀបធៀប និងការធ្វើជម្រើសទៅតាមភាពភ័យខ្លាច ការចេះទទួលស្គាល់ និងទទួលយកខ្លួនឯង ការបង្កើតតុល្យភាព រវាងការខិតខំ និងការថែទាំងខ្លួនឯង វគ្គនេះផ្តល់ជូននូវការពិភាក្សាដ៏ស៊ីជម្រៅ និងចាក់ដោត សម្រាប់អ្នកដែលមានសម្ពាធយ៉ាងខ្លាំងក្លា ទៅលើភាពជោគជ័យ និងការប្រៀបធៀប។ _________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
  • នៅតែជាប់គាំ មិនថាខិតខំយ៉ាងណា? 11.03.2026 34mnt
    ស្វាគមន៍មកកាន់រដូវកាលថ្មីនៃ "រៀនរស់ផតខាស់" ហើយក្នុងវគ្គនេះដែរ យើងមានការចូលរួមដោយក្រុមការងារម្នាក់ពីរៀនរស់ ឈ្មោះ ប៉ាយ៊ាំ ដែលយើងសន្ទនាពីអារម្មណ៍ជាប់គាំងនៅមួយកន្លែង ដែលយុវជនជាច្រើនជួបប្រទះ។ ពេលខ្លះ មិនមែនដោយសារខ្ជិលច្រអូសនោះទេ។ ខំដែរ ប៉ុន្តែនៅតែមិនទៅមុខ។ មិនថាខិតខំយ៉ាងណា ក៏ដូចជាមិនមានផលអ្វីថ្មីសោះ។ នៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងសម្ពាធពីការប្រៀបធៀបយ៉ាងធ្ងន់ធ្ងរ វាងាយស្រួលណាស់ ដែលយើងអាចបាត់បង់ទំនុកចិត្តមកលើខ្លួនឯង និងមានអារម្មណ៍ទន់ខ្សោយ ដោយសារបានឃើញមនុស្សនានានារត់ទៅមុខបានយ៉ាងលឿន លើកលែងតែខ្លួនយើងម្នាក់។ ក្នុងការសន្ទនានេះ យើងនឹងចូលកាន់តែជ្រៅទៅលើអារម្មណ៍មួយនេះ។ យើងនឹងឈ្វេងយល់ពី៖ មូលហេតុដែលយើងជាច្រើនមានអារម្មណ៍ជាប់គាំង សម្ពាធពីខាងក្រៅ ដែលធ្វើឱ្យយើងមើលមិនឃើញការលូតលាស់ដែលខ្លួនបានឆ្លងកាត់ ការបាត់បង់កម្លាំងចិត្ត និងទំនុកចិត្ត ដោយសារការប្រៀបធៀប តើជំហានទៅមុខមានរូបរាងបែបណា? វិធីក្នុងការស្វែងរកផ្លូវចេញពីតំបន់ចុះអ័ព្ទ ដែលយើងបានវង្វេង និងគាំក្នុងហ្នឹងយូរហើយ ការមានអារម្មណ៍ជាប់គាំង មិនមានន័យថាខ្លួនបរាជ័យនោះឡើយ។ វាគ្រាន់តែមានន័យថា យើងស្ថិតនៅក្នុងរដូវកាលនៃការផ្លាស់ប្តូរមួយ ដែលតម្រូវឱ្យយើងពន្យឺតខ្លួន ដើម្បីយល់ពីខ្លួនឯង និងពិភពលោកកាន់តែប្រសើរ ដូចនោះយើងអាចជ្រើសរើសទិសដៅ សម្រាប់ដំណើរជីវិត កាន់តែប្រសើរ។ វគ្គនេះគឺជាទីតាំងមួយ សម្រាប់យល់ និងឆ្លុះបញ្ចាំងពីអារម្មណ៍ជាប់គាំងបែបនេះ។ វាជាការសន្ទនាសម្រាប់អ្នករាល់គ្នា ដែលកំពុងតែព្យាយាមខិតខំខ្លាំងណាស់ ប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លួននៅនឹងថ្កល់មួយកន្លែងដដែរ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
  • បារម្ភបានអី? 11.02.2026 10mnt
    មួយថ្ងៃៗ មិនខ្វះទេ រឿងដែលយើងបារម្ភ។ សូម្បីតែអត់ ក៏ចិត្តយើងចេះតែផលិតការបារម្ភថ្មីៗ សម្រាប់យើងផងដែរ។ ប៉ុន្តែ បារម្ភបានអ្វីមកវិញ? តើមានពេលណា ដែលការបារម្ភ ធ្វើឱ្យរឿងមួយកាន់តែប្រសើរដែរឬអត់? អត់ទេ។ ដូចនោះកុំអី។ ដើម្បីកាត់បន្ថយការបារម្ភ រៀនវែកញែកឱ្យបានច្បាស់លាស់ថា តើរឿងណាដែលយើងអាចគ្រប់គ្រងបាន ហើយណាវិញមិន? បើមិនអាចគ្រប់គ្រងបានទេ ខំខ្វល់ខ្វាយយ៉ាងណាក៏នៅតែប៉ុនហ្នឹង។ បើអាចវិញ នៅបារម្ភធ្វើអី្វទៀត? ទៅគ្រប់គ្រងវាទៅ។ តាមពិតទៅគឺបែបនេះ។ គ្មានទេ រឿងដែលយើងគួរបារម្ភ។ ជាមួយនឹងការយល់ឃើញ និងការផ្តោតអារម្មណ៍ត្រឹមត្រូវ ចិត្តយើងក៏កាន់តែធូរ ពីសម្ភាធចិត្តដូច្នេះ។ តស់ ចូលរួមស្តាប់ ដើម្បីយល់បន្ថែមពីគំនិតនេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)   ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • គិតម៉េច អារម្មណ៍អញ្ចឹង 04.02.2026 9mnt
    បើចង់គ្រប់គ្រងអារម្មណ៍ ចូរចាប់ផ្តើមជាមួយនឹងការគិត ព្រោះទស្សនៈយើងនេះហើយដែលកំណត់អារម្មណ៍យើង។ គិតយ៉ាងម៉េច អារម្មណ៍គឺអញ្ចឹង។ ដូចទស្សនវិទូ Epictetus ណែនាំថា "បញ្ហាមិនមែនជាអ្វីដែលកើតឡើង ប៉ុន្តែមតិយើងទៅលើអ្វីដែលកើតឡើងទៅវិញទេ"។ អាចថា រឿងមួយល្អឬមិនល្អ ទៅតាមការគិតយើង។ ហើយបើយើងគិតថាមិនល្អ អារម្មណ៍យើងក៏មិនល្អដូចគ្នាដែរ។ ទស្សនៈយើងនេះហើយ ដែលបង្កឱ្យយើងមានអារម្មណ៍បែបនោះ។ ប្រសិនបើយើងមានមតិ ការរំពឹងទុក និងការខ្វល់ខ្វាយទៅលើរឿងច្រើនយ៉ាង អារម្មណ៍យើងក៏ងាយនឹងប៉ះទង្គិចដូចគ្នាដែរ។  គួរណាឈ្វេងយល់ពីផ្នត់គំនិត ការគិតស្វ័យប្រវិត្ត និងជំនឿនានា ដែលយើងមាន ព្រោះមិនមែនគ្រប់យ៉ាងសុទ្ធតែចាំបាច់ ហើយមិនមែនគ្រប់យ៉ាងសុទ្ធពិតនោះទេ។ តស់ ចូលររួមស្តាប់វគ្គនេះ ដើម្បីឈ្វេងយល់ពីទំនាក់ទំនងរវាងការគិត និងអារម្មណ៍របស់យើង។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)   ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • សេរីភាពក្នុងជីវិត ចាប់ផ្តើមពីចិត្ត 21.01.2026 8mnt
    យើងផ្តោតអារម្មណ៍លើអ្វី យើងចងចិត្តនឹងរឿងហ្នឹង។ ផ្តោតកាន់តែខ្លាំង ទៅលើរឿងដែលយើងគ្មានលទ្ធភាពគ្រប់គ្រង យើងក៏កាន់តែរងទុក្ខកាន់តែច្រើនដូចគ្នា។ គ្រប់យ៉ាង ចាប់ផ្តើមពីក្នុងចិត្ត ដូចការណែនាំរបស់ទស្សនវិទូ Stoicism ម្នាក់ឈ្មោះ Epictetus ដែលជាអតីតទាសករមួយរូប នៅសម័យក្រិកបូរាណ។ ដោយបានរស់នៅតាំងពីតូច ក្នុងវណ្ណៈមួយដែលគ្មានសិទ្ធសេរីភាពអ្វីសោះ គាត់អាចមើលឃើញពីធាតុពិតនៃសេរីភាព ដែលមិនត្រឹមតែសំដៅសេរីភាពផ្លូវកាយ ប៉ុន្តែក៏ផ្លូវចិត្តផងដែរ។ យើងជាច្រើន សូម្បីតែមិនបានទទួលរងការឃុំឃាំងពីខាងក្រៅដោយ ក៏មិនមានសេរីភាពពេលដែរ ពីព្រោះចិត្តយើងខ្លះប្រៀបដូចជាកន្លែងឃុំឃាំងមួយ ដែលយើងយកតាមរហូត។ ចងចិត្តខ្លួនជាមួយនឹងរឿងមិនត្រឹមត្រូវ ខ្លួនយើងទេជាអ្នករងគ្រោះ។ សេរីភាពដ៏ពិតប្រាកដមួយ ចាប់ផ្តើមពីក្នុងចិត្ត ដូចដែលណែនាំដោយ Epictetus ។ រៀនវែកញែកឱ្យច្បស់លាស់ ថារឿងណាគួរ និងមិនគួរខ្វល់ខ្វាយទៅលើ ព្រោះនោះហើយនឹងកំណត់សេរីភាពផ្លូវចិត្តរបស់យើង។ តស់ ចូលរួមស្តាប់ ដើម្បីឈ្វេងយល់បន្ថែមពីទស្សនៈមួយនេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)   ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • ពង្រឹងចិត្ត តាមទស្សនវិជ្ជា Stoicism 14.01.2026 9mnt
    សម័យកាលកាន់តែពិបាក ចិត្តរឹងមាំនិងនឹងនរក៏កាន់តែចាំបាច់។ ហើយតើគួរធ្វើយ៉ាងណា ដើម្បីអាចកសាងចិត្តរឹងមាំ? ដើម្បីពង្រឹងចិត្ត គួរណាឈ្វេងយល់ពីទស្សនវិជ្ជា Stoicism ដែលបានកើតចេញតាំងពីសម័យក្រិក បានជាង ២០០០ ឆ្នាំមកហើយ។ ទស្សនវិជ្ជានេះបានជួយមនុស្សរាប់លាននាក់ ក្នុងច្រើនសម័យ ដើម្បីធ្វើឱ្យពួកគាត់មានភាពរីករាយក្នុងពេលបច្ចុប្បន្ន និងជាពិសេសមានភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងឧបសង្គក្នុងជីវិត។ តស់ស្តាប់ ដើម្បីឈ្វេងយល់បន្ថែម ពីការកសាងចិត្ត ជាមួយនឹងទស្សនវិជ្ជានេះ។ __________________________ 🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism) ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។ ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។ សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • សន្តិភាពនឹងការឈឺចាប់ឆ្នាំនេះ 31.12.2025 10mnt
    ទំព័រឆ្នាំនេះនឹងត្រូវបានបិទ ប៉ុន្តែយើងនឹងយកអ្វីខ្លះតាមខ្លួន សម្រាប់ឆ្នាំក្រោយ? ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ហើយការឈឺចាប់ក៏បែបជាធំធេង។ ដំបូង ខ្ញុំក៏គិតដូច្នោះដែរ ប៉ុន្តែដល់តែបានឃើញការឈឺចាប់របស់បងប្អូនជនភៀសសឹកផ្ទាល់នឹងភ្នែក នៅសប្តាហ៍មុននេះ បានដឹងថាការឈឺចាប់ខ្ញុំឆ្នាំនេះគឺតូចណាស់ បើប្រៀបធៀបជាមួយនឹងពួកគាត់។ បទពិសោធបានទៅជួបពួកគាត់ផ្ទាល់ បានផ្លាស់ប្តូរការយល់ឃើញពីជីវិតខ្ញុំទាំងស្រុង។ ជាញឹកញាប់ យើងតែងតែសម្លឹងមើលទៅលើ ថាខ្លួនអាចមានអ្វី ដែលកាន់តែប្រសើរ និងកាន់តែច្រើន។ គោលដៅ និងការរំពឹងទុកកាន់តែធំទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនដែលមានអារម្មណ៍ថាខ្លួនគ្រប់គ្រាន់សោះ។ ពេលខ្លះ ឈឺចាប់តែម្នាក់ឯង ដោយសារការគិតរបស់ខ្លួន។ ប៉ុន្តែ ដល់តែយើងក្រឡេកចេញពីខ្លួនឯង និងសម្លឹងមើលទៅលើការឈឺចាប់របស់អ្នកដទៃ បានយើងយល់ឃើញថាខ្លួនសំណាងប៉ុណ្ណា។ ការឃើញទិដ្ឋភាពនោះ និងការអាចជួយសម្រួលការឈឺចាប់អ្នកដទៃផ្ទាល់នឹងដៃ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សុខ នឹងការឈឺចាប់របស់ខ្លួនទៅវិញ។ អារម្មណ៍ស្ងប់ និងសុខនេះហើយជាអ្វីដែលខ្ញុំត្រូវការយកតាមខ្លួន សម្រាប់ដំណើរឆ្នាំក្រោយ។ តស់ ចូលរួមស្តាប់ទំាងអស់គ្នា សម្រាប់វគ្គថ្មីមួយនេះ។  __________________________ 🧭 ទាញយក កូនសៀវភៅឆ្លុះបញ្ចាំង "កំណត់ហេតុឆ្លងឆ្នាំ" ដោយឥតគិតថ្លៃទៅតាម៖ www.reanruos.com/reflect  __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • ជួយខ្លួនឯង ទាំងមិនរងចាំជំនួយ 24.12.2025 7mnt
    ជំនួយពីដទៃ អាចមិនទៀងទាត់នោះទេ។ គួរណាកុំរំពឹង ប៉ុន្តែពង្រឹងខ្លួនឯងវិញ។ ហើយសម្រាប់ខ្ញុំ នេះគឺជាការឆ្លាស់សតិមួយថ្មី ដែលខ្ញុំឃើញពីបងប្អូនយើង ក្នុងខណៈពេលជម្លោះនេះ។ ពិតជាសប្បាយចិត្ត និងមានអារម្មណ៍ Inspired នៅពេលដែលបានឃើញការរួបរួមសាម្គី និងជួយគ្នាទៅវិញទៅមក ក្នុងវេលាដ៏ពិបាកដូច្នេះ។ ហើយនេះគឺជាមេរៀនជីវិតមួយ ដែលខ្ញុំបានរៀនពីសង្គមយើងក្នុងវេលានេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • ខួរក្បាលធម្មជាតិ ក្នុងសម័យ A.I. 03.12.2025 16mnt
    តើការពឹកពាក់លើបញ្ញាសិប្បនិម្មិត (A.I.) ខ្លាំងពេក អាចផ្តល់ជាបញ្ហាអ្វីដែរ? ក្នុងវគ្គនេះ យើងនឹងឈ្វេងយល់ពីទំនាក់ទនងរវាងខួរក្បាលធម្មជាតិ ជាមួយនឹងបច្ចេកវិទ្យា A.I. ទាំងនោះ។ ខណៈពេលដែល បច្ចេកវិទ្យា A.I. កាន់តែជឿនលឿន និងកាន់តែដិតដាលក្នុងរបៀបរស់នៅរបស់យើង យើងក៏មានហនិភ័យកាន់តែច្រើន ក្នុងការពឹងពាក់ជ្រុល រហូតដល់តែបាត់បង់សមត្ថភាពនៃការគិតដោយខ្លួនឯង សូម្បីតែរឿងសាមញ្ញៗ។ លើសពីនេះទៅទៀត យើងក៏និយាយទាក់ទងពីរបៀបប្រើប្រាស់ដ៏ល្អ និងមានតុល្យភាពមួយ ដូចនេះយើងអាចនៅតែប្រើប្រាស់ ដោយមិនបោះបង់ចោលសមត្ថភាពខួរក្បាលខ្លួនទាំងស្រុង។ តស់ ចូលរួមស្តាប់វគ្គនេះទាំងអស់គ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
  • កំណត់ហេតុឆ្លងឆ្នាំ 26.11.2025 8mnt
    សល់តែប៉ុន្មានសប្តាហ៍ទៀតនេះ យើងនឹងឆ្លងទៅកាន់ឆ្នាំក្រោយហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? រួចរាល់ឬនៅ? មួយឆ្នាំពិតជាលឿន ប៉ុន្តែក៏រួមមាននូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើង។ ខ្លះក៏អាចប៉ះទង្គេចនឹងអារម្មណ៍ និងចិត្តយើងផងដែរ។ ដោយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការគិត និងឆ្លុះបញ្ចាំងលើហេតុការណ៍ទាំងនោះ វាក៏នៅដក់ក្នុងចិត្តយើង ដែលអាចថែមទាំងបន្សល់ទុកជាសម្ពាធសម្រាប់ឆ្នាំក្រោយទៅទៀត។ វេលានេះជាវេលាល្អមួយ សម្រាប់សិក្សាពីខ្លួនឯង និងដំណើរជីវិតរបស់ខ្លួន ជាមួយនឹងការឆ្លុះបញ្ចាំង ដូចនេះយើងអាចមើលឃើញមេរៀន និងបង្កើតការយល់ឃើញថ្មីៗ ដែលអាចជួយយើងនាឆ្នាំក្រោយខាងមុខនេះ។ ដំណឹងល្អមួយនោះគឺ យើងបានរៀបចំជា "កំណត់ហេតុឆ្លងឆ្នាំ" ដែលជាកូនសៀវភៅតូចមួយ មាននូវសំណួរឆ្លុះបញ្ចាំងជាច្រើន សម្រាប់ណែនាំគាត់ ក្នុងការយល់ពីដំណើរឆ្នាំនេះ និងជាពិសេសរៀបចំខ្លួនសម្រាប់ឆ្នាំក្រោយ។ សៀវភៅនេះគឺឥតគិតថ្លៃ។ គាត់គ្រាន់តែត្រូវដោនឡូតនៅ reanruos.com/reflect និងព្រីនដោយខ្លួនឯងប៉ុណ្ណោះ។ ជាមួយនឹងប៉ុន្មានម៉ោងនៃការឆ្លុះបញ្ចាំង គាត់នឹងកត់សម្គាល់ថាខ្លួនមានអារម្មណ៍ធូរស្រាល និងមានភាពច្បាស់លាស់ជាងមុន ទៅលើគោលដៅខ្លួនឆ្នាំក្រោយ។ នេះជាអំណោយតូចមួយ ពីខាងរៀនរស់ ដែលជាអរគុណ ក្នុងការគាំទ្រពួកយើងជានិច្ច។ សង្ឃឹមថាសៀវភៅនេះនឹងផ្តល់តម្លៃថ្មីៗ ក្នុងដំណើររៀនរស់របស់គាត់។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
  • ហេតុអ្វីយើងគិតថាខ្លួនល្ងង់? 12.11.2025 13mnt
    ក្នុងវគ្គនេះ ខ្ញុំចង់និយាយពីទំនាក់ទំនងរវាងការសិក្សា និងការគិតយើងទៅលើបញ្ញារបស់ខ្លួន។ ខ្ញុំកត់សម្គាល់ឃើញថា ផ្នត់គំនិតយើងជាច្រើនទៅលើខួរក្បាល និងបញ្ញាខ្លួន បានកើតចេញពីការអប់រំ នៅពេលធំធាត់ ដែលនៅតែដកជាប់ក្នុងចិត្តយើង មកដល់ពេលនេះ។ មនុស្សខ្លះរៀនមិនចេះ មិនថាខំយ៉ាងណា មិនមែនដោយសារខួរក្បាលគាត់មិនល្អនោះទេ ប៉ុន្តែដោយសារតែបុគ្គលិកលក្ខណៈនៃការរៀនរបស់យើង អាចនឹងខុសពីរបៀបបង្រៀនទូទៅ។ ដោយខុសគេ យើងក៏អាចគិតថាខ្លួនមិនប្រក្រតីផងដែរ។ ទោះជាមិនល្ងង់ ក៏ចាប់ផ្តើមគិតថាខ្លួនល្ងង់ដែរ។ ហើយបើយើងនៅតែប្រកាន់ខ្ជាប់ដូច្នោះ យើងនឹងកំណត់ជីវិតខ្លួន សូម្បីតែបានរៀនចប់ក៏ដោយ។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីដោះលែងខ្លួន ពីការគិតអវិជ្ជមានបែបនេះ មកលើខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
  • ភាពទទេនៅក្នុងខ្លួន 05.11.2025 14mnt
    តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ? ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។ ដោយដូច្នេះ ក៏គ្មានកម្លាំងនឹងធ្វើអ្វីទាំងអស់។ អារម្មណ៍បែបនេះ មិនល្អទេ។ ប៉ុន្តែ ដោយសារតែវា ខ្ញុំក៏អាចយល់ពីខ្លួនឯង។ អារម្មណ៍ទទេនេះប្រៀបបានដូចជាសំឡេងខ្សឹបមួយចេញពីក្នុងខ្លួន ដែលប្រាប់យើងពីខ្លួនឯង។ ដោយស្តាប់វា ខ្ញុំក៏យល់កាន់តែច្បាស់ថា អ្វីទៅដែលពិតជាមានតម្លៃ និងអត្ថន័យសម្រាប់ជីវិតខ្ញុំពិតមែន។ មិនជាអារម្មណ៍ដែលត្រូវគេច ប៉ុន្តែជាអារម្មណ៍ដែលត្រូវយល់ ព្រោះការយល់ពីវា យើងក៏យល់ពីខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីអារម្មណ៍មួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
  • រស់ជាខ្លួនឯង 29.10.2025 11mnt
    ត្រូវស្គាល់ខ្លួនឯង ប៉ុន្តែស្គាល់ដោយរបៀបណាទៅ? រឿង ២ ដ៏ពិបាកក្នុងជីវិត៖ ការស្គាល់ខ្លួនឯង និងការរស់ជាខ្លួនឯង។ ចំណេះដឹងពីខ្លួនឯងគឺពិតជាសំខាន់ ប៉ុន្តែក៏ជារឿងមួយ ដែលយើងមិនសូវទទួលបានការណែនាំត្រឹមត្រូវ។ ក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកពីដំណើរនៃការឈ្វេងយល់ពីខ្លួនឯង ដែលជាដំណើរដែលយើងម្នាក់ៗ ត្រូវឆ្លងកាត់ដោយខ្លួនឯង។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីវិធីសិក្សាពីខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង" កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។ 📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥🕧 ៤ សប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ទៅ ៨ ល្ងាច📍 សិក្សាអនឡាញផ្ទាល់ ជាមួយនឹង ពុទ្ធិ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
  • រសជាតិនៃស្ត្រេស 22.10.2025 10mnt
    ជីវិតមួយដែលគ្មានស្ត្រេសសោះ អាចទៅរួចដែរឬទេ? ទៅតាមធម្មជាតិនៃជីវិត បែបមិនអាចទេ។ ប៉ុន្តែ ទោះជាបែបនោះមែន មិនមានន័យថា យើងគ្មានជម្រើសឡើយ។ ស្ត្រេស តែងតែមាន។ ប៉ុន្តែ ដែលធ្វើការជ្រើសរើសដែរឬទេថា ស្ត្រេសណាយើងចង់មាន និងស្រ្តេសណាទៀតយើងមិនចង់មាន? គួរណាតែគិត ព្រោះចុងក្រោយ នៅតែស្រ្តេសដូចតែគ្នា។ សំខាន់នោះ តើរសជាតិស្ត្រេសណាទៅ ដែលអ្នកចូលចិត្ត? តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់កាន់តែទូលំទូលាយ ទាក់ទងពីការគ្រប់គ្រងស្ត្រេស។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
  • ដំណើរទាំង ២ ក្នុងជីវិត 01.10.2025 6mnt
    រាល់នាទី យើងធ្វើដំណើរពីរនេះនៅក្នុងជីវិត៖ ដំណើរខាងក្រៅ និងដំណើរខាងក្នុង។ មួយជាអ្វីដែលកើតឡើងនៅខាងក្រៅ ហើយមួយទៀតជាអ្វីកើតឡើងនៅខាងក្នុង។ នេះហើយបានជារឿងដូចគ្នាអាចយល់ខុស ដោយមនុស្សពីរអ្នក។   ក្នុងការសិក្សាពីខ្លួនឯង យើងគួរណាតែយល់ពីដំណើរខាងក្នុងយើង។ ទៅតាមអ្វីកើតឡើង តើអ្នកមានអារម្មណ៍យ៉ាងណា? គិតយ៉ាងណា? យល់ឃើញអ្វីដែរ? ដល់តែយើងធ្វើដូច្នោះ ទើបយើងអាចយល់ពីបទពិសោធន៍ជីវិតខ្លួន នៅក្នុងពិលោកនេះ។   តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីទ្រឹស្តីមួយនេះ សម្រាប់ការយល់ពីខ្លួនឯង។   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
  • ស្គាល់ខ្លួនឯង ដោយសរសេរ 24.09.2025 8mnt
    ការសរសេរជាការទទួលយកខ្លួនឯង។ ការកាន់ប៊ិចប្រៀបដូចជាការបើកត្រចៀក ត្រៀមនឹងស្តាប់ខ្លួនឯងអញ្ចឹង។ វាដូចជាការប្រាប់ខ្លួនឯងថា "ខ្ញុំនៅទីនេះ និងរួចរាល់សម្រាប់អ្នក"។ ដល់តែផ្ចង់សតិមកខ្លួនឯងដូច្នេះ ទើបយើងអាចយល់។   ឈប់ស្វែងរកខ្លួនឯង ដោយទៅរកឯណាឆ្ងាយ ប៉ុន្តែបង្ហាញមុខលើសន្លឹកសៀវភៅទៅ ព្រោះការសរសេរឆ្លុះបញ្ចាំងជាការអានពីខ្លួនឯងហើយ។ រៀនចាប់អារម្មណ៍ពីការគិត និងអារម្មណ៍ដែលខ្លួនមាន ទៅតាមការសរសេរ ព្រោះទាំងនោះជាតម្រុយនៃបុគ្គលិកលក្ខណៈរបស់អ្នក។   តស់ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីតម្លៃនៃការសរសេរ សម្រាប់ការស្គាល់ និងទទួលយកខ្លួនឯង។   __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 កម្មវិធីសិក្សា "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

Populer di

Podcast ini juga muncul di daftar podcast negara-negara ini.