SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS
Paese Australia
Lingua KM
Episodi 1072
Ultimo 17.10.2026

ព័ត៌មានឯករាជ្យ និងរឿងរ៉ាវពី SBS Audio ដែលភ្ជាប់អ្នកទៅកាន់ជីវិតនៅក្នុងប្រទេសអូស្ត្រាលី និងសហគមន៍អូស្ត្រាលីដែលនិយាយភាសាខ្មែរ។

Episodi

  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ 17.10.2026 4min
    *** ស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនៅអូស្ត្រាលី វិលត្រឡប់ទៅរកកម្រិតខ្ពស់បំផុត ចាប់តាំងពីក្រោយវិបត្តិកូវីដ។ *** អត្រាអ្នកអត់ការងារធ្វើនៅអូស្ត្រាលី បានកើនឡើងដល់ ៤,៧ ភាគរយ ដោយមានការបាត់បង់ការងារចំនួន ៣៩ ០០០ កន្លែងនៅក្នុងខែកញ្ញា។ *** ពលរដ្ឋអូស្ត្រាលីម្នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់រយៈពេល ៩៤៥ ថ្ងៃ។
  • កុមារកម្ពុជា ១លាន៣សែននាក់ នឹងទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃបាតុភូត El Niño 16.10.2026 3min
    បាតុភូត El Niño នៅក្នុងឆ្នាំ២០២៦-២០២៧នេះ អាចបង្កឱ្យបរិយាកាសក្តៅខ្លាំង និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់កុមារជាង ៣៤៧លាននាក់ នៅតាមបណ្តាជិត ១០០ប្រទេស នៅទូទាំងពិភពលោក។ សម្រាប់កុមារកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ផ្នែកកុមារ ហៅកាត់ថា UNICEF បានព្យាករថា មានកុមារកម្ពុជា ១លាន ៣សែននាក់ នឹងទទួលរងផលប៉ះពាល់។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ 16.10.2026 11min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទរៀបចំផែនការជួញដូរគ្រឿងញៀន តម្លៃ ១៧ លានដុល្លារ។ *** បុគ្គលិកនៅអាកាសយានដ្ឋានស៊ីដនីធ្វើកូដកម្មម្តងទៀត ដែលបណ្តាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាកដំណើរការ។ *** អតីតប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ប្រកែកថាគ្មានកំហុសចំពោះការចោទប្រកាន់ថ្មីៗពាក់ព័ន្ធនឹងអំពើទារុណកម្ម នៅឯតុលាការក្រុងញូវយ៉ក។#sbsaudiopodcast
  • កម្ពុជា-ថៃ បន្តចូលរួមក្នុងយន្តការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ 16.10.2026 2min
    កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានធ្វើឡើង នៅវិមានសន្តិភាព(ICJ) ទីក្រុងឡាអេ។ បើតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការផ្សះផ្សានេះ តម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។#sbsaudiopodcast
  • ក្រុមគ្រួសារជាច្រើនត្រូវរស់នៅបែកគ្នាដោយសារតែវិធានច្បាប់ថ្មីៗនៃទិដ្ឋាការ 15.10.2026 15min
    ជាមួយនឹងពាក្យស្នើសុំទិដ្ឋាការសម្រាប់ឪពុកម្តាយជាងមួយសែនប្រាំម៉ឺនករណី នៅកកស្ទះមិនទាន់បានដោះស្រាយ ការផ្លាស់ប្តូរថ្មីៗលើវិធានទិដ្ឋាការសម្រាប់អ្នកមកលេង (visitor visa) នឹងធ្វើឱ្យការជួបជុំគ្នាឡើងវិញជាមួយឪពុកម្តាយដែលមានវ័យចំណាស់ៗ កាន់តែមានភាពលំបាកថែមទៀត។ សម្រាប់មនុស្សមួយចំនួន ការចំណាយខ្ពស់ និងរយៈពេលរង់ចាំយូរអង្វែង បានបង្ខំឱ្យពួកគេត្រូវជ្រើសរើសរវាងការបន្តរស់នៅក្នុងប្រទេសអូស្ត្រាលី ឬការរស់នៅជាមួយឪពុកម្តាយដែលមានវ័យចំណាស់នៅឯបរទេស។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ 15.10.2026 4min
    *** រកឃើញបេតិកភណ្ឌជម្រកក្រោមរូងថ្មរបស់ជនជាតិដើម Aboriginal នៅតំបន់ Blue Mountains ក្រោមជំនួយពីបច្ចេកវិទ្យាដ្រូន។ *** គេព្យាករថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត។ *** សម្តេចសង្ឃប៉ាប លីអូ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកសួត។#sbsaudiopodcast
  • រដ្ឋាភិបាលខ្មែរទាមទារឱ្យលោក សម រង្ស៊ី បដិសេធនូវការផ្សាយរបស់ថៃ ពាក់ព័ន្ធ​បញ្ហាព្រំដែន 14.10.2026 9min
    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ផង និងជាលាយលក្ខណ៍អក្សរផង ដើម្បីទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេស ចេញមុខបដិសេធនូវសំដីរបស់លោក Nantiwat Samart អតីតលេខារដ្ឋមន្ត្រីការបរទេសថៃ ដែលបានលើកឡើងពីការថ្លែងរបស់លោក សម រង្ស៊ី ថា កម្ពុជាជាអ្នកវាយប្រហារថៃមុន ក្នុងជម្លោះព្រំដែន កាលពីពេលកន្លងទៅ។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ 14.10.2026 12min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អូស្ត្រាលី និងហ្ស៊កដានី ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខ។ *** សេចក្តីព្រាងច្បាប់ថ្មី៖ ក្រុមហ៊ុនផលិតឧស្ម័នធំៗ នឹងតម្រូវឱ្យបម្រុងទុកបរិមាណឧស្ម័នរហូតដល់ ២០ ភាគរយ នៃបរិមាណនាំចេញ សម្រាប់អតិថិជនក្នុងស្រុក។ *** បារាំងកំពុងស្វែងរកក្រុមហេគឃ័រ ដែលបានចូលគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅតាមផ្សារទំនើបរាប់រយទីតាំង។#sbsaudiopodcast
  • ការិយាល័យពន្ធដារអូស្រ្តាលីពន្យារពេល ការហាមឃាត់ការបង់ពន្ធតាមរយៈកាតឥណទាន 13.10.2026 15min
    ការិយាល័យពន្ធដារអូស្ត្រាលីបានឱ្យដឹងថា ខ្លួននឹងបន្តទទួលយកការបង់ប្រាក់ពន្ធតាមរយៈកាតឥណទាន (Credit Card) រហូតដល់ខែមិថុនា ឆ្នាំ ២០២៧។ កាលពីដើមខែនេះ ការិយាល័យពន្ធដារបានប្រកាសពីការហាមឃាត់ការបង់ប្រាក់ពន្ធតាមកាតឥណទានចាប់ពីខែធ្នូ ឆ្នាំ ២០២៦ តទៅ ដែលជាការសម្រេចចិត្តមួយបានបង្កឱ្យមានការរិះគន់ពីសំណាក់ម្ចាស់អាជីវកម្មខ្នាតតូច និងក្រុមឧស្សាហកម្មមួយចំនួន។ រដ្ឋាភិបាលសហព័ន្ធនិយាយថា ខ្លួននឹងផ្តល់ថវិកាបន្ថែម និងបានពិភាក្សាជាមួយ ATO ដើម្បីពន្យារពេលការផ្លាស់ប្តូរនេះ។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ 13.10.2026 4min
    ** បុគ្គលិកថែទាំជាងបួនសែនប្រាំមួយម៉ឺននាក់ ត្រៀមទទួលបានការដំឡើងប្រាក់ឈ្នួល ដើម្បីធានាប្រាក់ឈ្នួលស្មើភាពគ្នារវាងបុរស និងស្ត្រី។ ** គណបក្សហ្រ្គីនរដ្ឋវិចថូរៀ ចង់ឱ្យម្ចាស់ផ្ទះជួលត្រូវមានអាជ្ញាប័ណ្ណ និងមានការត្រួតពិនិត្យលើអចលនទ្រព្យសម្រាប់ជួល ក្រោមសំណើថ្មីមួយសម្រាប់ការបោះឆ្នោត។ ** ក្រុមគ្រួសាររបស់ក្មេងស្រីវ័យជំទង់ជនជាតិថៃ ចង់ឱ្យបុរសជនជាតិអូស្ត្រាលីដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់នាង ទទួលទោសប្រហារជីវិត។#sbsaudiopodcast
  • How laws are made, and how they affect you | How Australia Works - របៀបតាក់តែងច្បាប់ និងការជះឥទ្ធិពលមកលើរូបអ្នក | How Australia Works 13.10.2026 11min
    How are laws made in Australia? Through Wurundjeri Elder Uncle Dave Wandin’s story of the Birrarung, also known as the Yarra River, learn how an idea becomes a bill, passes through Victoria’s parliament and receives royal assent, the formal approval that makes it law. - តើច្បាប់ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចនៅក្នុងប្រទេសអូស្ត្រាលី? តាមរយៈរឿងរ៉ាវរបស់ Uncle Dave Wandin ដែលជាព្រឹទ្ធាចារ្យជនជាតិ Wurundjeri អំពីទន្លេ Birrarung (ឬដែលគេស្គាល់ថាជាទន្លេ Yarra River) សិក្សាពីរបៀបដែលគំនិតមួយវិវត្តទៅជាសេចក្តីព្រាងច្បាប់ ឆ្លងកាត់ការអនុម័តដោយសភារដ្ឋវិចថូរៀ និងទទួលបានការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ (Royal Assent) ដែលធ្វើឱ្យវាក្លាយទៅជាច្បាប់។How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page.
  • #120 Going to a wedding (Med) - សិក្សាភាសាអង់គ្លេសភាគទី120៖ ការទៅចូលរួមពិធីមង្គលការ 11.10.2026 11min
    Learn English useful for going to a wedding. Practise asking about the ceremony and reception, talking about gifts and gift registries, and inviting someone as your plus-one. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ប្រើប្រាស់នៅពេលទៅចូលរួមពិធីមង្គលការ។ អនុវត្តការសាកសួរអំពីការរៀបចំពិធី និងកម្មវិធីទទួលភ្ញៀវ ការនិយាយអំពីកាដូ និងបញ្ជីកាដូដែលម្ចាស់កម្មវិធីចង់បាន ព្រមទាំងការអញ្ជើញនរណាម្នាក់ឱ្យទៅចូលរួមជាដៃគូជាមួយអ្នក។Keep practising the phrases from this episode and test what you’ve learned with our quiz here. - Keep practising the phrases from this episode and test what you’ve learned with our quiz here.
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦ 10.10.2026 3min
    ** រដ្ឋាភិបាលសហព័ន្ធសម្រេចដកថយ ចំពោះការហាមប្រើកាតឥណទាននៅការិយាល័យពន្ធដារ។ ** មន្ត្រីប៉ូលិសដែនដីភាគខាងជើងម្នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការផលិតកាំភ្លើងក្លែងក្លាយនៅផ្ទះ។ ** សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើនាវាជាងដប់គ្រឿង ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងរបស់អ៊ីរ៉ង់។#sbsaudiopodcast
  • រដ្ឋាភិបាលផ្តល់ថវិកាជួសជុលនិងធ្វើផ្លូវថ្មី នៅក្នុងក្រុងបាត់ដំបង 09.10.2026 4min
    ផ្លូវសំខាន់ៗ ចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង នឹងត្រូវចាប់ផ្តើមស្ថាបនាឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការអនុម័តកញ្ចប់ថវិកា លើការជួសជុលផ្លូវសំខាន់ៗ ចំនួន ៧ខ្សែទៀត នៅក្នុងខេត្តបាត់ដំបង ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃផងដែរ។
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ 09.10.2026 12min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កាលបរិច្ឆេទនៃការហាមប្រើប័ណ្ណឥណទានរបស់ការិយាល័យពន្ធដារអូស្ត្រាលី ត្រូវបានពន្យារពេល។ ** ទិន្នន័យថ្មីៗស្តីពីការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ ត្រូវបានបង្ហាញ។ ** អ្នកឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ និយាយអំពីគម្រោងប្រើប្រាស់ប្រាក់រង្វាន់ដែលទទួលបាន។
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ 08.10.2026 4min
    **រដ្ឋាភិបាលបក្សលេប័រគាំទ្រសេចក្តីសម្រេចរបស់ការិយាល័យពន្ធដារអូស្ត្រាលី ដែលនឹងលែងទទួលយកការបង់ប្រាក់តាមរយៈកាតឥណទាន។ ** ក្រុមប៉ូលិសឆ្លើយតបពិសេសដំបូងគេបង្អស់នៅអូស្ត្រាលី ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បាញ់ប្រហារនៅ Bondi។ ** ការសិក្សាអន្តរជាតិថ្មីមួយ កំណត់និយមន័យជាសកលសាថ្មី សម្រាប់ជំងឺធាត់ជ្រុល។#sbsaudiopodcast
  • ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដ៏សម្បូរបែបនៅវត្តខេមរង្សារាម ក្នុងទីក្រុងស៊ីដនី 08.10.2026 12min
    នៅតាមទីវត្តអារាមទូទាំងប្រទេសអូស្រ្តាលីកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមបែបបទប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរយើង ដែលមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១រោច ខែភទ្របទ ដែលត្រូវជាថ្ងៃបិណ្ឌ១ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ដូចគ្នាដែរនៅវត្តខេមរង្សារាម ហៅវត្តខ្មែរបុន្នីរីគ្គ ក្នុងទីក្រុងស៊ីដនី ក៏កំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌយ៉ាងអធិកអធម ជាពិសេសនៅថ្ងៃចុងសប្តាហ៍នេះនឹងមានកម្មវិធីជាច្រើន ទាំងតាមបែបព្រះពុទ្ធសាសនា ក៏ដូចជាការវេចនំខ្មែរ រហូតដល់ការរាំរបាំបុរាណ ការសម្តែង DJ និងប្រគំតន្រ្តីកម្សាន្តទៀតផង។ សូមជួបជាមួយ លោកសុខ សុភាព ប្រធានគណៈកម្មការពុទ្ធកសមាគមន៍ខ្មែរសាជីវកម្មរដ្ឋញូសៅវែលដូចតទៅ។
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ 07.10.2026 13min
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សសម្ព័ន្ធការពារការកាត់បន្ថយចំនួនទិដ្ឋាការសម្រាប់សិស្សនិស្សិតអន្តរជាតិ។ ** ជ័យជម្នះសម្រាប់ក្រុមអ្នកការពារបរិស្ថានក្នុងតំបន់ នៅឯតុលាការជាន់ខ្ពស់នៃរដ្ឋញូសៅវែល។ ** ក្រុមហ៊ុនបច្ចេកវិទ្យា និងទិន្នន័យ សង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងអធិបតេយ្យភាពផ្នែកបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេស។#sbsaudiopodcast
  • បុរសដែលអះអាងខ្លួនថាជាអ្នកធ្វើដងចប ដងកាំបិត នៅខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទបំផ្លាញព្រៃឈើ 07.10.2026 4min
    បុរសម្នាក់ដែលអះអាងខ្លួនឯងថា ជាសិប្បករម្នាក់ ដែលបានបើកសិប្បកម្ម ធ្វើដងចប ដងកាំបិត និងដងពូថៅ ធ្វើពីឈើ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតុលាការខេត្តសៀមរាបចេញដីកា កោះហៅឱ្យចូលបំភ្លឺ ក្រោមបទចោទប្រកាន់ថាជាអ្នកបំផ្លាញព្រៃឈើ។
  • ការផ្លាស់ប្តូរភាសានៅក្នុងប្រទេសអូស្ត្រាលី កំណត់ទម្រង់នៃការពិនិត្យសើរើឡើងវិញជាថ្មីរបស់ SBS 06.10.2026 9min
    ក្រុមគ្រួសារអន្តោប្រវេសន៍ និងក្រុមគ្រួសារចេះភាសាពីរជាច្រើន មានការចងភ្ជាប់ទំនាក់ទំនង និងការចងចាំផ្ទាល់ខ្លួន ទាក់ទងនឹងការស្តាប់កម្មវិធីផ្សាយជាភាសាផ្សេងៗរបស់ SBS តាមរយៈវិទ្យុ។ កម្មវិធីទាំងនេះបានធ្វើការផ្លាស់ប្តូរ និងពង្រីកវិសាលភាពជាបន្តបន្ទាប់ ហើយនៅពេលនេះ SBS កំពុងត្រៀមធ្វើការពិនិត្យសើរើឡើងវិញលើសេវាកម្មផ្នែកភាសារបស់ខ្លួន (Language Services Review) ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសហគមន៍ និងតម្រូវការនានារបស់ប្រទេសអូស្ត្រាលីក្នុងសម័យទំនើប។ បច្ចុប្បន្នដំណើរការពិគ្រោះយោបល់ជាមួយសាធារណជនកំពុងតែប្រព្រឹត្តទៅ ដែល ចាប់ផ្តើមពីថ្ងៃទី ៥ ខែតុលា រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។

Popolare in

Questo podcast compare anche nelle classifiche dei podcast di questi paesi.