ទស្សនៈព្រឹត្តិការណ៍ពិភពលោក
RFI ខេមរភាសា / Khmer
0
<p>នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ យើងនឹងលើកយកព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគ ជូនលោកអ្នកស្តាប់។</p>
Episoade
-
ហេតុអ្វីការប៉ុនប៉ងរបស់លោកត្រាំ ដើម្បីជំរុញកិច្ចព្រមព្រៀងAbraham អាចបរាជ័យធ្លាក់ទឹក? 26.05.2026 5minជំហររបស់លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រធានាធិបតីទី៤៧របស់អាមេរិកប្រកាសដំណឹងជាមួយការប្តូរជំហរក្រឡាប់ចាក់ ធ្វើឲ្យពិភពលោកតាមសឹងមិនទាន់។ ទាក់ទងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំអាមេរិកបង្ហោះសារម្តងថា ជិតឈានសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងភ្លាមៗជាមួយអ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមTruth Social របស់លោកកាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយថា លោកបានប្រាប់ក្រុមចរចាអាមេរិកកុំឲ្យប្រញាប់ នៅក្នុងរឿងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោកត្រាំនិយាយយ៉ាងដូច្នេះ នៅពីរថ្ងៃក្រោយ លោកជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំអារ៉ាប់ ដើម្បីនិយាយពីកិច្ចព្រមព្រៀងAbraham ឬកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់។
-
លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំនិងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នាដោយរូបភាព និងការឃោសនា 19.05.2026 4minសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។
-
តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា? 13.05.2026 5minលោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា?
-
ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប? 10.05.2026 5minភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។
-
ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង OPEP-OPEC? 04.05.2026 4minកាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។
-
សង្រ្គាមនៅដើមបូព៌ាជាមេរៀនសម្រាប់ប្រទេសនៅឈូងសមុទ្រដឹងថា គេមិនអាចពឹងផ្អែកតែលើមហាអំណាចតែមួយ 23.04.2026 4minរងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។
-
សង្គ្រាមអ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច? 19.04.2026 4minនៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មានតម្លៃដូចជាបូរណភាពដែនដីមួយដែរសម្រាប់អ៊ីរ៉ង់ និងជាប្រធានបទដែលធ្លាប់ខ្ទាស់កិច្ចចរចាអស់ជាច្រើនឆ្នាំមកហើយ។ តើគេអាចមានជម្រើសអ្វីខ្លះ ក្នុងដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បីឱ្យអ៊ីរ៉ង់អាចទទួលយកបាន?
-
តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា? 10.04.2026 6minបើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់?
-
ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែងរដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន 22.03.2026 6minចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?
-
តើនឹងមានផលវិបាកអ្វីខ្លះ ក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស? 19.03.2026 5minសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។
-
តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិកដក យកខែលមីស៊ីលពីខ្លួនទៅដាក់ពង្រាយនៅដើមបូព៌ា? 14.03.2026 5minអាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី១០មីនា ដើមសប្តាហ៍ប្រធានាធិបតីកូរ៉េខាងត្បូងបានឆ្លើយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ដោយថា កូរ៉េខាងត្បូងបានប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិកឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តើកូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើងដែរឬទេ?
-
អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់? 09.03.2026 8minសង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី១១ គិតត្រឹមថ្ងៃអង្គារទី១០មីនា។ រុស្ស៊ី សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ចំណែកចិនជាអតិថិជនទិញប្រេងរបស់អ៊ីរ៉ង់បានបន្លឺសំឡេងបរិហារិះគន់ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មានប្រទេសណាមួយ រុស្ស៊ី ឬចិនដែលចូលជួយអ៊ីរ៉ង់នោះទេ។ គ្មានប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាសយ៉ាងចាស់ដៃពីសំណាក់អាមេរិក និងអ៊ីស្រាអែល។ ហេតុអ្វីបានជាចិន និងរុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុកឲ្យអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត និងជាប្រទេសផ្គត់ផ្គង់ប្រេងនៅឯកោ រងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ?
-
ឥណ្ឌូណេស៊ី៖ ទីក្រុងហ្សាការតាប្រឈមមុខនឹងវិបត្តិគំនរសំរាមពេញទីក្រុង ដោយគ្មានដំណោះស្រាយ 19.02.2026 6minកាកសំណល់សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហាយូរឆ្នាំមកហើយ នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅមួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយថ្ងៃ អ្នករស់នៅទីក្រុងហ្សាការតា បង្កើតកាកសំណស់សំរាម ដល់ទៅ ១៤០០០ តោន ខណៈទីលានចាក់សំរាម លែងមានលទ្ធភាពស្តុកទុកបាន។ លើសពីសោភណ័ភាពទីក្រុង វិបត្តិគំនរភ្នំសំរាមនៅទីក្រុងហ្សាការតា គឺជាប្រភពនៃបញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្ភ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ តែត្រូវអង្គការសង្គមស៊ីវីលចាត់ទុកថាគ្មានប្រសិទ្ធភាព។
-
៥ឆ្នាំនៃសង្រ្គាមស៊ីវិល រដ្ឋាភិបាលស្រមោលភូមានៅតែស្ថិតនៅលើផ្លូវទ័ល 08.02.2026 9minគិតនៅត្រឹមខែកុម្ភៈនេះ មានរយៈពេល៥ឆ្នាំគត់ ដែលភូមាធ្លាក់ខ្លួនទៅក្នុងសង្រ្គាមស៊ីវិលភូមា ក៏ព្រោះតែក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់លោកស្រី អ៊ុងសាន ស៊ូជី ដាក់ពន្ធនាគារ គ្មានថ្ងៃនឹងដោះលែង។ នៅក្នុងសង្រ្គាមផ្ទុះនៅពេញទូទាំងប្រទេសភូមា គូប្រជែងធំបំផុតរបស់របបសឹក គឺរដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ ដែលត្រូវបានបង្កើតឡើងនៅតែប៉ុន្មានខែ ក្រោយរដ្ឋប្រហារ។ ប្រមូលផ្តុំដោយអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋាភិបាលស្រមោលភូមា ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងបានការទទួលស្គាល់ពីប្រជាជនភូមា ត្រូវបានគេមើលឃើញថា ជាក្រុមប្រឆាំងដ៏សក្តិសមដែលមានកម្លាំងអាចផ្តួលរំលំអំណាចរបស់របបយោធាដឹកនាំដោយលោកមីន អ៊ុងឡាំង។ សង្រ្គាមស៊ីវិលនៅភូមា អូសបន្លាយ៥ឆ្នាំមកហើយ ប៉ុន្តែ រដ្ឋាភិបាលស្រមោលភូមា នៅតែមិនទាន់អាចយកឈ្នះលើរបបសឹក។ ហេតុអ្វី?
-
បោះឆ្នោតសភាថៃ៖ គណបក្សប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភថាគេនឹងរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល 04.02.2026 5minថ្ងៃអាទិត្យទី៨កុម្ភៈខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការឃោសនានយោបាយ របស់គណបក្សទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍នេះ។ ផ្អែកតាមស្ទាបស្ទង់មតិ គណបក្សប្រាឆាឈុន ដែលជាបក្សមានទំនោរចម្រើននិយម និងគាំទ្រដោយយុវជនថៃភាគច្រើននោះ អាចនឹងឈ្នះនាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើកមុនៗ ដើម្បីរារាំង មិនឲ្យបក្សប្រាឆាឈុន ឈានទៅកាន់អំណាច។
-
តើលោកស៊ី ជីនពីង កំពុងតែបោសសំអាតកងទ័ពចិន ដើម្បីពង្រឹងអំណាចផ្តាច់មុខឬ? 28.01.2026 4minក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូល២រូបនៃកងទ័ពចិន គឺលោក ចាង យូសៀ អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី នាយសេនាធិការអន្តរកងទ័ពចិន។ អ្នកទាំង២ត្រូវបានដកហូតពីមុខតំណែងភ្លាមៗ បន្ទាប់ពីជាប់ចោទថា បានបំពានច្បាប់វិន័យកងទ័ព។ ផ្អែកតាមការវិភាគ ការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ពទាំងពីរនេះ គឺជាការបោសសំអាតក្នុងជួរថ្នាក់ដឹកនាំធំៗនៃកងទ័ពចិន ដែលលោកស៊ី ជីនពីង ចង់ទុកតែមនុស្ស ដែលមានភក្តីភាពនឹងលោក ហើយធ្វើតាមលោកគ្រប់រឿងដោយគ្មានការជំទាស់។
-
តើនៅតំបន់អាកទិក ចិននិងរុស្ស៊ី មានសម្ព័ន្ធភាពព្រមទាំងមហិច្ឆតាអ្វីខ្លះ? 22.01.2026 5minមហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង បានក្លាយជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលញ៉ាំងឲ្យមានការប្រជែងគ្នារវាងមហាអំណាច។ ជាក់ស្តែង វាគឺជាអ្វីដែលលោកដូណាល់ ត្រាំ បានប្រកាស ដើម្បីផ្តល់អំណះអំណាងថាហេតុអ្វី បានជាលោកត្រូវការគ្រប់គ្រងកោះហ្ក្រូអិនឡង់ដ៍។ ជាការពិតមួយ ដែលថាតំបន់អាកទិក បានក្លាយជាផ្លូវចរាចណ៍ទំនិញកាន់តែងាយស្រួល ដោយសារតែផែនដីឡើងកំដៅ ហើយធ្វើឲ្យទឹកកករលាយ។ ប្រមាណជាង១០ឆ្នាំមកហើយ ដែលចិននិងរុស្ស៊ី បានរួមសហការគ្នា ទាំងក្នុងការដឹកជញ្ជូនទំនិញនិងវិស័យកងទ័ព នៅក្នុងតំបន់នេះ។
-
ហេតុអ្វីរាជាណាចក្រនៅឈូងសមុទ្រពែរ្ស៍មិនចង់ឃើញអាមេរិកវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់? 19.01.2026 6minបើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្វីបអារ៉ាប់ និងប្រទេសជិតខាងរបស់អ៊ីរ៉ង់ ដូចជាតួកគី ឬប៉ាគីស្ថានជាដើមមិនប្រាថ្នាចង់ឃើញប្រធានាធិបតីអាមេរិកបញ្ជាទ័ពឲ្យវាយប្រហារ ដើម្បីផ្តួលរំលំរបបផ្តាច់ការអ៊ីរ៉ង់នោះទេ។ ចាប់តាំងពីលឺលោកត្រាំគំរាមវាយប្រហារយោធាទៅលើបបផ្តាច់ការអ៊ីរ៉ង់ដែលកំពុងរងការចោទប្រកាន់ថា បានបង្រ្កាបបង្ហូរឈាមបាតុករអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងកាតាជាដើមបានព្យាយាមបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ កុំឲ្យវាយប្រហារទៅលើអ៊ីរ៉ង់។ ហេតុអ្វីបានជាដូច្នេះ?
-
តើកោះហ្រ្កោអិនឡង់ដ៍មានអ្វីល្អ បានជាគ្រប់គ្នាប៉ងចង់បាន? 14.01.2026 4minនៅមួយរយៈចុងក្រោយនេះ កោះរបស់ប្រទេសដាណឺម៉ាក ហ្រ្កោអិនឡង់ដ៍បានក្លាយជាចំណុចប្រទាញប្រទង់ ដើមចមនៃភាពតានតឹងគ្នាខ្លាំង រវាងអាមេរិក និងដាណឺម៉ាក។ តានតឹងនឹងគ្នា ចាប់តាំងពីលោកដូណាល់ ត្រាំបានគំរាមប្រើគ្រប់មធ្យោបាយដើម្បីដណ្តើមយកកោះពីដាណឺម៉ាកមកធ្វើជាកម្មសិទ្ធិរបស់អាមេរិក នោះបើទោះបីជាត្រូវប្រើកម្លាំងយោធា។ តើកោះហ្រ្កោអិនឡង់ដ៍ដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលធំជាងបារាំង៤ដង និងគ្របដណ្តប់ដោយទឹកកកដល់ទៅ៨១% មានអ្វីល្អ បានជាគ្រប់គ្នាចង់បានយកមកគ្រប់គ្រងខ្លាំងម្ល៉េះ?
-
តើយន្តហោះចម្បាំងឥណ្ឌាធ្លាក់នៅពិព័រណ៍អាកាសចរណ៍ឌូបៃ ប៉ះពាល់ដល់រូបភាពប្រទេសឥណ្ឌាយ៉ាងណា? 23.11.2025 3minនៅថ្ងៃសុក្រទី ២១វិច្ឆិកា២០២៥ មានករណីធ្លាក់យន្តហោះចម្បាំង ជាលើកទីមួយ ក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះនៅក្រុងឌូបៃ។ យន្តហោះចម្បាំងនោះជារបស់ឥណ្ឌា ផលិតនៅឥណ្ឌា មានឈ្មោះថា Tejas (តេជៈ)។ កាលពីខែមីនាឆ្នាំមុន យន្តហោះប្រភេទនេះធ្លាប់ធ្លាក់មួយគ្រឿងហើយ នៅពេលហោះសាកល្បង។ តើគ្រោះថ្នាក់នេះប៉ះពាល់ដល់ឧស្សាហកម្មយន្តហោះចម្បាំងឥណ្ឌា និងរូបភាពប្រទេស យ៉ាងណា?
Popular în
Acest podcast apare și în topurile de podcasturi din aceste țări.