បទយកការណ៍
RFI ខេមរភាសា / Khmer
0
ការចាប់អារម្មណ៍ និងការក្រឡេកមើលទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Epizode
-
ផលិតផលកសិកម្មកម្ពុជាបង្ហាញមុខយ៉ាងហ៊ឹកហ៊ាក់ជាលើកទី១ នៅពិព័រណ៍ចំណីអាហារSIAL ប៉ារីស 18.10.2026 14minសហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្មកម្ពុជាប្រមាណជាង៣០បានបង្ហាញមុខយ៉ាងព្រោងព្រាតនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី១៧ ដល់ថ្ងៃទី២១តុលា។ ជាលើកទី១នៅក្នុងប្រវត្តិ ចូលរួមរបស់ខ្លួននៅក្នុងពិព័រណ៍ ចំណីអាហារអន្តរជាតិនៅទីក្រុងប៉ារីស(ពិព័រណ៍ស្យាល់ប៉ារីស SIAL Paris) កម្ពុជាមានពន្លាជាតិធំទូលាយនៅក្នុងចំណោមពន្លាជាតិរបស់ប្រទេសជាង១២០ដែលបានចូលរួម។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅឧទ្យានពិព័រណ៍ Parc d’exposition ជាយក្រុងប៉ារីស។ -
អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត 17.10.2026 8minអង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ មិនត្រូវបានយកចិត្តទុកដាក់ រស់នៅក្នុងភាពក្រីក្រ បោះបង់ចោលការសិក្សា និងពឹងផ្អែកលើការងារធ្ងន់ដើម្បីបានកម្រៃ។ -
ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្មកររោងចក្រ 16.10.2026 7minចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា គ្រូបង្គោល និងសិក្ខាកាមយល់ថា សំឡេងដែលមិនអាចបន្លឺជាពាក្យសម្តី ត្រូវបានជំនួសដោយសិល្បៈគំនូរ និងរឿងនិទានដើម្បីលើកកម្ពស់ភាពថ្លៃថ្នូរក្នុងអាជីពកម្មករកាត់ដេរ៕ -
បុណ្យភ្ជុំបិណ្ឌវត្តព្រះវិហារសួគ៌ ខេត្តកណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ 12.10.2026 5minវត្តព្រះវិហារសួគ៌ក្នុងខេត្តកណ្តាល បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយកម្មវិធីបំបោលក្របី និងសេះ។ ពិធីបំបោលក្របីនិងសេះ គឺជាទំនៀមទម្លាប់ ពីដូនតា ដើម្បីសុំសេចក្តីសុខពីលោកតាម្ចាស់ស្រុក និងឧទ្ធិសដល់បារមីព្រះអង្គវត្តព្រះវិហារសួគ៌ ដើម្បីសុំឲ្យលោកថែរក្សាអ្នកស្រុក និងសត្វពាហនៈ កុំមានជំងឺឈឺថ្កាត់៕ -
ការវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌបន្តជាប្រពៃណីមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើន 09.10.2026 6minនៅរៀងរាល់រដូវភ្ជុំបុណ្យ គេសង្កេតឃើញពលរដ្ឋខ្មែរភាគច្រើនតែងវេចនំអន្សមជ្រូក អន្សមចេក នំបត់ និងនំគមដើម្បីយកទៅវត្ត។ នេះជាប្រពៃណីមួយមិនអាចខ្វះបាន ពិសេសអ្នករស់នៅទីជនបទ។ តែសម្រាប់អ្នកទីក្រុង ឬទីប្រជុំជន ប្រពៃណីវេចនំអន្សមនេះមិនសូវមាន និងត្រូវបានជំនួសដោយការទិញពីផ្សារ៕ -
ក្រសួងអប់រំ និងសមាគមគ្រូបង្រៀនអបអរទិវាគ្រូបង្រៀនពិភពលោកក្នុងបរិបទ ២ខុសគ្នា 05.10.2026 8minថ្ងៃទី៥ តុលា ជាខួបលើកទី៣២ នៃទិវាគ្រូបង្រៀនពិភពលោក។ នៅកម្ពុជា ការអបអរទិវាគ្រូបង្រៀនបានធ្វើឡើងក្នុងទិដ្ឋភាព ២ខុសគ្នា រវាងក្រសួងអប់រំ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រសួងអប់រំបានរៀបចំទិវានេះដោយរំលឹកពីវីរៈភាពរបស់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនថែមទៀតក្នុងសម័យបច្ចកវិទ្យាទំនើប។ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានយកឱកាសនេះដើម្បីទាមទារឲ្យដំឡើងប្រាក់ខែគ្រូបង្រៀន ព្រមទាំងភ្ជាប់សារនយោបាយទាមទារសិទ្ធិសេរីភាព និងការដោះលែងសកម្មជននយោបាយ។ -
រទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម 02.10.2026 7minរទេះគោជាមធ្យោបាយដឹកជញ្ជូនមួយដែលអ្នកសែ្រចម្ការយកទៅដឹកស្រូវ អង្ករ ចម្បើង ឬកណ្តាប់។ តែបច្ចុប្បន្ន ដោយមានមធ្យោបាយដឹកជញ្ជូនទំនើបផ្សេងទៀត រទេះគោហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង។ បើតាមជាងដំឡើងរទេះគោ បច្ចុប្បន្ននេះ រទេះគោខ្នាតតូច ឬរទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម។ តែគេកត់សម្គាល់ឃើញថា នៅតាមភូមិនីមួយៗ មានជាងឈើតិចតួចណាស់ដែលអាចដំឡើងរទេះគោបាន។ -
ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ 30.09.2026 15minប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត្រឹម ២១២ដុលារនេះថា មិនអាចផ្គត់ផ្គង់ការរស់នៅរបស់កម្មករនិយោជិត និងមិនអាចឆ្លើយតបនឹងបញ្ហាអតិផរណានៅកម្ពុជាបានទេ។ -
បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ 27.09.2026 8minថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ក៏ដូចជាវត្តអារាមជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា បានរៀបចំពិធីបោះបាយបិណ្ឌ និងកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើបែបនេះ សាច់ញាតិ ដែលបានកើតជាប្រេត នឹងទទួលបាននំចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕ -
ប្រជាជនខ្មែរនៅបរទេសចោទជាសំណួរថា តើពួកគេអាចធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ 25.09.2026 14minទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែសង្រ្គាមស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជនខ្មែររស់នៅប្រទេសបារាំងនៅតែនឹកមិនភ្លេចជាតិមាតុភូមិរបស់ខ្លួន។ ទៅតាមទម្លាប់ជាង១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរនៅបរទេសដែលផ្តួចផ្តើមគំនិតដោយព្រះសង្ឃខ្មែរនៅវត្តពោធិវង្ស នៅក្នុងទីក្រុងស្ហង់សៀរម៉ានបានរៀបចំកម្មវិធីជួបជុំប្រជាជនខ្មែរដើម្បីសំណេះសំណាល ស្វែងរកមតិយោបល់ដើម្បីជួយកម្ពុជាប្រទេសកំណើតដែលពួកគេយល់ថា កំពុងរងការឈ្លានពានពីប្រទេសជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅវត្តពោធិវង្ស។ សូមអញ្ជើញតាមដានទស្សនាដូចតទៅ៖ -
អ្នកទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ 20.09.2026 12minក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។ -
សមាគមខ្មែរនៅបារាំងជាថ្នាលបណ្តុះបណ្តាលអ្នករបាំបុរាណខ្មែរដោយមិនប្រកាន់ពូជសាសន៍ ឬរូបសម្បត្តិ 18.09.2026 11minសមាគមន៍ខ្មែរនៅបារាំងបានក្លាយជាកន្លែងបណ្តុះបណ្តាលរបាំបុរាណខ្មែរដល់គ្រប់ជនជាតិមិនថា បារាំង ខ្មែរ ចាស់ឬក្មេង ធាត់ ឬស្គម។ នៅសមាគមរបាំបុរាណខ្មែរBCK នៅទីក្រុងប៉ារីស អ្នករាំប្រុសស្រី គ្រប់វ័យបានចំណាយពេលហាត់រាំក្រោមការបង្ហាត់បង្រៀនរបស់អ្នកគ្រូវ័ន សាវ៉ៃ អតីតអ្នករបាំក្នុងព្រះបរមរាជវាំង។ ជាមួយឆន្ទៈដ៏ខ្ពស់ និងចំណង់ចំណូលចិត្តចំពោះរបាំបុរាណខ្មែរ សិស្សរបាំខ្មែរបារាំង ជាង៣០នាក់តស៊ូ អត់ធ្មត់ហាត់រាំនៅរៀងរាល់ថ្ងៃអាទិត្យ មួយថ្ងៃ៤ម៉ោង។ -
អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង 18.09.2026 8minពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕ -
អ្នកដឹកជញ្ជូនទំនិញតាមអនឡាញ អាចរកចំណូលបានសមរម្យ តែប្រឈមនឹងហានិភ័យតាមដងផ្លូវ 14.09.2026 7minកាលពីពេលថ្មីៗនេះ អង្គការអន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយដោយរកឃើញថា ការងារតាមថ្នាលបច្ចេកវិទ្យាឌីជីថល(Digital Labour Platforms) ឬតាមapp នៅកម្ពុជា កំពុងតែរីកស្គុះស្គាយ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម ILO ទោះមានការរីកចម្រើន តែអ្នកធ្វើការក្នុងវិស័យនេះ ក៏កំពុងតែជួបប្រទះបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងម៉ោងធ្វើការ សន្តិសុខការងារ ការគាំពារផ្នែកសង្គម និងជាពិសេសសុវត្ថិភាពនៅតាមដងផ្លូវ។ អ្នកដឹកជញ្ជូនម្ហូបអាហារតាមអនឡាញម្នាក់ៗ សុទ្ធតែបានអះអាងដូចៗថា គ្រោះថ្នាក់ចរាចរណ៍ជាហានិភ័យខ្ពស់សម្រាប់ពួកគេ។ -
១៥ឆ្នាំក្រោយមរណភាព ស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែជាសាក្សីនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម 14.09.2026 9minទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា បានដាក់បង្ហាញស្នាដៃជាច្រើនរបស់លោក វ៉ាន់ ណាត ដែលផ្ទាំងគំនូរមួយចំនួនឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងមន្ទីរសន្តិសុខ ស-២១ និងជីវិតក្នុងសម័យខ្មែរក្រហម៕ -
កម្ពុជាសំឡឹងឃើញផ្កាយរណបដែលខ្លួន ប៉ងចង់ផលិតដោយខ្លួនឯង? 11.09.2026 10minគណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវបានបារាំងអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីអវកាសនៅទីក្រុងប៉ារីសថ្ងៃទី៩ និងទី១០កញ្ញា។ មានវត្តមានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុនឯកជនបរទេសក្នុងវិស័យអវកាស កម្ពុជាមានមហិច្ឆតារបស់ខ្លួន នោះគឺការប៉ងចង់ផលិតផ្កាយរណបដោយខ្លួនឯងនាថ្ងៃអនាគត។ ឈាង បុប្ផាបានជួបគណៈប្រតិភូកម្ពុជានៅGrand Palais ក្នុងទីក្រុងប៉ារីស។ -
កម្មកររោងចក្រមួយចំនួនទាមទារដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ ឱ្យឆ្លើយតបការកើនឡើងថ្លៃទំនិញ 11.09.2026 7minការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ ដើម្បីឱ្យថៅកែអាចដំឡើងប្រាក់ខែច្រើនទេ។ ទោះជាយ៉ាងណា ពួកគេសុំដំឡើងត្រឹម ១០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រាលការលំបាករបស់ពួកគេ៕ -
កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត 08.09.2026 8minបាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦ អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង ដែលជាភូមិមួយក្នុងឃុំវាល កំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ កសិករមួយចំនួននៅភូមិព្រៃខ្លុងបានសម្តែងក្តីបារម្ភពីការខាតបង់ទិន្នផលស្រូវ និងខ្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួតនេះ៕ -
Jean Luc Moreau Deleris អ្នកថតរូបដែលនាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងដីកម្ពុជា 05.09.2026 10minសង្រ្គាមវាយប្រហារឈ្លានពានរបស់យោធាថៃចូលក្នុងដីកម្ពុជាមិនមែនជារឿងតូចតាចដែលគេត្រូវមើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Delerisបាននាំយករូបភាពស្តីពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញប្រាសាទ ភូមិផ្ទះសម្បែងដោយសារស្នាដៃវាយប្រហាររបស់កងទ័ពថៃ មកលាតត្រដាងឲ្យគេឃើញ នៅក្នុងមហោស្រពរូបថតកាសែតVisa pour l’image Perpigan លើកទី៣៨ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីឈ្មោះមួយនៅប្រទេសបារាំង។ មហោស្រពរូបថតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៣ខែកញ្ញា។ -
ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យអាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃកប់សព 04.09.2026 8minព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ធ្វើជាផ្ទះលំហែ ឬធ្វើកសិកម្មជាដើម។ អ្នកភូមិបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយទប់ស្កាត់ចរន្តទិញ លក់ដីកប់សពទាំងនោះ ដើម្បីឲ្យពួកគេអាចត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចពូនង៕
Priljubljen v
Ta podkast je tudi v lestvicah podkastov teh držav.