ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

RFI ខេមរភាសា / Khmer
Država USA
Zvrsti News
Jezik KM
Epizode 24
Zadnja 26.05.2026

<p>នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។</p>

Epizode

  • ហេតុអ្វីការប៉ុនប៉ង​របស់​លោកត្រាំ ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​Abraham អាច​បរាជ័យធ្លាក់ទឹក? 26.05.2026 5min
    ជំហរ​របស់​លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅ​មួយថ្ងៃ ប្រធានាធិបតីទី​៤៧​របស់​អាមេរិក​ប្រកាសដំណឹង​ជាមួយ​ការប្តូរជំហរ​ក្រឡាប់ចាក់ ធ្វើ​ឲ្យពិភពលោក​តាមសឹង​មិនទាន់។ ទាក់ទង​នឹង​ការចរចា​ដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំ​អាមេរិក​បង្ហោះសារ​ម្តងថា ជិត​ឈាន​សម្រេច​បាន​កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោក​មិន​ប្រញាប់​ចង់​បាន​កិច្ចព្រមព្រៀង​ភ្លាមៗ​ជាមួយ​អ៊ីរ៉ង់។ ជាក់ស្តែង  នៅក្នុងសារ​បង្ហោះផ្សាយ​លើ​បណ្តាញសង្គម​Truth Social របស់​លោក​កាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយ​ថា លោក​បាន​ប្រាប់​ក្រុមចរចាអាមេរិក​កុំ​ឲ្យ​ប្រញាប់ នៅក្នុង​រឿង​រកកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់។ លោកត្រាំ​និយាយ​យ៉ាងដូច្នេះ នៅពីរថ្ងៃ​ក្រោយ លោក​ជួបពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អារ៉ាប់ ដើម្បី​និយាយ​ពី​កិច្ចព្រមព្រៀង​Abraham ឬ​កិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព​រវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់។
  • លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា 19.05.2026 4min
    សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា​ ក៏ជាមធ្យោបាយ​មួយដែរ ដែលភាគីទាំង២បា​នប្រើ ដើម្បី​គំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក​។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ​បានបង្ហោះរូបថត និងវីដេអូ​​ បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​​ បង្ហាញ​ឲ្យ​ឃើញ​លោក ​ត្រៀមចុចប៊ូតុងក្រហម​ បញ្ជាគ្រាប់បែក​បរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍​រដ្ឋ របបអ៊ីរ៉ង់​បានផ្សព្វផ្សាយឃោសនា​ ​នូវជ័យជំនះ​របស់អ៊ីរ៉ង់ ក៏ដូចជា​ការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ​។
  • តើក្រោយពេល​ចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា? 13.05.2026 5min
    លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់​នៃឆាកនយោបាយថៃ ដែល​ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​១ឆ្នាំនោះ ទើបតែត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ​។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល​៤ខែ ដើម្បីអនុវត្តទោស​ឲ្យ​បានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបាន​ការ​អភ័យ​ឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោល​របស់​​​លោក​ថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពល​លើនយោបាយ​ថៃទៀត ឬយ៉ាងណា?
  • ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប? 10.05.2026 5min
    ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។  
  • ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ​ក្រុមប្រទេសផលិត​ប្រេង OPEP-OPEC? 04.05.2026 4min
    កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិត​ប្រេងមួយ​ដ៏សំខាន់ បាន​បង្ក​ឲ្យ​មានការផ្ញាក់​ផ្អើល តាម​រយៈការប្រកាស​ចាកចេញពី​អង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី​ នៅពីក្រោយ​ការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅ​​ថ្ងៃចន្ទ​ទី​៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្ត​ដើម្បី​ប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិក​ផ្សេងទៀតណាមួយឡើយ​។
  • សង្រ្គាមនៅដើមបូព៌ា​ជា​មេរៀន​សម្រាប់​ប្រទេស​នៅឈូងសមុទ្រ​ដឹងថា គេ​មិនអាច​ពឹងផ្អែកតែលើ​មហាអំណាច​តែមួយ 23.04.2026 4min
    រងគ្រោះ​ជិត​២ខែ ព្រោះតែ​សង្រ្គាមបាចសាច​របស់​អ៊ីរ៉ង់​ ប្រទេស​មហាសេដ្ឋីប្រេង​នៅ​ឈូង​សមុទ្រ​ពែក្ស​ហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភ​កាន់តែខ្លាំងថា សន្តិសុខ​របស់​ពួកគេ​នឹង​ត្រូវ​ផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយ​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ទោះមិនបាន​ប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះ​ណាមួយក្តី ប៉ុន្តែ ប្រទេស​នៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បាន​រងការខូចខាត​ធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារ​សងសឹក​របស់អ៊ីរ៉ង់​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក ដែលមាននៅក្នុង​ទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ប្រទេស​នៅឈូងសមុទ្រ​ពែក្ស កំពុង​ប្រឈមនឹង​ការខាតបង់​សេដ្ឋកិច្ច ព្រោះថា កប៉ាល់​ដឹកប្រេង និងទំនិញជាច្រើនគ្រឿង​ត្រូវជាប់គាំង​ព្រោះតែ​អ៊ីរ៉ង់ និងអាមេរិក​បិទខ្ទប់​ច្រកសមុទ្រ​អកមូហ្ស។
  • សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច? 19.04.2026 4min
    នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេអ៊ែរ មាន​តម្លៃ​ដូច​ជា​បូរណភាពដែនដី​​មួយដែរ​សម្រាប់​អ៊ីរ៉ង់ និង​ជា​ប្រធានបទដែល​ធ្លាប់​ខ្ទាស់​កិច្ចចរចា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តើ​គេ​​អាច​មាន​ជម្រើស​អ្វី​ខ្លះ​ ក្នុង​​ដោះស្រាយ​បញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បី​ឱ្យ​អ៊ីរ៉ង់អាច​ទទួល​យក​បាន​​?
  • តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា? 10.04.2026 6min
    បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់?
  • ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែង​រដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន 22.03.2026 6min
    ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី​១៩មីនា បានធ្វើកំណែទម្រង់ ដោយ​ដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវ​ប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក? 
  • តើនឹងមាន​ផលវិបាក​អ្វីខ្លះ ក្រោយ​ការវាយប្រហារ​ទៅលើទីតាំង​ផលិត​​ប្រេងនិងឧស្ម័ន​នៅតំបន់ឈូងសមុទ្រពែក្ស​? 19.03.2026 5min
    សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និង​បង្កផលវិបាក​កាន់តែធ្ងន់ធ្ងរ​មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុក​ប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ​។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបាន​សំដៅទៅលើទីតាំងស្តុក​ប្រេងនិង​ឧស្ម័ន​ប៉ុណ្ណោះទេ តែវាបាន​វាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ​​ផលិតកម្ម​​​តែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើ​បណ្តាញផលិត​និង​​ផ្គត់ផ្គង់ នៃ​​វត្ថុធាតុដើមថាមពល។
  • តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិក​ដក យក​ខែលមីស៊ីលពីខ្លួន​​ទៅដាក់ពង្រាយ​នៅដើមបូព៌ា? 14.03.2026 5min
    អាមេរិកកាន់តែលង់ជាប់ក្នុង​សង្រ្គាម​វាយប្រហារលើអ៊ីរ៉ង់។ ដើម្បី​ផលប្រយោជន៍របស់ខ្លួន​ ដូចជា​មូលដ្ឋានទ័ព នៅ​តំបន់ដើមបូព៌ា អាមេរិក​បាន​រើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំង​និង​ប្រព័ន្ធ​ខែលមីស៊ីល​ចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក​ និងកាសែតក្នុងស្រុកកូរ៉េខាងត្បូង​បានចុះផ្សាយ​ពី​ការដឹកជញ្ជូន​ប្រព័ន្ធខែលមីស៊ីល​អាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បី​យកទៅពង្រាយ​នៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី​១០មីនា ដើមសប្តាហ៍ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ឆ្លើយបញ្ជាក់ទៅនឹង​ពាក្យចចាមអារ៉ាម​ ដោយថា កូរ៉េខាងត្បូងបាន​ប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិក​ឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់​នៅ​តំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីល​របស់អាមេរិក តើ​កូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខ​ការគំរាមកំហែង​របស់​កូរ៉េខាងជើងដែរឬទេ? 
  • អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់? 09.03.2026 8min
    សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​បាន​ឈានចូលដល់​ថ្ងៃទី១១​ គិត​ត្រឹម​ថ្ងៃអង្គារ​ទី​១០​មីនា។ រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ចំណែក​ចិន​ជាអតិថិជនទិញប្រេង​របស់អ៊ីរ៉ង់​បាន​បន្លឺសំឡេង​បរិហារិះគន់​ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ រុស្ស៊ី ឬ​ចិន​ដែលចូលជួយ​អ៊ីរ៉ង់នោះទេ។ គ្មាន​ប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់​កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាស​យ៉ាងចាស់​ដៃ​ពី​សំណាក់​អាមេរិក និង​អ៊ីស្រាអែល។ ហេតុអ្វីបានជា​ចិន និង​រុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុក​ឲ្យអ៊ីរ៉ង់ ដែល​ជាសម្ព័ន្ធមិត្ត និងជា​ប្រទេស​ផ្គត់ផ្គង់ប្រេង​នៅ​ឯកោ រងការវាយប្រហារពី​អាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ?
  • ឥណ្ឌូណេស៊ី៖ ទីក្រុង​ហ្សាការតា​ប្រឈមមុខ​នឹងវិបត្តិ​គំនរសំរាមពេញទីក្រុង ដោយ​គ្មានដំណោះស្រាយ 19.02.2026 6min
    កាកសំណល់​សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហា​យូរឆ្នាំមកហើយ នៅ​​រដ្ឋធានីហ្សាការតា​របស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅ​មួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយ​ថ្ងៃ អ្នករស់នៅទីក្រុង​ហ្សាការតា​​ បង្កើតកាកសំណស់​សំរាម ដល់ទៅ ១៤០០០ តោន ខណៈ​ទីលានចាក់សំរាម​ លែងមានលទ្ធភាពស្តុកទុកបាន​។ លើសពីសោភណ័ភាព​ទីក្រុង វិបត្តិ​គំនរភ្នំសំរាម​នៅទីក្រុងហ្សាការតា គឺជា​ប្រភពនៃ​បញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្ភ។​​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងមួយចំនួន ដើម្បីដោះស្រាយ​បញ្ហានេះ តែត្រូវអង្គការសង្គមស៊ីវីល​​ចាត់ទុកថាគ្មានប្រសិទ្ធភាព​។​
  • ៥ឆ្នាំ​នៃ​សង្រ្គាម​ស៊ីវិល​ រដ្ឋាភិបាលស្រមោល​ភូមា​នៅតែស្ថិតនៅលើផ្លូវទ័ល 08.02.2026 9min
    គិត​នៅត្រឹម​ខែកុម្ភៈនេះ មានរយៈពេល​៥ឆ្នាំ​គត់ ដែលភូមាធ្លាក់​ខ្លួនទៅក្នុង​សង្រ្គាម​ស៊ីវិលភូមា​ ក៏ព្រោះតែ​ក្រុមយោធា​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ និង​ចាប់​​លោកស្រី អ៊ុងសាន ស៊ូជី ដាក់ពន្ធនាគារ គ្មាន​ថ្ងៃនឹងដោះលែង។ នៅក្នុង​សង្រ្គាម​ផ្ទុះនៅពេញទូទាំងប្រទេសភូមា គូប្រជែង​ធំបំផុតរបស់របបសឹក គឺរដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាលរួបរួមជាតិ ដែលត្រូវ​បាន​បង្កើតឡើងនៅតែប៉ុន្មានខែ ក្រោយ​រដ្ឋប្រហារ។ ប្រមូលផ្តុំ​ដោយ​អតីត​សមាជិក​សភា មកពីគណបក្ស​សម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ​​​ របស់​លោកស្រី​អ៊ុងសាន ស៊ូជី រដ្ឋាភិបាលស្រមោលភូមា ដែលមាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ និង​បានការទទួលស្គាល់​ពី​ប្រជាជន​ភូមា ​ត្រូវ​បាន​គេ​មើលឃើញថា ជា​ក្រុមប្រឆាំង​ដ៏សក្តិសម​ដែល​​មានកម្លាំងអាច​ផ្តួល​រំលំ​អំណាច​របស់​របប​យោធា​ដឹកនាំ​ដោយ​លោកមីន អ៊ុងឡាំង។ សង្រ្គាមស៊ីវិល​នៅ​ភូមា អូសបន្លាយ​៥ឆ្នាំមកហើយ ប៉ុន្តែ រដ្ឋាភិបាល​ស្រមោលភូមា នៅតែ​មិនទាន់អាច​យកឈ្នះ​លើ​របបសឹក។ ហេតុអ្វី?
  • បោះឆ្នោតសភា​ថៃ៖ គណបក្ស​ប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភ​ថាគេ​នឹង​រារាំងមិន​ឲ្យ​​បង្កើត​រដ្ឋាភិបាល 04.02.2026 5min
    ថ្ងៃអាទិត្យទី​៨​កុម្ភៈខាងមុខ​នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅ​បង្កើតរដ្ឋាភិបាលថ្មី​។ ការឃោសនា​នយោបាយ របស់គណបក្ស​ទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍​នេះ​។ ផ្អែកតាម​ស្ទាបស្ទង់​មតិ​ ​គណបក្ស​ប្រាឆាឈុន ដែលជាបក្ស​មានទំនោរចម្រើន​និយម និងគាំទ្រដោយ​យុវជនថៃភាគច្រើននោះ អាចនឹង​ឈ្នះ​នាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា​ ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើក​មុនៗ ដើម្បី​រារាំង មិន​ឲ្យ​បក្សប្រាឆាឈុន ឈានទៅ​កាន់អំណាច​។
  • តើលោកស៊ី​ ជីនពីង កំពុងតែបោសសំអាតកងទ័ពចិន​ ដើម្បីពង្រឹងអំណាចផ្តាច់មុខឬ? 28.01.2026 4min
    ក្រសួងការពារជាតិចិន បានប្រកាសកាលពីថ្ងៃសៅរ៍ទី២៤មករា បើកការស៊ើបអង្កេត លើអគ្គមេបញ្ជាការកំពូល២រូបនៃកងទ័ពចិន គឺលោក ចាង យូសៀ អនុប្រធានគណៈកម្មការកងទ័ពមជ្ឈឹម និងលោក លីវ ចេនលី នាយសេនាធិការអន្តរកងទ័ពចិន។ អ្នកទាំង២ត្រូវបានដកហូតពីមុខតំណែងភ្លាមៗ បន្ទាប់ពីជាប់ចោទថា បានបំពានច្បាប់វិន័យកងទ័ព។ ផ្អែកតាមការវិភាគ ការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ពទាំងពីរនេះ គឺជាការបោសសំអាតក្នុងជួរថ្នាក់ដឹកនាំធំៗនៃកងទ័ពចិន ដែលលោកស៊ី ជីនពីង ចង់ទុកតែមនុស្ស ដែលមានភក្តីភាពនឹងលោក ហើយធ្វើតាមលោកគ្រប់រឿងដោយគ្មានការជំទាស់។
  • តើនៅតំបន់អាកទិក ចិននិងរុស្ស៊ី មានសម្ព័ន្ធភាព​​ព្រមទាំង​​មហិច្ឆតាអ្វីខ្លះ? 22.01.2026 5min
    មហាសមុទ្រទឹកកកអាកទិក ស្ថិតនៅតំបន់ប៉ូលខាងជើង​ បានក្លាយជា​តំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដែល​ញ៉ាំងឲ្យមានការប្រជែងគ្នារវាងមហាអំណាច។ ជាក់ស្តែង វាគឺជាអ្វីដែល​លោកដូណាល់ ត្រាំ បានប្រកាស ដើម្បី​ផ្តល់អំណះអំណាងថា​ហេតុអ្វី បានជាលោកត្រូវការ​គ្រប់គ្រ​ងកោះហ្ក្រូអិនឡង់ដ៍​។ ជាការពិតមួយ ដែលថា​តំបន់អាកទិក បានក្លាយ​ជាផ្លូវ​ចរាចណ៍ទំនិញ​កាន់តែងាយ​ស្រួល ដោយសារតែផែនដីឡើងកំដៅ ហើយធ្វើ​ឲ្យ​​ទឹកកករលាយ។ ប្រមាណ​ជាង​១០ឆ្នាំមកហើយ ដែល​ចិននិងរុស្ស៊ី បានរួម​សហការគ្នា ទាំងក្នុង​ការដឹកជញ្ជូន​ទំនិញ​និង​វិស័យ​កងទ័ព នៅក្នុងតំបន់នេះ​។
  • ហេតុអ្វីរាជាណាចក្រនៅឈូងសមុទ្រពែរ្ស៍មិនចង់ឃើញអាមេរិកវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់? 19.01.2026 6min
    បើទោះបីជាមានអរិភាព មិនចូលចិត្តរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្នក្តី បណ្តាប្រទេសនៅឧបទ្វីបអារ៉ាប់ និងប្រទេសជិតខាងរបស់អ៊ីរ៉ង់ ដូចជាតួកគី ឬប៉ាគីស្ថានជាដើមមិនប្រាថ្នាចង់ឃើញប្រធានាធិបតីអាមេរិកបញ្ជាទ័ពឲ្យ​វាយប្រហារ ដើម្បីផ្តួលរំលំរបបផ្តាច់ការអ៊ីរ៉ង់នោះទេ។ ចាប់តាំងពីលឺលោកត្រាំគំរាមវាយប្រហារយោធាទៅលើបបផ្តាច់ការអ៊ីរ៉ង់ដែលកំពុងរងការចោទប្រកាន់ថា បានបង្រ្កាបបង្ហូរឈាមបាតុករអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងកាតាជាដើមបានព្យាយាមបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ កុំឲ្យវាយប្រហារទៅលើអ៊ីរ៉ង់។ ហេតុអ្វីបានជាដូច្នេះ?
  • តើកោះ​ហ្រ្កោអិនឡង់ដ៍មានអ្វីល្អ បានជាគ្រប់គ្នា​ប៉ងចង់បាន? 14.01.2026 4min
    នៅមួយរយៈចុងក្រោយនេះ កោះរបស់ប្រទេសដាណឺម៉ាក ​ហ្រ្កោអិនឡង់ដ៍បានក្លាយជា​ចំណុច​ប្រទាញប្រទង់ ដើមចមនៃភាពតានតឹងគ្នាខ្លាំង រវាងអាមេរិក និង​ដាណឺម៉ាក។ តានតឹងនឹងគ្នា ចាប់តាំងពី​លោកដូណាល់ ត្រាំ​បានគំរាមប្រើគ្រប់​មធ្យោបាយ​ដើម្បីដណ្តើម​យក​កោះពីដាណឺម៉ាក​មកធ្វើ​ជាកម្មសិទ្ធិរបស់អាមេរិក នោះបើទោះបីជាត្រូវ​ប្រើ​កម្លាំងយោធា។ តើកោះ​ហ្រ្កោអិនឡង់ដ៍​ដែនដីស្វយ័តរបស់​ដាណឺម៉ាក ដែលធំជាង​បារាំង​៤ដង និង​គ្របដណ្តប់ដោយ​ទឹកកកដល់ទៅ​៨១% មាន​អ្វីល្អ បានជាគ្រប់គ្នាចង់បានយកមកគ្រប់គ្រងខ្លាំងម្ល៉េះ?
  • តើ​យន្តហោះ​ចម្បាំង​ឥណ្ឌា​ធ្លាក់​នៅ​ពិព័រណ៍​អាកាសចរណ៍​ឌូបៃ ប៉ះពាល់​ដល់​រូបភាពប្រទេស​ឥណ្ឌា​យ៉ាងណា? 23.11.2025 3min
    នៅ​ថ្ងៃសុក្រ​ទី ២១​វិច្ឆិកា​២០២៥ មាន​ករណី​ធ្លាក់​យន្តហោះចម្បាំង​ ជា​លើក​ទីមួយ ​ក្នុង​​​កម្មវិធី​តាំង​ពិព័រណ៍​យន្តហោះនៅ​ក្រុង​​ឌូបៃ។ យន្តហោះ​ចម្បាំង​នោះ​ជា​របស់​ឥណ្ឌា ផលិត​នៅ​ឥណ្ឌា មាន​ឈ្មោះ​ថា Tejas (តេជៈ)។ កាលពី​ខែ​មីនា​​ឆ្នាំ​មុន ​យន្តហោះ​ប្រភេទ​នេះ​ធ្លាប់​ធ្លាក់មួយ​គ្រឿង​ហើយ​ នៅ​ពេលហោះសាកល្បង។ តើ​គ្រោះ​ថ្នាក់​នេះ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​យន្តហោះចម្បាំងឥណ្ឌា​ និងរូបភាព​​ប្រទេស​ ​យ៉ាងណា?

Priljubljen v

Ta podkast je tudi v lestvicah podkastov teh držav.