យុវតីសតវត្សទី២១​ - 21st Century Women

យុវតីសតវត្សទី២១​ - 21st Century Women

Women‘s Media Centre of Cambodia
Shteti Kamboxhia
Gjuha EN
Episode 100
I/E fundit 09.07.2026

21st Century Women is a podcast that discusses topics related to women's bodies, health, relationships, and other sensitive issues. It is produced by the Women's Media Centre of Cambodia and aims to provide a safe space for open conversation.

Episodet

  • ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ 09.07.2026 55min
    តើគាត់កំពុង «ជួយ» ឬមួយជាតួនាទីជាឪពុក?   @DJNana បានចោទសួរដេញដោលលើពាក្យមួយម៉ាត់ដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ គឺពាក្យថា «ជួយ»។ នៅពេលដែលស្វាមីមើលថែកូនៗ ឬធ្វើការងារផ្ទះ វាមិនមែនជាការជួយនោះទេ — ប៉ុន្តែវាគឺជាតួនាទីរបស់គាត់ក្នុងនាមជាដៃគូជីវិត។  ឌីជេ ណាណា បកស្រាយបន្ថែមពីហេតុផលដែលស្ត្រីទទួលរងសម្ពាធគ្រប់បែបយ៉ាងតែម្នាក់ឯងនៅក្នុងគ្រួសារ ហើយហេតុអ្វីបានជាការកែប្រែ ត្រឹមតែពាក្យមួយម៉ាត់ អាចផ្លាស់ប្តូរតុល្យភាពនៃអំណាច និងសុភមង្គលនៅក្នុងផ្ទះរបស់អ្នកបាន។   កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត”   ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ – ចូលរួមដោយ ឌីជេ ណាណា   សូមទស្សនាវីដេអូខ្លីនេះ ដើម្បីឱ្យបានដឹងថាតើហេតុអ្វីបានជា «ការចែករំលែក» គឺជាអាថ៌កំបាំងនៃចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។   #Episode2 #SharedResponsibility #DJNana #GenderEquality #NotAHelper  
  • ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី 07.07.2026 49min
    តើអ្នកគ្រាន់តែរវល់ ឬកំពុងស្វែងរកគោលដៅ?   មនុស្សជាច្រើនមិនដឹងថាត្រូវធ្វើអ្វីខ្លះទេក្នុងមួយថ្ងៃៗ ពីព្រោះតែពួកគេមិនមានផែនការច្បាស់លាស់។ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង នឹងពន្យល់អំពីមូលហេតុដែលការរៀបចំផែនការ គឺជាចំណុចខុសគ្នារវាងការគ្រាន់តែ «មានជីវិតរស់នៅ» និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគោលបំណងច្បាស់លាស់។   ចូរគ្រប់គ្រងពេលវេលា និងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះតទៅ។ តាមរយៈការរៀបចំផែនការសម្រាប់វ័យចាស់ប្រកប​ដោយសេចក្តីថ្លៃថ្នូរ មានផលិតភាព និងសកម្ម — ដែលយើងហៅថាជា «ភាគលាភពណ៌ប្រាក់» — មានន័យថា អ្នកកំពុងតែកសាងជីវិតមួយពោរពេញទៅដោយមោទនភាពសម្រាប់ខ្លួនឯងនៅពេលអនាគត។   កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត”   ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី – ចូលរួមដោយ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង​   #Episode1 #MyChoiceOurFuture #SilverDividend #ModernManhood #ProfBunleng #Cambodia2026 #PlannedLife
  • ប្រធានបទ៖ សុខភាពផ្លូវចិត្តស្ត្រី 23.04.2026 1h 5min
    គោលបំណង៖ ការចែករំលែកបទពិសោធន៍ទាក់ទងនឹងសុខភាពផ្លូវចិត្តក្នុងនាមជាស្ត្រីម្នាក់ដែលធ្លាប់មានជំងឺមហារីសុដន់ ការបាក់ទឹកចិត្ត និង ជុំរុញនិងលើកទឹកចិត្ត ដល់ស្ត្រី យុវតី អោយចេះមើលថែខ្លួនឯង កុំទុកខ្លួនឯងចោល និងចេះរកជំនួយពេលមានបញ្ហា ។ វាគ្មិន៖ លោកស្រី រៀម សុខចំរើន​ អ្នកគ្រប់គ្រងផ្នែកសំណង និងអត្ថប្រយោជន៍ និង ម្ចាស់ស្នាដៃសៀវភៅ «ស្នាមកាំបិត»
  • ប្រធានបទ៖ ការប្រើប្រាស់បច្ចេកវិទ្យាសប្បិនិមិត្ត (AI) 23.04.2026 41min
    គោលបំណង៖ ជុំរុញអោយសាធារណជនបែងចែកអោយច្បាស់ពីផលវិជ្ជមាន និងអវិជ្ជមាននៃការប្រើប្រាស់ AI ក្នុងសម័យឌីជីថល និងរបៀបការពារសុវត្ថិភាពពីការឆបោករបស់ជនខិលខូចក្នុងរូបភាពផ្សេងៗ។ វាគ្មិន៖ លោក ហ៊ឹន សុភាព នាយកគ្រប់គ្រង DG Academy
  • ប្រធានបទ៖ សុខភាពបន្តពូជ និងការថែទាំខ្លួនសម្រាប់ស្ត្រីវ័យក្មេង 23.04.2026 31min
    គោលបំណង៖ បង្កើនការយល់ដឹងដល់ស្ត្រីវ័យក្មេងអំពីសុខភាពបន្តពូជ និងសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លើកទឹកចិត្តឱ្យស្ត្រីវ័យក្មេងយកចិត្តទុកដាក់លើការថែទាំខ្លួន និងការពារពីជំងឺដែលប៉ះពាល់ដល់សុខភាពបន្តពូជ។ វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ
  • ប្រធានបទ៖ ផ្នត់គំនិត មិនមែនជាអ្នកកំណត់វាសនា 23.04.2026 47min
    គោលបំណង៖ លើកទឹកចិត្តដល់យុវជន និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ប្រឹងប្រែងដុសខាត់សមត្ថភាព ក្នុងការកំណត់ជីវិតខ្លួនឯងអោយល្អប្រសើរ និងបោះចោលផ្នត់គំនិតទាំងឡាយណាដែលរារាំងដល់ការអភិវឌ្ឍខ្លួន។ វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា
  • ​ប្រធានបទ៖ ជំងឺគាំងបេះដូង 23.04.2026 21min
    គោលបំណង៖ ជំរុញនិងលើកទឹកចិត្តដល់អោយសាធារណជនថែរក្សាសុខភាពទូទៅ ពិសេសសុខភាពបេះដូង ដោយតាមដានពិនិត្យសុខភាពជាប្រចាំ រួមជាមួយការយកចិត្តទុកដាក់ហាត់ប្រាណ និងបរិភោគចំណីអាហារដែលមានសុខភាពល្អ។ វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ
  • ប្រធានបទ៖ ការស្រឡាញ់ភេទដូចគ្នា 23.04.2026 42min
    គោលបំណង៖ ដើម្បីអោយសាធារណជន សមាជិតគ្រួសារ បុគ្គលខ្លួនឯង លុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា កុំដាក់បន្ទុក កុំមើលងាយ មិនអោយតម្លៃដោយសារតែភេទ។ ចូលរួមលើកទឹកចិត្ត ផ្ដល់ឱកាស បើកចិត្ត បើកបេះដូង មើលពីសមត្ថភាព សក្ដានុពល អោយដូចសាធារណជនទូទៅ។ វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា      
  • ប្រធានបទ៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសេរី 23.04.2026 51min
    គោលបំណង៖ ដើម្បីអោយសាធារណជន យល់អោយកាន់តែច្បាស់ពីគុណប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយសេរី មានតម្លាភាព មានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ ដើម្បីអោយប្រជាជនទទួលបានព័ត៌មានពិតនិងច្បាស់លាស់។ វាគ្មិន៖ លោក ណុប វី នាយកប្រតិបត្តិ នៃខេមបូចា (CamboJA)  
  • ប្រធានបទ៖ ឥទ្ធិពលនៃសំឡេងស្រ្តី 23.04.2026 43min
    គោលបំណង៖ ដើម្បីអោយសាធារណជនយល់ដឹងពីសារៈសំខាន់នៃសំឡេងស្ត្រីសម្រាប់ការចូលរួមក្នុងសង្គម និង លើកទឹកចិត្តដល់ស្ត្រី យុវតី ប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងការបង្ហាញពីបញ្ហា ឧបសគ្គ តម្រូវការ ការយល់ឃើញ និងសេចក្ដីសម្រេចចិត្តផ្សេងៗ។ វាគ្មិន៖ អ្នកស្រី នុត ក្លារ៉ា
  • ប្រធានបទ៖​ ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី 11.03.2026 27min
    គោលបំណង៖ ការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ក្នុហការចូលរួមគ្រប់សកម្មភាព ដូចជា ការដឹកនាំ ការសម្រេចចិត្ត ការលើកមតិយោបល់ ការបោះឆ្នោតជ្រើសរើស និងផ្ដល់ជាអាទិភាពសម្រាប់ស្ត្រីដែលជាបុគ្គលិកស្រី កូនស្រី យុវតី ក្នុងការបង្ហាញសេចក្ដីសម្រេចចិត្ត។ វាគ្មិន៖ លោកស្រី សុិន ពុទ្ធារី នាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា
  • ប្រធានបទ៖ អ្នកដឹកនាំស្ត្រីវ័យក្មេង 10.03.2026 49min
    គោលបំណង៖ ការចែករំលែកបទពិសោធក្នុងនាមជាស្ត្រីអ្នកដឺកនាំវ័យក្មេង ​ជុំរុញ​ និងលើកទឹកចិត្តដល់​ស្ត្រី ក្មេងស្រី ខិតខំពង្រឹង ចំណេះដឹង សមត្ថភាព ភាពក្លាហាន​ ដើម្បីក្លាយជាអ្នកដឹកនាំល្អ។ វាគ្មិន៖ អ្នកស្រី នុត ក្លារ៉ា
  • ប្រធានបទ៖ តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ 22.01.2026 32min
    ចាំកាលបានមកទស្សនាវីដេអូពេញ នៃផតខាស់ វគ្គទី៣​!!!   សំឡេងបុរសវ័យក្មេងរួមគ្នា ដើម្បីជំនះ ទៅលើអ្វីដែលបទដ្ឋានសង្គមនិងប្រពៃណី នៅក្នុងផ្នត់គំនិតយេនឌ័រ និងអំពើហិង្សា ៖ “តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ” ចុះតើអ្នកទាំងអស់គ្នាគិតថា បុរសនិងក្មេង​ប្រុស គួរធ្វើយ៉ាងដូចម្តេច ដើម្បីទប់​ស្កាត់​អំពើហិង្សា​ទាក់ទង​នឹងយេនឌ័រ?​  ប៊ុនមី និងវណ្ណា ជាសិស្សនៃវិទ្យាល័យ ប៊ូថង អូរជុំ​ ខេត្តរតនគីរី ជាជនជាតិដើមភាគគ្រឹង បានរាយរាប់ពីទំនៀមទំលាប់ និងអនុវត្ត នៅក្នុងប្រពៃណី ទៅនិងផ្នត់គំនិត Gen Z នៃជនជាតិដើម ប្រទាក់ក្រឡាគ្នាម៉េចខ្លះពី សមភាពយេនឌ័រ។​ Admin rate ឱ្យ 10/10 និយាយពីថា ភាពក្លាហាន និងទំនុកចិត្តរបស់អាយដលទាំងពីរ 99% ចឹងហើយសុំ reaction នៅលើវិដេអូនេះផង ក៏បាន ក៏បាន ដើម្បីគាំទ្រនិងផ្តល់កម្លាំងចិត្តដល់ពួកគេ!!   តស់ ចុចមើលវីដេអូពេញនៃផតខាស់វគ្គទី៣នេះ នៅលើឆានែល UNFPA  It’s time to watch the full video of the episode 3!!!   Young men's voices come together to overcome social and traditional norms in gender mindsets and violence of the topic: “The role of men and boys as advocates”   What do you think men and boys should do to prevent gender-based violence?   Bunmey and Vanna, students at Buthong O Chum High School in Ratanakiri Province, are indigenous members of the Kreung ethnic group. They discuss how traditional customs and practices intersect with the Gen Z mindset of indigenous people in relation to gender equality.   Admin gave it a perfect score of 10/10, noting that the courage and confidence of the two featured individuals is at 99%. May you share your reactions to this video either or to support them!!   Click to watch the full video of episode 3 of our podcast on the UNFPA YouTube channel below. #WeTalkonTheMove #ManandBoyEngagement #GenderEquality #AustralianGovernment #DFAT
  • ប្រធានបទ៖ ការរៀបការវ័យក្មេង និងជំនាញវិជ្ជាជីវៈ 13.01.2026 35min
    ស្វាគមន៍វគ្គកូនពៅ ដែលជាវគ្គទី៥ នៃផតខាស់ យើងជជែកឆ្លងស្រុក ហើយប្រធានបទរបស់យើងទាក់ទងនិង ៖ “​ ការរៀបការវ័យក្មេង​ និង​ជំនាញ​​វិជ្ជាជីវៈ”​​    មកដល់វគ្គនេះ វាគ្មិនរបស់យើង រតនា និងយ៉ុង ជាសិស្សបច្ចេកទេសជំនាញអគ្គសនីសោះ មានវោហាស័ព្ទ មិនឱ្យចាញ់ host ទេ។  នៅក្នុងកិច្ចពិភាក្សានេះ អ្នកទាំងអស់គ្នានិងលឺពាក្យគន្លឹះច្រើនទាក់ទងនិងអគ្គសនី ដែលពួកគេបានឆ្លងកាត់ការដកពិសោធន៍ទាំងអនុវត្តទ្រឹស្តី និងការងារជាក់ស្តែង។ វគ្គនេះឡួយត្រង់ Host របស់យើង បានខ្សឹបប្រាប់​ Admin ថា “ការៀនអគ្គីសនី យល់ច្រើនទាំងទ្រឹស្តី និងការអនុវត្ត បើខុសធ្វើម្តងទៀត នៅក្នុងជីវិតពិតវិញ បើរៀបការខុសមានវិប្បដិសារីច្រើន”។​ ចុះប្រិយមិត្តមានអ្វីចង់ប្រាប់ Admin អត់?​  តស់ ចុចមើលវីដេអូពេញនៃផតខាស់វគ្គទី៣នេះ នៅលើឆានែល UNFPA YouTube:  Welcome to the latest episode, which is episode 5 of the "WeTalk on the Move" podcast series. Our topic is: “Early Marriage and Pursuing Technical Skills.” In this episode, our speakers, Ratana and Yong, are electrical engineering students who excel in public speaking—just like our host! During this discussion, you’ll hear many key terms related to electricity that they’ve encountered in both theoretical and practical settings.  They provided a short example: learning about electricity involves understanding both theory and hands-on experience. If you make a mistake, you can experiment it again. In life, if you make a wrong choice in marriage, it can lead to significant regret.   This episode​​ is so cool that our host whispered to Admin, “Learning electricity is a lot of understanding, both in theory and practice. If you make a mistake, you can try it again. In real life, if you make a mistake in marriage, you will have a lot of regrets.” So, do you have any word to tell Admin? Click to watch the full video of this final episode on the UNFPA YouTube channel:   #WeTalkonTheMove #EarlyMarriageVsTechnicalSkill #TVETimproveImproveLifeSkill #AustralianGovernment #DFAT
  • ប្រធានបទ៖ ផែនការអនាគត និងការរៀបចំផែនការគ្រួសារ​ 13.01.2026 26min
    ស្វាគមន៍វគ្គទី៤ នៃផតខាស់ យើងជជែកឆ្លងស្រុក កិច្ចពិភាក្សាលើកនេះ ផ្សារភ្ជាប់រវាងបញ្ហាប្រឈមរបស់យុវជន ជនជាតិដើមភាគតិច និងដំបូន្មានរបស់អ្នក​ផ្តល់សេវា ទៅលើប្រធានបទ ៖ “ផែនការ​អនាគត ​និងការរៀបចំ​ផែនការគ្រួសារ” ឆ្ងល់ដល់ហើយផែនការអនាគតមានអី ពាក់ព័ន្ធនិងផែនការគ្រួសារទៅ? ហើយអ្វី ទៅជាផែនការគ្រួសារ?  យ៉ម ជាអតីតយុវជនក្រុមមិត្តអប់រំមិត្តនៃ សិស្សនៃវិទ្យាល័យ ប៊ូថង អូរជុំ​ ខេត្តរតនគីរី  ជាជនជាតិដើមភាគ គ្រឹង និងកំពុងធ្វើការ ក្រៅម៉ោងនៅក្នុងខេត្ត ដើម្បីរកប្រាក់ចំណូល សម្រាប់រៀនបន្ត និងផ្គត់ផ្គង់គ្រួសារ។ អ្នកគ្រូ ចាន់ណា បុគ្គលិកឆ្មប នៃមណ្ឌលសុខភាព អូរជុំ ស្រុកអូរជុំ​ខេត្តរតនគីរី។​ កិច្ចពិភាក្សាលើកនេះមិនត្រឹមតែជាការចែករំលែករវាងអ្នកទទួលសេវា និងអ្នកផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលពួកគេទាំងពីរបានស្តាប់រឿងរ៉ាវគ្នាទៅវិញទៅមកទៅលើឧបសគ្គ និងបញ្ហាប្រឈមនានាជំរុញការយល់ចិត្ត យល់ពីតម្រូវការនិង​តួនាទី។   Welcome to episode 4 of the podcast "WeTalk on the Move." This discussion focuses on the challenges faced by indigenous youth and the insights from service providers on the topic of “Future Planning and Family Planning.” Curious about the connection between future planning and family planning? And what does family planning really mean? Yorm, Kreung ethnicity and a former youth peer educator from Buthong Ochum High School in Ratanakiri Province. She currently works part-time to save money for her studies and support her family. Mrs. Channa is a midwife at O’Chum Health Center in O’Chum District, Ratanakiri Province. This discussion is not only as a platform for sharing between rights holders and service providers, but also as a chance to listen to each other's stories about the obstacles and challenges they face, fostering empathy and understanding of each other’s needs and roles. After watching the full video, please provide some feedback to Yorm and Mrs. Channa to support and encourage them! #WeTalkonTheMove #FuturePlanandPlanforFamily #NoChildEarlyandForcedMarriage #AustralianGovernment #DFAT
  • យុវជនគំរូ ក្រុមមិត្តអប់រំមិត្ត 13.01.2026 19min
    ស្វាគមន៍មកកាន់វគ្គទី២ នៃផតខាស់ យើងជជែកឆ្លងស្រុក រដូវកាលទី១ សូមបើករង់ក្រចក [ Admin សង្ឃឹមថាយើងនឹង​មានរដូវ​កាលទី២​ចុះ]   ប្រធានប​ទនៅ​​ក្នុងវគ្គទី២ ផ្តោតសំខាន់​ទៅលើ “យុវជនគំរូ ក្រុមយុវជនមិត្តអប់រំមិត្ត” អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ក្រុមយុវជនកាក់កាបាទក្រហម ក្រុមយុវជនកាយរិទ្ធិ ចុះអ្នកទាំងអស់គ្នាដឹងអ្វីខ្លះពី ក្រុមយុវជនមិត្តអប់រំមិត្តនៅក្នុងសាលារៀន?  ​ ភគវ័ន្ត និងលីតា ពួកគេជាសិស្សនិងជាយុវជក្រុមមិត្តអប់រំមិត្តនៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង។ ពួកគេទាំងពីរ និងចែករំលែកពីបទពិសោធន៍ និងបញ្ហាប្រឈមនានា​ដែលពួកគេជួបប្រទះក្នុងនាមជាយុវជនក្រុមមិត្តអប់រំមិត្ត។  តោះមកចុចមើល Podcast Full Episode នៅក្នុង YouTube Channel របស់ UNFPA និងផតខាស់វិទ្យុរបស់ WMC នៅក្នុងតំណរភ្ជាប់ខាងក្រោម Welcome to episode 2 of the podcast "WeTalk on the Move, Season 1"   Just a note: [Admin hopes we’ll have a Season 2!]   This episode's topic centers on the “Youth Peer Educator Group.” Many of you may know about the Cambodian Red Cross Youth Group and the Scout Youth Group. What do you know about the Youth Peer Educator Group at your school?   Pheakavorn and Lita are students and youth peer educators at Hun Sen Stung Treng High School. They will both share their experiences and the challenges they encounter as members of the Youth Peer Educator Group. #WeTalkonTheMove #SchoolHealthRoom #YouthPeerEducatorGroup #AustralianGovernment #DFAT
  • កិច្ចពិភាក្សាពីមុខវិជ្ជាសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ CSE 13.01.2026 20min
     វគ្គទី១ របស់យើងមកដល់ហើយ!!!  “កិច្ចពិភាក្សាពីសុខភាពបន្តពូជនិងការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE)” តើអ្នកទាំងអស់គ្នាដឹងអត់ថា ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) គឺជាសមាសភាពទី៣ នៅក្នុងកម្មវិធីសិក្សា នៃមុខវិជ្ជាអប់រំសុខភាព ចុះការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយរៀនពីអ្វីខ្លះ ជួយខំមិនខាងក្រោមតិចមើល?  និមល និង ធីណា ពួកគេជាសិស្សនៃវិទ្យាល័យចំបក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងនាំយករឿងរ៉ាវពីសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេ មុនពេល និងក្រោយពេលរៀនពីមុខវិជ្ជានេះហើយ មានរឿងអ្វីកើតឡើង ថាតើអ្នកសម្របសម្រួល host របស់យើង សុម៉ាវត្តី ប្រតិកម្មយ៉ាងដូចម្តេចនៅក្នុងកិច្ចពិភាក្សានេះ ! តោះមកចុចមើល Podcast Full Episode នៅក្នុង YouTube Channel របស់ UNFPA និងផតខាស់វិទ្យុរបស់ WMC នៅក្នុងតំណរភ្ជាប់ខាងក្រោម  Our first episode is here!!! Topic: “Dialogue on Reproductive Health and Comprehensive Sexuality Education (CSE)” Did you all know that Comprehensive Sexuality Education (CSE) is the third component in the health education curriculum? What does Comprehensive Sexuality Education teach? Please help us to learn more below from your comment. Nimol and Tina, students at Champak High School, Prek Prasap District, Kratie Province who will featuring from their own stories before and after learning this subject, what happened, how our host Somavatey reacted in this discussion! Let’s linking lives the Podcast Full Episode on UNFPA’s YouTube Channel and WMC’s Radio Podcast in the links below. #WeTalkonTheMove #CSEandSRHRdialouge #ChallengesFiction #AustralianGovernment #DFAT
  • ជំនោរវិលវិញ 14.10.2025 26min
    End
  • ជំនោរវិលវិញ 14.10.2025 29min
    Part_9
  • ជំនោរវិលវិញ 14.10.2025 32min
    Part_8

I/E popullarizuar në

Ky podkast shfaqet edhe në listat e podkasteve të këtyre shteteve.