នារីជឿនលឿន - The Podcast

នារីជឿនលឿន - The Podcast

Sreynich
Shteti Kamboxhia
Gjuha KM
Episode 11
I/E fundit 04.06.2026

ផតខាសនេះបង្កើតឡើងដើម្បីជាសហគមន៍សុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការអភិវឌ្ឍខ្លួន។ វាផ្តល់នូវមតិយោបល់ និងចំណេះដឹងដើម្បីជួយឱ្យនារីសម័យខ្មែរមានចំណេះដឹង អាកប្បកិរិយាល្អ និងមហិច្ឆតាខ្ពស់។ វាសង្កត់ធ្ងន់លើការអភិវឌ្ឍខ្លួនឯង និងការពង្រឹងសមត្ថភាពស្ត្រី។

Episodet

  • មេរៀនជីវិតដែលសាលាមិនដែលបានបង្រៀនអ្នក 04.06.2026 11min
    សួស្ដីប្រិយមិត្តនារីជឿនលឿន! នៅសប្ដាហ៍នេះ នារីជឿនលឿនមានប្រធានបទថ្មីសម្រាប់ចែករំលែកទៅកាន់ប្រិយមិត្តគឺជា មេរៀនជីវិតដែលសាលាមិនដែលធ្លាប់បានបង្រៀនយើង។ នារីជឿនលឿនសង្ឃឹមថា ប្រិយមិត្តអាចរៀនសូត្របានពីមេរៀនទាំងនេះ បើទោះបីជាធ្លាប់ ឬមិនធ្លាប់ជួបក្ដី។
  • ឈប់ដេញចាប់ អ្វីដែលមិនមែនជារបស់យើង | Let them theory 07.05.2026 11min
    ជួបគ្នាសារជាថ្មីជាមួយនឹងភាគថ្មី! ដែលភាគនេះ ខ្ញុំលើកយកទ្រឹស្ដីដ៏ល្បីល្បាញមួយគឺ `Let them theory`​ .
  • EP10 | វិធីសាស្ត្រការពារខ្លួនពេលទទួលបានការវាយប្រហារផ្លូវចិត្ត 30.04.2026 32min
    នៅក្នុងសង្គមឌីជីថលនេះ ការបញ្ចេញមតិយោបល់អាចធ្វើឡើងយ៉ាងងាយ ហើយមតិយោបល់ទាំងនោះជានិច្ចជាកាលមានបង្កប់នូវខ្លឹមសារវាយប្រហារ ដូច្នេះហើយតើគួរធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការវាយប្រហារទាំងនោះ?
  • EP9 | នារីជឿនលឿនគួរមានមហិច្ឆិតាកម្រិតណា? 29.04.2026 32min
    មហិច្ឆិតាជាអ្វីដែលមនុស្សស្ទើរគ្រប់គ្នាមាន ប៉ុន្តែសម្រាប់ស្ត្រី ពាក្យថាមហិច្ឆិតាហាក់មានកំណត់ បើដូច្នេះតើស្ត្រីក្នុងពេលបច្ចុប្បន្ននេះគួរមានមហិច្ឆិតាឬអត់?
  • EP8 | មានសមត្ថភាព ទើបអាចទទួលបានឱកាស 17.04.2026 34min
    ខណៈពេលដែលការងារពោរពេញទៅដោយការប្រកួតប្រជែង នារីចាំបាច់ត្រូវតែមានសមត្ថភាពខ្លាំង ប្រសិនបើចង់បានឱកាសល្អប្រសើរ
  • EP7 | ធ្វើម៉េចទើបអាចដឹងថាគេជាបុរសល្អម្នាក់សម្រាប់យើង? | How do you know if he's the one for you? 06.04.2026 34min
    នារីជាច្រើនកំពុងស្ថិតក្នុងទំនាក់ទំនងដែលមិនច្បាស់លាស់ ឬទំនាក់ទំនងដែល Toxic ទាំងដែលពួកគេមិនបានដឹងខ្លួន។​ ដូច្នេះ ដើម្បីរើសដៃគូដែលល្អម្នាក់ នារីត្រូវតែកត់សម្គាល់នូវបុគ្គលិកលក្ខណៈមួយចំនួន មុននឹងសម្រេចចិត្តរៀបការ។
  • EP6 | ធ្វើដូចម្ដេចទើបអាចឱ្យខ្លួនឯងមានភាពជឿជាក់? 30.03.2026 24min
    ភាពជឿជាក់គឺជាមន្ដស្នេហ៍ដ៏ទាក់ទាញសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែដើម្បីឱ្យមានភាពជឿជាក់ មនុស្សម្នាក់ៗត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរការគិតមួយចំនួន។
  • EP5 | មនុស្សស្រីមានទំនាក់ទំនងក្នុងសង្គមច្រើនល្អ ឬអត់? 20.03.2026 25min
    ស្ត្រីត្រូវបានប្រៀនប្រដៅមកមិនឱ្យមានទំនាក់ទំនងក្នុងសង្គមច្រើនទេ ប៉ុន្តែតើការប្រៀនប្រដៅនេះនៅតែមានប្រសិទ្ធភាពសម្រាប់សង្គមបច្ចុប្បន្នទៀតឬទេ?
  • EP4| តើនឹងមានរឿងអីកើតឡើង នៅពេលដែលមនុស្សស្រីងាកមកគាំទ្រគ្នា? 11.03.2026 23min
    ប្ដូរពីការប្រៀបធៀប និងខ្លាចគេល្អជាងយើង មកជាការគាំទ្រ និងជំរុញគ្នាឱ្យកាន់តែរីកចម្រើន។ មនុស្សស្រីស័ក្កសមនឹងមានវត្តមានកាន់តែច្រើន លើមុខតំណែងធំៗ ក្នុងសង្គម។
  • EP3 | ហេតុអ្វីបានជាមនុស្សស្រីឯករាជ្យ ច្រើនតែឯកា? 28.02.2026 29min
    នារីភាគច្រើនតែយល់ច្រឡំថា នៅពេលពួកគេមានភាពឯករាជ្យគ្រប់គ្រាន់ ពួកគេនឹងលែងត្រូវការជំនួយពីមនុស្សជុំវិញខ្លួន ដែលនេះជាមូលហេតុមួយដែលធ្វើឱ្យពួកគេមិនសូវមានមនុស្សនៅក្បែរច្រើន។
  • EP2 | សម្រេចចិត្តបែបម៉េច ទើបមិនខុស? 21.02.2026 26min
    មនុស្សគ្រប់គ្នាត្រូវសម្រេចចិត្តរាល់ថ្ងៃ ហើយចង់មិនចង់ ការសម្រេចចិត្តគឺនឹងប៉ះពាល់ដល់ការរស់នៅក្នុងកម្រិតណាមួយ។ បើនិយាយពីការសម្រេចចិត្តលើរឿងធំៗទៅទៀត រិតតែទាមទារឱ្យគិតល្អិតល្អន់។យ៉ាងណាក៏ដោយ នារីជឿនលឿនជឿថា ការសម្រេចចិត្តដែលឆ្លងកាត់ការថ្លឹងថ្លែងត្រឹមត្រូវ នឹងមានផលចំណេញច្រើនជាងការខាតបង់។
  • EP1 | នារីគួររៀនខ្ពង់ខ្ពស់ទេ បើចុងក្រោយនៅតែជាប្រពន្ធគេ? 15.02.2026 19min
    សួស្ដីប្រិយមិត្តនារីជឿនលឿន! រីករាយដែលបានជួបគ្នានៅទីនេះ!ការអប់រំគឺជាមូលដ្ឋាននៃចំណេះដឹង សម្រាប់មនុស្សគ្រប់រូប។ ការអប់រំក៏ជាមូលដ្ឋានគ្រឹះនៃការកសាងអំណាច និងភាពម្ចាស់ការឱ្យបុគ្គលម្នាក់ៗ ហើយសម្រាប់នារី ការអប់រំគឺរឹតតែសំខាន់ទ្វេដង ព្រោះនារីនឹងក្លាយជាម្ដាយ ជាភរិយា ជាអ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារ។

I/E popullarizuar në

Ky podkast shfaqet edhe në listat e podkasteve të këtyre shteteve.