បទសម្ភាស

បទសម្ភាស

RFI ខេមរភាសា / Khmer
Ország Kambodzsa
Műfajok News
Nyelv KM
Epizódok 24
Legutóbbi 29.05.2026

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Epizódok

  • លោក កន សាវាង្ស៖ ការបើកលំហសេរីភាពដល់សកម្មជននយោបាយជារឿងដ៏ល្អសម្រាប់ការបោះឆ្នោតខាងមុខ 29.05.2026 11p
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានសម្តែងការគាំទ្រចំពោះការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតដ៏សំខាន់នេះ។ តែមន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះក៏មិនភ្លេចដាក់ក្តីសង្ឃឹម នៅបន្ទាប់ពីមានការលើកលែងទោស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលនឹងផ្តល់ការលើកលែងទោសដល់សកម្មជននយោបាយផ្សេងទៀត ដែលកំពុងជាប់ឃុំ ដើម្បីពួកគេមានសេរីភាពពេញលេញ ចូលរួមក្នុងការបោះឆ្នោតដោយសេរី៕
  • លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច 22.05.2026 14p
    កាលពីថ្ងៃទី១៣ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់សញ្ញាសម្គាល់របស់គណបក្សខ្មែរខ្លាំង។ គណបក្សមួយនេះទើបត្រូវបានបង្កើតឡើងដោយលោក កើត វិជ្ជា អតីតមន្ត្រីនៃគណបក្សកម្លាំងជាតិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី២២ ខែឧសភានេះ លោក កើត វិជ្ជា បានបញ្ជាក់ថា ការសម្រេចចិត្តចេញពីគណបក្សកម្លាំងជាតិមកបង្កើតគណបក្សថ្មីដោយខ្លួនឯងពេលនេះ គឺមកពីលោកមើលឃើញថា គណបក្សប្រឆាំងតែងតែឆ្លៀតឱកាសវាយប្រហារគណបក្សកាន់អំណាចមិនឈប់ឈរ។ បើតាមលោក កើត វិជ្ជា គណបក្សខ្មែរខ្លាំងនឹងធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច។
  • លោកបណ្ឌិត ឌុច ដារិន្ទ៖ កម្ពុជាមិនទាន់រងហានិភ័យពីកំណើនអតិផរណាទំនិញទេ 21.05.2026 14p
    ធនាគារជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះថា អតិផរណាទំនិញនៅកម្ពុជាគិតត្រឹមខែមេសា ឆ្នាំ២០២៦ បានកើនឡើងក្នុងរង្វង់ ៥.៧៩%។ កំណើននេះបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកល ការកើនឡើងតម្លៃដឹកជញ្ចូន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២១ ខែឧសភា លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ការកើនឡើងអតិផរណាទំនិញដូចសព្វថ្ងៃនេះមិនទាន់ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាទេ។ តែលោកទទួលស្គាល់ថា ពលរដ្ឋខ្មែរដែលមានប្រាក់ចំណូលទាប និងមធ្យមត្រូវប្រឈមនឹងជីវភាពរស់នៅមួយផ្នែកដែលទាមទារឱ្យរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល។
  • លោក អ៊ឹម ក្រាវង្ស៖ មន្ត្រី និងនិស្សិតកម្ពុជាមានសមត្ថភាពប្រើភាសាបារាំងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី 20.05.2026 14p
    ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបណ្តុះបណ្តាលមន្ត្រីក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ រួមទាំងនិស្សិតស្ម័គ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជាចំនួន ៣៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំ២០២៦នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំកម្ពុជាបានថ្លែងថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល ៦ខែ ដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជាមានធនធានមនុស្ស ដែលមានសមត្ថភាពប្រើប្រាស់ភាសា​បារាំងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ ២០២៦ នេះ៕
  • ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ 13.05.2026 11p
    ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕
  • លោក ពុយ គា៖ អាស៊ានកំពុងពិចារណាបង្កើតប្រព័ន្ធទំនាក់ទំនងរហ័សដើម្បីដោះស្រាយវិបត្តិថាមពលសកល 08.05.2026 14p
    ថ្ងៃសុក្រ ទី៨ ឧសភាជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅក្នុងទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ RFI ពីទីក្រុងសេប៊ូនៅថ្ងៃសុក្រ ទី៨ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះរួមរឹតដោយបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ រួមមាន វិបត្តិថាមពលដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ជម្លោះនៅសមុទ្រចិនខាងត្បូង វិបត្តិនយោបាយភូមា និងជម្លោះព្រំដែនកម្ពុជា-ថៃ។ ទាក់ទងនឹងវិបត្តិថាមពលដែលកើតចេញពីសង្រ្គាមនៅមជ្ឈិមបូព៌ាត្រូវបានលោក ពុយ គា បញ្ជាក់ថា មេដឹកនាំអាស៊ានកំពុងលើកសំណើភ្ជាប់ប្រព័ន្ធទំនាក់ទំនងរហ័សទៅវិញទៅមកដើម្បីពិភាក្សារកដំណោះស្រាយជុំវិញវិបត្តិថាមពលសកល។
  • លោក ឃឹម ប៊ុនឡែន៖ បើទុរេនខុសច្បាប់បន្តហូរចូលពីក្រៅ ទុរេនក្នុងស្រុកនឹងរងគ្រោះខ្លាំង 07.05.2026 14p
    ថ្មីៗនេះ សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ដែលបានលួចនាំចូលទុរេនពីប្រទេសថៃមកលក់ក្នុងប្រទេសកម្ពុជា។ ការនាំចូលនេះបំពានបម្រាមដែលកម្ពុជាបានហាមឃាត់ការនាំចូលទំនិញប្រភេទបន្លែផ្លែឈើពីប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានទទូចឱ្យមន្ត្រីនៅតាមព្រំដែនបញ្ឈប់ការគប់គិតគ្នានាំទុរេនដោយខុសច្បាប់ចូលទីផ្សារក្នុងស្រុក។ សម្រាប់លោក ឃឹម ប៊ុនឡែន ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ ការដាំដុះទុរេនក្នុងស្រុកនឹងរងការខាតបង់ និងរងហានិភ័យដួលរលំ៕
  • មេធាវី ផែង ហេង៖ សំណុំរឿងលោក កឹម សុខា អាចឆាប់ចប់ បើមានដំណោះស្រាយតាមផ្លូវនយោបាយ 06.05.2026 11p
    កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការចំពោះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ទន្ទឹមគ្នានេះ សាលាឧទ្ធរណ៍ថែមទាំងបានបន្ថែមទោសដោយហាមមិនឲ្យលោក កឹម សុខាចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ផែង ហេង សហមេធាវីការពារក្តីលោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងសហមេធាវីមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើត្រូវបន្ត ឬមិនបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។ តែសម្រាប់លោកមេធាវី ផែង ហេង ករណីលោក កឹម សុខា នឹងអាចឆាប់ចប់ បើសិនជាសំណុំរឿងនេះត្រូវបានដោះស្រាយតាមផ្លូវនយោបាយ៕
  • អ្នកឧកញ៉ា កុក អាន៖ ខ្ញុំរកស៊ីកាស៊ីណូ តែខ្ញុំមិនចេះរកស៊ីឆបោកអនឡាញទេ 28.04.2026 11p
    អ្នកឧកញ៉ា កុក អាន ដែលគេស្គាល់ជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់បានផ្តល់បទសម្ភាសផ្តាច់មុខឲ្យវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៨ ខែមេសានេះ។ ឆ្លើយនឹងសំណួររបស់ ជួប នរក្សា អ្នកឧកញ៉ា កុក អាន បានបញ្ជាក់ច្បាស់ៗថា លោកមិនចេះរកស៊ីឆបោកអនឡាញទេ។ ចម្លើយរបស់អ្នកឧកញ៉ា កុក អាន ដូចនេះជាការតបទៅនឹងក្រសួងសេដ្ឋកិច្ចអាមេរិកដែលបានដាក់ទណ្ឌកម្មលោកកាលពីថ្ងៃទី២៣ មេសា ដោយចោទលោកថាជាស្តេចមជ្ឈមណ្ឌលឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ សមាជិកព្រឹទ្ធសភាកម្ពុជារូបនេះដដែលថែមទាំងអះអាងថា លោករកស៊ីតែខាងបើកកាស៊ីណូប៉ុណ្ណោះ និងមិនចេះរកស៊ីឆបោកអនឡាញអ្វីទេ។
  • លោក អូលីវីយេ រីឆា៖ ជម្លោះព្រំដែនខ្មែរ-ថៃជាប្រធានបទដែលបារាំងកំពុងតាមដានយ៉ាងដិតដល់ 27.04.2026 16p
    គិតចាប់តាំងពីឆ្នាំ ១៩៩១ មក លោក អូលីវីយេ រីឆា(Olivier Richard) គឺជាឯកអគ្គរដ្ឋទូតបារាំងទី១១ ប្រចាំកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក អូលីវីយេ រីឆា បានបញ្ជាក់ថា ការងារអាទិភាពរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងពេលនេះ គឺគិតគូរអំពីកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា។ ទន្ទឹមគ្នានេះ លោក រីឆា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងនៅកម្ពុជានាឱកាសដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅចុងឆ្នាំ២០២៦ នេះ។ ទាក់ទងនឹងជម្លោះព្រំដែនខ្មែរ-ថៃត្រូវបានលោក អូលីវីយេ រីឆា បញ្ជាក់ថា បារាំងកំពុងតាមដានយ៉ាងដិតដល់ និងត្រៀមផ្តល់រាល់ឯកសារប្រវត្តិសាស្ត្រឲ្យភាគីជម្លោះទាំងពីរដែលត្រូវការ៕
  • លោក លី សុវណ្ណារិទ្ធ៖ ជនភៀសសឹកភាគច្រើនសប្បាយចិត្តក្នុងការចូលរួមលេងល្បែងប្រជាប្រិយ 15.04.2026 7p
    ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីកម្សាន្តសប្បាយរយៈពេល ៣ថ្ងៃសម្រាប់ជនភៀសសឹកជិត ៣ ០០០គ្រួសារនៅជម្រកបណ្តោះអាសន្នស្ថិតក្នុងភូមិ និងឃុំស្លក្រាម នៃស្រុកស្វាយចេក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបាន​កត់សម្គាល់ថា ភាគច្រើននៃជនភៀសសឹកសប្បាយចិត្ត ដែលបានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ។ តែអ្នកនាំពាក្យរូបនេះដដែលក៏បានមើលឃើញថា អាចមានអ្នកខ្លះ ដែលមិនបានចូលរួម មិនសូវសប្បាយចិត្តដែរ ដោយសារតែមានអារម្មណ៍ដិតដាមដោយការបាត់បង់ផ្ទះសម្បែង៕
  • លោក ធួន ស៊ីណាន៖ ការលក់សំបុត្រចូលទស្សនាអង្គរធ្លាក់ចុះ ៣០% ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា 02.04.2026 13p
    សង្រ្គាមនៅមជ្ឈិមបូព៌ាបាន និងកំពុងជះផលវិបាកលើវិស័យជាច្រើននៅសឹងគ្រប់ប្រទេសក្នុងលោក។ ក្រៅពីវិស័យប្រេងឥន្ធនៈ និងឧស្ម័ន វិស័យទេសចរណ៍ក៏កំពុងរងផលប៉ះពាល់ខ្លាំងមួយដែរ។ នៅកម្ពុជា សេវាកម្មផ្សេងៗដែលបំរើឲ្យវិស័យទេសចរណ៍នៅមិនទាន់មានការតម្លើងថ្លៃនៅឡើយទេ។ ផ្ទុយទៅវិញ សេវាកម្មស្នាក់នៅមួយចំនួនក្នុងខេត្តសៀមរាបនៅតែបន្តបញ្ចុះតម្លៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ថា ការរក្សាតម្លៃសេវាក្នុងវិស័យទេសចរណ៍ឲ្យនៅដដែល ពិសេសក្នុងខេត្ត សៀមរាបដោយសារតែចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៕  
  • លោក ប៉ែន សុវិជាតិ៖ ការអន្តរាគមន៍របស់រដ្ឋបានជួយទប់ស្កាត់តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ 20.03.2026 13p
    ក្រសួងពាណិជ្ជកម្មបានចេញផ្សាយតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រេងសាំងធម្មតាតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានពន្យល់ថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទម្លាក់ពន្ធគយ និងអាករបន្ថែមមក សូន្យដុល្លារ រួមទាំងទទួលបន្ទុកបង់ជំនួសពន្ធអាករលើតម្លៃបន្ថែមចំនួន ៦%។ បើតាមលោក ប៉ែន សុវិជាតិ អន្តរាគមន៍របស់រដ្ឋាភិបាលពេលនេះបានជួយទប់តម្លៃប្រេងនៅលើទីផ្សារក្នុងគោលដៅជួយសម្រាលជីវភាពរបសើពលរដ្ឋ។
  • លោក សោម រតនា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ ២០២៦ផ្តោតសំខាន់លើកម្មវិធីកម្សាន្តប្រពៃណី 19.03.2026 9p
    នៅថ្ងៃទី១៩ ខែមីនានេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំពិធីសែនប្រុងពលីដើម្បីត្រៀមបើកដំណើរការតុបតែងលំអតាមដងផ្លូវ និងតំបន់សម្រាប់ត្រៀមព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញដែលនឹងឈានចូលមកដល់នៅជាង ២០ថ្ងៃទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី១៩ ខែមីនានេះ លោក សោម រតនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាបានអះអាងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍បាន​បែងចែកក្រុមការងារតាមផ្នែកនីមួយៗរួចហើយ តែដំណើរការរៀបចំតុបតែងលម្អនៅតាមតំបន់ដែលត្រូវរៀបចំព្រឹត្តិការណ៍នៅពុំទាន់មានលទ្ធផលធំដុំអ្វីនៅឡើយទេ។
  • ឧកញ៉ា ស៊ិន ចន្ធី៖ វិស័យដឹកជញ្ជូនប៉ះពាល់ពី ២០ ទៅ២៥ភាគរយពីការឡើងថ្លៃប្រេងម៉ាស៊ូត 11.03.2026 11p
    គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងកាន់តែខ្ពស់ ដោយសាំងធម្មតាមានតម្លៃ ៥ ២០០រៀល និងម៉ាស៊ូត ៦ ០៥០រៀលក្នុង ១លីត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់នឹងប៉ះពាល់វិស័យដឹកជញ្ជូនធុនធ្ងន់ពី ២០ ទៅ ២៥ភាគរយ។ តែលោកឧកញ៉ាមិនភ្លេចបញ្ជាក់ថា ទោះតម្លៃប្រេងឡើងខ្លាំងកម្រិតនេះក៏នៅមិនទាន់អាចធ្វើឲ្យអាក់ខានដល់ការដឹងជញ្ជូនរបស់រថយន្តធុនធំបាននៅឡើយដែរ៕
  • អ្នកឧកញ៉ា ហ៊ុន ឡាក់៖ មានម៉ាស៊ីនធ្វើតេស្តស្តង់ដារអាចជួយសន្សំពេលវេលា និងចំណាយថ្លៃដើមតិច 12.02.2026 16p
    កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដោយបំពាក់ឧបករណ៍ដែលមានសមត្ថភាពខ្ពស់អាចរកឃើញសំណល់ថ្នាំកសិកម្ម និងប្រកបដោយភាពជាក់លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam បានថ្លែងថា វត្តមានឧបករណ៍ធ្វើតេស្តដ៏ទំនើបរកសារធាតុគីមីពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រតិបត្តិករនាំចេញផលិតផលអាហារកម្ពុជា៕
  • លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ 06.02.2026 12p
    កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។
  • លោក ឡុង សំណាង៖ តម្លៃមាសឆ្នាំ២០២៦អាចប្រែប្រួលខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ 05.02.2026 14p
    ក្រោយពីបានឡើងថ្លៃកប់ពពក ១តម្លឹងជិត ៧ ០០០ដុល្លារកាលពីចុងខែមករា ឆ្នាំ២០២៦ មក មាសបានធ្លាក់ថ្លៃបន្តិចវិញនាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះដោយមានតម្លៃប្រមាណ ៦ ០០០ដុល្លារក្នុង ១តម្លឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែកុម្ភៈ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានទទួលស្គាល់ថា ហាងឆេងមាសនាដើមឆ្នាំ២០២៦ នេះ មានការប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ តែសម្រាប់លោក ឡុង សំណាង ទោះបីជាមាសបានធ្លាក់ថ្លៃបន្តិចវិញក៏ដោយក៏មាសនៅតែជាទ្រព្យដែលសុវត្ថិភាពបំផុត ហើយតម្លៃរបស់វានឹងកើនឡើងនាពេលអនាគត។
  • លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ 04.02.2026 12p
      នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។
  • ឧកញ៉ា សន សៀប៖ការបំបែកសម្បុកអនឡាញ និងចាប់ខ្លួន ចេន ហ្ស៊ី ប្រៀបដូចសម្អាតកករចេញពីពាង 22.01.2026 13p
    នៅក្នុងខែមករា ដើមឆ្នាំ២០២៦ នេះ ការបង្ក្រាបសម្បុកឆបោក​អនឡាញ និងការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦នេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមើលឃើញថា ការបង្ក្រាបបទល្មើសឆបោកអនឡាញ និងការចាប់ខ្លួនមេបណ្តាញឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិន គឺជាសញ្ញាដ៏វិជ្ជមានសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។ លោក សន សៀប ប្រៀបប្រដូចការចាប់ខ្លួន ចេន ហ្ស៊ី និងការបំបែកសម្បុកឆបោកអនឡាញទៅនឹងការសម្អាតកករនៅក្នុងពាង៕

Népszerű itt:

Ez a podcast ezeknek az országoknak a podcast-listáin is szerepel.