ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
RFI ខេមរភាសា / Khmer
0
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Epizódok
-
តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីធានាការអនុវត្តកាតព្វកិច្ចយោធាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប? 01.06.2026 13pនៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ថា មានយុវជនប្រមាណ ១០ ០០០នាក់ ដែលភាគច្រើនជាកូនថ្នាក់ដឹកនាំបានចុះឈ្មោះ ដើម្បីបំពេញកាតព្វកិច្ចយោធា។ បើតាមលោក ទៀ សីហា បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ យុវជនទាំងនោះនឹងត្រូវជាប់ឈ្មោះជាយោធាបម្រុង ហើយនឹងត្រូវកោះហៅឡើងវិញក្នុងករណីប្រទេសជាតិមានអាសន្នណាមួយ។ អ្នកតាមដានសង្គមនានាមើលឃើញថា ការបំពេញកាតព្វកិច្ចយោធាជារឿងចាំបាច់សម្រាប់ពលរដ្ឋខ្មែរ តែវិសមភាពក្នុងការបញ្ជូនទាហានទៅកាន់សមរភូមិក្នុងពេលប្រទេសមានសង្គ្រាមនៅតែចោទជាសំណួរ។
-
ការឃាត់ខ្លួនមន្ត្រីដែលលួចសម្ភារៈនៅកាស៊ីណូព្រែកចាកឆ្លុះបញ្ចាំងអ្វីខ្លះពីវិន័យសមត្ថកិច្ច? 31.05.2026 9pស្នងការនគបាលខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី៣០ខែឧសភាថា ត្រូវតែអនុវត្តច្បាប់ដោយស្មើភាពគ្នា និងមានតម្លាភាពចំពោះសមត្ថកិច្ចដែលបានធ្វើខុស។ ការបញ្ជាក់បែបនេះ គឺបន្ទាប់ពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថសរុប ៣២នាក់ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ការចូលលួចសម្ភារៈក្នុងទីតាំងបិតសៀលនៅកាស៊ីណូព្រែកចាក ក្នុងខេត្តកំពត ជាប់ព្រំដែនវៀតណាម កាលពីពេលថ្មីៗនេះ។ បើតាមស្នងការនគរបាលខេត្តកំពត មន្ត្រីដែលបានប្រព្រឹត្តកំហុសទាំងនោះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។ តើករណីនេះ បានឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តតួនាទីរបស់មន្ត្រីសមត្ថកិច្ចមួយចំនួននៅកម្ពុជា?
-
កម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ហេតុអ្វីបានជាពិបាកក្នុងការលក់ចេញ? 29.05.2026 8pនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជបណ្ឌិតសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព»។ ក្នុងវេទិកានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជាមានលទ្ធភាព ក្នុងការផលិតកសិផលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែបញ្ហានៅត្រង់ថា ចំពោះផលិតផលខ្លះ គេពិបាកនឹងលក់ចេញ ដ្បិតថា ផលិតផលទាំងនោះនៅមិនទាន់មានស្តង់ដារ តាមការចង់បានរបស់អ្នកបញ្ជាទិញ។ ហេតុអ្វីកម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ពិបាកក្នុងការលក់ចេញ?
-
ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា? 28.05.2026 11pនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានប្រកាសនៅពេលថ្មីៗនេះថា ទីក្រុងបាងកកនឹងឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជាដែលជាមាត្រដ្ឋានផែនទីបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃដូចនេះធ្វើឡើង បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសបារាំងដែលលោកបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ អ្នកជំនាញផ្នែកច្បាប់នៅកម្ពុជាមួយចំនួនយល់ថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃបែបនេះជាការបិទផ្លូវចរចាព្រំដែនទាំងស្រុងជាមួយកម្ពុជា និងអាចត្រៀមប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកទី៣ ចូលទឹកដីកម្ពុជា។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា?
-
ការបញ្ចប់តំណែងស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ឆ្លុះបញ្ចាំងយ៉ាងណា? 23.05.2026 9pនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់តំណែងឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងពីមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថខាងលើ មិនបានបញ្ជាក់ពីមូលហេតុទេ។ តែប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងគណបក្សកាន់អំណាចបានដកស្រង់ប្រភពនានាមកផ្សាយថាអាចពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសឆបោកអនឡាញ។ ការបញ្ចប់តំណែងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្តភូមិភាគឥសានដំណាលគ្នានេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរម្លឹកនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរបន្តបោសសម្អាតអំពើឆបោកអនឡាញឲ្យបានម៉ឺងម៉ាត់។
-
តើការប្រើទណ្ឌិតក្មេងទំនើងឱ្យជួយការងារកងទ័ពផ្តល់ប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ? 22.05.2026 13pនៅថ្ងៃទី២១ ឧសភា អគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្ទេរអ្នកទោសជាក្មេងទំនើងជិត ៨០០នាក់ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្តមួយចំនួនទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំ កែប្រែខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ។ ការផ្ទេរលើកដំបូងនេះមានគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទារបស់អ្នកទោសជាក្មេងទំនើង តាមរយៈការបណ្តុះបណ្តាលជំនាញកសិកម្ម និងជំនាញសំណង់ដែលជួយគាំទ្រដល់កងកម្លាំងជួរមុខ។ អ្នកតាមដានសង្គមរំពឹងថា វិធានការមួយនេះនឹងជួយកែប្រែក្មេងទំនើងឱ្យក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ តែក៏បានស្នើឱ្យមន្ត្រីតាមពន្ធនាគារជៀសវាងការអនុវត្តទោសដែលរំលោភពលកម្មកុមារ និងសិទ្ធិរបស់ជនជាប់ទោស។ តើការប្រើទណ្ឌិតក្មេងទំនើងឱ្យជួយការងារកងទ័ពផ្តល់ប្រយោជន៍អ្វីខ្លះដល់ជាតិ?
-
តើអវត្តមានឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាឆ្លុះបញ្ចាំងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបែបណា? 21.05.2026 13pអស់រយៈពេលជាង ២ឆ្នាំដែលអាមេរិកមិនបានបញ្ជូនតំណាងឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យមកប្រចាំការនៅក្នុងប្រទេសកម្ពុជាទេ។ លោក Patrick Murphy គឺជាឯកអគ្គរដ្ឋទូតអាមេរិកចុងក្រោយប្រចាំនៅកម្ពុជា។ តែតាំងពីលោក Patrick Murphy ចប់អាណត្តិទៅ អាមេរិកបានសម្រេចដាក់ត្រឹមភារធារីគឺលោកស្រី Bridgette L.Walker ឲ្យទទួលខុសត្រូវក្នុងទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយអាណត្តិរបស់លោកស្រី Bridgette L.Walker ក៏បានបញ្ចប់ដែរ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិយល់ថា អវត្តមានឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាជាង ២ឆ្នាំកន្លងទៅនេះជាការមិនឲ្យតម្លៃស្មើមុខ ស្មើមាត់នៅក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាច្រានចោលការលើកឡើងបែបនេះ និងថា អាមេរិកមិនដែលរើសអើងលើទំនាក់ទំនងការទូតជាមួយកម្ពុជាទេ។
-
តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ? 20.05.2026 11pអ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?
-
តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ដោះស្រាយជម្លោះព្រំដែនជាមួយថៃ? 18.05.2026 10pបារាំងបានយល់ព្រមផ្តល់សិទ្ធិឱ្យភាគីកម្ពុជា និងថៃចូលពិនិត្យ និងស្នើសុំប្រើប្រាស់រាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងព្រំដែនរវាងប្រទេសទាំងពីរ។ នេះជាលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី១៣ ឧសភាកន្លងទៅ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជួយដោះស្រាយព្រំដែនកម្ពុជា-ថៃ ព្រោះវាជាការផ្តល់មូលដ្ឋានគ្រឹះគតិយុត្តិច្បាស់លាស់ និងតម្លាភាពពីរដ្ឋាភិបាលបារាំង។ តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?
-
តើរដ្ឋគួរលើកទឹកចិត្តអ្វីទៀតដល់កងទ័ពជួរមុខ បន្ថែមពីការផ្តល់មេដាយ និងសង់ស្តូបយុទ្ធជន? 16.05.2026 9pក្នុងពិធីអបអរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានណែនាំឲ្យមានការរៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធការពារបូរណភាពទឹកដីនៅក្នុងសង្គ្រាមព្រំដែនជាមួយថៃក្នុងឆ្នាំ២០២៥។ ចំណែក យុទ្ធជនដែលពលី រដ្ឋាភិបាលនឹងពិចារណាសង់ស្តូប ដែលមានឆ្លាក់ឈ្មោះយុទ្ធជនទាំងនោះ ដើម្បីទទួលស្គាល់ពីការលះបង់ និងជាដឹងគុណដល់ពួកគេ។ លើសពីការផ្តល់មេដាយ និងសង់ស្តូបជូនយុទ្ធជន តើរដ្ឋគួរលើកទឹកអ្វីទៀតដល់កងទ័ពជួរមុខ?
-
តើកំណែទម្រង់ក្នុងរូបភាព « ក្បាលតូច ខ្លួនធំ » អាចបង្កើនប្រសិទ្ធភាពក្នុងវិស័យការពារជាតិបានកម្រិតណា? 15.05.2026 14pនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានប្រកាសនៅក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជានាព្រឹកថ្ងៃទី១៥ ឧសភានេះថា រដ្ឋាភិបាលនឹងធ្វើកំណែទម្រង់ក្រសួងការពារជាតិដោយគ្រោងលុបចោលនាយកដ្ឋាន និងកាត់ការិយាល័យខ្លះដើម្បីពង្រឹងសមត្ថភាពកងកម្លាំងនៅថ្នាក់ក្រោម។ អ្វីដែលលោក ហ៊ុន ម៉ាណែតចង់បាន គឺធ្វើយ៉ាងណាឱ្យវិស័យការពារជាតិមានក្បាលតូច ខ្លួនធំ។ អ្នកឃ្លាំមើលការវិវត្តសង្គមសាទរចំពោះកំណែទម្រង់នេះ តែក៏បានទទូចឱ្យរដ្ឋាភិបាលវះកាត់មន្ត្រីគ្រាប់ល្ពៅ និងអំពើពុករលួយជាប្រព័ន្ធ រួមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះកងទ័ពជួរមុខ។ តើកំណែទម្រង់ក្នុងរូបភាព « ក្បាលតូច ខ្លួនធំ » អាចបង្កើនប្រសិទ្ធភាពក្នុងវិស័យការពារជាតិបានកម្រិតណា?
-
តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. អាចធ្វើឲ្យមន្ត្រីខិលខូចផ្សេងរាងចាល ឬទេ? 14.05.2026 12pប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន តាមរយៈអ្នកនាំពាក្យលោក ជា ធីរិទ្ធ បានឲ្យដឹងនៅថ្ងៃទី១៤ ឧសភានេះថា លោក ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល(ក.ប.ប.) ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានដល់មន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ អ្នកតាមដានសង្គម និងអ្នកនយោបាយនានាមើលឃើញថា ការព្រមានរបស់លោក ហ៊ុន សែន របៀបនេះមិនមែនធ្វើឡើងជាលើកទី១ទេ តែមន្ត្រី ដែលបានរាយការណ៍កុហកថ្នាក់លើខ្លះភ័យខ្លាច និងខ្លះទៀតក៏នៅតែឆ្លៀតឱកាសដដែល។ តើសារព្រមានរបស់លោក ហ៊ុន សែន លើមន្ត្រី ក.ប.ប. ពេលនេះ អាចកែប្រែឥរិយាបទមន្ត្រីខិលខូចបានកម្រិតណាដែរ?
-
តើកម្ពុជាត្រូវដោះស្រាយបញ្ហាដែនសមុទ្រតាមផ្លូវណាទៀត បើថៃទាត់ចោលយន្តការ UNCLOS? 12.05.2026 12pនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថៃបានបង្ហាញចេតនាទាត់ចោលយន្តការ UNCLOS ខណៈកម្ពុជាបានបញ្ជាក់ជំហរម្តងហើយម្តងទៀតពីការសម្រេចជ្រើសរើសយកយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នាជាមួយថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានអះអាងថា ភាគីថៃគ្រាន់តែទទួលស្គាល់ពីចេតនារបស់កម្ពុជាដែលសម្រេចប្រើយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក តែថៃមិនបានទទួលយកសំណើណាមួយទេ។ តើកម្ពុជាត្រូវដោះស្រាយបញ្ហាដែនសមុទ្រតាមផ្លូវណាទៀត បើថៃទាត់ចោលយន្តការ UNCLOS?
-
តើមានមេរៀនផ្សះផ្សាវិបត្តិនយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាង? 11.05.2026 12pនៅប្រទេសថៃ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ២៤៣ថ្ងៃ។ ចំណែកនៅប្រទេសភូមា លោកស្រី អ៊ុង សានស៊ូជីត្រូវបានផ្ទេរពីពន្ធនាគារទៅឃុំក្នុងផ្ទះវិញ។ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគខ្លះយល់ថា រដ្ឋាភិបាលកម្ពុជាគួរដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង ដើម្បីជំរុញឲ្យមានការផ្សះផ្សា និងពង្រឹងឯកភាពជាតិ។ តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធបានចាត់ទុកការលើកឡើងបែបនេះថាជាការប្រៀបធៀបខុសរបៀប។ តើមានមេរៀនផ្សះផ្សាវិបត្តិនយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាង?
-
តើគួរមានវិធានការបែបណាចំពោះការផ្សាយផលិតផលដោយផ្តល់រង្វាន់ក្នុងរូបភាពជាការបោកបញ្ឆោត? 09.05.2026 11pកន្លងមក ក៏ដូចជាថ្មីៗនេះមានក្រុមហ៊ុនមួយចំនួនបានផ្សព្វផ្សាយពីការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់អតិថិជនរបស់ខ្លួន ជាថ្នូរនឹងការទិញផលិតផលរបស់ក្រុមហ៊ុន។ ប៉ុន្តែពលរដ្ឋមួយចំនួន បានសំដែងការខកចិត្តបន្ទាប់ពីពួកគេបានទិញផលិតផលហើយ តែមិនបានត្រូវរង្វាន់ដូចអ្វី ដែលក្រុមហ៊ុនបានប្រកាស។ អ្នកជំនាញ ចាត់ទុកថា ការផ្សព្វផ្សាយបែបនេះ ជាការបោកបញ្ឆោតអ្នកប្រើប្រាស់ ដែលខុសនឹងច្បាប់ពាណិជ្ជកម្ម។ តើគួរតែមានវិធានការបែបណាចំពោះការផ្សព្វផ្សាយផលិតផល ដោយផ្តល់រង្វាន់ក្នុងរូបភាពជាការបោកបញ្ឆោត?
-
តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន? 08.05.2026 12pកម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ។ នេះបើតាមខ្លឹមសារនៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងភាគីកម្ពុជា ហ្វីលីពីន និងថៃនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ អ្នកតាមកិច្ចការនយោបាយក្នុងតំបន់យល់ថា ការកសាងទំនុកចិត្តរវាងភាគីកម្ពុជា និងថៃទំនងជាត្រូវប្រើពេលរាប់សិបទស្សវត្សរ៍ ព្រោះជម្លោះព្រំដែនលើកនេះបានចាក់ចំស្នាមរបួសប្រវត្តិសាស្ត្រដោយបានបង្កឲ្យមានភាពឈឺចាប់របស់ប្រជាជននៃប្រទេសជិតខាងទាំងពីរ។ តែអ្នកជំនាញភូមិសាស្ត្រនយោបាយនៅតែមើលឃើញច្រកចេញដើម្បីស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?
-
តើជម្រើសយន្តការផ្សះផ្សាដោយបង្ខំអាចជួយដោះស្រាយបញ្ហាព្រំដែនទឹកកម្ពុជា-ថៃបានដែរ ឬទេ? 07.05.2026 15pក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក កម្ពុជាបានសម្តែងការសោកស្តាយជាខ្លាំង។ តែដើម្បីបន្តដោះស្រាយបញ្ហាស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជាបានប្រកាសជំហរជ្រើសយកការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាមរយៈមធ្យោបាយផ្សះផ្សាដោយបង្ខំជាមួយភាគីថៃ។ អ្វីជាយន្តការផ្សះផ្សាដោយបង្ខំ និងថា តើកម្ពុជា និងថៃអាចដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយប្រើយន្តការអន្តរជាតិមួយនេះយ៉ាងដូចម្តេច?
-
តើវិធានការមិនឱ្យដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈផ្អែមអាចមានប្រសិទ្ធភាពដែរ ឬទេ? 06.05.2026 11pរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចបិទទាំងស្រុងការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ទៅ។ វិធានការនេះមានគោលដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព។ អ្នកវិភាគសង្គមសាទរចំពោះវិធានការនេះ តែក៏បានស្នើឲ្យរដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយពីផលប៉ះពាល់ដោយគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងទៅកាន់ប្រជាពលរដ្ឋ ពិសេសហាមក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈផ្អែមឲ្យឈប់ដាក់រង្វាន់លើក្រវិលកំប៉ុង។ តើវិធានការមិនឱ្យដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈផ្អែមអាចមានប្រសិទ្ធភាពដែរឬទេ?
-
តើអាជ្ញាធរគួររៀបចំតំបន់ថ្មើរជើងចតុមុខបែបម៉េច ដើម្បីកុំឱ្យបាត់បង់ភាពទាក់ទាញ? 04.05.2026 13pថ្មីៗនេះ ពលរដ្ឋរស់នៅម្តុំតំបន់ថ្មើរជើងចតុមុខបានត្អូញត្អែរពីការរំខានដោយសារតែការប្រគុំតន្ត្រីខ្នាតធំរបស់ក្រុមហ៊ុនស្រាបៀរនៅរៀងរាល់ចុងសប្តាហ៍។ បើតាមពលរដ្ឋ សំឡេងនៃការប្រគុំតន្ត្រីបានបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅ ពិសេសសម្រាប់កុមារ មនុស្សចាស់ និងអ្នកជំងឺ។ អ្វីដែលពួកគេចង់បាន គឺបញ្ឈប់ការប្រគុំតន្ត្រីខ្នាតធំតាមផ្លូវថ្មើរជើងចតុមុខតែម្តង។ នៅទីបំផុត រដ្ឋបាលរាជធានីភ្នំពេញបានទទួលយកសំណូមពរ និងក្តីកង្វល់របស់ពលរដ្ឋដោយលែងអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីខ្នាតធំតាមផ្លូវថ្មើរជើងចតុមុខបន្តទៀត។ ដូច្នេះតើអាជ្ញាធរគួររៀបចំតំបន់ថ្មើរជើងចតុមុខបែបម៉េច ដើម្បីកុំឱ្យបាត់បង់ភាពទាក់ទាញ?
-
តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ បើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ? 02.05.2026 10pបញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទងទៅនឹងតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ នោះនឹងធ្វើឲ្យថៃជាអ្នកខាតបង់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលចង់លុបចោលMOUនេះ និងចាត់ទុកការលុបMOUនេះ នឹងប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហានៅតំបន់ខ្ពង់រាបក្នុងបាតសមុទ្រនៃប្រទេសទាំងពីរ។ តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ ប្រសិនបើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?
Népszerű itt:
Ez a podcast ezeknek az országoknak a podcast-listáin is szerepel.