យុវតីសតវត្សទី២១​ - 21st Century Women

យុវតីសតវត្សទី២១​ - 21st Century Women

Women‘s Media Centre of Cambodia
Country Cambodia
Language EN
Episodes 100
Latest 23.07.2026

21st Century Women is a podcast that discusses topics related to women's bodies, health, relationships, and other sensitive issues. It is produced by the Women's Media Centre of Cambodia and aims to provide a safe space for open conversation.

Episodes

  • ប្រធានបទទី៤៖ អនាគតរបស់អ្នក ការសម្រេចចិត្តរបស់អ្នក
    ប្រធានបទទី៤៖ អនាគតរបស់អ្នក ការសម្រេចចិត្តរបស់អ្នក 23.07.2026 28m
    តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងត្រដាបត្រដួសក្នុងជីវិតតែម្នាក់ឯងដែរឬទេ? ដំបូងឡើយ មានអារម្មណ៍ថាពិភពលោកនេះគឺងងឹតសូន្យឈឹង ដែលធ្វើឱ្យយើងជាប់គាំងក្នុងជំនឿថា មានតែយើងម្នាក់ឯងប៉ុណ្ណោះដែលកំពុងជួបការលំបាក និងឯកោ។ យុវតី សេង ហ្គេចលី បានរំលឹកយើងថា ការខុសឆ្គង និងការប្រឈមមុខនឹងជម្រើសដ៏ពិបាកៗ គឺជារឿងធម្មតានៃបទពិសោធន៍ជីវិតរបស់មនុស្សគ្រប់រូប។ នៅពេលដែលយើងបង្ខំខ្លួនឯងថាត្រូវតែ «ធ្វើត្រូវ» ជានិច្ច ឬព្យាយាមរស់នៅតាមគំរូជីវិតរបស់នរណាម្នាក់ នោះយើងកំពុងតែធ្វើឱ្យខ្លួនឯងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តហើយ។ ការស្វែងរកអំណាចសម្រាប់ខ្លួនឯងក្នុងការជ្រើសរើសផ្លូវដើរ គឺចាប់ផ្តើមចេញពីការអនុញ្ញាតឱ្យខ្លួនឯងរៀនសូត្រ និងដើរទៅមុខតា...
  • ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យ
    ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យ 23.07.2026 39m
    តើ ជំហានបន្ទាប់នៃជីវិតគឺត្រឹមតែជា «ការមានកូន» ឬ? វិសាល និង ស្រីនា នឹងមកជជែកវែកញែកយ៉ាងស្មោះត្រង់អំពីបន្ទុកទំនួលខុសត្រូវនៃជីវិតថ្មីមួយ។ ប្រសិនបើ សូម្បីតែខ្លួនយើងផ្ទាល់ ក៏យើងមិនទាន់ទាំងអាចត្រៀមខ្លួនក្នុងការមើលថែខ្លួនឯងផងនោះ តើឱ្យយើងទទួលខុសត្រូវលើជីវិតមនុស្សម្នាក់ទៀតយ៉ាងដូចម្តេច? ការរៀបចំផែនការសម្រាប់គ្រួសារ មិនមែនគ្រាន់តែជារឿងពេលវេលានោះទេ—ប៉ុន្តែវាគឺជាការធានាថា នៅពេលដែលកូនកើតមក គឺពួកគេទទួលបានអនាគតមួយដែលបានរៀបចំទុកជាស្រេចសម្រាប់ពួកគេ។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” ប្រធានបទទី៣៖ អនាគត និងការរៀបចំផែនការគ្រួសារ និងទស្សនវិស័យ — ចូលរួមដោយ វិសាល និង ស្រីនា #Episode3 #MyChoiceOu...
  • ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ
    ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ 09.07.2026 55m
    តើគាត់កំពុង «ជួយ» ឬមួយជាតួនាទីជាឪពុក? @DJNana បានចោទសួរដេញដោលលើពាក្យមួយម៉ាត់ដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ គឺពាក្យថា «ជួយ»។ នៅពេលដែលស្វាមីមើលថែកូនៗ ឬធ្វើការងារផ្ទះ វាមិនមែនជាការជួយនោះទេ — ប៉ុន្តែវាគឺជាតួនាទីរបស់គាត់ក្នុងនាមជាដៃគូជីវិត។ ឌីជេ ណាណា បកស្រាយបន្ថែមពីហេតុផលដែលស្ត្រីទទួលរងសម្ពាធគ្រប់បែបយ៉ាងតែម្នាក់ឯងនៅក្នុងគ្រួសារ ហើយហេតុអ្វីបានជាការកែប្រែ ត្រឹមតែពាក្យមួយម៉ាត់ អាចផ្លាស់ប្តូរតុល្យភាពនៃអំណាច និងសុភមង្គលនៅក្នុងផ្ទះរបស់អ្នកបាន។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនការជីវិត” ប្រធានបទទី២៖ ភាពជាដៃគូ សមភាព និងភាគលាភយេនឌ័រ – ចូលរួមដោយ ឌីជេ ណាណា សូមទស្សនាវីដេអូខ្លីនេះ ដើម្បីឱ្យបានដឹងថា...
  • ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី
    ប្រធានបទទី១៖ ភាគលាភពណ៌ប្រាក់ និងភាពជាបុរសសម័យថ្មី 07.07.2026 49m
    តើអ្នកគ្រាន់តែរវល់ ឬកំពុងស្វែងរកគោលដៅ? មនុស្សជាច្រើនមិនដឹងថាត្រូវធ្វើអ្វីខ្លះទេក្នុងមួយថ្ងៃៗ ពីព្រោះតែពួកគេមិនមានផែនការច្បាស់លាស់។ លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង នឹងពន្យល់អំពីមូលហេតុដែលការរៀបចំផែនការ គឺជាចំណុចខុសគ្នារវាងការគ្រាន់តែ «មានជីវិតរស់នៅ» និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគោលបំណងច្បាស់លាស់។ ចូរគ្រប់គ្រងពេលវេលា និងអនាគតរបស់អ្នកចាប់ពីថ្ងៃនេះតទៅ។ តាមរយៈការរៀបចំផែនការសម្រាប់វ័យចាស់ប្រកប​ដោយសេចក្តីថ្លៃថ្នូរ មានផលិតភាព និងសកម្ម — ដែលយើងហៅថាជា «ភាគលាភពណ៌ប្រាក់» — មានន័យថា អ្នកកំពុងតែកសាងជីវិតមួយពោរពេញទៅដោយមោទនភាពសម្រាប់ខ្លួនឯងនៅពេលអនាគត។ កម្មវិធីផតខាស “ជម្រើសខ្ញុំ អនាគតយើង៖ អំណាចនៃផែនកា...
  • ប្រធានបទ៖ សុខភាពផ្លូវចិត្តស្ត្រី
    ប្រធានបទ៖ សុខភាពផ្លូវចិត្តស្ត្រី 23.04.2026 1h 5m
    គោលបំណង៖ ការចែករំលែកបទពិសោធន៍ទាក់ទងនឹងសុខភាពផ្លូវចិត្តក្នុងនាមជាស្ត្រីម្នាក់ដែលធ្លាប់មានជំងឺមហារីសុដន់ ការបាក់ទឹកចិត្ត និង ជុំរុញនិងលើកទឹកចិត្ត ដល់ស្ត្រី យុវតី អោយចេះមើលថែខ្លួនឯង កុំទុកខ្លួនឯងចោល និងចេះរកជំនួយពេលមានបញ្ហា ។ វាគ្មិន៖ លោកស្រី រៀម សុខចំរើន​ អ្នកគ្រប់គ្រងផ្នែកសំណង និងអត្ថប្រយោជន៍ និង ម្ចាស់ស្នាដៃសៀវភៅ «ស្នាមកាំបិត»
  • ប្រធានបទ៖ ការប្រើប្រាស់បច្ចេកវិទ្យាសប្បិនិមិត្ត (AI)
    ប្រធានបទ៖ ការប្រើប្រាស់បច្ចេកវិទ្យាសប្បិនិមិត្ត (AI) 23.04.2026 41m
    គោលបំណង៖ ជុំរុញអោយសាធារណជនបែងចែកអោយច្បាស់ពីផលវិជ្ជមាន និងអវិជ្ជមាននៃការប្រើប្រាស់ AI ក្នុងសម័យឌីជីថល និងរបៀបការពារសុវត្ថិភាពពីការឆបោករបស់ជនខិលខូចក្នុងរូបភាពផ្សេងៗ។ វាគ្មិន៖ លោក ហ៊ឹន សុភាព នាយកគ្រប់គ្រង DG Academy
  • ប្រធានបទ៖ សុខភាពបន្តពូជ និងការថែទាំខ្លួនសម្រាប់ស្ត្រីវ័យក្មេង
    ប្រធានបទ៖ សុខភាពបន្តពូជ និងការថែទាំខ្លួនសម្រាប់ស្ត្រីវ័យក្មេង 23.04.2026 31m
    គោលបំណង៖ បង្កើនការយល់ដឹងដល់ស្ត្រីវ័យក្មេងអំពីសុខភាពបន្តពូជ និងសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លើកទឹកចិត្តឱ្យស្ត្រីវ័យក្មេងយកចិត្តទុកដាក់លើការថែទាំខ្លួន និងការពារពីជំងឺដែលប៉ះពាល់ដល់សុខភាពបន្តពូជ។ វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ
  • ប្រធានបទ៖ ផ្នត់គំនិត មិនមែនជាអ្នកកំណត់វាសនា
    ប្រធានបទ៖ ផ្នត់គំនិត មិនមែនជាអ្នកកំណត់វាសនា 23.04.2026 47m
    គោលបំណង៖ លើកទឹកចិត្តដល់យុវជន និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ប្រឹងប្រែងដុសខាត់សមត្ថភាព ក្នុងការកំណត់ជីវិតខ្លួនឯងអោយល្អប្រសើរ និងបោះចោលផ្នត់គំនិតទាំងឡាយណាដែលរារាំងដល់ការអភិវឌ្ឍខ្លួន។ វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា
  • ​ប្រធានបទ៖ ជំងឺគាំងបេះដូង
    ​ប្រធានបទ៖ ជំងឺគាំងបេះដូង 23.04.2026 21m
    គោលបំណង៖ ជំរុញនិងលើកទឹកចិត្តដល់អោយសាធារណជនថែរក្សាសុខភាពទូទៅ ពិសេសសុខភាពបេះដូង ដោយតាមដានពិនិត្យសុខភាពជាប្រចាំ រួមជាមួយការយកចិត្តទុកដាក់ហាត់ប្រាណ និងបរិភោគចំណីអាហារដែលមានសុខភាពល្អ។ វាគ្មិន៖ លោកវេជ្ជបណ្ឌិត ហង្ស ដារ៉ា នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល យូ ចតុមុខ
  • ប្រធានបទ៖ ការស្រឡាញ់ភេទដូចគ្នា
    ប្រធានបទ៖ ការស្រឡាញ់ភេទដូចគ្នា 23.04.2026 42m
    គោលបំណង៖ ដើម្បីអោយសាធារណជន សមាជិតគ្រួសារ បុគ្គលខ្លួនឯង លុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា កុំដាក់បន្ទុក កុំមើលងាយ មិនអោយតម្លៃដោយសារតែភេទ។ ចូលរួមលើកទឹកចិត្ត ផ្ដល់ឱកាស បើកចិត្ត បើកបេះដូង មើលពីសមត្ថភាព សក្ដានុពល អោយដូចសាធារណជនទូទៅ។ វាគ្មិន៖ កញ្ញា រ័ត្នន៍ ស៊ីណូរ៉ា អ្នកផលិតមាតិកា
  • ប្រធានបទ៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសេរី
    ប្រធានបទ៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសេរី 23.04.2026 51m
    គោលបំណង៖ ដើម្បីអោយសាធារណជន យល់អោយកាន់តែច្បាស់ពីគុណប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយសេរី មានតម្លាភាព មានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ ដើម្បីអោយប្រជាជនទទួលបានព័ត៌មានពិតនិងច្បាស់លាស់។ វាគ្មិន៖ លោក ណុប វី នាយកប្រតិបត្តិ នៃខេមបូចា (CamboJA)
  • ប្រធានបទ៖ ឥទ្ធិពលនៃសំឡេងស្រ្តី
    ប្រធានបទ៖ ឥទ្ធិពលនៃសំឡេងស្រ្តី 23.04.2026 43m
    គោលបំណង៖ ដើម្បីអោយសាធារណជនយល់ដឹងពីសារៈសំខាន់នៃសំឡេងស្ត្រីសម្រាប់ការចូលរួមក្នុងសង្គម និង លើកទឹកចិត្តដល់ស្ត្រី យុវតី ប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងការបង្ហាញពីបញ្ហា ឧបសគ្គ តម្រូវការ ការយល់ឃើញ និងសេចក្ដីសម្រេចចិត្តផ្សេងៗ។ វាគ្មិន៖ អ្នកស្រី នុត ក្លារ៉ា
  • ប្រធានបទ៖​ ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី
    ប្រធានបទ៖​ ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី 11.03.2026 27m
    គោលបំណង៖ ការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ក្នុហការចូលរួមគ្រប់សកម្មភាព ដូចជា ការដឹកនាំ ការសម្រេចចិត្ត ការលើកមតិយោបល់ ការបោះឆ្នោតជ្រើសរើស និងផ្ដល់ជាអាទិភាពសម្រាប់ស្ត្រីដែលជាបុគ្គលិកស្រី កូនស្រី យុវតី ក្នុងការបង្ហាញសេចក្ដីសម្រេចចិត្ត។ វាគ្មិន៖ លោកស្រី សុិន ពុទ្ធារី នាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា
  • ប្រធានបទ៖ អ្នកដឹកនាំស្ត្រីវ័យក្មេង
    ប្រធានបទ៖ អ្នកដឹកនាំស្ត្រីវ័យក្មេង 10.03.2026 49m
    គោលបំណង៖ ការចែករំលែកបទពិសោធក្នុងនាមជាស្ត្រីអ្នកដឺកនាំវ័យក្មេង ​ជុំរុញ​ និងលើកទឹកចិត្តដល់​ស្ត្រី ក្មេងស្រី ខិតខំពង្រឹង ចំណេះដឹង សមត្ថភាព ភាពក្លាហាន​ ដើម្បីក្លាយជាអ្នកដឹកនាំល្អ។ វាគ្មិន៖ អ្នកស្រី នុត ក្លារ៉ា
  • ប្រធានបទ៖ តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ
    ប្រធានបទ៖ តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ 22.01.2026 32m
    ចាំកាលបានមកទស្សនាវីដេអូពេញ នៃផតខាស់ វគ្គទី៣​!!! សំឡេងបុរសវ័យក្មេងរួមគ្នា ដើម្បីជំនះ ទៅលើអ្វីដែលបទដ្ឋានសង្គមនិងប្រពៃណី នៅក្នុងផ្នត់គំនិតយេនឌ័រ និងអំពើហិង្សា ៖ “តួនាទីរបស់បុរស និងក្មេងប្រុសជាអ្នកតស៊ូមតិ” ចុះតើអ្នកទាំងអស់គ្នាគិតថា បុរសនិងក្មេង​ប្រុស គួរធ្វើយ៉ាងដូចម្តេច ដើម្បីទប់​ស្កាត់​អំពើហិង្សា​ទាក់ទង​នឹងយេនឌ័រ?​ ប៊ុនមី និងវណ្ណា ជាសិស្សនៃវិទ្យាល័យ ប៊ូថង អូរជុំ​ ខេត្តរតនគីរី ជាជនជាតិដើមភាគគ្រឹង បានរាយរាប់ពីទំនៀមទំលាប់ និងអនុវត្ត នៅក្នុងប្រពៃណី ទៅនិងផ្នត់គំនិត Gen Z នៃជនជាតិដើម ប្រទាក់ក្រឡាគ្នាម៉េចខ្លះពី សមភាពយេនឌ័រ។​ Admin rate ឱ្យ 10/10 និយាយពីថា ភាពក្លាហាន និងទំនុកចិត្តរបស់អាយដលទាំងពីរ 99% ចឹង...
  • ប្រធានបទ៖ ការរៀបការវ័យក្មេង និងជំនាញវិជ្ជាជីវៈ
    ប្រធានបទ៖ ការរៀបការវ័យក្មេង និងជំនាញវិជ្ជាជីវៈ 13.01.2026 35m
    ស្វាគមន៍វគ្គកូនពៅ ដែលជាវគ្គទី៥ នៃផតខាស់ យើងជជែកឆ្លងស្រុក ហើយប្រធានបទរបស់យើងទាក់ទងនិង ៖ “​ ការរៀបការវ័យក្មេង​ និង​ជំនាញ​​វិជ្ជាជីវៈ”​​ មកដល់វគ្គនេះ វាគ្មិនរបស់យើង រតនា និងយ៉ុង ជាសិស្សបច្ចេកទេសជំនាញអគ្គសនីសោះ មានវោហាស័ព្ទ មិនឱ្យចាញ់ host ទេ។ នៅក្នុងកិច្ចពិភាក្សានេះ អ្នកទាំងអស់គ្នានិងលឺពាក្យគន្លឹះច្រើនទាក់ទងនិងអគ្គសនី ដែលពួកគេបានឆ្លងកាត់ការដកពិសោធន៍ទាំងអនុវត្តទ្រឹស្តី និងការងារជាក់ស្តែង។ វគ្គនេះឡួយត្រង់ Host របស់យើង បានខ្សឹបប្រាប់​ Admin ថា “ការៀនអគ្គីសនី យល់ច្រើនទាំងទ្រឹស្តី និងការអនុវត្ត បើខុសធ្វើម្តងទៀត នៅក្នុងជីវិតពិតវិញ បើរៀបការខុសមានវិប្បដិសារីច្រើន”។​ ចុះប្រិយមិត្តមានអ្វីចង់ប្រាប់ Admin អត...
  • ប្រធានបទ៖ ផែនការអនាគត និងការរៀបចំផែនការគ្រួសារ​
    ប្រធានបទ៖ ផែនការអនាគត និងការរៀបចំផែនការគ្រួសារ​ 13.01.2026 26m
    ស្វាគមន៍វគ្គទី៤ នៃផតខាស់ យើងជជែកឆ្លងស្រុក កិច្ចពិភាក្សាលើកនេះ ផ្សារភ្ជាប់រវាងបញ្ហាប្រឈមរបស់យុវជន ជនជាតិដើមភាគតិច និងដំបូន្មានរបស់អ្នក​ផ្តល់សេវា ទៅលើប្រធានបទ ៖ “ផែនការ​អនាគត ​និងការរៀបចំ​ផែនការគ្រួសារ” ឆ្ងល់ដល់ហើយផែនការអនាគតមានអី ពាក់ព័ន្ធនិងផែនការគ្រួសារទៅ? ហើយអ្វី ទៅជាផែនការគ្រួសារ? យ៉ម ជាអតីតយុវជនក្រុមមិត្តអប់រំមិត្តនៃ សិស្សនៃវិទ្យាល័យ ប៊ូថង អូរជុំ​ ខេត្តរតនគីរី ជាជនជាតិដើមភាគ គ្រឹង និងកំពុងធ្វើការ ក្រៅម៉ោងនៅក្នុងខេត្ត ដើម្បីរកប្រាក់ចំណូល សម្រាប់រៀនបន្ត និងផ្គត់ផ្គង់គ្រួសារ។ អ្នកគ្រូ ចាន់ណា បុគ្គលិកឆ្មប នៃមណ្ឌលសុខភាព អូរជុំ ស្រុកអូរជុំ​ខេត្តរតនគីរី។​ កិច្ចពិភាក្សាលើកនេះមិនត្រឹមតែជាការចែករំលែ...
  • យុវជនគំរូ ក្រុមមិត្តអប់រំមិត្ត
    យុវជនគំរូ ក្រុមមិត្តអប់រំមិត្ត 13.01.2026 19m
    ស្វាគមន៍មកកាន់វគ្គទី២ នៃផតខាស់ យើងជជែកឆ្លងស្រុក រដូវកាលទី១ សូមបើករង់ក្រចក [ Admin សង្ឃឹមថាយើងនឹង​មានរដូវ​កាលទី២​ចុះ] ប្រធានប​ទនៅ​​ក្នុងវគ្គទី២ ផ្តោតសំខាន់​ទៅលើ “យុវជនគំរូ ក្រុមយុវជនមិត្តអប់រំមិត្ត” អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ក្រុមយុវជនកាក់កាបាទក្រហម ក្រុមយុវជនកាយរិទ្ធិ ចុះអ្នកទាំងអស់គ្នាដឹងអ្វីខ្លះពី ក្រុមយុវជនមិត្តអប់រំមិត្តនៅក្នុងសាលារៀន? ​ ភគវ័ន្ត និងលីតា ពួកគេជាសិស្សនិងជាយុវជក្រុមមិត្តអប់រំមិត្តនៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង។ ពួកគេទាំងពីរ និងចែករំលែកពីបទពិសោធន៍ និងបញ្ហាប្រឈមនានា​ដែលពួកគេជួបប្រទះក្នុងនាមជាយុវជនក្រុមមិត្តអប់រំមិត្ត។ តោះមកចុចមើល Podcast Full Episode នៅក្នុង YouTube Channel...
  • កិច្ចពិភាក្សាពីមុខវិជ្ជាសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ CSE
    កិច្ចពិភាក្សាពីមុខវិជ្ជាសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ CSE 13.01.2026 20m
    វគ្គទី១ របស់យើងមកដល់ហើយ!!! “កិច្ចពិភាក្សាពីសុខភាពបន្តពូជនិងការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE)” តើអ្នកទាំងអស់គ្នាដឹងអត់ថា ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) គឺជាសមាសភាពទី៣ នៅក្នុងកម្មវិធីសិក្សា នៃមុខវិជ្ជាអប់រំសុខភាព ចុះការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយរៀនពីអ្វីខ្លះ ជួយខំមិនខាងក្រោមតិចមើល? និមល និង ធីណា ពួកគេជាសិស្សនៃវិទ្យាល័យចំបក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នឹងនាំយករឿងរ៉ាវពីសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេ មុនពេល និងក្រោយពេលរៀនពីមុខវិជ្ជានេះហើយ មានរឿងអ្វីកើតឡើង ថាតើអ្នកសម្របសម្រួល host របស់យើង សុម៉ាវត្តី ប្រតិកម្មយ៉ាងដូចម្តេចនៅក្នុងកិច្ចពិភាក្សានេះ ! តោះមកចុចមើល Podcast Full...
  • ជំនោរវិលវិញ
    ជំនោរវិលវិញ 14.10.2025 26m
    End

Popular in

The podcast also appears in the podcast charts of these countries.