នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

RFI ខេមរភាសា / Khmer
Country Cambodia
Language KM
Episodes 24
Latest 07.10.2026

ផតខាសនេះនិយាយអំពីសុខភាព និងអនាម័យ ដោយមានការអត្ថាធិប្បាយ និងបទសម្ភាសន៍ជាមួយគ្រូពេទ្យឯកទេស។ រៀងរាល់ថ្ងៃពុធ អ្នកស្តាប់នឹងទទួលបានព័ត៌មានអំពីការការពារ និងការព្យាបាលជំងឺផ្សេងៗ។ វាជាកម្មវិធីរបស់ RFI ខេមរភាសា ដែលផ្សាយជាភាសាខ្មែរ។

Episodes

  • ហេតុអ្វី​ចំនួន​កុមារមីញ៉ូម​ភ្នែក​កើន​ឡើង​ខ្លាំង​ ស្ទើរ​គុណនឹង​បី ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ? 07.10.2026 8m
    បើ​តាមការសិក្សា​អេស្ប៉ាញ​ទើប​ចេញ​ផ្សាយ​ នៅ​ខែ​កញ្ញា​២០២៦ មីញ៉ូមភ្នែក​ពិត​ជា​​ជំងឺមួយ ដែល​កំពុង​រាតត្បាត​​នៅ​លើ​ពិភពលោក។ កំណើន​កុមារអាយុ ពី​​៨ទៅ​១២​ឆ្នាំ​ មាន​ភ្នែក​មីញ៉ូម បាន​កើន​ឡើងយ៉ាង​​ខ្លាំងនិង​​គួរ​ឱ្យ​កត់​សម្គាល់។ កុំប្រហែសមើលស្រាល​ជំងឺ​មីញ៉ូមភ្នែករបស់កុមារឱ្យសោះ ព្រោះផលវិបាក​អាច​ធ្ងន់ធ្ងរ​ខ្លាំង ​នៅ​ពេល​ចាស់។
  • បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ? 30.09.2026 7m
    គ្មានទឹកមនុស្សនឹង​ស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់​ជួយ​ឲ្យ​សរីរាង្គកាយ មាន​ដំណើរការ​ល្អ ប៉ុន្តែ​បើ​ពិសា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក ទឹក​​អាច​​បង្ក​គ្រោះថ្នាក់​ទៅ​វិញទេ។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​ហៅ​ថា​ល្អ និង ចាប់​ពី​បរិមាណ​ប៉ុន្មាន​ទៅ ដែល​នាំ​មាន​ផលវិបាក​ដល់​សុខភាព?
  • ថ្នាំបង្ការ​ជំងឺរបេង​អាច​ការពារជំងឺ​វង្វេងបាន? 23.09.2026 9m
    ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹង​ជំងឺ​របេង ទំនង​អាច​ពន្យឺត​អាការៈ​រោគ​វង្វេង​បាន។ តើ​ថ្នាំ​បង្ការ​BCG​ មាន​លក្ខណៈ​ពិសេស​យ៉ាងណា ? ការសិក្សា​ពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ?
  • សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ 16.09.2026 9m
    តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ?
  • តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ? 09.09.2026 8m
    គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ?
  • ជំងឺកាមរោគ​អាច​ចម្លង​តាមរយៈ​ការ​ប្រើប្រាស់​​បង្គន់សាធារណៈ? 02.09.2026 9m
    ដូចឈ្មោះ​ដែល​ហៅ ជំងឺកាមរោគ ជា​ជំងឺដែលបង្ក​ឡើងដោយ​បាក់តេរី ដោយ​វីរុស ឬ​ដោយ​ពពួក​ប៉ារ៉ាស៊ីត និង​ដែល​ចម្លង​តាម​ផ្លូវភេទ នៅ​ពេល​​រួមរក្ស​ដោយ​មិន​ការពារ។ ចុះ​ជំងឺកាមរោគ​អាច​ឆ្លង​ដោយ​ខ្វះ​អនាម័យ ឬ​ដោយ​ការ​ប្រើប្រាស់​បង្គន់​រួម បង្គន់​សាធារណៈ​ដែរឬទេ?
  • តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ? 26.08.2026 10m
    ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់?
  • អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព? 19.08.2026 8m
    ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ?
  • រលាក​អញ្ចាញអាច​​បំផ្លាញ​ដល់សុខភាព​បេះដូង​​និង​ខួរក្បាល 12.08.2026 9m
    មាត់​ធ្មេញ​មិនមែន​មាន​ភារកិច្ច​ត្រឹម​តែ​ទំពារអាហារ​បញ្ជូន​ទៅ​ក្រពះ​ដើម្បី​ចិញ្ចឹម​សរីរាង្គកាយ​ទេ តែ​មាត់​ក៏​អាច​ជា​ច្រក​ផ្លូវ​នាំទៅ​រក​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង ប្រសិន​បើ​មាត់​គ្មាន​អនាម័យ បណ្តោយ​ឱ្យ​មាន​ជំងឺ​រលាក​អញ្ចាញ។ ដូច្នេះ​សូម​កុំ​ភ្លេច​តាម​ដាន​សុខភាព​អញ្ចាញ​ធ្មេញផង។
  • គ្មាន​ជំងឺ តែ​ប្រើ​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​បញ្ចុះ​ទម្ងន់ អាច​បង្ក​ផលវិបាក​ដល់​សុខភាព​យ៉ាងណា? 05.08.2026 9m
    ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ចុក​ខ្លាញ់ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​សម្រក​ទម្ងន់​កាន់​តែ​ច្រើនឡើងៗ។ សម្រាប់​គ្រូពេទ្យ​ខ្លះ នេះ​ជា​ការ​ប្រើប្រាស់​ថ្នាំ​ខុស​ទិសដៅ។ គ្រូពេទ្យ​ខ្លះ​ទៀត ព្រម​ឱ្យ​អ្នក​ចង់​ស្គម​ប្រើ។ តើ​ការ​សម្រក​ទម្ងន់​ដោយ​ប្រើ​ថ្នាំ​បែប​នេះ ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​សុខភាព​ជាទូទៅ? តើ​អ្នក​ជា​ដែល​ប្រើថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដើម្បី​ស្រក​ទម្ងន់​ អាច​ទទួល​ផល​រំខាន​យ៉ាងណា?
  • គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា 22.07.2026 8m
    ថែរក្សា​សម្រស់​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​ដែរ ព្រោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ ​នៅពេល​ឃើញ​ខ្លួន​ស្អាត រូបរាង សាច់ ល្អ។  ប៉ុ់ន្តែជួនកាល ដោយហេតុ​តែ​ចង់​ល្អ ចង់ស្អាតពេក និង គ្មាន​ព័ត៌មាន ត្រឹមត្រូវ ហើយ​ជឿ​ផ្អើល​តាមការឃោសនាទៀត ​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញទេ មាន​ជា​អាទិ៍​ការប្រើប្រាស់​ផលិតផលសម្អាង​ច្រើន​មុខ ចូល​គ្នា។
  • អ្នក​ជំនាញ​វិទ្យាសាស្ត្រទាញ​សញ្ញាអាសន្ន “ក្មេង​ជំនាន់​ក្រោយ​កើត​ជំងឺ​មនុស្ស​ចាស់” 15.07.2026 7m
    កាលពី​ដើម​ខែមិថុនា អ្នក​ជំនាញ​បារាំង​បាន​ទាញ​សញ្ញា​អាសន្ន​ ដាស់​ប្រាប់​ពិភពលោក​ថា ក្មេង​សម័យ​បច្ចុប្បន្ន​ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ខ្ពស់។ ក្មេង​កាន់​តែ​ច្រើនឡើងៗ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទីពីរ ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ ជំងឺ​ស្លោក​បេះ​ដូង... ពី​មុន​មក មាន​តែ​មនុស្ស​ទេ​ដែល​កើត​ជំងឺ​ទាំងអស់​នេះ។ តើ​អ្វី​ជាមូលហេតុ​ដែល​នាំ​ឱ្យ​ក្មេង​កើត​ជំងឺ​មនុស្ស​ចាស់?
  • ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ? 08.07.2026 8m
    ​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ?
  • តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា? 02.07.2026 8m
    ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បាន ទឹក​ដូង មាន​គុណ​ប្រយោជន៍ចំពោះ​​សម្រាប់​សុខភាព​យ៉ាង​ណា? តើ​គេ​អាច​បរិភោគ​ទឹក​ដូង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ដែរឬទេ?
  • តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ? 10.06.2026 8m
    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លាញ់​​អូមេហ្កា-​៣​ចំពោះ​សុខភាព។ ទីផ្សារ​ថ្នាំ​អាហារបំប៉ន​​ អូមេហ្កា-​៣ ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់​ដែរ។ តើ​ថ្នាំបំប៉ន​ ​អូមេហ្កា​៣​ ពិត​ជា​ថ្នាំ​ចាំបាច់​​ឬ? អូមេហ្កា​៣​ជា​អ្វី​ មាន​គុណប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​សុខភាព?​
  • សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា? 03.06.2026 7m
    សំឡេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់សុខភាព​សរីរាង្គកាយ។ ​សំឡេងអាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណេក និង​ ​​​អាច​ធ្វើ​ឱ្យ​ត្រចៀក​​ថ្លង់បាន​។
  • ភាព​ចាស់​របស់​មនុស្ស៖ អាយុ​គ្រាន់​តែ​ជា​តួលេខ? 27.05.2026 9m
    ចូល​ដល់​អាយុ​ប៉ុន្មាន​ទើប​ចាត់​ទុក​ថា​ចាស់? ភាព​ចាស់របស់​មនុស្ស​ម្នាក់ៗ​ អាច​​អាស្រ័យ​ទៅ​លើ​​មាត់​អ្នក​ថា ដូច​ពាក្យ​លេង​សើច​ដែល​ថា អាយុ​គ្រាន់តែ​ជា​តួលេខ។ ប៉ុន្តែបើ​​តាម​​​វិទ្យាសាស្ត្រ ភាព​ចាស់​របស់​មនុស្ស​​ មាន​អាយុ​ច្បាស់​លាស់ និង​ឆាប់​ជាង​ការ​គិត​របស់​យើង​ឆ្ងាយ​ណាស់។
  • តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា? 23.05.2026 10m
    បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្នុង​សរីរាង្គកាយ​មនុស្ស​ ... សារធាតុ​ពុល​អមតៈ​ អាច​បង្ក​ហានិភ័យយ៉ាង​ណា​ខ្លះ​ដល់​សុខភាព?
  • តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ? 13.05.2026 9m
    អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្លូវ​ដង្ហើម​​អង់តាវីរ៉ុស នៅក្នុង​នាវា​ទេសចរណ៍​ Hondius។ មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​ បាន​ចាត់​ទុក​អង់តាវីរុស​ថា​មាន​លក្ខណៈ​គំរាម​កំហែង​តិច​តួច ប៉ុន្តែ​តើ​ហាន់តាវីរុស​ជា​មេរោគ​អ្វី? ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺរាតត្បាត​សកលដោយ​ហាន់តាវីរុស ​ដូច​កូវីដ​១៩​ទៀត​ឬ​យ៉ាងណា? តើ​មាន​ថ្នាំ​បង្ការ និង​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?
  • ប៉ាគីនសុន​ ជា​ជំងឺអ្វី? 07.05.2026 9m
    ​​ញ័រ​ រឹងសរសៃ​រឹង​សាច់​ដុំ​ពិបាក​ធ្វើ​ចលនា​ធ្វើ​ ចលនា​យឺតៗ ខ្សោយ​កម្លាំង​ ប៉ាគីនសុន​ជា​ជំងឺ ​មនុស្ស​ចាស់ ដែលមាន​កើត​ច្រើន ​លំដាប់​ទីពីរ​បន្ទាប់​ពី​ជំងឺ​វង្វេង​វង្វាន់ ក្នុង​ផ្នែក​ប្រព័ន្ធប្រសាទ។ មាន​មនុស្ស​ចាស់​ជិត​​១០លាន​នាក់​ ដែល​កើត​ជំងឺ​ប៉ាគីសុន​នេះ នៅលើ​ពិភពលោក។ នេះ​បើ​តាម​តួលេខ​របស់​សមាគម​ប៉ាគីសុន​បារាំង។ តើ​ជំងឺ​ប៉ាគីសុន​ជា​ជំងឺ​អ្វី?

Popular in

The podcast also appears in the podcast charts of these countries.