បទយកការណ៍

បទយកការណ៍

RFI ខេមរភាសា / Khmer
Country Cambodia
Genres News
Language KM
Episodes 24
Latest 03.11.2026

ការចាប់អារម្មណ៍ និងការក្រឡេកមើលទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងនៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។

Episodes

  • មន្ត្រី​បណ្ណសារដ្ឋានជាតិ​កំពុង​បន្ត​សង្គ្រោះ ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំង​ពី​ជំនាន់​បារាំង 03.11.2026 8m
    បណ្ណសារដ្ឋានជាតិ គឺ​ជា​ឃ្លាំង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​រដ្ឋបាល​កម្ពុជា ​ដែល​បាន​រក្សា​ទុក​ឯកសារ​រាប់ម៉ឺន ​តាំង​ពី​សម័យ​អាណាព្យាបាល​បារាំង​រហូត​ដល់​បច្ចុប្បន្ន។ តែ​ឯកសារ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​អាយុកាល និង​កត្តា​បរិស្ថាន។ ការ​ជួយសង្គ្រោះ និង​ការ​ធ្វើ​ឌីជីថលនីយកម្ម​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ដើម្បី​រក្សា​មរតកឯកសារជាតិទាំង​នេះ៕
  • ពលរដ្ឋស្នើឲ្យពន្លឿនការជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅទៅវាលរេញ 30.10.2026 8m
    កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង២០គីឡូម៉ែត្រ ពីផ្សារត្រពាំងរពៅ ខេត្តកំពត ដល់ផ្លូវបំបែកវាលរេញ ខេត្តព្រះសីហនុ កំពុងបន្តរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។ ផ្លូវមានស្ថានភាពរអិល និងរលាក់នៅរដូវវស្សា ខណៈរដូវប្រាំងមានធូលីដីហុយខ្លាំង បង្កការលំបាក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រំពឹងថា រដ្ឋាភិបាលនឹងពន្លឿនការកែលម្អកំណាត់ផ្លូវជាតិលេខ៣ ឲ្យប្រសើរឡើង៕
  • ការសម្លាប់ និងជួញដូរសត្វព្រៃកំពុងបំផ្លាញអេកូទេសចរណ៍យ៉ាងស្ងៀមស្ងាត់ 26.10.2026 9m
    ព្រៃព្រឹក្សាដ៏ស្រស់បំព្រង សំឡេងសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នា បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មានតម្លៃទាក់ទាញបេះដូងភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកកាន់តំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពីក្រោយសម្រស់ដ៏ស្រស់ត្រកាលនេះ ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃ កំពុងក្លាយជាឃាតករលាក់មុខ បំផ្លាញសក្តានុពលសេដ្ឋកិច្ចបៃតង និងក្តីសង្ឃឹមរបស់សហគមន៍មូលដ្ឋានយ៉ាងស្ងៀមស្ងាត់។ ទោះជាយ៉ាងណា នៅតាមតំបន់ការពារធម្មជាតិនានា ក៏មានអ្នកការពារជួរមុខជាច្រើនកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីអភិរក្សសត្វព្រៃ និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍៕
  • កុបកម្មប៉ារីស ១៧ តុលា៖ អាជីវករខ្មែរថា មិនមែនជាការលួចធម្មតា តែជាការប្លន់ និងបំផ្លាញ 23.10.2026 13m
    កុបកម្ម និង​បាតុកម្ម​ដ៏ហិង្សា​នៅទីក្រុង​ប៉ារីស​ កាលពីថ្ងៃសៅរ៍ទី ១៧​តុលាបាន​បន្សល់ទុកនូវ​ស្លាកស្នាមគួរ​ឲ្យកត់សំគាល់ ទាំងការខូច ខាតបង់​សម្ភារៈ និង​ផ្លូវចិត្ត​​​របស់​ស្រ្តីខ្មែរម្នាក់ ដែល​ជា​ម្ចាស់​ហាង​កាត់សក់​នៅ​ម្តុំ Place de la République។ មិនទាន់ងើប​ រើរួចខ្លួន​ពីការខាតបង់ដោយសារ​ការវាយសម្រុកចូលលួច​របស់របរក្នុងហាងកាលពី​ប៉ុន្មាន​ថ្ងៃមុនផង លោកស្រី​អៀ វ៉ាណេសា​ម្ចាស់ហាងកាត់សក់កំពុងបារម្ភ​ពី​សុខសុវត្ថិភាព ព្រោះថា នៅថ្ងៃសៅរ៍នេះ បាតុកម្ម​តវ៉ាអាច​ផ្ទុះកើតឡើង​សាជាថ្មី នៅប៉ារីស។ ទៅតាម​ការអំពាវនាវ​របស់គណបក្ស​នយោបាយ និងសហជីព នៅចំពោះមុខនយោបាយ​រឹងត្អឹងរបស់រដ្ឋាភិបាល ​សិស្សនិស្សិត និងប្រជាជនបារាំងជាទូទៅ​ប្រកាស​ចុះថ្នល់​ធ្វើបាតុកម្ម បើទោះបីជា​អាជ្ញាធរ​ព្រមាន​ចាត់វិធានការម៉ឺងម៉ាត់​ប្រឆាំង​ក្រុមកុបករ និង​បាតុករហិង្សា។​​
  • មាស វិសាល​ស្វែងរករៀនភាសាខ្មែរ ព្រោះតែចង់​និយាយ ទាក់ទងជាមួយម្តាយ 23.10.2026 12m
    នៅទីក្រុង​ប៉ារីស សាលារៀន​ខ្មែរមិនត្រឹម​ជា​កន្លែង​បង្រៀនភាសា​ខ្មែរ​ដល់​ជនជាតិបារាំង​ដើមកំណើតខ្មែរ ឬ​ជនជាតិបារាំង​សុទ្ធ ប៉ុន្តែ ជាកន្លែង​ចែករំលែក​ចំណេះដឹង ផ្សព្វផ្សាយ​វប្បធម៌ ប្រវត្តិសាស្រ្ត​ខ្មែរ​ដល់​ជនបរទេស និង​កូនខ្មែរ​ដែល​កើតធំដឹងក្តីនៅទឹកដីបារាំង។ចូល​ខ្លួន​ជា​ប្រធានថ្មី​របស់​សមាគម​វប្បធម៌​បារាំង​ខ្មែរ ដែលជាម្ចាស់គ្រប់គ្រង​សាលារៀនខ្មែរនៅប៉ារីស មាស​ វិសាលប្រាថ្នាចង់​ឲ្យ​សាលារៀនខ្មែរ​នៅប៉ារីស​​ក្លាយជា​កន្លែងជួបជុំដោះដូរ​បទពិសោធន៍ និង​ជាកន្លែង​ក្រេបយកចំណេះដឹង មិនថា ភាសាខ្មែរ ឬវប្បធម៌ទំនៀមទម្លាប់រស់នៅ​របស់​ប្រជាជន​ខ្មែរ។
  • អនាគតភាសាស្អូចកំពុងប្រឈមនឹងការសាបសូន្យ 23.10.2026 7m
    ជនជាតិដើមភាគតិចស្អូចភាគច្រើនរស់នៅជិតផ្សារវាលរេញ ម្ដុំវត្តសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បច្ចុប្បន្ន ជនជាតិស្អូចមានចំនួន ៤៣គ្រួសារ កំពុងរស់នៅលាយឡំជាមួយពលរដ្ឋខ្មែរ និងប្រើប្រាស់ភាសាខ្មែរជំនួសឱ្យភាសាកំណើត។ ចាស់ទុំជនជាតិដើមភាគតិចស្អូចកំពុងព្រួយបារម្ភជាខ្លាំងពីជោគវាសនាភាសា និងអត្តសញ្ញាណរបស់ជនជាតិស្អូចនាពេលអនាគត ខណៈកូនចៅកាន់តែឃ្លាតឆ្ងាយពីភាសាកំណើត ៕
  • បណ្ណាសារដ្ឋានជាតិជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត 20.10.2026 9m
    ក្នុងឆ្នាំ១៩២៦ ទេសាភិបាលបារាំងបានបង្កើតបណ្ណាសារដ្ឋាន ជាឃ្លាំងរក្សាទុកឯកសាររដ្ឋបាលផ្លូវការ សន្ធិសញ្ញានានា ផែនទីព្រំដែន រចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ជាតិ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងសម័យអាណាព្យាបាលបារាំង។ ​១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិ ប្រៀបបាននឹងអង្គចងចាំរដ្ឋបាលប្រទេសកម្ពុជា ពីសម័យកាលមួយទៅសម័យកាលមួយមានទាំងផ្អែមល្ហែម និងល្វីងជូរចត់។ ក្នុងន័យនេះ បណ្ណាសារ ជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត សម្រាប់ការសិក្សាស្រាវជ្រាវ ជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា៕
  • ផលិតផលកសិកម្ម​កម្ពុជា​បង្ហាញមុខ​យ៉ាងហ៊ឹកហ៊ាក់ជាលើកទី​១​ នៅ​ពិព័រណ៍ចំណីអាហារSIAL ប៉ារីស 18.10.2026 14m
    សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្ម​កម្ពុជា​ប្រមាណជាង​៣០​បាន​បង្ហាញមុខ​យ៉ាង​ព្រោងព្រាត​នៅក្នុង​ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារអន្តរជាតិ SIAL Paris ​ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី​១៧ ដល់​ថ្ងៃទី​២១​តុលា។ ជាលើកទី១នៅក្នុង​ប្រវត្តិ ​ចូលរួម​របស់ខ្លួន​នៅក្នុង​ពិព័រណ៍​ ​ចំណីអាហារអន្តរជាតិនៅទីក្រុង​ប៉ារីស​(ពិព័រណ៍​ស្យាល់ប៉ារីស SIAL Paris) កម្ពុជា​មាន​ពន្លាជាតិធំទូលាយ​នៅក្នុង​ចំណោម​ពន្លាជាតិ​របស់​ប្រទេស​ជាង​១២០​ដែលបានចូលរួម។  ​​ឈាង បុប្ផាបានទៅធ្វើបទយកការណ៍​នៅ​ឧទ្យានពិព័រណ៍​ Parc d’exposition ជាយក្រុង​ប៉ារីស។
  • អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត 17.10.2026 8m
    អង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ មិនត្រូវបានយកចិត្តទុកដាក់ រស់នៅក្នុងភាពក្រីក្រ បោះបង់ចោលការសិក្សា និងពឹងផ្អែកលើការងារធ្ងន់ដើម្បីបានកម្រៃ។ 
  • ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្មកររោងចក្រ 16.10.2026 7m
    ចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា គ្រូបង្គោល និងសិក្ខាកាមយល់ថា សំឡេងដែលមិនអាចបន្លឺជាពាក្យសម្តី ត្រូវបានជំនួសដោយសិល្បៈគំនូរ និងរឿងនិទានដើម្បីលើកកម្ពស់ភាពថ្លៃថ្នូរក្នុងអាជីពកម្មករកាត់ដេរ៕
  • បុណ្យភ្ជុំ​បិណ្ឌ​​វត្តព្រះ​វិហារសួគ៌ ខេត្ត​កណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ 12.10.2026 5m
    ​វត្តព្រះ​វិហារ​សួគ៌ក្នុងខេត្តកណ្តាល  បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយ​កម្មវិធីបំបោលក្របី និងសេះ។  ​ពិធី​​បំបោល​ក្របីនិងសេះ គឺជា​ទំនៀមទម្លាប់​ ពីដូនតា ដើម្បី​សុំ​សេចក្តីសុខ​ពី​លោកតា​ម្ចាស់​ស្រុក និងឧទ្ធិសដល់បារមី​​ព្រះអង្គ​វត្តព្រះ​វិហារ​សួគ៌ ដើម្បីសុំឲ្យលោក​ថែរក្សា​អ្នកស្រុក និង​សត្វ​ពាហនៈ កុំមាន​ជំងឺ​ឈឺថ្កាត់៕
  • ការវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌបន្តជាប្រពៃណីមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើន 09.10.2026 6m
    នៅរៀងរាល់រដូវភ្ជុំបុណ្យ គេសង្កេតឃើញពលរដ្ឋខ្មែរភាគច្រើនតែងវេចនំអន្សមជ្រូក អន្សមចេក នំបត់ និងនំគមដើម្បីយកទៅវត្ត។ នេះជាប្រពៃណីមួយមិនអាចខ្វះបាន ពិសេសអ្នករស់នៅទីជនបទ។ តែសម្រាប់អ្នកទីក្រុង ឬទីប្រជុំជន ប្រពៃណី​វេចនំអន្សមនេះមិនសូវមាន និងត្រូវបានជំនួសដោយការទិញពីផ្សារ៕
  • ក្រសួងអប់រំ និងសមាគមគ្រូបង្រៀនអបអរទិវាគ្រូបង្រៀនពិភពលោកក្នុងបរិបទ ២ខុសគ្នា 05.10.2026 8m
    ថ្ងៃទី៥ តុលា ជាខួបលើកទី៣២ នៃទិវាគ្រូបង្រៀនពិភពលោក។ នៅកម្ពុជា ការអបអរទិវាគ្រូបង្រៀនបានធ្វើឡើងក្នុងទិដ្ឋភាព ២ខុសគ្នា រវាងក្រសួងអប់រំ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រសួងអប់រំបានរៀបចំទិវានេះដោយរំលឹកពីវីរៈភាពរបស់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនថែមទៀតក្នុងសម័យបច្ចកវិទ្យាទំនើប។ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានយកឱកាសនេះដើម្បីទាមទារឲ្យដំឡើងប្រាក់ខែគ្រូបង្រៀន ព្រមទាំងភ្ជាប់សារនយោបាយទាមទារសិទ្ធិសេរីភាព និងការដោះលែងសកម្មជននយោបាយ។
  • រទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម 02.10.2026 7m
    រទេះគោជាមធ្យោបាយដឹកជញ្ជូនមួយដែលអ្នកសែ្រចម្ការយកទៅដឹកស្រូវ អង្ករ ចម្បើង ឬកណ្តាប់។ តែបច្ចុប្បន្ន ដោយមានមធ្យោបាយដឹកជញ្ជូនទំនើបផ្សេងទៀត រទេះគោហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង។ បើតាមជាងដំឡើងរទេះគោ បច្ចុប្បន្ននេះ រទេះគោខ្នាតតូច ឬរទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម។ តែគេកត់សម្គាល់ឃើញថា នៅតាមភូមិនីមួយៗ មានជាងឈើតិចតួចណាស់ដែលអាចដំឡើងរទេះគោបាន។
  • ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ 30.09.2026 15m
    ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចឱ្យបន្ថែមចំនួន ២ដុល្លារទៀត។ ទោះជាយ៉ាងនេះក្តី តំណាងសហជីពបន្តបង្ហាញការខកចិត្តដោយចាត់ទុកការតំឡើងប្រាក់ឈ្នួលត្រឹម ២១២ដុលារនេះថា មិនអាចផ្គត់ផ្គង់ការរស់នៅរបស់កម្មករនិយោជិត និងមិនអាចឆ្លើយតបនឹងបញ្ហាអតិផរណានៅកម្ពុជាបានទេ។
  • បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ 27.09.2026 8m
    ថ្ងៃ​អាទិត្យ ទី២៧ ខែ​កញ្ញា ​ឆ្នាំ២០២៦នេះ គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ​​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ។ វត្តចង្ក្រានតាព្រហ្ម​ស្ទឹងមានជ័យ ​ក៏ដូចជា​វត្តអារាមជាច្រើនទៀតនៅទូទាំង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ពិធីបោះបាយបិណ្ឌ និង​កាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើ​បែប​នេះ សាច់ញាតិ ដែលបានកើតជា​ប្រេត ​នឹង​ទទួល​បាន​នំ​ចំណី ដើម្បីបរិភោគ និងកាត់បន្ថយការស្រេកឃ្លាន៕
  • ប្រជាជនខ្មែរនៅបរទេស​ចោទជាសំណួរថា តើពួកគេអាច​ធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ 25.09.2026 14m
    ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែ​សង្រ្គាម​ស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជន​ខ្មែរ​រស់នៅប្រទេស​បារាំង​នៅតែ​នឹកមិនភ្លេច​ជាតិមាតុភូមិរបស់ខ្លួន។ ទៅតាម​ទម្លាប់​ជាង​១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរ​នៅបរទេសដែល​ផ្តួចផ្តើម​គំនិត​ដោយ​ព្រះសង្ឃ​ខ្មែរ​នៅ​វត្ត​ពោធិវង្ស នៅក្នុងទីក្រុង​ស្ហង់សៀរម៉ានបាន​រៀបចំ​កម្មវិធីជួបជុំ​ប្រជាជន​ខ្មែរ​ដើម្បី​សំណេះសំណាល ស្វែងរក​មតិយោបល់​ដើម្បី​ជួយកម្ពុជា​ប្រទេស​កំណើត​ដែលពួកគេ​យល់​ថា កំពុង​រងការឈ្លានពាន​ពី​ប្រទេស​ជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប្ផា​បានទៅ​ធ្វើបទយកការណ៍​នៅ​វត្តពោធិវង្ស​។ សូមអញ្ជើញតាមដាន​ទស្សនាដូចតទៅ៖
  • អ្នក​ទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ 20.09.2026 12m
    ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ ដោយនៅតែបន្តទាមទារសំណងជំងឺចិត្តពីការយឺតយ៉ាវរបស់ក្រុមហ៊ុន។
  • សមាគមខ្មែរ​នៅបារាំង​ជា​ថ្នាលបណ្តុះបណ្តាល​អ្នករបាំ​បុរាណខ្មែរ​ដោយមិនប្រកាន់​ពូជសាសន៍ ឬរូបសម្បត្តិ 18.09.2026 11m
    សមាគមន៍ខ្មែរ​នៅបារាំង​បានក្លាយជា​កន្លែង​បណ្តុះបណ្តាលរបាំបុរាណខ្មែរ​ដល់​គ្រប់ជនជាតិ​មិនថា បារាំង ខ្មែរ ចាស់ឬ​ក្មេង ធាត់ ឬស្គម។ នៅសមាគម​របាំបុរាណខ្មែរ​BCK នៅទីក្រុង​ប៉ារីស អ្នករាំ​ប្រុសស្រី គ្រប់វ័យ​បាន​ចំណាយពេលហាត់រាំ​ក្រោម​ការ​បង្ហាត់បង្រៀនរបស់​អ្នកគ្រូ​វ័ន សាវ៉ៃ អតីតអ្នករបាំ​ក្នុង​ព្រះបរមរាជវាំង។ ជាមួយ​ឆន្ទៈ​ដ៏ខ្ពស់ និង​ចំណង់ចំណូលចិត្ត​ចំពោះរបាំបុរាណខ្មែរ សិស្ស​របាំខ្មែរបារាំង ជាង​៣០​នាក់​តស៊ូ អត់ធ្មត់​ហាត់រាំ​នៅរៀងរាល់​ថ្ងៃ​អាទិត្យ មួយថ្ងៃ​៤ម៉ោង។
  • អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង 18.09.2026 8m
    ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។ ក្នុងន័យនេះ ពួកគេទទូចឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពបូមខ្សាច់ទាំងស្រុងនៅឃុំពាមមានជ័យ ដើម្បីរក្សាដីភូមិដូនតារបស់ពួកគេរស់នៅបន្តទៀត៕

Popular in

The podcast also appears in the podcast charts of these countries.