បទសម្ភាស
RFI ខេមរភាសា / Khmer
0
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
Episodes
-
លោក ឆៃ ស៊ីណារិទ្ធ៖ រដ្ឋាភិបាលកម្ពុជាកំពុងបន្តបោសសម្អាតបទល្មើសអនឡាញឲ្យអស់ពីប្រទេស 30.10.2026 16mភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី៣០ តុលានេះគឺលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ានៅក្នុង Studio របស់វិទ្យុបារាំងអន្តរជាតិក្នុងក្រុងប៉ារីស លោក ឆៃ ស៊ីណារិទ្ធបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញឲ្យអស់ពីប្រទេស និងបន្តការស្រាវជ្រាវ ស៊ើបអង្កេតលើអង្គការ និងក្រុមមនុស្សដែលសង្ស័យជាប់ពាក់ព័ន្ធ។ -
លោក ផល វ៉ាន់ឌី៖ កម្ពុជានឹងអាចដោះស្រាយបញ្ហាលំនៅដ្ឋានសមរម្យនាពេលខាងមុខ 28.10.2026 13mឆ្នាំ២០២៦នេះ ជាខួបលើកទី៥០ នៃដំណើរការរបស់អង្គការលំនៅដ្ឋានមនុស្សជាតិ។ នៅកម្ពុជា អង្គការលំនៅដ្ឋានមនុស្សជាតិបានធ្វើកិច្ចការនេះអស់រយៈពេល២៣ឆ្នាំ រួមមានការជួយសាងសង់ និងផ្តល់លំនៅដ្ឋានសុវត្ថិភាព និងសមរម្យដល់ពលរដ្ឋខ្មែរ ពិសេសអ្នកងាយរងគ្រោះ និងមានជីវភាពខ្វះខាត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី២៨ តុលានេះ លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសនៃអង្គការលំនៅដ្ឋានមនុស្សជាតិមើលឃើញពីភាពល្អប្រសើរនៃគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា។ បើតាមលោក ផល វ៉ាន់ឌី កម្ពុជានឹងអាចដោះស្រាយបញ្ហាលំនៅដ្ឋានសមរម្យជូនប្រជាពលរដ្ឋរបស់ខ្លួននាពេលខាងមុខ។ -
លោក អ៊ុំ សំអាន៖ «ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ» 11.10.2026 10m«ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ បានទឹកដីត្រលប់មកវិញ»។ នេះជាការអះអាងរបស់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស ឆ្លើយតបទៅនឹងការបើកឱកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលហៅលោក អ៊ុំ សំអាន ឲ្យចូលប្រទេសកម្ពុជាវិញ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បញ្ជាក់ថា លោកនៅមិនទាន់អាចបកស្រាយប្រាប់សាធារណជនថា លោកនឹងវិលចូលកម្ពុជាវិញ ឬយ៉ាងណាទេ ដោយត្រូវចាំការពិភាក្សាជាមួយក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជាមុនសិន។ បើតាមលោក អ៊ុំ សំអាន ទោះមាន ឬមិនមានវត្តមាននៅកម្ពុជា លោកសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាបានទឹកដីពីថៃត្រលប់មកវិញ។ -
លោកស្រី អ៊ឹង កន្ថាផាវី៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ស្ទើរទាំងស្រុងដើម្បីរៀបចំជំនួបកំពូលហ្វ្រង់កូហ្វូនី 01.10.2026 16mប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការមួយដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងមានអនុគណៈកម្មការចំនួន ៧ ដែលមានភារកិច្ចផ្សេងៗគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការរៀបចំពិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្លែងថា មកទល់ពេលនេះ និងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំស្ទើររួចរាល់ទាំងស្រុង និងបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនីនឹងបើកឲ្យមហាជនចូលទស្សនាចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕ -
ឧកញ៉ា ហៃ លីអ៊ាង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងផ្តល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងវប្បធម៌ខ្មែរ 09.09.2026 14mប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលមួយនេះនឹងចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រភូនៃបណ្តាប្រទេសប្រើភាសាបារាំងប្រមាណជា ៩០រដ្ឋជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-CONFIREL GROUP មើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងវិស័យប្រើភាសាបារាំងផ្សេងទៀត៕ -
កញ្ញា ភឹង សោភា៖ «ការជាប់ក្នុងពន្ធនាគារមិនអាចផ្លាស់ប្តូរឆន្ទៈ និងបេសកកម្មខ្ញុំដើម្បីជួយសង្គមទេ» 30.07.2026 14mកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។ -
លោក រី វុទ្ធី៖ អ្នកចិញ្ចឹមកង្កែបក្នុងស្រុកអាចក្ស័យធន បើមានការនាំចូលច្រើនពីវៀតណាម 29.07.2026 12mថ្មីៗនេះ សមាគមវារីវប្បករនៅកម្ពុជាបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ចំពោះតម្លៃកង្កែបសាច់នៅកម្ពុជាដែលកំពុងធ្លាក់ពីជាង ៧ ០០០រៀលមកនៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាមចាប់តាំងពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២៦ នេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែកក្ដដា លោក រី វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានមាគ៌ាជលសាថ្លែងថា ការធ្លាក់ថ្លៃកង្កែបសាច់នៅកម្ពុជាដោយសារមានការនាំចូលកង្កែបសាច់ពីវៀតណាម។ បើតាមលោក រី វុទ្ធី បើសិនតម្លៃកង្កែបសាច់នៅតែទាបដូចនេះ អ្នកចិញ្ចឹមកង្កែបនៅកម្ពុជាអាចក្ស័យធន និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយចំណែកផង។ -
លោកស្រី នុត សម្ផស្ស៖ ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយគាំពារអ្នកផលិតក្នុងស្រុក និងទប់ស្កាត់ទំនិញក្លែងក្លាយ 23.07.2026 14mថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅក្នុងឃ្លាំងមួយកន្លែងស្ថិតនៅខណ្ឌបឹងកេងកង ក្រោយម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្នុងស្រុកបានដាក់ពាក្យបណ្តឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នុត សម្ផស្ស ម្ចាស់សហគ្រាស LSV Industry ចាត់ទុកការក្លែងបន្លំផលិតផលថាជាការបំបាក់ទឹកចិត្តលោកស្រី និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ទំនិញទាំងនោះ។ ក្នុងន័យនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយគាំពារវិស័យ SME ក្នុងស្រុក តាមរយៈការទប់ស្កាត់ និងទប់ស្កាត់ទំនិញក្លែងក្លាយ។ -
លោក ខូយ រីដា៖ រដ្ឋបាលខេត្តនឹងបើកទឹកពីទំនប់វារីអគ្គិសនី បើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ 20.07.2026 7mខេត្តពោធិ៍សាត់ត្រូវប្រឈមនឹងគ្រោះរាំងស្ងួតចាប់ពីថ្ងៃទី២០ ខែកក្កដារហូតដល់ ថ្ងៃទី១០សីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ដោយទាញសញ្ញាអាសន្នថា បាតុភូតធម្មជាតិមួយនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹកសម្រាប់ដំណាំស្រូវ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃចន្ទ ទី២០ កក្កដានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មានក្រុង ស្រុកមួយចំនួនកំពុងប្រឈមខ្លាំងនឹងបាតុភូតធម្មជាតិ El Nino។ បើតាមលោក ខូយ រីដា អាជ្ញាធរកំពុងបើកទំនប់ទាំងអស់ដែលមានស្រាប់ និងចែកចាយទឹកឲ្យពលរដ្ឋប្រើប្រាស់។ តែបើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តអាចនឹងបើកទឹកពីទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់បន្ថែមទៀត។ -
លោក អ៊ុំ សំអាន៖ រដ្ឋាភិបាល ២៣ តុលាសង្ឃឹមថា ICC នឹងចាប់ខ្លួនមេដឹកនាំថៃក្នុងបទឧក្រិដ្ឋកម្មសង្រ្គាមលើកម្ពុជា 17.07.2026 14mនៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដានេះ លោក អ៊ុំ សំអាន សមាជិករដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលាបានអះអាងពីការទិញសំបុត្រយន្តហោះត្រៀមធ្វើដំណើរទៅទីក្រុងឡេអេដើម្បីជួបរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៧ កក្កដានេះ លោក អ៊ុំ សំអានបញ្ជាក់ថា កម្មវត្ថុនៃជំនួបជាមួយរដ្ឋអាជ្ញា ICC គឺដើម្បីប្រាប់ពីវិនាសកម្មនៃសង្រ្គាមដែលកងទ័ពថៃបានឈ្លានពានកម្ពុជា និងទាមទារឲ្យ ICC ចាប់ខ្លួនមេដឹកនាំថៃទៅកាត់ទោស។ -
លោក អំ សំអាត៖ កម្ចីអនឡាញកំពុងក្លាយជាវិបត្តិសង្គមដែលទាមទារឱ្យមានវិធានការបន្ទាន់ 16.07.2026 12mកម្ចីអនឡាញខុសច្បាប់នៅកម្ពុជាកំពុងក្លាយជាការព្រួយបារម្ភ ខណៈមានពលរដ្ឋមួយចំនួនបានក្លាយជាជនរងគ្រោះ ព្រោះគ្មានលទ្ធភាពសងបំណុលក្នុងអត្រាការប្រាក់ខ្ពស់ រួមទាំងមានការទារបំណុលដោយប្រើវិធីគំរាមកំហែង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូមើលឃើញថា កម្ចីអនឡាញកំពុងរីករាលដាលយ៉ាងខ្លាំងនៅកម្ពុជា និងថា ជនរងគ្រោះជាច្រើននាក់កំពុងជាប់បំណុលវ័ណ្ឌ ក។ សម្រាប់លោក អំ សំអាត នេះជាវិបត្តិសង្គមដែលទាមទារឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ និងឱ្យបានម៉ឺងម៉ាត់។ -
បណ្ឌិត គី សេរីវឌ្ឍន៍៖ ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនគឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី 15.07.2026 12mប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន រយៈពេល ៣ថ្ងៃពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ កម្មវត្ថុនៃទស្សនកិច្ច គឺចូលរួមនៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងជួបជាមួយមេដឹកនាំកំពូលចិន។ អ្វីជាការកត់សម្គាល់ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតនៅចិនពេលនេះធ្វើឡើងតែ ៣សប្តាហ៍ប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូ និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ទស្សនកិច្ចញឹកញាប់របស់មេដឹកនាំកម្ពុជានៅចិនមានគោលដៅជំរុញទំនាក់ទំនង និងការវិនិយោគ ពោលមិនមែនជាការចូលដៃជាមួយចិនដើម្បីបង្កអសន្តិសុខសកលនោះទេ៕ -
លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ 08.07.2026 11mអាជ្ញាធរជាតិព្រះវិហារបាន និងកំពុងសង្គ្រោះប្រាសាទព្រះវិហារដែលរងគ្រោះដោយការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ការងារអាទិភាព ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសង្គ្រោះនោះគឺ ការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទ ការប្រមូលបំណែកថ្ម និងវត្ថុសិល្បៈដែលបាក់បែក ការស្តារប្រព័ន្ធធារាសាស្ត្របុរាណ និងការថតរូបភាព ៣D ដើម្បីទុកជាឯកសារសម្រាប់ការជួសជុល និងអភិរក្សនាពេលខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ការងារអាទិភាពក្នុងការសង្គ្រោះប្រាសាទព្រះវិហារ មិនបានលុបបំបាត់ស្លាកស្នាមដែលជាភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់យោធាថៃកន្លងមកនោះឡើយ៕ -
លោក ម៉ម រិទ្ធី៖ ក្រសួងទេសចរណ៍ត្រូវអន្តរាគមន៍ជាបន្ទាន់ដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ 26.06.2026 13mយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបានកើនឡើងជាង ២០លាននាក់ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦។ តែប្រតិបត្តិករក្នុងវិស័យមួយបែរជាបានលើកឡើងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាក់ចុះទៅវិញ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២៦ មិថុនានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាបានអះអាងថា ចរន្តភ្ញៀវទេសចរបានធ្លាក់ចុះដែលបណ្តាលឱ្យសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបន្តបិទទ្វារជាហូរហែ។ ក្នុងន័យនេះ និងដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ លោក ម៉ម រិទ្ធី បានបានស្នើឲ្យក្រសួងទេសចរណ៍ចូលខ្លួនអន្តរាគមន៍ជាបន្ទាន់ ពិសេសបើកវគ្គបណ្តុះបណ្តាលដល់អ្នកដែលរកចំណូលបានពីវិស័យមួយនេះ។ -
លោក កែវ រតនៈ៖ តម្លៃប្រេងនៅកម្ពុជាមិនអាចធ្លាក់ចុះភ្លាមៗ តាមតម្លៃប្រេងអន្តរជាតិបានឡើយ 25.06.2026 16mប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះនៅត្រឹមចន្លោះ ៧០ និង៧៥ដុល្លារក្នុងមួយធុងបារ៉ែល។ តែនៅកម្ពុជា តម្លៃប្រេងលក់រាយនៅកម្ពុជាតាមស្ថានីយ៍ និងដេប៉ូចែកចាយនានាមិនទាន់ធ្លាក់ចុះភ្លាមៗឡើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ការដែលតម្លៃលក់រាយមិនអាចធ្លាក់ចុះ ឬកើនឡើងភ្លាមៗតាមតម្លៃប្រេងឆៅអន្តរជាតិបានព្រោះតែប្រេងឆៅទាំងនោះត្រូវការពេលដើម្បីចម្រាញ់។ ម៉្យាងទៀត និងបើតាមលោក កែវ រតនៈ ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងទាំងអស់ក៏ត្រូវការពេលដើម្បីបញ្ចេញស្តុកប្រេងចាស់ដែលទិញក្នុងតម្លៃទាប ឬខ្ពស់ មុនទទួលស្តុកថ្មី។ -
បណ្ឌិត គិន ភា៖ ក្នុងជម្លោះព្រំដែនខ្មែរ ថៃ កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ 24.06.2026 14mលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ។ អំឡុងពេលទស្សនកិច្ច លោក ហ៊ុន សែន នឹងមានជំនួបជាមួយមេដឹកនាំចិនសំខាន់ៗ ដូចជាប្រធានាធិបតី លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លោក លី ឈាង និងប្រធានសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាចង់ឃើញចិនដើរតួនាទីបន្ថែមទៀតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តែថា កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ៕ -
បណ្ឌិត សុខ ទូច៖ កម្ពុជាចាំបាច់ត្រូវលើករឿងជម្លោះខ្មែរ-ថៃនៅក្នុងជំនួបទ្វេភាគីជាមួយរុស្ស៊ី 17.06.2026 12mនៅថ្ងៃទី១៧ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កម្ពុជាចាំបាច់លើកពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយមេដឹកនាំរុស្ស៊ីនៅក្នុងជំនួបទ្វេភាគី តែមិនអាចលើករឿងនេះនៅក្នុងកិច្ចប្រជុំពហុភាគីបានទេ។ មិនបានដោយហេតុថា រុស្ស៊ីបានប្រឡាក់ដៃរឿងឈ្លានពានអ៊ុយក្រែន៕ -
លោក កន សាវាង្ស៖ ការបើកលំហសេរីភាពដល់សកម្មជននយោបាយជារឿងដ៏ល្អសម្រាប់ការបោះឆ្នោតខាងមុខ 29.05.2026 11mប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានសម្តែងការគាំទ្រចំពោះការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតដ៏សំខាន់នេះ។ តែមន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះក៏មិនភ្លេចដាក់ក្តីសង្ឃឹម នៅបន្ទាប់ពីមានការលើកលែងទោស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលនឹងផ្តល់ការលើកលែងទោសដល់សកម្មជននយោបាយផ្សេងទៀត ដែលកំពុងជាប់ឃុំ ដើម្បីពួកគេមានសេរីភាពពេញលេញ ចូលរួមក្នុងការបោះឆ្នោតដោយសេរី៕ -
លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច 22.05.2026 14mកាលពីថ្ងៃទី១៣ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់សញ្ញាសម្គាល់របស់គណបក្សខ្មែរខ្លាំង។ គណបក្សមួយនេះទើបត្រូវបានបង្កើតឡើងដោយលោក កើត វិជ្ជា អតីតមន្ត្រីនៃគណបក្សកម្លាំងជាតិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី២២ ខែឧសភានេះ លោក កើត វិជ្ជា បានបញ្ជាក់ថា ការសម្រេចចិត្តចេញពីគណបក្សកម្លាំងជាតិមកបង្កើតគណបក្សថ្មីដោយខ្លួនឯងពេលនេះ គឺមកពីលោកមើលឃើញថា គណបក្សប្រឆាំងតែងតែឆ្លៀតឱកាសវាយប្រហារគណបក្សកាន់អំណាចមិនឈប់ឈរ។ បើតាមលោក កើត វិជ្ជា គណបក្សខ្មែរខ្លាំងនឹងធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច។ -
លោកបណ្ឌិត ឌុច ដារិន្ទ៖ កម្ពុជាមិនទាន់រងហានិភ័យពីកំណើនអតិផរណាទំនិញទេ 21.05.2026 14mធនាគារជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះថា អតិផរណាទំនិញនៅកម្ពុជាគិតត្រឹមខែមេសា ឆ្នាំ២០២៦ បានកើនឡើងក្នុងរង្វង់ ៥.៧៩%។ កំណើននេះបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកល ការកើនឡើងតម្លៃដឹកជញ្ចូន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២១ ខែឧសភា លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ការកើនឡើងអតិផរណាទំនិញដូចសព្វថ្ងៃនេះមិនទាន់ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាទេ។ តែលោកទទួលស្គាល់ថា ពលរដ្ឋខ្មែរដែលមានប្រាក់ចំណូលទាប និងមធ្យមត្រូវប្រឈមនឹងជីវភាពរស់នៅមួយផ្នែកដែលទាមទារឱ្យរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល។
Popular in
The podcast also appears in the podcast charts of these countries.