ទស្សនៈព្រឹត្តិការណ៍ពិភពលោក
RFI ខេមរភាសា / Khmer
0
រៀងរាល់ថ្ងៃចន្ទដល់សុក្រ កម្មវិធីនេះលើកយកព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅក្នុងតំបន់អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប និងអាហ្វ្រិក មកធ្វើការបកស្រាយ ពន្យល់បំភ្លឺ និងវិភាគជូនអ្នកស្តាប់។
Episodes
-
បានភ្លើងខៀវពីលោកត្រាំ តើអ៊ុយក្រែនអាចផលិតប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ? 10.07.2026 6mដើម្បីបំពេញបំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារចង់បានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានបញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគីនៅប្រទេសតួកគីថា លោកយល់ព្រមឲ្យអ៊ុយក្រែនមានសិទ្ធិផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំអាមេរិកបើកភ្លើងខៀវឲ្យអ៊ុយក្រែនមានសិទ្ធិផលិតមីស៊ីលអាមេរិក ប៉ុន្តែ សំណួរសួរថា តើអ៊ុយក្រែនមានសមត្ថភាពផលិតប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និងស្មុគស្មាញនេះដែរឬទេ?
-
អង្គការនិងសមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់អគ្គនាយកFIFA 06.07.2026 5mស្របពេលដែលការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង ទាក់ទិននឹងអព្យាក្រឹតភាពរបស់លោក។ កាលពីថ្ងៃសុក្រទី៣កក្កដា អង្គការសិទ្ធិមនុស្សនិងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិតទៅកាន់FIFA ទាមទារឲ្យមានការស៊ើបអង្កេតលើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ និងប៉ះពាល់មកលើភាពមិនលម្អៀងនៃវិស័យកីឡា។
-
តាហ្ស៊ីគីស្ថានកំណត់បញ្ជីឈ្មោះ ក្នុងហេតុផលមិនចង់លើកតម្កើងឈ្មោះនិង វប្បធម៌បរទេស 04.07.2026 5mនៅក្នុងគោលដៅលើកតម្កើងវប្បធម៌ជាតិ និងបន្ទុចបង្អាក់ឥទ្ធិពលបរទេស ជាពិសេសរុស្ស៊ី និងអ៊ីស្លាមជ្រុលនិយម រដ្ឋាភិបាលតាហ្ស៊ីគីស្ថានពង្រឹងច្បាប់ស្តីពីអត្រានុកូលដ្ឋាន នៅត្រង់ចំណុច ចុះឈ្មោះរបស់ទារក។ ជាប់ឈ្មោះជាបិតាស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថានក្តោបក្តាប់យ៉ាងជាប់ណែន ឥទ្ធិពលអ៊ីស្លាម និងការដកឃ្លា ឃ្លាតចាកឆ្ងាយពីលំហរអតីតសហភាពសូវៀត។
-
រដ្ឋវៀតណាមប្រកាសគោលនយោបាយ ជំរុញលើកទឹកចិត្តប្រជាជនឲ្យយកកូនដល់២នាក់ 01.07.2026 4mចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន?
-
កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត នៅពេលអាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់ 22.06.2026 4mកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នេះហើយ ដែលជារៀបចំបណ្តាញ កូនចៅអ៊ីរ៉ង់ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាចសន្តិសុខនៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាន់កាប់ចរន្តសេដ្ឋកិច្ចសឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
-
រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន 22.06.2026 6mនៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លីចង់សម្លាប់ខ្លួន។
-
ទោះភូមាគ្រប់គ្រងដោយរបបសឹក ឬប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ 17.06.2026 6mបន្ទាប់ពីធ្វើដំណើរទៅឥណ្ឌា ប្រទេសមហាយក្សប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋានពីយោធាមកស៊ីវិល លោកមីន អ៊ុងឡាំងងាកមកបំពេញទស្សនកិច្ចនៅ ប្រទេសមហាយក្សសេដ្ឋកិច្ចចិនវិញម្តង។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា ប្រមុខរដ្ឋាភិបាលស៊ីវិលភូមាធ្វើដំណើរទៅចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិនដែលជាប្រទេសជិតខាងមានព្រំដែនរួមគ្នាជាង២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំយោធាភូមាដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសចិនលើកនេះ ដើម្បីស្វែងរកការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់របស់រដ្ឋាភិបាលស៊ីវិល ដែលមានលោកជាប្រធានាធិបតីកើតចេញមកពីការបោះឆ្នោតនៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី១៦មិថុនា ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសចាប់ដៃសហការជាមួយ បុរសខ្លាំងរបស់ភូមា មីន អ៊ុងឡាំង ដែលទើបក្រឡាស់ខ្លួន ពីមេដឹកនាំរបបសឹក មកជាប្រធានាធិបតីស៊ីវិល។ ចិនមិនចង់របូតភូមាចេញពីដៃ ក៏ព្រោះតែមិនចង់បាត់ប្រយោជន៍។
-
មហាអំណាចនុយក្លេអ៊ែរបន្ថែមការចំណាយលើសព្វាវុធ បង្កើនហានិភ័យនុយក្លេអ៊ែរកាន់តែខ្លាំង 10.06.2026 4mមហាអំណាចនុយក្លេអ៊ែរទាំង៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា។ ពិភពលោកយើងកំពុងតែឈានជើងចូលក្នុងកាលៈទេសៈប្រកួតប្រជែងគ្នា ដែលប្រការនេះ វានឹងបង្កើនកម្រិតនៃហានិភ័យដែលអាចធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លែអ៊ែរ។
-
ឆ្នាំ២០២៥កន្លងទៅ ពិភពលោកវឹកវរខ្លាំងដោយអំពើហិង្សា សង្គ្រាមកាប់សម្លាប់ 09.06.2026 4mអំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បានកើតមានឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៥។ នេះបើផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុងអូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី៩មិថុនា។ គិតចាប់ពីចប់សង្រ្គាមលោកលើកទី២មក ឆ្នាំ២០២៥ជាឆ្នាំដែលមានជម្លោះព្រំដែន ជម្លោះរវាងប្រទេសនិងប្រទេស ក្នុងចំនួនច្រើនបំផុត។
-
ហេតុអ្វីការប៉ុនប៉ងរបស់លោកត្រាំ ដើម្បីជំរុញកិច្ចព្រមព្រៀងAbraham អាចបរាជ័យធ្លាក់ទឹក? 26.05.2026 5mជំហររបស់លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រធានាធិបតីទី៤៧របស់អាមេរិកប្រកាសដំណឹងជាមួយការប្តូរជំហរក្រឡាប់ចាក់ ធ្វើឲ្យពិភពលោកតាមសឹងមិនទាន់។ ទាក់ទងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំអាមេរិកបង្ហោះសារម្តងថា ជិតឈានសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងភ្លាមៗជាមួយអ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមTruth Social របស់លោកកាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយថា លោកបានប្រាប់ក្រុមចរចាអាមេរិកកុំឲ្យប្រញាប់ នៅក្នុងរឿងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោកត្រាំនិយាយយ៉ាងដូច្នេះ នៅពីរថ្ងៃក្រោយ លោកជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំអារ៉ាប់ ដើម្បីនិយាយពីកិច្ចព្រមព្រៀងAbraham ឬកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់។
-
លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំនិងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នាដោយរូបភាព និងការឃោសនា 19.05.2026 4mសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។
-
តើក្រោយពេលចេញពីមន្ទីរឃុំឃាំង លោកថាក់ស៊ីន នឹងបន្តទាញខ្សែញាក់នយោបាយថៃឬយ៉ាងណា? 13.05.2026 5mលោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា?
-
ហេតុអ្វីតួកគីបារម្ភ និងទាញសញ្ញាអាសន្នពេលឮគម្រោងពង្រាយទាហានបារាំង នៅប្រទេសកោះស៊ីប? 10.05.2026 5mភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។
-
ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង OPEP-OPEC? 04.05.2026 4mកាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។
-
សង្រ្គាមនៅដើមបូព៌ាជាមេរៀនសម្រាប់ប្រទេសនៅឈូងសមុទ្រដឹងថា គេមិនអាចពឹងផ្អែកតែលើមហាអំណាចតែមួយ 23.04.2026 4mរងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។
-
សង្គ្រាមអ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច? 19.04.2026 4mនៅថ្ងៃសុក្រទី ១៧មេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរង់ ដែលមានបូកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិតកើតចេញជារូបរាងហើយ។ បើតាមលោកត្រាំ អ៊ីរ៉ង់ បានយល់ព្រមផ្ទេរស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ឱ្យអាមេរិកទៀតផង។ តែព័ត៌មាននេះត្រូវបានអ៊ីរ៉ង់បានច្រានចោលទាំងស្រុង។ ការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ពោលគឺការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មានតម្លៃដូចជាបូរណភាពដែនដីមួយដែរសម្រាប់អ៊ីរ៉ង់ និងជាប្រធានបទដែលធ្លាប់ខ្ទាស់កិច្ចចរចាអស់ជាច្រើនឆ្នាំមកហើយ។ តើគេអាចមានជម្រើសអ្វីខ្លះ ក្នុងដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បីឱ្យអ៊ីរ៉ង់អាចទទួលយកបាន?
-
តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាចបញ្ចុះបញ្ចូលឲ្យអាមេរិកនិងអ៊ីរ៉ង់ផ្អាកសង្រ្គាម និងចូលតុចរចា? 10.04.2026 6mបើសិនគ្មានអ្វីប្រែប្រួល ប៉ាគីស្ថាននឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួលនៅក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីស្វែងកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ វត្តមានរបស់គណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១មេសា ជាលទ្ធផលនៃការប្រឹងប្រែងរបស់ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូតបញ្ចុះបញ្ចូលឲ្យភាគីជម្លោះអ៊ីរ៉ង់ និងអាមេរិក យល់ព្រមធ្វើបទឈប់បាញ់រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដែលរងគ្រោះ ព្រោះតែវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ប៉ាគីស្ថានបានចូលខ្លួនមកធ្វើជាអន្តរការីនៅក្នុងសំណុំរឿងមួយដ៏ស្មុគស្មាញ ដែលអ្នកការទូតខ្លះវាយតម្លៃថា ជាបេសកកម្មដែលមិនអាចទៅរួច ដោយមើលទៅជំហររបស់អាមេរិក និងអ៊ីរ៉ង់ដែលជាសត្រូវសួពូជនឹងគ្នា។ តើប៉ាគីស្ថានធ្វើយ៉ាងដូចម្តេចដើម្បីអាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់?
-
ក្រោមសម្ពាធរបស់អាមេរិក វ៉េណេស៊ុយអេឡាដកតំណែងរដ្ឋមន្រ្តីការពារជាតិដែលធ្លាប់ស្រែកប្រឆាំងនឹងវ៉ាស៊ីនតោន 22.03.2026 6mចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក?
-
តើនឹងមានផលវិបាកអ្វីខ្លះ ក្រោយការវាយប្រហារទៅលើទីតាំងផលិតប្រេងនិងឧស្ម័ននៅតំបន់ឈូងសមុទ្រពែក្ស? 19.03.2026 5mសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។
-
តើកូរ៉េខាងត្បូងត្រូវបារម្ភឬទេ នៅពេលឃើញអាមេរិកដក យកខែលមីស៊ីលពីខ្លួនទៅដាក់ពង្រាយនៅដើមបូព៌ា? 14.03.2026 5mអាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី១០មីនា ដើមសប្តាហ៍ប្រធានាធិបតីកូរ៉េខាងត្បូងបានឆ្លើយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ដោយថា កូរ៉េខាងត្បូងបានប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិកឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តើកូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើងដែរឬទេ?
Popular in
The podcast also appears in the podcast charts of these countries.